ក្រុមកសិករមកពីទូទំាងប្រទេសទាមទាឲ្យរាជរដ្ឋាភិបាលបង្កើនយន្តការជួយដល់ពួកគាត់បន្ថែម
ដើម្បីមានលទ្ធភាពពេញលេញក្នុងការតទល់នឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលកំពុងតែបង្កការគំរា មកកំហែងយ៉ាងធ្ងន់ធ្ងរ។
ការទាមទានេះបានធ្វើឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៤ នៅព្រឹកថ្ងៃទី១៧ ខែតុលា ដោយមានការចូលរួមពីតំណាងកសិករទូទាំងប្រទេសប្រមាណជាង៥០០នាក់ ក្នុងនោះក៏មានតំណាង កសិករមកពីបណ្តាប្រទេសទាំង១០នៃសមាជិកអាស៊ានផងដែរ។
លោកអួន សុផល តំណាងកសិករ
និងជាប្រធានបណ្តាញកសិករ និងធម្មជាតិបានលើកឡើងថា
បច្ចុប្បន្ននេះប្រជាកសិករដែលពឹងអាស្រ័យលើរបរកសិកម្ម ពិសេសការធ្វើដំណាំស្រូវកំពុងជួបបញ្ហា
ប្រឈមជាច្រើនទៅលើមុខរបររបស់ពួកគាត់ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។
ការលើកឡើងដូច្នេះខណៈដែលកម្ពុជាបាននឹងកំពុងជួបប្រទះនូវបញ្ហាទាំងនេះ
ក្នុងនោះគ្រោះទឹក ជំនន់បានបង្ករផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ជាពលរដ្ឋជាច្រើនគ្រួសារ
និងផលដំណាំនានា រាប់ម៉ឺនហិចតានៅក្នុងខេត្តចំនួន២០។ ជាមួយគ្នានេះគ្រោះរាំងស្ងួតក៏កំពុងអួសបន្លាយផងដែរនៅក្នុង ខេត្តកំពង់ស្ពឺ
ដែលធ្វើឲ្យសំណាបនឹងសន្ទូងរបស់ប្រជាកសិករខូចខាតជាច្រើនហិចតាដែរ។
លោកបញ្ជាក់ថា
តាមការសង្កេតបញ្ហាគ្រោះរាំងស្ងួតគឺរដូវប្រាំងបានអូសបន្លាយកាន់តែវែងជាងរដូវវស្សា ដែលធ្វើឲ្យប្រជាកសិករដែលធ្វើស្រូវប្រកាន់រដូវពឹងអាស្រាយលើទឹកភ្លៀងពុំមានទឹកគ្រប់គ្រាន់ ក្នុងការបង្កបង្កើនផល។ ម្យ៉ាងវិញទៀតគ្រោះធម្មជាតិនេះ បានបង្កឲ្យមានសត្វល្អិត
និងការទទួលបាន ទិន្នផលទាប។
កសិកររូបនេះបានបញ្ជាក់ទៀតថា ដើម្បីរួមចំណែកធ្វើឲ្យបញ្ហានេះមានភាពប្រសើរ វិញនោះ រាជរដ្ឋាភិបាលនិងអង្គការនានាគួរបង្កើនការយកចិត្តទុកដាក់ចំពោះកសិករឲ្យចេះបន្សុំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនេះ ក្នុងនោះត្រូវផ្តល់បច្ចេកទេសថ្មីស្របទៅនឹងស្ថានភាពអាកាសធាតុ
បង្កើនការជីកប្រពន្ធ័ធារាស្រ្តតូចៗនៅតំបន់ដែលងាយរងគ្រោះដោយគ្រោះរំាងស្ងួត
ពិសេសការផ្តល់ឥណទានកសិកម្មខ្នាតតូចដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាបបំផុត
ដើម្បីឲ្យពួក
គាត់មានលទ្ធភាពងាយស្រួលក្នុងការបង្កបង្កើនផលដែលអាចទទួលបានទិន្នផលច្រើនតាមគោលការណ៍ធម្មជាតិ។
លោកឈិត
សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋភិបាលមានប្រសាសន៍ថា ហានិភ័យ នៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ
គឺជាកក្តាដ៏សំខាន់ក្នុងការជំរុញឲ្យមាបញ្ហា សន្តិសុខស្បៀងកើតឡើង។ ក្រៅពីនេះវាបានបង្កសោកនាដកម្មដ៏ច្រើនដូចជាបាត់បង់អាយុជីវិតមនុស្ស សត្វ
ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ពន្ធ័
និងធនធានធម្មជាតិមួយចំនួនទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគាំទ្រចំពោះសំណើទាំងនេះ ព្រោះវាជាមធ្យោបាយ
ដ៏សក្កិសិទ្ធដែលធានាឲ្យប្រជាកសិករអាចជៀសផុតពីបញ្ហាប្រឈមនានាដែលកើតឡើងដោយការ
ប្រែប្រួលអាកាសធាតុ។
ឯកឧត្តម សាយ សំអាល់ បញ្ជាក់ថា បញ្ហាទាំងនេះត្រូវបានរាជរដ្ឋាភិបាលអណត្តិទី5គិតគូជាអាទិភាព ក្នុងនោះនៅដើមខែវិច្ឆិកាខាងមុខនេះ រាជរដ្ឋាភិបាលនឹងប្រកាសឲ្យប្រើប្រាស់
ផែនការយុទ្ធសា ស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា ដែលជាផែនការសកម្មភាពរបស់ជាតិ
សម្រាប់ឆ្លើយតបនឹងការកែ លម្អស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
សូមបញ្ជាក់ថា
កន្លងមកនេះក្រសួងបរិស្ថានបានផ្តល់មូនិធិប្រែប្រួលអាកាសធាតុ ដល់ក្រសួងសា្ថប័ន និងអង្គការនានាសម្រាប់អនុវត្តគម្រោងចំនួន១១ ដែលមានថវិកាប្រមាណជាង២លានដុល្លារ ដែលផ្តោតសំខាន់លើគម្រោងបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ
ដែលបង្ហាញពីបច្ចេកទេសកសិកម្ម ការប្រើប្រាស់ទឹកនិងអនាម័យ
ប្រពន្ធ័ស្រោចស្រពដែលធននឹងអាកាសធាតុដល់សហគមន៍កសិករជនបទ។
No comments:
Post a Comment