Sunday, November 8, 2015

ពាក្យសម្បថ ប្រឆាំងអំពើពុករលួយ សម័យសាធារណរដ្ឋខ្មែរ ថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៧០


          ក្នុងឱកាសដ៏មហោរឡារិកនេះ នៅមុខព្រះសក្យមុនីចេតិយ ដែលជាសក្ការបូជា នៃ ប្រជាពលរដ្ឋ ក្នុងសាធារណរដ្ឋខ្មែរទំាងមូល យើងខ្ញុំទំាងអស់គ្នា ជាមន្រ្តីរដ្ឋការ ទំាងទា​ហាន ទំាងស៊ីវិល ក្រប់ជាន់ថ្នាក់ ទំាងបញ្ញាវ័ន្ត ទំាងនិស្សិត  ទំាងសិស្សានុសិស្ស ជាយុវជន សាថារណរដ្ឋខ្មែរ សូមសច្ចាថាៈ
          ទី១. នឹងជៀសវាង ជាដាច់ខាត នូវអំពើអបាយមុខ ទំាងប៉ុន្មាន ដែលនាំឲ្យហិន​ហោច ដល់ខ្លួនេងផង ដល់សាធារណរដ្ឋខ្មែរផង។
          ទី២.យើងខ្ញុំស្បថស្បែរថា នឹងមិនប្រព្រឹត្តជាដាច់ខាត ចាប់តាំងពីថ្ងៃប្រកាសសាធា​រណ​រដ្ឋនេះ នូវល្បែងស៊ីសង ទំាងអស់ ដែលជាប្រភព នៃអំពើអយុត្តិធម៌។
          យើងខ្ញុំ អ្នករដ្ឋការ ទំាងទាហាន ទំាងស៊ីវិល គ្រប់ជាន់ថ្នាក់ សូមសន្យាថា នឹងប្រឆាំង ជាដាច់ខាត គ្រប់អំពើពុករលួយ គ្រប់បែបយ៉ាង ដើម្បីសាធារណរដ្ឋខ្មែរ មានរដ្ឋបាលស្អាត ស្អំ ប្រសិទ្ធភាព និងថាមពល សម្រាប់កសាង សាធារណរដ្ឋខ្មែរ ឲ្យសម្បូរណ៍សប្បាយ។
          ទី៣.យើងខ្ញុំប្តូរផ្តាច់ថា នឹងកសាងសាធារណរដ្ឋខ្មែរមួយ ឲ្យសម្បូរណ៍សប្បាយ មាន សេរីភាព សមភាព ប្រជាធិបតេយ្យ យុត្តិធម៌ក្នុងសង្គម ប្រកបដោយសុភមង្គលគ្រប់យ៉ាង។
          ទី៤. យើងខ្ញុំប្តូរផ្តាច់ថា នឹងធ្វើពលិកម្ម គ្រប់បែបគ្រប់យ៉ាង ដើម្បីការពារ សាធារណ រដ្ឋខ្មែរ ប្តូរផ្តាច់ប្រឆាំង គ្រប់អំពើទំាងឡាយ ដែលផ្ទុយនឹងវិន័យសាធារណរដ្ឋខ្មែរ។
          សូមព្រះបរមគ្រូ ជាម្ចាស់ ទ្រង់ជាកសិណ នៃសច្ចាប្រណិធាន របស់យើងខ្ញុំទំាងអស់ គ្នា។


No comments:

Post a Comment