នរោត្តសីហនុ
បានសរសេរអត្ថបទនេះ នៅខែកក្កដា ឆ្នាំ២០០៦
I . ថ្ងៃនេះ (អង្គារទី២៥ ខែកក្កដា ២០០៦)
ខ្ញុំបានអានអត្ថបទមួយ ក្នុងសារព័រ៌មាន ឌឺឃែមបូឌាដេលី (The Cambodia daily) មានចំណងជើងថា គេនិយាយល្អពីតាម៉ុក ក្នុងឱកាសដុតសពគាត់។ អត្ថបទ តាក់តែងដោយ PHANN ANA និង ADAM PIORE។
នៅក្នុងអត្ថបទនេះ គេបានសរសេរថា សន្និសីទហ្សឺណែវ
ក្នុងឆ្នាំ១៩៥៤ បានបញ្ចប់អា ណានិគមន៍និយមបារាំងសែស។
បើយើងនិយាយពីប្រទេសវៀតណាមខាងត្បូង និងប្រទេសលាវ
សន្និសីទអន្តរជាតិ ប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងឆ្នាំ១៩៥៤ បានផ្តល់ឯករាជ្យបរិបូរណ៌ឲ្យប្រទេសទំាងពីរនេះពិតមែន។
ចំណែកកម្ពុជាយើងវិញ គឺមហាក្សត្រ រាជរដ្ឋាភិបាលខ្មែរ ដែលមាន សម្តេចប៉ែន នុត ជានាយក និងប្រជាជាតិខ្មែរ
ប្រជារាស្រ្តជីវពល នារីក្លាហានសីហនុនិយម ដែលជាអ្នកបានកសាង បានសមិទ្ធផលពីដើមដល់ចុងនូវ
ឯករាជ្យជាតិ ដោយខ្លួនឯង គ្មាន បរទេសណាជួយខ្មែរយើងបន្តិចបន្តួចសោះឡើយ។
ភស្តុតាងមានគ្រប់លក្ខណៈទំាងអស់ ដែលមានជាឯកសារស្របតាមច្បាប់
និងតាម ប្រវត្តិសាស្រ្តបរិសុទ្ធមានដូចតទៅៈ
II. តាមច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាយើងបានទាត់ចោល
អាណានិគមនិយមបារាំង សែសជាដាច់ខាត ហើយឡើងទៅកាន់ឋានៈជាប្រទេសឯករាជ្យឡើងវិញ ចាប់ពីថ្ងៃទី៨
ខែ វិច្ឆិកា ឆ្នាំ១៩៤៩ គឺជាថ្ងៃដែលព្រះមហាក្សត្រខ្មែរ មានស្តេចក្រុមហ្លួងស៊ីសុវត្ថិមុនីពង្ស
ជារាជ តំណាងចុះហត្ថលេខា ជាផ្លូវការជាមួយនឹងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំងសែស នៅរដ្ឋធានីប៉ារីស
លើសន្ធិសញ្ញាថ្មី។
សន្ធិសញ្ញាចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩នេះ
ដែលរដ្ឋសភា និងព្រឹទ្ធសភា សាធារណរដ្ឋបារាំងសែស ឲ្យសច្ចាប័នដ៏ឱឡារិក ចែងដ៏ច្បាស់លាស់ថា
សាធារណរដ្ឋបារាំងសែស ទទួលស្គាល់ជាផ្លូវច្បាប់ នូវឯកសារ នៃរាជាណាចក្រកម្ពុជា ហើយទុកជាមោឃៈអំណឹះតទៅ
នៃសន្ធិសញ្ញាបារាំង
.ខ្មែរ នៃឆ្នាំ១៨៦៣ ព្រមទំាងអនុសញ្ញាបារាំង.ខ្មែរ នៃឆ្នាំ១៨៨៤។
ក្រោយចុះហត្ថលេខា លើសន្ធិសញ្ញា ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ មហាប្រទេសចំនួន៦ គឺសហរដ្ឋអាមេរិក រាជាណាចក្រអង់គ្លេស
អ៊ីតាលី កាណាដា រាជាណាចក្រថៃ និងសាធារណ រដ្ឋទួរគី ដែលសុទ្ធតែជាប្រទេសធំៗ ទទួលស្គាល់ជាផ្លូវការ
និងផ្លូវរដ្ឋយ៉ាងឆាប់រហ័ស នូវ ឯក រាជ្យ នៃរាជាណាចក្រកម្ពុជាយើង។
មុនឆ្នាំ១៩៥២ ដែលជាឆ្នាំ ខ្ញុំចាប់ផ្តើមរាជបូជនីយកិច្ច
ដើម្បីឯករាជ្យពេញទី នៃកម្ពុជា ប្រទេស ដែលទទួលស្គាល់ជាផ្លូវការ នូវឯករាជ្យ នៃកម្ពុជាយើង
បូកសរុបទៅ មានចំនួន៣៥។ យើងនិងគេ ក៏បានទាក់ទងគ្នាលើវិស័យទូត ដោយទូតមានឋានៈខ្ពស់បំផុត
គឺឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត ។
III. នៅប្រទេសកម្ពុជា បារាំងសែសបានផ្ទេរថ្វាយមហាក្សត្រ នូវខេត្តបន្តបន្ទាប់ ដែលខ្ញុំ
និងរាជការខ្មែរយើងកាន់កាប់ មានអំណាចលើគ្រប់វិស័យ ហើយបារាំងក៏ត្រូវអស់មានអំណាចលើវិស័យទំាងនោះ។
ក្នុងឆ្នាំ ១៩៤៩ បារាំងផ្ទេរខេត្តសៀមរាប
និងកំពង់ធំ។ ក្នុងឆ្នាំ១៩៥១ បារាំង ផ្ទេរថ្វាយ នូវមហាខេត្តបាត់ដំបង។ ខេត្ត សៀមរាប អង្គរ
កំពង់ធំ និងបាត់ដំបង ក៏ទៅជាភាគឯករាជ្យ បរិបូរណ៌ នៃរាជាណាចក្រកម្ពុជា។ ខ្ញុំក៏ត្រួតកងទ័ពខ្លួនឯង
ដោយក្នុងខេត្តឯករាជ្យទំាង៣ នេះ អស់មានទ័ពបារាំងហើយ។ ក្នុងសម័យនោះ សារព័ត៌មានធំនៃរាជាណាចក្រថៃ
ដូចជាSTANDARD
Magazine ដែលបានសង្កេតការណ៍ដោយផ្ចិតផ្ចង់ បានសរសេរថា មហា ក្សត្រ នរោត្តម
សីហនុ ដឹកនាំប្រជារាស្រ្តរួចជាតិលោក ដោយសុភវិនិច្ឆ័យ សន្តិវិធី មានសម្បជញ្ញៈ ទទួលខុសត្រូវ
ហើយដឹកនាំប្រទេសលោកឆ្ពោះទៅឯករាជ្យពេញលេញ។
IV. ដោយសាធារណរដ្ឋបារំាងចេះតែពន្យាពេល
ដែលត្រូវផ្ទេរនូវអំណាចផ្សេងៗ មកជូនកម្ពុជា ដែលមាមលក្ខន្តិកៈ ជារដ្ឋឯករាជ្យ ចាប់តាំងពីខែវិច្ឆិកា
ឆ្នាំ១៩៤៩ នោះមក ខ្ញុំក៏បានបង្កើតឡើងក្នុងឆ្នាំ១៩៥២ នូវចលនា រាជបូជនីយកិច្ច ដើម្បីឯករាជ្យពេញទី
នៃកម្ពុជា ដែលប្រជាជាតិ ទំាងមូល ព្រះសង្ឃ និងប្រជារាស្រ្តសីហនុនិយម ជាដើម ទំាងបុរស
ទំាងនារី ទមាងក្មេង ទំាង ចាស់ លោកគំាទ្រ អបអរសាទរយ៉ាងខ្លាំង និងយ៉ាងសកម្មជាអតិបរមា។
មានចលនាជីវពល នារីក្លាហាន និងទាហានខ្មែររត់ចោលមេទាហានបារាំង មកនៅជាមួយមហាក្សត្រ ក្នុងតំបន់
រំដោះកំពង់ធំ សៀមរាប បាត់ដំបង។
ដោយឃើញថា ខ្លួនអាចពើបប្រទះ នូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសខ្មែរ
បន្ថែមទៅលើការលំបាក បំផុត ជិតបរាជ័យ១០០% ហើយលើវិស័យសង្រ្គាមនៅឌៀនបៀនហ្វ៊ូ វៀតណាមខាងជើង
បារាំងក៏យល់ព្រម ធ្វើការជាមួយខ្មែរ ដើម្បីផ្ទេរថ្វាយមហាក្សត្ររាជាណា ចក្រកម្ពុជាយើង
នូវអំណាច និងសមត្ថកិច្ច លើវិស័យណា ដែលខ្លួនមិនទាន់បានផ្ទេរមកជូន កម្ពុជា ឯករាជ្យនៅឡើយ។
លោកRisterucci តំណាងសាធារណរដ្ឋបារាំង ឯកឧត្តមប៉ែន
នុត តំណាងរាជាណាចក្រកម្ពុជា ព្រមទំាងឥស្សរជន និងអ្នកជំនាញការសំខាន់ៗបារាំង និងខ្មែរ
បានខិតខំធ្វើការ ចរចា ដ៏ត្រឹមត្រូវ នៅរាជធានីភ្នំពេញ រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបលទ្ធផល
ដែលជាទីពេញចិត្ត នៃភាគីខ្មែរ។ លទ្ធផលនោះ មានដូចតទៅនេះៈ
.ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ រដ្ឋាភិបាលសាធារណរដ្ឋបារាំង
ផ្ទេរមកជូនរាជរដ្ឋាភិ បាលកម្ពុជានូវ សមត្ថកិច្ចទំងអស់គឺ១០០% លើវិស័យតុលាការ វិស័យប៉ូលីស
និងសន្តិសុខ នៅលើទឹកដីកម្ពុជាទំាងមូល។
.ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ រដ្ឋាភិបាលបារាំង
ផ្ទេរមកឲ្យរាជរដ្ឋាភិបាលកម្ពុជា នូវសមត្ថកិច្ចទំាងអស់ លើវិស័យយោធ។ រាជរដ្ឋាភិបាល នៃមហាក្សត្រ
រាជាណាចក្រកម្ពុជា មានអធិបតេយ្យភាពពេញទី និងសមត្ថកិច្ចទំាងអស់ លើទឹកដីរាជាណាចក្រកម្ពុជា។
.នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ លោកអគ្គមេបញ្ជាការ
សេនាធិការ ព្រមទំាងកងទ័ព ជើងគោក ជើងអាកាស ជើងទឹក បារាំង និងសហភាពបារាំង ថ្វាយបង្គុំលាមហាក្សត្រកម្ពុជា
ហើយចាកចេញជាដាច់ខាត ដោយមិនវិលត្រឡប់មករាជាណាចក្រកម្ពុជាវិញឡើយ។
ទន្ទឹមនឹងនេះ ខ្ញុំក៏បានសម្រេជាផ្លូវការ
ហើយដោយលាយលក្ខណ៍អក្សរ សរសេរជា ផ្លូវការទៅរដ្ឋបារាំងថា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣នេះតទៅ
រាជាណាចក្រកម្ពុជា ក្នុងឋានៈខ្លួនជាប្រទេសឯករាជ្យពេញទី ឈប់ធ្វើជាសមាជិក នៃសហភាពបារាំងហើយ
ហើយ មានអធិបតេយ្យភាពពេញទី លើវិស័យកិច្ចការ និងសមត្ថកិច្ចទូតទាំងឡាយ។ ដូច្នេះ ចាប់ពីថ្ងៃ
ទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣នេះទៅ ប្រទេសខ្មែរ យើងមានឋានៈស្មើនឹងសាធារណរដ្ឋបារាំងសែស
គឺមានឋានៈ ជារដ្ឋឯករាជ្យពេញទី។ ចាប់ពីពេលនោះមក ខ្មែរ និងបារាំងក៏ស្រលាញ់ រាប់អានគ្នា
ជាមហាមិត្តដ៏ស្មោះដរាបតរៀងទៅ។
(នៅមានត)
No comments:
Post a Comment