ព្រះបាទសម្តេច ប្រះនរោត្តមសីហនុ វរ្ម័ន រាជហរិវង្ស
ឧបតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរដ្ឋ និករោត្តម ធម្មិក មហារាជាធិរាជ្យបរមនាថ បរមពិត្រ
ព្រោះចៅក្រុងកម្ពុជា ធិបតី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា។
.បានឃើញព្រះរាជក្រមលេខ១
ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៤០ កែប្រែដោយអត្ថបទជាខាងក្រោយ រៀបចំចាត់ចែងឡើងវិញ នូវដំណើរការនៃរដ្ឋាភិបាលកម្ពុជា
និងកំណត់តួនាទី នៃរដ្ឋមន្រ្តី។
.បានឃើញព្រះរាជប្រកាស
លេខ ៥៩ ស្ទួន ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩២៥ កែប្រែ និង បំពេញដោយអត្ថបទជាខាងក្រោយ
ស្តីពីការរៀបចំឡើងវិញ នូវឃុំ នៃប្រទេសកម្ពុជា។
.បានឃើញសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាឃុំសំពៅពូន
នៅក្នុងសម័យប្រជុំ វិសាមញ្ញ របស់ខ្លួន ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤២។
.បានឃើញប្រកាសរបស់គណៈកម្មការចម្រុះ
របស់ខេត្តកណ្តាល នៅក្នុងការប្រជុំ របស់ខ្លួននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១០៤២។
.បានឃើញប្រកាសរបស់គណៈកម្មការអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សារដ្ឋមន្រ្តី
នៅក្នុងការ ប្រជុំរបស់ខ្លួននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤២។
.បានឃើញ
ការព្រមព្រៀង ធ្វើអន្តរាគមន៍រវាងលោករ៉េស៊ីដង់ ជាន់ខ្ពស់ និងយើង។
បង្គាប់
មាត្រាមួយគត់.
ត្រូវបានបញ្ចូលទៅក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល នូវភូមិ Benghi និងចំរៀកដី
មានទទឹងប្រវែង២០០ម៉ែត្រ និងបណ្តោយប្រវែងប្រហែល២.៥០០ម៉ែត្រ (២គ.ម ៥០០ម) ដែលស្ថិតនៅរវាង
Benghi និងកែង
នៃព្រែកBenghi ដែលពីមុន
ស្ថិតនៅ ចំណុះភូមិខាញ់ប៊ិញ (កូសាំងស៊ីន) ដូចដែលបានបង្ហាញនៅក្នុងប្លង់ នៃឧបសម្ព័ន្ធនេះ។
ធ្វើនៅព្រះបរមរាជវាំងរបស់យើង នៅភ្នំពេញ ថ្ងៃទី២៩
ខែតុលា ឆ្នាំ១៩៤២
ព្រះហស្ថលេខា
នរោត្តម
សីហនុ
បានឃើញ
និងប្រគល់ឲ្យប្រតិបត្តិ
ដោយអនុក្រឹត្យលេខ៣៥១៨
ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤២
ប្រធានជាន់ខ្ពស់ស្តីទី
ហត្ថលេខា
DELLENS
ចម្លងត្រឹមត្រូវតាមច្បាប់ដើម
ប្រធានខុទ្ធការល័យBPA
No comments:
Post a Comment