Sunday, November 8, 2015

ក្រសួងបរិស្ថានកែសម្រួលយុទ្ធសាស្រ្តការពារធនធានជីវៈចម្រុះនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរ


ក្រសួងបរិស្ថានរៀបចំធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តជាតិថ្មី ដើម្បីធានាការពារធនធាជីវៈចម្រុះនៅ ទូទាំងប្រទេសឲ្យកាន់តែប្រសើរឡើង ខណៈដែរធនធានដ៏មានតម្លៃទាំងនេះកំពុងទទួលរងការគំរាម កំហែង យ៉ាងធ្ងន់ធ្ងរ។
កម្ពុជាត្រូវបានទទួលស្គាល់ ជាប្រទេសសំបូរទៅដោយធនធាន​​ធម្មជាតិ និងធនធានជីវចម្រុះ ដែលទាំងនេះបានដើរតួនាទីយ៉ាងសំខាន់​​​ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ  និងសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន ប៉ុន្តែធនធានទាំងនេះកំពុងរងសម្ពាធយ៉ាង​​ខ្លាំងពីសកម្មភាពមនុស្ស ដែលអាចឈានទៅបាត់បង់នៅពេលអនាគត។ កត្តា​ដែល​​​នាំឲ្យហិចហោចធនធានទាំងនេះ បណ្តាលមកពីការបាត់បង់ទីជម្រក ការប្រើប្រាស់ហួសកម្រិត ការបំពុលបរិស្ថាន ការប្រែប្រួលអាកាស​​ធាតុ និងខ្វះការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ប្រកបដោយនិរន្ត​​ភាពជាដើម។
          ត្តម ចាយ សាមិត្ត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង​​បរិស្ថានមានប្រសាសន៍ ក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី៩​ខែមិថុនា ២០១៣ថា ការទប់ស្កាត់ការបាត់បង់ធនធានជីវៈចម្រុះអោយមាន​​ប្រសិទ្ធភាព គឺអាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះ មានឆន្ទៈនយោបាយ នយោបាយគ្រប់គ្រង ការស្រាវជ្រាវ ការអភិវឌ្ឍ កសាងបទដ្ឋានច្បាប់ និងការចូលរួមពីអ្នកពាក់ពន្ថ័គ្រប់លំដាប់ថ្នាក់។
ត្តម បានបញ្ជាក់ថា កម្ពុជាបានរៀបចំយុទ្ធសាស្រ្ត និងផែន​​ការសកម្ម​​ភាពជាតិស្តីពីជីវៈចម្រុះនេះតាំងពី ឆ្នាំ២០០២មក ប៉ុន្តែពេលនេះត្រូវតែ ធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីធានាការគ្រប់គ្រងធនធានទាំងនោះស្របតាមសម័យកាលនាពេល បច្ចុប្បន្ន។
ក្រៅពីនេះ ជាដំណើរការគន្លឹះមួយក្នុងការបំពេញការបេ្តជ្ញាចិត្តរបស់កម្ពុជា ដើម្បីឈាន ឆ្ពោះទៅរកការសម្រេចបាននូវការ អនុវត្តតាមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។
ត្តម អគ្គនាយកបញ្ជាក់ថា ការអភិរក្សជីវៈចម្រុះ ជាការវិនិយោគដ៏មានតម្លៃបំផុត  ព្រោះវាបានផ្តល់ គុណប្រយោជន៍ឥតគណនា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ពិសេសរក្សាបាននូវស្ថេរភាពនៃ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព និងការកែសម្រួលផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះនេះ បានកំណត់នូវទិសដោជីវៈចម្រុះជាតិចំនួន​២០ និងសូចនាករជីវៈចម្រុះមួយចំនួនទៀត ដោយទទួលបានការឧបត្ថម្ភគាំទ្រពីUSAIDតាមរយៈគម្រោងហាវ៉េស។
          យុទ្ធសាស្រ្តនេះ មានការចូលរួម តាក់តែពីគ្រប់ភាគីពាក់ពន្ធ័ជាច្រើន ក្នុងនោះមាន ក្រសួងបរិស្ថាន ក្រុមការងារបច្ចេកទេសអន្តរ ក្រសួង និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិជាដើម។

No comments:

Post a Comment