Sunday, November 8, 2015

ក្រសួងបរិស្ថានគ្រោងនិងរៀបចំវេទិការថ្នាក់ជាតិលើកទី៣ស្តីពី ការប្រែប្រួលអាកាសធាតុ ដែលនឹង​ប្រ​ព្រឹ​ត្តិទៅចាប់ពីថ្ងៃទី០៥ដល់​ថ្ងៃទី៧ខែវិច្ឆិការខាងមុខនេះ

ក្រសួងបរិស្ថានគ្រោងនឹងរៀបចំវេទិការថ្នាក់ជាតិលើកទី៣ស្តីពី ការប្រែប្រួលអាកាសធាតុ ដែលនឹង​ប្រ​ព្រឹ​ត្តិទៅចាប់ពីថ្ងៃទី០៥ដល់ថ្ងៃ​ទី៧​ខែវិច្ឆិការខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន អំពីវេទិការជាតិលើកទី៣ ស្តីពី​ការប្រែប្រួលអាកាស​​ធាតុ ព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៣នៅទីស្តី​ការក្រសួងបរិស្ថាន លោកបណ្ឌិត ទិនពន្លក អគ្គនាយ​ក​​រង នៃក្រសួង​បរិស្ថានលើកឡើងថា វេទិការជាតិលើក​ទី​៣​​ នាពេលខាងមុខនេះ នឹង​ផ្តោ​តសំខាន់ទៅ លើការបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ទៅក្នុង​វិស័យ​​ពាក់​ព័ន្ធ ការងាររៀបចំផែនការឆ្លើយតប នឹងការប្រែប្រួលអា​​កាស​​ធាតុ និងការជម្រុញ​ការអនុវត្ត​ផែន​ការ​ សំដៅគាំទ្រការអភិវឌ្ឈ ដោយចីរ ភាពក្នុងបរិបទប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិតអះអាងថាការប្រែប្រួល អាកាសធាតុ គឺជាបញ្ហា ប្រឈមថ្មីមួយ របស់ពិភពលោក ដែល​អាច​គម្រាមកំហែង ធ្វើឲ្យ​ខូច​ខាត់ដល់សេដ្ឋកិច្ច-សង្គម​ជាតិ ហើយតម្រូវឲ្យមានការគិតគូរ​យកចិត្ត​ទុក​ដាក់ នៅក្នុង​គ្រប់ទិដ្ឋភាព នៃការអភិវឌ្ឍរបស់ជាតិ ។ លោកបណ្ឌិត​បញ្ជាក់បន្ថែមថា ប៉ុន្មានឆ្នាំមកនេះ​កម្ពុ​ជា​​ទទួលបានជំនួយ​ឥត​សំ​ណង​ពីប្រទេសនានា ប្រមាណជា២៥០លានដុល្លា​ក្នុងការបន្ស៊ាំ​ទៅ​នឹង ​ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោកបណ្ឌិតបន្តថា ​ដោយមើ​លឃើញពីគ្រោះថ្នាក់នេះ ហើយ​ទើប​​រាជ​រដ្ឋាភិបាលកម្ពុជា បានសម្រេច​​ឱ្យ​គណៈកម្មាធិការជាតិគ្រប់​គ្រង​ការប្រែ​​ប្រួល​អាស​​ធាតុ​រៀប​ចំឱ្យ មានវេទិកាជាតិ ស្តីពីការ ប្រែ​ប្រួល​អាកាស​ធាតុជាទៀងទាត់ ក្នុងគោលបំណង​​ចែករំ​លែក​ព័ត៌​មាន ជំរុញ​ការ​បញ្ជាបបញ្ហា​​ប្រែប្រួល​អាកាស​ធាតុ​ទៅ​ក្នុង​ការងារអភិវឌ្ឍន៍ ព្រមទាំង​​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ និង​ការសម្រប សម្រួលក្នុង​​ចំណោម​ស្ថាប័ន​រាជដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះ​ស្ថាន​សិក្សា​​ស្រាវ​ជ្រាវ អង្គ​ការ​មិនមែន រដ្ឋាភិបាល សង្គម​ស៊ីវិល និងវិស័យឯកជន។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានប្រារព្ធរៀបចំវេទិការ​ថ្នាក់​ជាតិ​ស្តីពីការប្រែប្រួល​អាកាស​ធាតុចំនួនពីរលើកមកហើយ លើកទី១​នៅ​​ខែតុលាឆ្នាំ២០០៩​ក្រោមអធិបតីភាព​សម្តេចអគ្គមហា សេនា​ប​តីតេ​ជោហ៊ុន សែន និងលើកទី២នៅខែតុលាឆ្នាំ២០១១ ហើយព្រឹត្តិការ​លើក​នេះ​ជា ព្រឹត្តិការលើកទី​៣​ ក្នុងប្រទេសកម្ពុជាក្រោម​ប្រធានបទ “ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅរក​ការ​អភិវឌ្ឍដោយចីរភាពក្នុងបរិបទប្រែ​ប្រួល​អាកាស​ធាតុ”៕

No comments:

Post a Comment