V. ទស្សនាវដ្តី មានមហាប្រិយភាព ក្នុងសាធារណរដ្ឋបារាំងសែស
ឈ្មោះ PARIS MATCH ធ្លាប់តែស្អប់ខ្ញុំណាស់។
ការដែលទស្សនាវដ្តីនេះ ទទួលសារភាពនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៣ថា ខ្ញុំបានកសាងនូវឯករាជ្យបរិបូរណ៍
ជូនកម្ពុជា ព្រមទំាងបានបណ្តេញកងទ័ពបារំាងទំាងអស់ឲ្យ ចាកចេញ ជាដាច់ខាតអំពីដែនដីកម្ពុជា
នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៣នោះ ជាសក្ខីកម្មមានតម្លៃបំផុត ជាចម្លើយប្រវត្តិសាស្រ្តឆ្លើយទៅនឹងអ្នក
ដែលអះអាងដោយអសុទ្ធចិត្ត ទុច្ចរិតថា សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ទេ ដែលផ្តល់ឲ្យកម្ពុជា
នូវឯករាជ្យបរិបូរណ៍។
មហាទស្សនាវដ្តី
PARIS MATCH ច្បាប់លេខចេញផ្សាយ២៤៤
ខែវិច្ឆិកា ឆ្នាំ១៩៥៣ បានសរសេរថា ជាការគួរឲ្យព្រួយស្រពោន ក្នុងចិត្តគំនិតពន់ពេកណាស់
ដែលឃើញមហាក្សត្រ នរោត្តមសីហនុ គំនាប់បារំាងសែស ដែលត្រូវចាកចេញពីកម្ពុជា។ នរោត្តមសីហនុ
មានឥរិយាបថ ធ្វើដូចមហាក្សត្រហង់រីទី៤។ ព្រះអង្គគំនាបពួកសាសន៍អេស្ប៉ាញ ដែលលោកចេះធ្វើ
ឲ្យគេចាកចេញពីប្រទេសបារាំង វិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញរបស់ខ្លួនវិញ។ នរោត្តម សីហនុនេះ
គ្មានតម្លៃ ដូចហង់រីទី៤ទេ។ សីហនុ និងខ្មែរ ដែលដើរតាមលោក ជឿជាក់ថា ការដែលកម្ពុជាជោគជ័យដេញបារាំង
និងអំណាច នៃបារំាងសែសឲ្យចេញពីកម្ពុជាទៅ នោះជាការបើកទ្វារឲ្យប្រទេសជាតិ ហើយនិងរាស្រ្តខ្មែរពើបប្រទះ
និងសមិទ្ធផល នូវយុគសម័យ មាស។ ប៉ុន្តែ យើងបារំាងសែសអាចទាយបានថា សម័យមាសរបស់សីហនុ និងខ្មែរ
ដែលដើរតាមលោកនេះ ពុំអាចមានអាយុយឺនយូរហួសពី៤ឆ្នាំទេ ហើយ៤ឆ្នាំនោះទៀត បើព្រះពុទ្ធ និងហូ
ជីមិញ លោកព្រះពុទ្ធមេត្តា និងមេត្តា។ មហាទស្សនាវដ្តីនេះ ខឹងសម្បារនឹងឯករាជ្យ បរិបូរណ៍របស់យើងពេកទៅ
រហូតដល់ទៅប្រទេចផ្តាសាកម្ពុជា យើងថា ឯករាជ្យបរិបូរណ៍ និងយុគសម័យមាស នៃប្រទេសខ្មែរយើង
មិនមានអាយុជាង៤ឆ្នាំទេ ។ តែឯករាជ្យជាតិយើង និងយុគសម័យមាស នៃខ្មែរឯករាជ្យយើង ត្រូសអស់ជីវិត
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសារស្នាដៃលន់ នល់ សិរីមតៈ ស៊ឹម វ៉ា ចេង ហេង ទ្រិញ វ៉ាញ
ទៅតាមទំនាយ និងការ ប្រទេសចផ្តាសា នៃមហាទស្សនាវដ្តីនេះ។ វាខុស តែចំនួនឆ្នាំប៉ុណ្ណោះ
គឺ១៧ឆ្នាំ មិនមែន៤ឆ្នាំ ទេ។
អំពីសកម្ភាព
នៃខ្ញុំ ក្នុងការស្ថាបាន ជូនកម្ពុជាយលង នូវឯករាជ្យបរិបូរណ៍ បានសម្រេចច្រើនខែ មុនសន្និសីទអន្តរជាតិហ្សឺណែវ
ឆ្នាំ១៩៥៤ ខ្ញុំមានកិត្តិយស ជូនជ្រាប នូវសក្ខីកម្ម ដ៏សំខាន់ ចំនួន៣ទៀតដូចតទៅៈ
១ .សក្ខីកម្មទី១
សារព័ត៌មានវៀតណាមខាងត្បូង ឈ្មោះ DAN TA ។ របបសាធារណរដ្ឋវៀត ណាមខាងត្បូងនេះ គេមិនស្រលាញ់ខ្ញុំទេ។
តែសារព័ត៌មាននេះ នៅខែមីនា ឆ្នាំ១៩៥៤ បាន ផ្តល់យុត្តិធម៌ឲ្យខ្ញុំដោយសរសេរថា យើងត្រូវតែទទួលស្គាល់ថា
មហាក្សត្រនរោត្តមសីហនុ ជារាជាមហាភ្លឺស្វាង ដែលគេរាល់គ្នាគួរគោរព។ គេរាល់គ្នា ក្នុងសម័យមុននេះ
មិននឹកស្មានដល់ទាល់តែសោះថា ហ្លួងក្មេង ដែលធ្លាប់តែស្មោះចំពោះប្រទេសបារាំងសែស អាចប្រែក្លាយ
នាសម័យបច្ចុប្បន្ននេះ ទៅជាអ្នកហ៊ានប្រឆាំងនឹងបារាំងសែសយ៉ាងស្វិតស្វាញ និងដោយថាម ពល
គួរឲ្យគេរាល់គ្នា កោតសរសើរ។ លោកប៉ិនប្រសប់ ដ៏ប្លែកអស្ចារ្យ ក្នុងការដែលលោកធ្វើ ឲ្យរដ្ឋាភិបាលបារាំងចុះចាញ់បន្តិចម្តងៗ។
២.សក្ខីកម្មទី២ លោក Wilfred BURCHETT ជនជាតិអូស្រ្តាលី ក្នុងសៀវភៅធ្វើដំណើរទៅ
តាមផ្លូវទឹកទន្លេមេគង្គ ឡើងពីត្បូងឆ្ពោះទៅជើង បោះពុម្ពផ្សាយ នៅរដ្ឋធានីហាណូយ ក្នុងឆ្នាំ១៩៥៧
បានសរសេរថា សីហនុ ចង់បានឯករាជ្យពេញលេញជូនកម្ពុជា ។ ច្បាស់ណាស់ថា ក្មានអ្នកមន្ទិលសង្ស័យទេ
ចំពោះ សីហនុ ដែលជាអ្នកស្នេហាជាតិដ៏ធំ ក្នុងការទាមទារឯករាជ្យដ៏បរិបូរណ៍ ជូនប្រទេសគាត់។
គាត់បានបញ្ចេញ ដោយចំហរ នូវឥរិយាបថ ដ៏រឹងប៉ឹង ហើយគាត់ឱហាតចចេស រហូតបានឯករាជ្យពេញលេញគ្រប់លក្ខណៈ
ជូនមាតុភូមិគាត់។
៣.សក្ខីកម្មទី៣
លោកសាស្រ្តាចារ្យ KLAUS
MEHNERT ជនជាតិអាលឺម៉ង់ នៅក្នុងទស្សនាវដ្តី OST EUROPATបានសរសេរថា
ព្រះអម្ចាស់នរោត្តមសីហនុ ទ្រង់ប្រសូត្រនៅ ក្នុងឆ្នាំ១៩២២។ លោកបានឡើងគ្រងរាជ្យនៅក្នុងឆ្នាំ១៩៤១។
បារាំងសែសម្នាក់ បាននិយាយប្រាប់ខ្ញុំថា រដ្ឋាភិ បាលអាណានិគមបារំាងសែស នឹកស្មានថា បារំាងអាចធ្វើឲ្យសីហនុ
ទៅជាហ្លួងបាវដាយ (BOU
DAI)ទី២។ បារាំងសែសនោះ បានបន្ថែមថា
យើងខ្ញុំបារំាងនឹកគិតស្មានខុសស្រឡះអំពីសីហនុ គឺភាន់ច្រឡំយ៉ាងធ្ងន់។ ធម្មជាតិពិតប្រាកដ
នៃព្រះអង្គម្ចាស់នរោត្តមសីហនុ គឺលោក មានចរិតមាំទំា រឹងប៉ឹងបំផុត មិនអាចកាច់ពត់គាត់បានទេ។
សីហនុ ខុសស្រឡះពីឥស្សរជន ជាតិសាសន៍នានា ដែលចំណុះប្រទេសបារាំង។ ដោយសារការខិតខំផ្ទាល់
និងដោយសារ រាជបូជនីយកិច្ចរបស់នរោត្តមសីហនុនេះហើយ ទើបកម្ពុជា បានទទួលពីប្រទេសបារាំងសែស
មកវិញ នូវអធិបតេយ្យភាពពេញទី ហើយសមិទ្ធផលឯករាជ្យបរិបូរណ៍នេះទៀតក៏សីហនុ ចេះធ្វើបានដោយពុំមានចម្បាំង
សង្រ្គាមអ្វីមួយឡើយ។
VI. នៅទីបញ្ចប់ ខ្ញុំសូមនិយាយអំពីសន្និសីទ
អន្តរជាតិនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) នា ឆ្នាំ១៩៥៤។
ក.ពួកខ្មែរឥស្សរៈ
ទំាងកងទ័ព ទំាងមេទ័ព បានស្ម័គ្រចិត្តចុះចូលជាមួយនឹងខ្ញុំ ហើយនិងរាជរដ្ឋាភិបាល គ្រប់ក្រុមអស់ហើយ។
ក្រុមខ្លះ បានចុះចូលតាំងពីខេត្តសៀមរាប និងកំពង់ធំ បាន ឯករាជ្យពេញទីនៅឆ្នាំ១៩៤៩ ហើយក្រុមខ្លះ
នៅឆ្នាំ១៩៥១ នៅពេលដែលបារាំងផ្ទេរខេត្តបាត់ ដំបងថ្វាយមហាក្សត្រវិញ។
កងទ័ពខ្មែរឥស្សរៈ ដែលនៅសេសសល់ បានចុះចូលនៅឆ្នាំ១៩៥២
ជាមួយខ្ញុំ នៅពេលដែលខ្ញុំចាប់ផ្តើម រាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍ នៃកម្ពុជា។
ដូច្នេះជាច្រើនឆ្នាំ ច្រើនខែមុនសន្និសីទអន្តរជាតិក្រុងហ្សឺណែវ
ខ្មែរគ្រប់ក្រុមពេញចិត្ត ចំពោះឯករាជ្យបរិបូរណ៍ នៃប្រទេសជាតិខ្លួន ហើយពុំបានផ្ញើសេចក្តីសង្ឃឹមរបស់ខ្លួនទៅលើ
សន្និសីទអន្តរជាតិនាទីក្រុងហ្សឺណែវ នៅឆ្នាំ១៩៥៤នោះទេ។
ខ្ញុំក៏បញ្ចូលវរជន ឥស្សរជនខ្មែរ មួយចំនួន
ឲ្យទៅចូលរួម សន្និសីទ អន្តរជាតិនៅទីក្រុង ហ្សឺណែវ នាឆ្នាំ១៩៥៤នោះដែរ ដើម្បីឲ្យសន្និសីទ្ធនោះដឹងថា
ភារកិច្ចរបស់ខ្លួន គឺត្រូវរវល់តែ នឹងបញ្ហាវៀតណាមខាងត្បូង និងប្រទេសលាវ។ ចំណែកកម្ពុជាវិញ
ខ្មែរទីពឹងខ្មែរ ហើយបានទទួលជោគជ័យសព្វគ្រប់អស់ហើយ ក្នុងការសមិទ្ធិឯករាជ្យ ដ៏បរិសុទ្ធជូនជាតិ
មាតុភូមិ ព្រម ទំាងបូរណភាពទឹកដី និងឯកភាពជាតិ។
ខ.នៅក្នុងសន្និសីទអន្តរជាតិហ្សឺណែវ
នាឆ្នាំ១៩៥៤ មានមហាអំណាចបរទេសមួយចំនួន បាន ខិតខំបែងចែក កម្ពុជាជាពីរភាគ ដូចគេបែងចែក
ប្រទេសលាវ និងប្រទេសវៀតណាមដែរ។ ប៉ុន្តែ មហាប្រទេសទំាងនោះ ត្រូវបរាជ័យ១០០% ដោយសារប្រទេសខ្មែរយើង
បានតស៊ូនឹង កងទ័ពវៀតមិញ ហើយនឹងបរវារគាត់ គឺខ្មែរវៀតមិញ មិនឲ្យមានលទ្ធភាព តែងតាំងរដ្ឋការ
បាននៅលើដែនដីកម្ពុជាមួយភាគណាទេ។ ដូច្នេះ សន្និសីទ អន្តរជាតិ នៅទីក្រុងហ្សឺណែវ នា ឆ្នាំ១៩៥៤
មានលទ្ធភាពបែងចែកៈ
.ប្រទេសលាវជាពីរភាគ ដោយមួយភាគ បានទៅពួកកុម្មុយនីស្តលាវ
មួយភាគទៀត បានទៅរាជរដ្ឋាភិបាលលាវនៅវៀតច័ន្ទ។
ប្រទេសវៀតណាមជាពីរ មួយភាគឯករាជ្យពេញទី គឺសាធារណរដ្ឋ
ប្រជាធិបតេយ្យវៀតណាមខាងជើង មួយភាគទៀត គឺវៀតណាមខាងត្បូង ដែលរណបអាមេរិក។ ពួកវៀតកុង
(រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង) បានតស៊ូ និងមានសមត្ថភាពពង្រីកជាបន្តបន្ទាប់ នូវទឹកដី
តំបន់រំដោះក្នុងវៀតណាមខាងត្បូង។
ចំណែកកម្ពុជាវិញ សន្និសីទអន្តរជាតិ នៅទីក្រុងហ្សឺណែវ
ឆ្នាំ១៩៥៤ ទទួលសារភាពថា រាជរដ្ឋាភិបាលខ្មែរ មានអធិបតេយ្យភាពពេញទី លើដែនដីខ្មែរទំាងស្រុង
ដូច្នេះប្រជាជន គឺខ្មែរ វៀតមិញត្រូវតែសុខចិត្តចូលទៅក្នុងសហគមន៍ខ្មែរ ហើយមានលក្ខន្តិកៈ
ជាគណបក្សនយោ បាយខ្មែរមួយ ក្នុងចំណោមគណបក្សខ្មែរនានា (គណបក្សសេរីនិយម របស់ព្រះអង្គម្ចាស់
នរោត្តម នរិន្ទដេត គណបក្សប្រជាធិបតេយ្យ គណបក្សបុនក្កា
របស់លោកលន់នល់ ទ្រង់សិរី មតៈ ជាដើម។ រីឯសន្ធិសញ្ញា យុទ្ធសន្តិភាព បញ្ចប់ចម្បាំង នៅឥណ្ឌូចិនវិញ
គឺឯកឧត្តម ញឹក ជូឡុង ទេដែរលចុះហត្ថលេខាលើសន្ធិសញ្ញាយុទ្ធសន្តិភាព ជាមួយនឹងឯកឧត្តម Ta Quang BUU (តំណាងវៀតណាមខាងជើង)
ត្បិតកម្ពុជា ជាប្រទេសឯករាជ្យ មុនសន្ធិសញ្ញាក្រុងហ្សឺណែវ។ រីឯលាវ និងវៀតណាមខាងត្បូង
ដែលមិនទាន់បានឯករាជ្យបរិបូរណ៍ គឺលោកឧត្តមសេនីយ៍បារាំងសែសឈ្មោះ Delteil ជាអ្នកចុះហត្ថលេខា
លើសន្ធិសញ្ញា យុទ្ធសន្តិភាព ជាមួយនឹងឯកឧត្តមTa Quang BUU(តំនាងវៀតណាមខាងជើង)។
នរោត្តមសីហនុ
No comments:
Post a Comment