ក្រសួងបរិស្ថាន បានបញ្ចេញរបាយការណ៍សិក្ខាសាលាស្តីពីការចាប់ផ្តើមគម្រោងការបញ្ជ្រាប ភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍកម្មវិធី យុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ ដែលមានចំនួន៧៦ទំព័រ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៣បានទទួលស្គាល់អំពីផលប៉ះពាល់ពី ការប្រែប្រួលអាកាសធាតុមកលើប្រទេសកម្ពុជា។ កម្ពុជាក៏បានត្រូវជ្រើសរើសក្នុងចំណោប្រទេសទាំង៩និងពីរតំបន់ ទូទាំងសកលលោក
ដើម្បីចូលរួមអនុវត្តកម្មវិធីសាកល្បងសម្រាប់ភាពធន់នឹង អាកាសធាតុ(PPCR)ក្រោមមូលនិធិវិនិយោគអាកាសធាតុ(CIF)។
គម្រោងនេះ ធ្វើឡើង គឺដើម្បីសាកល្បងនិងបង្ហាញពីវិធីបញ្ចូលការគិតគូហានិភ័យនៃ ការប្រែប្រួលអាកាស ធាតុនិងភាពធន់នឹងអាកាសធាតុចូលទៅក្នុងកម្មវិធីនិងការរៀបចំ ផែនការអភិវឌ្ឍនស្នូលមួយចំនួនជាមួយនិងការចូលរួមចំណែកបន្ថែមទៅលើ សកម្មភាពដទៃទៀត។
កម្មវិធី PPCR
បានអនុវត្តរួមគ្នាដោយក្រុមធនាគារពិភពលោក (WBG)
និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
របាយការណ៍ដដែលបន្តថានៅកម្ពុជា យើងបានអនុវត្តកម្មវិធីPPCRនេះជាពីរដំណាក់កាល។គឺ១PPCRដំណាក់កាល ទី១បានជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងការរៀបចំកម្មវិធី យុទ្ធសាស្ត្រសម្រាប់ធន់នឹងអាកាសធាតុ(SPCR) ដែលរួមមានកម្មវិធីវិនិយោគពាក់ព័ន្ធមួយចំនួន។
២)កម្មវិធីPPCRដំណាក់កាលទី២រួមមានការអនុវត្តនូវកម្មវិធីគម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសនិងគម្រោងវិនិយោគ SPCR
មួយចំនួនទៀត។
គោលបំណងរបស់គម្រោងហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេសនេះ(TA) គឺត្រូវពង្រឹងសមត្ថភាពស្ថាប័ននិងអ្នកពាក់ព័ន្ធនៅកម្ពុជាក្នុងការ បញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍។
គម្រោង TAនេះ នឹងធ្វើការគាំទ្របច្ចេកទេសដល់ក្រុមសម្របសម្រួលនិងការអនុវត្ត គម្រោងវិនិយោគទាំង៧របស់SPCRដែលជាគម្រោងទាំង៧នោះផ្តោតទៅលើវិស័យ កសិកម្មធនធានទឹកនិងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានថវិកាជិត៤០០លាន ដុល្លារអាមេរិក។
គម្រោងវិនិយោគទាំងនេះផ្តល់កាឡានុវឌ្ឍភាពដ៏សំខាន់មួយសម្រាប់ការកសាងភាពធន់និងអាកាស
ធាតុនៅកម្ពុជា
និងដើម្បីបញ្ជ្រាបភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះហានិភ័យទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍។
ដោយហេតុការគាំទ្រដល់គម្រោងវិនិយោគទាំងនេះ គឺជាតួនាទីដ៏សំខាន់មួយក្នុងតួនាទីសំខាន់ដទៃទៀតរបស់គម្រោង ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស។
របាយការណ៍នេះចេញពី សិក្ខាសាលាស្តីពីការចាប់ផ្តើមកម្មវិធីជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការបច្ចេកទេសនេះរៀបចំឡើងដោយក្រសួងបរិស្ថាន (ទីភ្នាក់ងារប្រតិបត្តិរបស់TA ពីថ្ងៃទី៤និងទី៥ខែធ្នូឆ្នាំ២០១៣ នៅសណ្ឋាគារភ្នំពេញ
នៅរាជធានីភ្នំពេញ)។
ជាមួយគ្នានេះលោក Peter Brimble នាយករងប្រចាំប្រទេស
នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជាក៏មានប្រសាសន៍ថា
ការខូចខាតកាលពីឆ្នាំកន្លងទៅ ជាង១៥០០លានដុល្លារ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។ កម្ពុជាចូលរួមក្នុងការបញ្ចេញកាបូនតិចក្នុងបរិយាកាស ប៉ុន្តែទទួលរងផលប៉ះពាល់ខ្លាំងជាងប្រទេសដទៃទៀត។
លោកបាន បន្តថា ការវិនិយោគភាពធន់នឹងអាកាសធាតុដោយជោគជ័យទាមទារឲ្យមានការប្រើប្រាស់ មធ្យោបាយ
និងវិធីសាស្ត្រល្អៗសម្រាប់ការកសាងភាពធន់នឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការប្រែប្រួលអាកាសធាតុ
និងការគ្រប់គ្រង់គ្រោះមហន្តរាយ ត្រូវការសម្របសម្រួល
និងអនុវត្តយ៉ាងជិតស្និទ្ធ។
នៅក្នុង របាយការណ៍នោះ
លោកស៊ិន ខ័ណ្ឌី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការកសាងភាពធន់នៅក្នុងវិស័យទាំង៣ជាអាទិភាព
ដូចជា
ធនធានទឹក កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្រុង និងជនបទ និងចូលរួមចំណែកយ៉ាងសកម្មជាមួយប្រជាជនទូទៅក្នុងការកាត់បន្ថយ ការខូចខាតផ្នែកសេដ្ឋកិច្ច
និងការខូចខាតផ្នែកសង្គម បរិស្ថាន និងវប្បធម៌របស់ជាតិ។