Sunday, November 8, 2015

ប្រភព និងមូលហេតុនៃសង្រ្គាមត្រជាក់


សង្រ្គាមត្រជាក់បានវិវដ្តឡើងនៅពេលដែលមានការខ្វែងគំនិតគ្នា ទៅលើបែបផែន នៃពិភព​លោក ក្រោយសង្រ្គាមលោកលើកទី២ ដោយបានបង្កើតឲ្យមានការសង្ស័យ និងមិនទុក​ចិត្ត​គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត។
ទំនាស់នេះ ដំបូងឡើយកើតឡើង ដោយសារប្រទេសប៉ូឡូញ។ ក្រុងម៉ូស្គូបានទាមទារឲ្យមាន រដ្ឋាភិបាលមួយស្ថិតនៅក្រោមឥទ្ធិពលរបស់សូវៀត ប៉ុន្តែ ក្រុងវ៉ាស៊ីនតោនចង់ឲ្យមានរដ្ឋា​ភិបាល​តំណាងមួយ ដែលមានភាពតំណាងមួយ ដែលមានភាពឯករាជ្យជាងនេះ និងអនុវត្ត​តាម​​លោកខាងលិច។
សន្និសីទក្រុងយ៉ែលតា ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ បានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំ​ទូលាយ​មួយ ដែលបើកចំហរឲ្យមានការបកស្រាយផ្សេងៗគ្នា។ ក្នុងចំណោម នៃសេចក្តី ដែលបាន​ចែង​ក្នុងសន្និសីទនោះ គឺមានការសន្យាឲ្យមានការបោះឆ្នោត ដោយសេរី និងដោយការរឹត​ត្បិត​នៅប្រទេសប៉ូឡូញ។
ក្នុងការប្រជុំគ្នាជាលើកដំបូង ជាមួយនឹងលោករដ្ឋមន្រ្តីក្រសួងការបរទេសសូវៀត លោក រ្យ៉ា​ឆេស​ស្លូ ម៉ូឡូតូវ លោកទ្រូម៉ាន់ បានបង្ហើបឲ្យដឹងពីគោលបំណងរបស់លោក ក្នុងការគំាទ្រ យ៉ាង​រឹងមាំ នូវសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនប៉ូឡូញ ដោយឧទ្ទេសនាម ប្រាប់អ្នកការ​ទូត​សូវៀត ពីភាពចាំបាច់ឲ្យអនុវត្តន៍តាមកិច្ចព្រមព្រៀងក្រុងយ៉ែលតា។
នៅពេលដែលលោកម៉ូឡូតូវ បានតវ៉ា អំពីបញ្ហានេះ លោកទ្រូម៉ាន់ ក៏តបទៅវិញថា ក្នុងឆាក​ជីវិត​របស់ខ្ញុំ គ្មានអ្នកណា និយាយមកកាន់ខ្ញុំបែបនេះទេ (លោកទ្រូ ម៉ាន់ ជាអនុប្រធានាធិបតី​អាមេរិកពិការជើង ក្រោមកក្លាយជាប្រធានាធិបតី និងដែលជាអ្នកធ្វើឲ្យអាមេរិកឈ្នះ​សង្រ្គាម​ជប៉ុន ក្នុងសម័យសង្រ្គាមលោក​លើកទី២)។ សូមអនុវត្តកិច្ចព្រមព្រៀងរបស់​លោកចុះ ហើយ និង​គ្មានអ្នកណាមួយ និយាយទៅ​កាន់លោកបែបនេះដែរ។ ចាប់ពីពេលនេះ មកទំនាក់ទំនង​រវាងសហភាពសូវៀត និងសហ​រដ្ឋអាមេរិក ចាប់ផ្តើមរង្គោះរង្គើរ និងធ្លាក់ចុះ។
ក្នុងអំលុង នៃបណ្តាខែបញ្ចប់សន្ធិសញ្ញា នៃសង្រ្គាមលោកលើកទី២ កងកម្លាំងយោធា​សូវៀត​បានកាន់កាប់អឺរ៉ុបភាគកណ្តាល និងភាគខាងកើតទំាងអស់។ ក្រុងម៉ូស្គូបានប្រើប្រាស់​អំណាច​យោ​ធារបស់ខ្លួន ដើម្បីគំាទ្រ កិច្ចប្រឹងប្រែងរបស់គណបក្សកុម្មុនីស្ត នៅអឺរ៉ុបខាងកើត  និងកាប់​បំបាក់​គណបក្សប្រជាធិបតេយ្យ។ គណបក្សកុម្មុយនីស្ត ដែលជំពាក់គុណម៉ូស្គូ ភ្លាមនោះ ក៏​ពង្រីកអំណាច និងឥទ្ធិពលរបស់ខ្លួនទៅក្នុងគ្រប់ប្រទេស នៅក្នុងតំបន់នោះ ហើយទីបំផុត ក៏​
មានរដ្ឋប្រហារមួយនៅក្នុងប្រទេសឆេកូស្លូវ៉ាគី នៅឆ្នាំ១៩៤៨។
សេចក្តីថ្លែងការ ជាសាធារណៈនានាបានកំណត់នូវការចាប់ផ្តើម នៃសង្រ្គាមត្រជាក់។ នៅ​ឆ្នាំ​១៩៤៦ ស្តាលីន បានប្រកាសថា សន្តិភាពអន្តរជាតិ មិនអាចកើតមានទេ នៅក្រោមការវិវដ្ត​មួយរបស់មូលធននិយមបច្ចុប្បន្ន នៃសេដ្ឋកិច្ចពិភពលោក។ លោកវីនស្តុន ឈើឈីល ជា​នាយក​រដ្ឋមន្រ្តី សម័យសង្រ្គាមនៃចក្រភពអង់គ្លេស បានធ្វើសុន្ទរកថា ដ៏អស្ចារ្យមួយ នៅហ្វ៊ុល​តុន រដ្ឋមីសូវី ដោយលោកទ្រូម៉ាន់ អង្គុយនៅលើវេទិកានោះដែរ ក្នុងពេលថ្លែងសុន្ទរកថានោះ។ លោកឈើឈីល ថ្លែងថា ចាប់ពីស្តេតទិន នៅបាលទិក រហូតទៅដល់ទ្រីយេស្ត នៅអាទ្រិយា​ទិក រនាំងដែកមួយ បានគ្របដណ្តប់នៅពេញទំាងទ្វីបនោះហើយ។ លោកប្រកាសបន្ថែមថា អង់គ្លេស និងហសរដ្ឋអាមេរិក ត្រូវតែរួមដៃគ្នា ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់​សហ​ភាព​សូវៀត។

ការហ៊ុមព័ទ្ធ

ការហ៊ុមព័ទ្ធសហភាពសូវៀតបានក្លាយទៅជានយោបាយរបស់អាមេរិក នៅក្នុងបណ្តាឆ្នាំនានា ក្រោយសង្រ្គាមលោកលើកទី២។ លោក ហ្សក គៀននែន ឥស្សរជនកំពូលនៅស្ថានទូតអា មេរិក ប្រចាំនៅក្រុងម៉ូស្គូ បានកំណត់នូវនិន្នាការថ្មីនេះ នៅក្នុងសារទូរលេខ ដ៏វែងមួយ ដែល​បានផ្ញើជូនក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ១៩៤៦។ ក្រោយពីគាត់ត្រឡប់មកអាមេរិកវិញ  គាត់បានពង្រីកការវិភាគរបស់គាត់ នៅក្នុងអត្ថបទមួយ ដែលចុះហត្ថលេខាជាអក្សរ(X) ក្នុង ទស្សវាដ្តី ដ៏ល្បីល្បាញឈ្មោះកិច្ចការបរទេស។
ដោយចង្អុលបង្ហាញពីការព្រួយបារម្ភ ជាប្រពៃណីរបស់រុស្សីទៅលើបញ្ហាសន្តិសុខនោះ លោក គៀននែន  បានលើកឡើងនូវហេតុផលថា សហភាពសូវៀត នឹងមិនបន្ទន់ជំហររបស់ខ្លួន ក្រោម​កាលៈទេសៈណាមួយឡើយ។ លោកសរសេរបន្តថា ក្រុងម៉ូស្គូមានជំនឿយ៉ាងប្តូរ​ផ្តាច់ជា​មួយ​សហ​រដ្ឋអាមេរិកថា នឹងពុំមានកិច្ចព្រមព្រៀងបណ្តោះអាសន្នណាមួយឡើយ ដូច្នេះហើយ វាជាបំណង និងជាការចាំបាច់ ដែលគេត្រូវរំខាននូវភាពសុខដុមរមនា នៃសង្គមរបស់យើង។
ការគាបសង្កត់របស់ក្រុងម៉ូស្គូ  ដើម្បីពង្រីកអំណាចរបស់ខ្លួន ត្រូវតែបញ្ឈប់តាមរយៈ ការហ៊ុម​ព័ទ្ធ ដ៏ម៉ឺងម៉ាត់ និងយ៉ាងប្រុងប្រយ័ត្ន នូវនិន្នាការពង្វាតទីរបស់រុស្សី។
ការអនុវត្តន៍ ដ៏សំខាន់ដំបូង នូវទ្រឹស្តីហ៊ុមព័ទ្ធ បានកើតមានឡើងនៅសមុទ្រមេទែរឌីរ៉ាណេ ភាគខាងកើត។ ចក្រភពអង់គ្លេស បានគំាទ្រប្រទេសក្រិក ដែលនៅទីនោះកងកម្លាំងកុម្មុយ​នីស្ត បានគំរាមកំហែងរបបរាជាធិតេយ្យ កាន់អំណាចក្នុងសង្រ្គាមស៊ីវិលមួយ និងគំាទ្រប្រ​ទេស​ទួរគី ដែលនៅទីនោះសហភាពសូវៀត បានគាបសង្កត់ដើម្បីឲ្យបានដឹងសម្បទាន និង​សិទ្ធកសាងមូលដ្ឋាននាវា បូស្គូរាស់។
នៅឆ្នាំ១៩៤៧ អង់គ្លេសបានប្រាប់សហរដ្ឋអាមេរិកថា អង់គ្លេសពុំអាចមានលទ្ធភាពផ្តល់ជំនួយ បែបនេះតទៅទៀតបានទេ។ ភ្លាមនោះ ក្រសួងការបរទេសអាមេរិក បានគ្រោងការមួយ សម្រាប់ជំនួយរបស់អាមេរិក។ ប៉ុន្តែ អ្នកដឹកនាំព្រឹទ្ធសភា ដូចជាលោកអាធីរ វ៉ាន់ដេន វ៉ាន់​ដេនប៊ើកជាដើម បានប្រាប់លោក ទ្រូ ម៉ាន់ ថា ការគំាទ្រនយោបាយអន្តរាគមន៍ថ្មីនេះ អាចប្រ​ព្រឹត្តទៅបានលុះត្រាគាត់មានឆន្ទៈផ្តើម (បណ្តេញនរកឲ្យចេញពីប្រទេស)។  លោកទ្រូម៉ាន់ ក្រោយពីទទួលការប្រឹក្សានេះហើយ ក៏ត្រៀមខ្លួនធ្វើដូច្នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលក្រោយមកគេស្គាល់ថា ជាទ្រឹស្តី ទ្រូ ម៉ាន់ លោកទ្រូ ម៉ាន់ បានប្រកាសថា ខ្ញុំជឿថា ត្រូវ តែ ធ្វើឲ្យទៅជានយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការគំាទ្រប្រជាជនសេរី ដែលកំពុងតែទប់​ទល់ នឹងការត្រួតត្រា ពីជនប្រដាប់អាវុធមួយចំនួនតូច ឬក៏ពីការគាបសង្កត់ពីខាងក្រៅ។
ក្នុងទិសដៅនេះ លោកទ្រូ ម៉ាន់ បានស្នើសុំសភា ឲ្យផ្តល់ទឹកប្រាក់ប្រមាណ៤០០លានដុល្លារ ដើម្បីជាជមនួយសេដ្ឋកិច្ច និងយោធា ដល់ប្រទេសក្រិក និងទួរគី ហើយទឹកប្រាក់នោះ ក៏ត្រូវ បានគេអនុម័តឲ្យប្រើប្រាស់តាមសំណូមពរ។
គេនិយាយថ មូលហេតុ ដែលសង្រ្គាមត្រជាក់ កើតឡើងក្រោយសង្រ្គាមលោកលើកទី២នោះ គឺសោយសារអាមេរិក និងរុស្សីខ្វែងគំនិតគ្នា ពីបញ្ហាប៉ូឡូញ។ អាមេរិក ចង់ឲ្យប៉ូញ ស្ថិតនីៅឯក​រាជ្យ ប៉ុន្តែរុស្សី ចង់ឲ្យប៉ូឡូញ ស្ថិតនៅក្រោមអាណានិគមន៍របស់ខ្លួន។
ការខ្វែង​​​គំនិត​នេះ ធ្វើឲ្យអាមេរិក និងរុស្សីចាប់ផ្តើមលែងទុកចិត្តគ្នា និងស្ស័យគ្នាទៅវិញទៅមក រួចចាប់ផ្តើមស្វែងរកសម្ព័ន្ធមិត្ត នៅតាមតំបន់ផ្សេងៗ ដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់ខ្លួន។
ពេលរុស្សីចាប់វៀតណាម និងចិន អាមេរិក ចាប់វៀតណាម និងខ្មែរ ថៃ និងជប៉ុន កូរ៉េ។ ដើម្បី​ឈ្នះរុស្សីបាន អាមេរិកព្យាយាមបំបែកវៀតណាមជាពីរ បំបែកកូរ៉េជាពីរបំបែកខ្មែរជាពីរ។ ទីបំផុត ប្រទេសក្នុងតំបន់អាស៊ី ជាពិសេសកម្ពុជា ត្រូវបានខ្ទេចខ្ទាំ ឆ្ទើរក្លាយជាផេះផង់ ដោយ​សារសង្រ្គាមត្រជាក់។
នៅក្នុងសៀវភៅ ដែលនិយាយពីកម្រងប្រវត្តិសាស្រ្តអាមេរិក គេមិនបាននិយាយលម្អិត អំពី សកម្មភាព ឬនយោបាយអាមេរិក ដែលអូសទាញកម្ពុជា ឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម​នៅ​កម្ពុជាទេ។ គេមាននិយាយរៀបរាប់ តែបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកនិពន្ធ បានសរសេរថា ស្រប​ពេលដែល ដកកងទ័ពយ៉ាងយឺតៗចេញពីវៀតណាមនោះ លោកនិចសុន បានបញ្ជាឲ្យទម្លាក់ គ្រាប់បែកយ៉ាងសាហាវបំផុតនៅក្នុងសង្រ្គាមនេះ។ គាត់(លោកនិច សុន) ក៏បានលុកលុយ ចូលមកប្រទេសកម្ពុជាផងដែរ នៅឆ្នាំ១៩៧០ ដើម្បីកាត់ផ្តាច់ខ្សែរយៈផ្គត់ផ្គង់ស្បៀង របស់ វៀតណាមខាងជើង។ ប្រការនេះ បាននាំឲ្យមានការតវ៉ា និងបាតុកម្មមួយព្រឹបទៀត នៅពេល​ដែល និស្សិតនៅសកលវិទ្យាល័យ ជាច្រើនដង្ហែរក្បួនប្រឆាំង។
ប្រជាជនអាមេរិកជាច្រើន បានស្លុតចិត្ត ចំពោះការលុកលុយចូលក្នុងប្រទេសកម្ពុជា របស់កង​ទ័ពអាមេរិក។
ឥឡូនេះ គេឃើញការឈ្លានពានរបស់រុស្សី និងការលូកដៃរបស់អាមេរិក ព្រំទំាងអង្គការសហ​ប្រជាជាតិ បានកក្រើកឡើងជាថ្មី ទៅលើទឹកដីអ៊ុយ ក្រែន។ រុស្សី ចង់គ្រប់គ្រងអ៊ុយ ក្រែន ចំណែកឯអាមេរិក ចង់ការពារអ៊ុយ ក្រែនពីការឈ្លានពាននេះ។ មានសំណួរសួរថា តើអាច នឹងកើតសង្រ្គាមលោកលើកទី២ ឬសង្រ្គាមត្រជាក់លើទី២ទៀតទេ???។

(ដកស្រង់ពីសៀវភៅ កម្រងប្រវត្តិសាស្រ្តអាមេរិក)


No comments:

Post a Comment