Sunday, November 8, 2015

ការសន្ទនា រវាងប៉ុលពត និងហួ គួហ្វីង (Huo Guofeng) ប្រធានាធិបតីចិន ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧៧


ប៉ុលពតៈ  សហភាពសូវៀត វៀតណាម និងគូបា កំពុងតែសហការគា្ន ដើម្បីវាយយើងនៅ តាមតំបន់ព្រំដែន។ យើងគិតថា ពួកគេបានរៀបចំឲ្យមានបុគ្គលិកស៊ើបការណ៍សម្ងាត់ ក្នុង​ចំណោមកម្លាំងរបស់យើង។ ក្នុងកម្រិតមជ្ឈឹម ពួកគេមានភ្នាក់ចំនួន៥នាក់ នៅកម្រិតកង ពល ពួកគេមានគ្នាពី៤ ទៅ១០នាក់ ហើយបន្ថែមពីលើនេះទៀត ពួកគេក៏មានៅតាមខេត្ត មួយចំនួនដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៧៥មក ពួកគេបានត្រៀមវាយប្រហារមកលើភ្នំ ពេញ ខេត្រព្រៃវែង និងតាមតំបន់ព្រំដែនមួយចំនួន។ ពួកវាក៏បានត្រៀម និងរៀបចំធ្វើឃាត ថ្នាក់ដឹកនាំរបស់យើង ដោយប្រើកាំភ្លើង ដែលមានកម្រិតចំគោលដៅខ្ពស់ និងដោយប្រើថ្នាំ បំពុល។ ជាច្រើនលើកហើយ ដែលពួកវាបានដាក់ថ្នំាបំពុលក្នុងម្ហូប ដែលជាចៃដន្យយើង​មិនបានបរិភោគ។ ប្រទេសថៃ សហភាពសូវៀត និងវៀតណាម កំពុងសហការគ្នា​ធ្វើ​ដូច្នេះ។ យើងក៏មានឯកសារនានា ដើម្បីនឹងបង្ហាញថា សហរដ្ឋអាមេរិក និងវៀតណាម សហការគ្នាលើបញ្ហានេះ។
នៅឆ្នាំ១៩៧៦ យើងចាប់ផ្តើមដោះស្រាយបញ្ហាភ្នាក់ងារវៀតណាម ហើយជិតដល់​ខែមិថុនា ឆ្នាំ១៩៧៧ កិច្ចការនេះ ជាមូលដ្ឋាន ត្រូវបានបញ្ចប់ជាស្ថាពរ។ យើងបានដាក់ កម្មាភិបាល ដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នឲ្យមើលការខុសត្រូវទីក្រុងភ្នំពេញ និងតំបន់ព្រំដែន ជាពិសេសនៅតាមព្រំដែនតំបន់បូព៌ា(ជាប់វៀតណាម) ដែលនៅទីនោះ មានភ្នាក់ងារសេអ៊ីអា(CIA)ច្រើន។
យើងយល់ធម្មជាតិ នៃកម្លាំងប្រដាប់អាវុធរបស់វៀតណាម មានការប្រែប្រួល។ ពួក គេមិនអាចទ្រំាទ្រនឹងការលំបាកបានទៀតទេ។ ឥឡូវនេះ ពួកគេពឹងផ្អែកទៅលើអាវុធធុន ធ្ងន់ រថក្រោះ និងយន្តហោះ។ ក្នុងពេលជាមួយគ្នានេះដែរ ធម្មជាតិនៃកងថ្មើរជើង របស់គេ ក៏មានការប្រែប្រួលដែរ។ ទាហានរបស់គេមិនចង់ប្រយុទ្ធទេ។ ភាគច្រើន នៃទាហានរបស់​គេនៅភាគខាងជើង បានយកប្រពន្ធថែមនៅឯប៉ែកខាងត្បូង ហើយពួកវា មិនអាចធ្វើការប្រ​យុទ្ធ​បានទេ។ យើងមិនព្រួយនឹងរឿងប្រយុទ្ធទេ តែយើងព្រួយនឹងការគំរាមកំហែងឥត​ស្រាក​ស្រាន្តរបស់វៀតណាម។វៀតណាមមិនត្រឹមតែចង់លេបយកកម្ពុជា និងឡាវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វៀតណាមចង់លេបយកអាស៊ីអាគ្នេយ៍តែម្តង។ យើងបានធ្វើការចរចាជាមួយគេជា ច្រើនដងមកហើយ តែឥតប្រយោជន៍។
ដោះស្រាយតាមមធ្យោបាយយោធាមុខជានឹងនាំទៅដល់កាថយចុះនៃកម្លាំងរបស់ យើង។ ហេតុនេះ ទឹសដៅជាយុទ្ធសាស្រ្តគឺ គួរតែមានការអភិវឌ្ឍន៍បដិវត្តន៍នៅអាស៊ី​អា​គ្នេយ៍។ បើមិនដូច្នេះ វានឹងស៊ីពេលអស់រាប់សតវត្សរ៍ ដើម្បីដោះស្រាយបញ្ហារវាងវៀត​ណាម និងកម្ពុជា។
តាមការយល់ដឹងរបស់យើង ប្រទេសឡាវនឹងដើរតួនាទីសំខាន់មួយ នៅក្នុងយុទ្ធ​
សាស្រ្តរបស់វៀតណាម។ សន្ធិសញ្ញាឡាវ វៀតណាមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៧ គឺជា សន្ធិសញ្ញាមួយ ដែលតាមរយៈវានោះ វៀតណាមលេបយកទឹកដីរបស់ឡាវ។ ប្រជាជនឡាវ មាន៣លាននាក់ រីឯប្រជាជនវៀតណាមកំពុងតែកើនពីមួយលាន ទៅពីរលាននាក់ជារៀង រាល់ឆ្នាំ។ ប្រាំឆ្នាំក្រោយមកទៀត ពួកឡាវនឹងក្លាយជាជនចាតិភាគតិច។ យ៉ាងណាក៏ដោយ វៀតណាម មិនអាចគ្រប់គ្រងឡាវបានទេ ដោយសារបញ្ហាកង្វះខាតធនធានមនុស្ស ហិរញ្ញ វត្ថុ និងម្ហូបអាហារ។
          ប្រសិនបើបដិវត្តន៍នៅអាស៊ីអាគ្នេយ៍ យើងទៅមុខខ្លាំង ដោយកេងយកឱកាសបាន ច្រើននោះ ស្ថានការណ៍នឹងកាន់តែប្រសើរ ហើយយើងនឹងដោះស្រាយបញ្ហារបស់យើង។
          យើងបានសន្ទនាជាមួយមិត្តភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ហើយយើងក៏បាន ព្រមព្រៀងជាមួយ ពួកគេដែរ។ នេះគឺជាជោគជ័យដ៏ធំមួយ បើទោះជាវាមានភាពសំាញុំា ជាងនេះ នៅពេលដែលយើងចូលទៅដល់ បញ្ហាលម្អិត។
          នៅប៉ែកខាងជើង យើងពឹងផ្អែកលើមិត្តចិនរបស់យើង។ អាស៊ីអាគ្នេយ៍ មានការឯក ភាពគ្នាហើយ។ ជាយុទ្ធសាស្រ្ត ស្ថានភាពនេះ លើកទឹកចិត្តយើងដែរ។
          ចំពោះនយោបាយការបរទេសរបស់យើង យើងខិតខំបង្រួបបង្រួមកម្លាំងនានា នៅ អាស៊ីអាគ្នេយ៍។ គណៈកម្មាធិការមជ្ឈឹមបក្សរបស់យើងចាត់ទុកថា កិច្ចការនេះ ជាភារកិច្ច សំខាន់មួយ។ យើងបានចំណាយពេល ធ្វើការជាមួយបក្សជាច្រើន នៅអាស៊ីអាគ្នេយ៍។
          ប្រការដែលកម្ពុជា អាចការពារខ្លួនបាន ជាការរួមវិភាគទានមួយ ដល់ការការពារអា ស៊ីអាគ្នេយ៍ដែរ។​ ដូចមុនដែរ យើងមានអារម្មណ៍ មានសុវត្ថិភាព ដោយមានមិត្តចិន។ មហា សន្និបាត បក្សកុម្មនីសចិនលើកទី១១ កាលពីពេលថ្មីៗកន្លងទៅនេះ លើកទឹកចិត្តដល់យើង ហើយពន្យាពេលឲ្យយើង និងបដិវត្តន៍នៅអាស៊ីអាគ្នេយ៍ នូវ អនាគតដ៏ភ្លឺស្វាងមួយ។
ហួ គួហ្វីងៈ  យុទ្ធសាស្រ្តរបស់សមមិត្ត ចំពោះប្រទេសជិតខាង ជារឿងត្រឹមត្រូវ។

(ដកស្រង់ពីសៀវភៅ កម្ពុជា ក្នុងសង្រ្គាមត្រជាក់)

No comments:

Post a Comment