អ្នកជំនាញខាងផ្នែកបរិស្ថានទាំងជាតិ និងអន្តរជាតិរួមគ្នាពង្រីកយន្តការបន្ថែមសម្រាប់ ការអនុវត្តនៅអណតិ្តរាជរដ្ឋាភិបាលថ្មីនេះ
ដើម្បីធានាការគ្រប់គ្រង ការការពារតំបន់ធនធាន ធម្មជាតិនៅទូទាំងប្រទេស ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់
សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផល។
ក្រសួងបរិស្ថានបានសហការគ្នាជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកUSAID ដោយរៀបចំជាយុទ្ធសាស្រ្តជាតិថ្មីមួយបន្ថែមទៀត
ដើម្បីគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព
ខណៈធនធានដ៏មានតម្លៃ
ក្នុងតំបន់ទាំងនោះកំពុងទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
អ្នកជំនាញអះអាងថា
យន្តការថ្មីនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់សម្រាប់រាជរដ្ឋាភិបាលនៅអណតិ
ទី5ខាងមុខនេះ
សំដៅចាត់វិធានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងធានាបាន គ្មានការគំរាមកំហែងគ្រប់រូបភាពលើធនធានទាំងនោះ។
លោកទិន
ពន្លក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថានមានប្រសាសន៍ថា ការបង្កើតឡើងនូវក្របខណ្ឌយុទ្ធសាស្រ្តថ្នាក់ជាតិនេះ
ដើម្បីផ្តល់ការណែនាំដល់ការរៀបចំផែនការគ្រប់គ្រងវិស័យនីមួយៗតាមតំបន់ការពារធម្មជាតិ ដែលជាសកម្មភាពអាច
បង្កើនល្បឿននៃការរីកចំរើនឆ្ពោះទៅកាន់ការអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកដល់កិច្ចអភិវឌ្ឍ
ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកបន្តថា
ទោះបីជាតំបន់ការពារធម្មជាតិមួយចំនួនបានរៀបចំជាផែនការគ្រប់គ្រងសំរាប់តំបន់ក្តី
ប៉ុន្តែពុំទាន់មានផែនការមេរួមមួយ
សម្រាប់ការគ្រប់គ្រងជាលក្ខណស្តង់ដានៅឡើយទេ ហើយតំបន់ មួយចំនួនទៀតកំពុងរង់ចាំបទដ្ឋានច្បាស់លាស់សម្រាប់រៀបចំផែនការគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពផងដែរ។
លោកសៀន
អូស្ទីន( sean
Austin) ប្រធានផ្នែកគ្រប់គ្រងធនធានធម្មជាតិជីវចម្រុះរបស់USAID
បានបញ្ជាក់ថា នេះជាយន្តការដ៏ល្អសម្រាប់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ក្នុងការការពារតំបន់ធម្មជាតិនៅទូ ទាំងប្រទេស ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលកំពុងអាស្រយ័ផលលើប្រភពធនធាន
ដ៏មានតម្លៃទាំងនោះ។
លោកបញ្ជាក់ថា
ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពដែលនោះ តំបន់ការពារធម្មជាតិ
ត្រូវតែរៀបចំជាប្រពន្ធ័ឲ្យមានការចូលរួមពីគ្រប់បណ្តាញទាំងអស់ ពិសេសត្រូវពង្រឹងសមត្ថភាពរបស់ស្ថាបន័ សំដៅធានាថាការទប់ស្កាត់បទល្មើសនានា ត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
សូមបញ្ជាក់ថា
តាមតួលេខតំបន់ការពារធម្មជាតិនៅកម្ពុជាមានប្រមាណ២៦%នៃផ្ទៃដីទូទាំងប្រទេស ដែលតួលេខនេះ ជាតួលេខខ្ពស់ជាគេបំផុតនៅលើពិភពលោក
ក្នុងនោះតំបន់ប្រមាណ១៨%គ្រប់គ្រង
ដោយក្រសួងបរិស្ថាន និង៨%ទៀត
គ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
No comments:
Post a Comment