.ព្រះបាទព្រះនរោត្តម ព្រះនាមដើមច្រឡឹង
ឬរាជាវត្តី បានឡើងគ្រងរាជនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៨៦៤ និងបានសោយទិវង្គត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩០៤
វេលាម៉ោង ៥ រសៀល ដោយជំងឺមហារីកថ្គាម។ ឯកសារខ្លះ ជំងឺបូស។
សន្ធិសញ្ញា នៃកិច្ចព្រមព្រៀង
ដែលខ្មែរទទួលយកបារាំង មកធ្វើជាអាណាព្យាបាលនេះ មាន ១៩មាត្រា។
មាត្រា១ ព្រះចៅអធិរាជ នៃប្រទេសបារាំង
នឹងជួយធ្វើអាណាព្យាបាលលើប្រទេសកម្ពុជា។
មាត្រា២ ព្រះចៅអធិរាជ
នៃប្រទេសបារាំងំនឹងតែងតាំងមន្រ្តីបារំាងម្នាក់ឲ្យធ្វើជាកុងស៊ុល
និងធ្វើការអមជាមួយព្រះរាជាខ្មេរ ដើម្បីពង្រឹងការអនុវត្តន៍សន្ធិសញ្ញាដោយប្រទេសទំាងពីរ។
មន្រ្តីបារាំងរូវនេះ នឹងធ្វើការក្រោមបង្គាប់របស់អគ្គមេបញ្ជាការបារំាងនៅក្រុងព្រៃនគរ។
ព្រះរាជាណាចក្រកម្ពុជា នឹងតែងតាំងមន្រ្តីខ្មែរមួយរូបដែរ ឲ្យទៅធ្វើការជាមួយអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ
ក្នុងនាទីជាកុងស៊ុល។
មាត្រា៣ ប្រសិនបើមន្រ្តីបារាំង
ដែលបានតែងតាំងជាកុងស៊ុលនេះ មករស់នៅលើទឹកដីខ្មែរ មន្រ្តីរូបនេះត្រូវចាត់ទុកជាមានតំណែងខ្ពស់
ហើយត្រូវទទួលការគោរពកោតខ្លាច
មាត្រា៤
ប្រសិនបើមានប្រទេសជាតិដទៃណា ចង់តែងតាំងកុងស៊ុលរបស់ខ្លួន ក្នុង ប្រទេសកម្ពុជា
ព្រះរាជា និងមន្រ្តីជាន់ខ្ពស់របស់ព្រះអង្គត្រូវពិគ្រោះយោបល់ពីអគ្គមេបញ្ជា
ការនៅក្រុងព្រៃនគរជាមុនសិន។ លុះត្រាភាគីខ្មែរ បារំាងពិភាក្សាឯកភាពគ្នារួចស្រេច ហើយ
ទើបអាចប្រទេសនោះអាចតែងតាំងកុងស៊ុលនៅប្រទេសកម្ពុជាបាន។ ប្រសិនបើ ព្រះរាជាខ្មែរ
និងមន្រ្តីរបស់ព្រះអង្គទ្រង់មិនយល់ស្របឲ្យជាតិសាសន៍ណាមួយ តែងតាំងកុងស៊ុលរបស់ខ្លួនប្រចាំប្រទេសកម្ពុជាទេ
លោកអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ក៏ បដិសេធតាមដែរ។
មាត្រា៥ ប្រសិនបើជនជាតិបារាំងមានបំណងធ្វើដំណើរទៅមកក្នុងប្រទេសខ្មែរ
ដើម្បីធ្វើជំនួញ ឬចង់សង់លំនៅដ្ឋាន លើទឹកដីខ្មែរ ពួកគេត្រូវផ្តល់ដំណឹងដល់រដ្ឋអំណាច
ខ្មែរ ហើយរដ្ឋអំណាចខ្មែរ នឹងចេញលិខិតអនុញ្ញាត ត្រឹមត្រូវដល់ជនជាតិបារាំងទំាងនោះ
ដើម្បីឲ្យពួកគេធ្វើការងារនេះបាន។
មាត្រា៦ ប្រសិនបើមានជនជាតិខ្មែរ
ចង់ធ្វើដំណើរទៅដែនដីបារាំងវិញ ពួកគេនឹង មានអភ័យឯកសិទ្ធិ
និងអំណាចដូចមានចែងក្នុងមាត្រា៥ ខាងលើដែរ។
មាត្រា៧ ប្រសិនបើជនជាតិបារាំង
និងខ្មែរមានទំនាស់នឹងគ្នា ភាគីទំាងពីរ នឹងត្រូវ តែប្តឹងទៅស្ថានកុងស៊ុលបារាំង។
ប្រសិនបើ ក្រោយពីមាការអង្កេតហើយ ទំនាស់នោះមិនអាចដោះស្រាយរួចទេ កុងស៊ុលបារាំង
និងមន្រ្តីខ្មែរ នឹងពិភាក្សាគ្នា ដើម្បីដោះស្រាយទំនាស់នោះឲ្យមានយុត្តិធម៌។
ប្រសិនបើ ជនជាតិខ្មែរ មានទំនាស់ជាមួយជនជាតិខ្មែរ បារាំងមិនលូកដៃចូលដោះស្រាយទេ។
ប្រសិនបើជនជាតិអឺរ៉ូបណាមួយមានទំនាស់ជាមួយជនជាតិបារាំង មន្រ្តីបារាំង
នឹងដោះស្រាយទំនាស់នោះ។ ប្រសិនបើ ជនជាតិបារាំងបានប្រព្រឹត្តិ ទោសកំហុសនៅប្រទេសកម្ពុជា
អាជ្ញាធរកម្ពុជា នឹងជួយកុស៊ុលបារាំង បញ្ជូនជននោះទៅ
លោកអគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ ដើម្បីវិនិច្ឆ័យទោស។ ក្នុងករណីអវត្តមានតំ
ណាងកុលស៊ុល ឬមន្រ្តីបារាំងក្នុងប្រទេសកម្ពុជា អគ្គមេបញ្ជាការបារាំងនៅក្រុងព្រៃនគរ
នឹងចាត់ចែងការងារនេះជំនួស។
No comments:
Post a Comment