Sunday, November 8, 2015

កម្ពុជាគ្រោងទៅពិភាក្សាលើបញ្ហាប្រែប្រួលអាកាសធាតុនៅវៀតណាមនាពាក់កណ្តាលខែនេះ

អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) គ្រោងនឹង​ដឹក​​នាំគណៈប្រតិភូនៃ ប្រទេសកម្ពុជាប្រមាណជិត៣០រូប​ទៅ​ចូល​​រួម​​ពិភាក្សា​លើបញ្ហាប្រែប្រួលអាកាសធាតុនៅប្រទេស​វៀត​ណាម នៅពាក់កណ្តាលខែតុលា ឆ្នាំ​២០១៣​នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍ហង្សមាស HDTV ទទួលបាននៅថ្ងៃអង្គារនេះ បានឲ្យដឹងថា គណៈប្រតិភូទាំងនោះ មក​ពី​ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរ​​ខេត្ត​កោះ​​​កុង កំពត តំណាង​​សហគមន៍ មន្ត្រីអង្គការ និងអ្នកសារព័ត៌មានមួយចំនួនទៀត នឹងទៅចូល​​រួម​​ក្នុង​​វេទិកា​ថ្នាក់ តំបន់លើកទី២ ស្តីពី​ការ​ធ្វើឲ្យប្រសើរ​ឡើង​នូវបម្រែបម្រួលអាកាសធាតុនៅក្នុង​​តំបន់​​​ឆ្នេរសមុទ្រនៃ   ​អា​ស៊ី​​​អគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅ ​​ខេត្ត​សុក​ត្រាង ប្រទេសវៀតណាម ចាប់​ពីថ្ងៃ​​ទី១៥​ដល់​​​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៣នេះ។
 ក្នុងសេចក្តីប្រព័ត៌មានរបស់អង្គការសហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្សធម្ម ជាតិ(IUCN) បាន​​ឲ្យ​ដឹង​ថា ក្នុងវេទិកាថ្នាក់តំបន់នោះ នឹងមានការចួលរួមពីមន្ត្រី ពាក់ព័ន្ធមកពី ប្រទេស ឡាវ និង​​វៀត​​​ណាម​ផងដែរ។ ក្នុងនោះប្រធានបទសំខាន់ៗដូចជា ទី១ ការចែករំលែកនូវ មេ​រៀន​ពីគន្លឹះ និង​ការ​​​ត្រៀម​​ទុកជាមុនអំពី បញ្ហាគ្រោះមហន្តរាយ​ធម្មជាតិ។ ទី២ ចែករំលែកនូវការអនុ វត្តនៃការងារ​ពីការ​​ប្រែ​ប្រួល​អាកាស​​ធាតុ នៅតំបន់ឆ្នេរសមុទ្រ ដោយរាប់បញ្ចូលនៅការគ្រប់គ្រង និង ដាំដើមកោងកាង​ឡើង​វិញ, ការគ្រប់គ្រង នូវភាពសំណឹក, ផែន​ការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ, សិទ្ធិ សហគមន៍នៅក្នុង​ការគ្រប់គ្រងធន​ធាន ធម្ម ជាតិ, ភាពខុសៗគ្នានៃការចិញ្ចឹមជីវិត។ ទី៣ ដាក់បញ្ចូល​ផ្នែក​បណ្តាញផ្សព្វ​ផ្សាយ​​​សារ​ព័ត៌មានមាន ដូចជា៖ ផ្នែកបោះពុម្ព(កាសែត ទស្សនាវដ្តី....) ទូរទស្សន៍ វិទ្យុ ​គេហទំព័រ(On-line Media) ដើម្បីអភិ វឌ្ឍន៍ ឬក៏ផ្សព្វផ្សាយ ដោយធ្វើឲ្យសម្រេចបាននូវប្រសិទ្ធ ភាពនៃ​ទំនាក់​ទំនង​រវាង​បញ្ហា​ប្រែ​​ប្រួល​អាកាសធាតុ។ ទី៤ ផ្តល់ពីផលប៉ះពាល់​នូវរាល់​បញ្ហាលើតំបន់ ឆ្នេរកម្សាន្ត។
សូមបញ្ជាក់ថា អង្គការ IUCN បានបង្ហាញថា ជាទូទៅ​​កំណើន​នៃចំនួនប្រជាពលរដ្ឋ​ ការអភិ វឌ្ឍន៍ផ្នែកសេដ្ឋកិច្ច​ ការ​ប្រែប្រួល​អាកាស​ធាតុ បានដាក់សំពាធកាន់តែខ្លាំងទៅលើ ធនធានធម្មជាតិ នានា ជាពិសេស ធន​ធាន​ជីវៈ​ចម្រុះតំបន់ឆ្នេរ ហើយនេះ គឺជា​កត្តាចម្បង​ដែលបង្កទំនាស់រវាង ការ អភិរក្ស និងការអភិវឌ្ឍ។ របាយការណ៍ពី​អង្គការ IUCN បានឲ្យដឹងទៀតថា គម្រោង កសាងភាពធន់​ទៅ​នឹង​ផល​ប៉ះ​​ពាល់​​​ពី​​ការ​​ប្រែប្រួលអាកាសធាតុតំបន់ឆ្នេរ ហៅកាត់ថា  BCR ដែលអនុវត្តដោយ​IUCN​នៅកម្ពុជា ដែល​​​​ទទួល​បាន​​​មូល​និធិពីសហ​ភាពអឺរ៉ុប បាននិងកំពុង​សហ​​ការ​ជាមួយ សាលាខេត្តកំពត​​​​ និង​​​ស្ថាប័ន​​ពាក់​​ព័ន្ធ រួម​​មានមន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាល​ជល​ផល និងសហ​គមន៍​​នេសាទនៃខេត្ត កំពត ដើម្បី​ធ្វើ​​ការ​​សិក្សា​​ស្មៅសមុទ្រ និងការប្រើ​ប្រាស់តំបន់ឆ្នេរនៅខេត្តកំពតផងដែរ។ ដូច្នេះ​ទាមទារឲ្យមានការការ​ពារ​ដ៏មានប្រសិទ្ធភាពមួយ​ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការ​​គំរាម​កំហែង​​ផ្សេងៗ​៕

No comments:

Post a Comment