Sunday, November 8, 2015

ក្រសួងបរិស្ថានកែសម្រួលយុទ្ធសាស្រ្តការពារធនធានជីវៈចម្រុះនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរ


ក្រសួងបរិស្ថានរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តជាតិថ្មី ដើម្បី​ធានាការពារធនធាជីវៈចម្រុះនៅ ទូទាំងប្រទេសឲ្យកាន់តែប្រសើរ​ឡើង ខណៈដែរធនធានដ៏មានតម្លៃទាំងនេះកំពុងទទួលរងការគំរាម កំហែង យ៉ាងធ្ងន់ធ្ងរ។
កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសសំបូរទៅដោយធន​ធាន​​ធម្ម​ជាតិ និងធនធានជីវចម្រុះ ដែលទាំងនេះបានដើរតួនាទីយ៉ាង​សំខាន់​​​ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ  និងសេដ្ឋកិច្ច សហ​គមន៍​មូល​ដ្ឋាន ប៉ុន្តែធនធានទាំងនេះកំពុងរងសម្ពាធយ៉ាង​​ខ្លាំងពី​សកម្ម​ភាព​មនុស្ស ដែលអាចឈានទៅបាត់បង់នៅពេលអនាគត។ កត្តា​ដែល​​​នាំឲ្យហិចហោចធនធានទាំងនេះ បណ្តាលមកពីការបាត់បង់​ទី​ជម្រក ការប្រើប្រាស់ហួសកម្រិត ការបំពុលបរិស្ថាន ការប្រែប្រួល​អា​កាស​​ធាតុ និងខ្វះការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រកប​ដោយ​និរន្ត​​ភាព​ជាដើម។
          ឯកឧត្តម ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃ​ក្រ​សួង​​បរិស្ថានមានប្រសាសន៍ ក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី៩​ខែ​មិថុនា ២០១៣ថា ការទប់ស្កាត់ការបាត់បង់ធនធានជីវៈចម្រុះអោយមាន​​ប្រ​សិទ្ធភាព គឺអាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះ មានឆន្ទៈ​នយោ​បាយ នយោបាយគ្រប់គ្រង ការស្រាវជ្រាវ ការអភិវឌ្ឍ កសាងបទដ្ឋាន​ច្បាប់ និងការចូលរួមពីអ្នកពាក់ពន្ថ័គ្រប់លំដាប់ថ្នាក់។
ឯកឧត្តម បានបញ្ជាក់​ថា កម្ពុជាបានរៀបចំយុទ្ធសាស្រ្ត និង​ផែន​​ការសកម្ម​​ភាព​ជាតិស្តីពីជីវៈចម្រុះនេះតាំងពី ឆ្នាំ២០០២មក ប៉ុន្តែ​ពេល​នេះត្រូវតែ ធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីធានាការគ្រប់គ្រងធនធាន​ទាំង​នោះ​ស្រប​តាមសម័យកាលនាពេល បច្ចុប្បន្ន។
ក្រៅពីនេះ ជាដំណើរការគន្លឹះមួយក្នុងការបំពេញការបេ្តជ្ញា​ចិត្ត​របស់កម្ពុជា ដើម្បីឈាន ឆ្ពោះទៅរកការសម្រេចបាននូវការ អនុវត្ត​តាម​អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។
ឯកឧត្តម អគ្គនាយកបញ្ជាក់ថា ការអភិរក្សជីវៈចម្រុះ ជាការវិនិ​យោគ​ដ៏មានតម្លៃបំផុត  ព្រោះវាបានផ្តល់ គុណប្រយោជន៍ឥតគណនា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ពិសេសរក្សាបាននូវស្ថេរភាពនៃ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព និងការកែសម្រួលផែនការ​សកម្ម​ភាពជាតិស្តីពីជីវៈចម្រុះនេះ បានកំណត់នូវទិសដោជីវៈចម្រុះ​ជាតិចំនួន​២០ និងសូចនាករជីវៈចម្រុះមួយចំនួនទៀត ដោយទទួល​បានការ​ឧបត្ថម្ភ​គាំទ្រពីUSAIDតាមរយៈគម្រោងហាវ៉េស។
          យុទ្ធសាស្រ្តនេះ មានការចូលរួម តាក់តែពីគ្រប់ភាគីពាក់ពន្ធ័​ជា​ច្រើន ក្នុងនោះមាន ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសអន្តរ ក្រសួង និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិជាដើម។

No comments:

Post a Comment