Sunday, November 8, 2015

ក្រសួងបរិស្ថានជំរុញឲ្យមានការគិតគូដល់បរិស្ថានរាល់ការអភិវឌ្ឍផលិតកម្មនានា


ក្រុមអ្នកគំាពារបរិស្ថាន លើកទឹកចិត្តឲ្យម្ចាស់សិប្បកម្មទាំងអស់ដែលផលិត ផលិតផល កែច្នៃ ត្រូវគិតគូរសំខាន់ពីការកា​ត់បន្ថយផល​ប៉ះ​​ពាល់ដល់បរិស្ថាន ដើម្បីធានាដល់កិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព។
មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានមានប្រសាសន៍ថា រាល់ផលិតកម្មនានា​​ដែលគិតគូរដល់បរិ ស្ថានគឺមានសារៈសម្រាប់ណាស់ ដែលម្ចាស់សិប្បកម្មទាំងអស់ត្រូវកំណត់ជាអាទិភាពទី ព្រោះវា នឹងផ្តល់ត្រលប់មកវិញនូវអត្ថប្រយោជន៍ជាច្រើនទាំងបរិស្ថាន និងសង្គមជាតិ។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីកាលពីល្ងាចម្សិលម៉ិញនេះ ឯត្តមទា ជុប រដ្ឋលេខាធិ ការក្រសួង បរិស្ថានមានប្រសាសន៍ថា ការអភិវឌ្ឍឧស្សាហ៍ត្រូវតែដើរទន្ទឹមនឹងការការពារ បរិស្ថាន បើមិនដូច្នោះ ទេយើងនឹងត្រូវចំណាយពេលវេលា និងថវិកាជាច្រើនដើម្បីស្តារឡើងវិញ​ នូវអ្វីដែលបានខូចខាត ដោយសារការបំពុលបរិស្ថានតាមរយៈអភិវឌ្ឍទាំងនោះ។
ត្តមបញ្ជាក់ថា ការកែច្នៃផលិតផលប្រកប ដោយចីរភាពដែលគិតគូជាចម្បងពីបរិស្ថាន បាននឹងកំពុងដើរតួនាទី និងរួមចំណែកយ៉ាងខ្លាំងក្នុង ការកាត់បន្ថយការបំពុលបរិស្ថាន និងការអភិវឌ្ឍសង្គមជាតិដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
ត្តមបន្តថា ក្រៅពីនេះ គម្រោងនេះជា​​សកម្មភាពមួយដែលធ្វើឲ្យសម្រេចបាននូវគោលដៅជាយុទ្ធ សាស្រ្ត នៃការអភិវឌ្ឍឧស្សាហកម្មបៃតងនៅកម្ពុជា ហើយក៏ជាការងារអាទិ​​ភាពមួយដែលគំាទ្រ ដល់មុំទាំងជុំវិញអភិបាលកិច្ចល្អនៃ​​យុទ្ធសាស្រ្តចតុកោណ។
លោកស្រីគ្រីស្ទីណា បាតតា ហ្គ្លីណូ តំណាងកម្មវិធីបរិស្ថាន​​សហប្រជាជាតិយូណេបមានប្រសាសន៍ថា ការគិតគូពីសុវត្ថិភាពបរិស្ថានម្ចាស់រោងចក្រសហគ្រាត្រូវធ្វើយ៉ាងណាជៀងវាងជាដាច់ខាតកុំឲ្យ មានសារធាតុពុលទាំងឡាយចូលទៅក្នុងបរិយាកាស ចំណែអ្នកប្រើប្រាស់វិញអាចរួមចំណែកផង ដែរក្នុងការប្រើប្រាស់ផលិត​​ផលទាំងនោះឲ្យមានចីរភាព។
លោកស្រីបានវាតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិ បាលកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយជាច្រើនក្នុងការកាត់បន្ថយការបញ្ចេញសាធាតុ ពុលនានាទៅក្នុងបរិយាកាស។ ដោយឡែកកាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ នូវគោលនយោបាយជាតិអភិវឌ្ឍបៃតង និងយុទ្ធសាស្រ្តអភិវឌ្ឍបៃតង២០១៣ ២០៣០
គួរំលឹកថា ដើម្បីរួមចំណែកអភិវឌ្ឍបៃតងឲ្យទទួលបានជោគជ័យនោះ ថ្មីៗនេះសហភាពអឺរ៉ុបបាន ផ្តល់ថវិកាជាច្រើនលានដុល្លា ក្នុងការអនុវត្តគម្រោងការកែច្នៃផលិតផលឲ្យមានចីរភាពនៅក្នុងប្រ ទេសចំនួន3 មានកម្ពុជា វៀតណាម​ និងប្រទេសឡាវ ក្នុងនោះបានជួយដល់ម្ចាស់សហគ្រាសខ្នាត តូច និងមធ្យមចំនួន500​សហគ្រាស។

No comments:

Post a Comment