Sunday, November 8, 2015

ក្រសួងបរិស្ថានជំរុញឲ្យមានការគិតគូដល់បរិស្ថានរាល់ការអភិវឌ្ឍផលិតកម្មនានា


ក្រុមអ្នកគំាពារបរិស្ថាន លើកទឹកចិត្តឲ្យម្ចាស់សិប្បកម្មទាំងអស់​ដែលផលិត ផលិតផល កែច្នៃ ត្រូវគិតគូរសំខាន់ពីការកា​ត់បន្ថយ​ផល​ប៉ះ​​ពាល់ដល់បរិស្ថាន ដើម្បីធានាដល់កិច្ចអភិវឌ្ឍ ប្រកបដោយ​ចីរភាព។
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានប្រសាសន៍ថា រាល់ផលិត​កម្ម​នានា​​ដែល​គិតគូរ​ដល់បរិ ស្ថានគឺមានសារៈសម្រាប់ណាស់ ដែល​ម្ចាស់សិប្បកម្មទាំងអស់ត្រូវកំណត់ជាអាទិភាពទី១ ព្រោះវា នឹងផ្តល់​ត្រលប់មកវិញនូវអត្ថប្រយោជន៍ជាច្រើនទាំងបរិស្ថាន និងសង្គមជាតិ។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកាលពីល្ងាចម្សិលម៉ិញនេះ ឯកឧត្តមទា ជុប រដ្ឋលេខាធិ ការក្រសួង បរិស្ថានមានប្រសាសន៍ថា ការអភិវឌ្ឍ​ឧស្សាហ៍ត្រូវតែដើរទន្ទឹមនឹងការការពារ បរិស្ថាន បើមិន​ដូច្នោះ ទេ​យើង​នឹងត្រូវចំណាយពេលវេលា និងថវិកាជាច្រើនដើម្បី​ស្តារឡើង​វិញ​ នូវអ្វីដែលបានខូចខាត ដោយសារការបំពុលបរិស្ថាន​តាម​រយៈអភិវឌ្ឍទាំងនោះ។
ឯកឧត្តមបញ្ជាក់ថា ការកែច្នៃផលិតផលប្រកប ដោយចីរភាព​ដែលគិតគូជាចម្បងពីបរិស្ថាន បាននឹងកំពុងដើរតួនាទី និងរួមចំណែក​យ៉ាងខ្លាំងក្នុង ការកាត់បន្ថយការបំពុលបរិស្ថាន និងការអភិវឌ្ឍសង្គម​ជាតិដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបន្តថា ក្រៅពីនេះ គម្រោងនេះជា​​សកម្មភាព​មួយ​ដែលធ្វើឲ្យសម្រេចបាននូវគោលដៅជាយុទ្ធ សាស្រ្ត នៃការអភិ​វឌ្ឍ​ឧស្សាហកម្មបៃតងនៅកម្ពុជា ហើយក៏ជាការងារអាទិ​​ភាព​មួយ​ដែល​គំាទ្រ ដល់មុំទាំង៤ជុំវិញអភិបាលកិច្ចល្អនៃ​​យុទ្ធសាស្រ្ត​ចតុ​កោណ។
លោកស្រីគ្រីស្ទីណា បាតតា ហ្គ្លីណូ តំណាងកម្មវិធីបរិស្ថាន​​សហ​ប្រជាជាតិយូណេបមានប្រសាសន៍ថា ការគិតគូពីសុវត្ថិភាព​បរិស្ថានម្ចាស់រោងចក្រសហគ្រាត្រូវធ្វើយ៉ាងណាជៀងវាងជាដាច់ខាតកុំឲ្យ មានសារធាតុពុលទាំងឡាយចូលទៅក្នុងបរិយាកាស ​ ចំណែ​ក​អ្នក​ប្រើប្រាស់វិញអាចរួមចំណែកផង ដែរក្នុងការប្រើប្រាស់ផលិត​​ផល​ទាំងនោះឲ្យមានចីរភាព។
លោកស្រីបានវាតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិ បាលកម្ពុជាដែល​បានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការកាត់បន្ថយការបញ្ចេញសាធាតុ ពុលនានាទៅក្នុងបរិយាកាស។ ដោយឡែកកាល​ពី​ពេល​ថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ នូវគោលនយោបាយ​ជាតិអភិវឌ្ឍបៃតង និងយុទ្ធសាស្រ្តអភិវឌ្ឍបៃតង២០១៣ ២០៣០។
គួរំលឹកថា ដើម្បីរួមចំណែកអភិវឌ្ឍបៃតងឲ្យទទួលបាន​ជោគ​ជ័យ​នោះ ថ្មីៗនេះសហភាពអឺរ៉ុបបាន ផ្តល់ថវិកាជាច្រើនលានដុល្លា ក្នុង​ការអនុវត្តគម្រោងការកែច្នៃផលិតផលឲ្យមានចីរភាពនៅក្នុងប្រ ទេសចំនួន3 មានកម្ពុជា វៀតណាម​ និងប្រទេសឡាវ ក្នុងនោះបាន​ជួយដល់ម្ចាស់សហគ្រាសខ្នាត តូច និងមធ្យមចំនួន500​សហគ្រាស។

No comments:

Post a Comment