Sunday, November 8, 2015

ការសន្ទនា រវាងជូ អេនឡាយ និងផាមវ៉ាន់ដុង នៅប៉េកាំង ពីថ្ងៃទី២០ ដល់២១ ខែមេសា ឆ្នាំ១៩៦៩។



ថ្ងៃទី២០ ខែមេសា
ជូអេនឡាយ   គេឃើញមានការវិវឌ្ឍន៍ថ្មីៗនៅឥណ្ឌូចិន។ យើងត្រូវតែទទួលស្គាល់ថា លោកនិចសុន ឆ្លាតជាងលោកហ្សនសុន។គាត់បង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា ហើយទទួលស្គាល់ព្រំប្រទល់កម្ពុជា ជាមួយប្រទេសជិតខាង។
          ចំពោះស្ថានការណ៍នៅកម្ពុជា យើងមិនសូវមានសុទិដ្ឋិនិយម ដូចអស់លោកទេ។ បើ ទោះជាសម្តេចសីហនុ កំពុងតែធ្វើនយោបាយព្រួញមុខពីរក៏ដោយ ក៏គាត់កំពុងទ្រេតទៅរក ពួកស្តំានិយមដែរ។ សហរដ្ឋអាមេរិក ក៏ដឹងដែរថា ចិនកំពុងផ្គត់ផ្គង់សម្ភារៈ ទៅឲ្យកម្លាំងនៅ វៀត​ណាមខាងត្បូង ឆ្លងកាត់តាមរយៈប្រទេសកម្ពុជា ហើយថា កម្លំាងប្រដាប់អាវុធ របស់ រណៈសិរ្សរំដោះជាតិ កំពុងតែប្រើប្រាស់ទឹកដីកម្ពុជាមួយផ្នែកសម្រាប់ធ្វើប្រតិបត្តិការរបស់ ពួកគេ។
          ដោយសារតែតយើងជាមិត្តរួមអាវុធ ខ្ញុំចង់និយាយត្រង់ៗតែម្តង។ លោកតែងតែ និយាយមកកាន់យើងថា យើងប្តេជ្ញាប្រយុទ្ធ ហើយយើងធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ពិតហើយបក្សណាក៏ដោយ ប្រទេសណាក៏ដោយ មានសិទ្ធិធ្វើការសម្រេចចិត្ត ទាក់ទងទៅ នឹងជោគវាសនារបស់ខ្លួន ហើយវាជាប្រការល្អ នៅពេលដែលមានការប្តេជ្ញាចិត្ត និងមាន​ជំនឿរបៀបនេះ។ តែក្នុងនាមជាបងប្អូន យើងត្រូវតែនិយាយគ្នា ជាចំហរ។ ដូច្នេះ ខ្ញុំនិយាយ ថា ជាប្រការដែលមិនអាចនឹងគិតបានថា លោកអាចប្រើប្រាស់យុទ្ធវិធីរបស់លោក ដើម្បី បោកប្រាស់សហរដ្ឋអាមេរិក និងពួកសើរើនិយមសូវៀតឡើយ។ ផ្ទុយទៅវិញ យើងហាក់ ដូចជាព្រួយបារម្ភថា ពួកលោកនឹងចាញ់បោកពួកវាទៅវិញទេ។ យើងត្រូវតែប្រយ័ត្នប្រយែង ព្រោះទំាងពួកសូវៀត និងអាមេរិក សុទ្ធតែជាមេចក្រព័ត្រនិយម។
          លោកយល់ថា លោកអាចដាក់អន្ទាក់ពួកគេបាន ជាមួយនឹងសំណើរបស់លោក ឲ្យ មានការបង្កើតរដ្ឋាភិបាលសន្តិភាពមួយ  និងការដកកងទ័ពអាមេរិកចេញ។ ផ្ទុយទៅវិញ យើងខ្ញុំគិតថា សំនើរបស់លោក នឹងធ្វើឲ្យមនុស្សកាន់តែលែងសូវប្រយ័ត្នប្រយែង ហើយ បាត់បង់នូវទស្សនៈស្តីអំពីគោលការណ៍ទៀតផង។
          ក្នុងអំឡុងនៃកិច្ចចរចា ប្រសិនបើជាពួកលោក មិនទទួលយកដំបូន្មានរបស់ពួកសូ វៀត ពួកគេនឹងកាត់ជំនួយពីលោក។ ប្រហែលជាអស់លោកដឹហដូច្នេះ ប្រសើរជាងពួក​យើង។ ពួកសូវៀត ប្រហែលជាអាចសម្តែងឥទ្ធិពលបង្ខំឲ្យអស់លោក ធ្វើការចរចា នៅ ពេលដែលអស់លោកមិនចង់ ឬក៏ពួកគេអាចទទួលស្គាល់ និងទាក់ទងដោយសម្ងាត់ជា មួយរដ្ឋាភិបាលអព្យាក្រឹតមួយ។ ប្រសិនបើករណីនេះកើតឡើងមែន គឺគណបក្សវៀត​ណាម និងប្រជាជនវៀតណាម នឹងធ្លាក់ក្នុងស្ថានភាពបែបណា?។ អស់លោកគួរតែគិត​ឡើងវិញ។ ពួកសូវៀតនិយាយអំពីសន្តិភាព និងសង្គមនិយម តែធាតុពិត អ្វីដែលពួកគេចង់
បានគឺរក្សាទុកនូវផលប្រយោជន៍ របស់ពួកគេ។ ខ្ញុំនៅតែប្រកាន់យក នូវអ្វី ដែលខ្ញុំបាន​ប្រាប់សមមិត្តផាម វ៉ាន់ដុង និងម៉ឺយ គួក កាលពីលើកមុនថា ងស់លោកគួរតែចំណាយឲ្យ កាន់តែតិច នូវរូបិយវត្ថុអន្តរជាតិ និងពេលវេលារបស់មន្រ្តី របស់វៀតណាម ទៅលើកិច្ច​ចរចានៅប៉ារីស។...
          ថ្ងៃទី២១ ខែមេសា
          កាងសេង   និស្សិតវៀតណាមខាងជើង និងអ្នកហ្វឹកហ្វឺន ជាច្រើនត្រូវបានគេបញ្ជូន ទៅបរទេស។ វាហាក់ដូចជាអស់លោក មានធនធានមនុស្សសម្បូរហូរហៀរ ដល់ថ្នាក់ដែល​លោកអាចបញ្ជូនមនុស្សទៅក្រៅប្រទេស ហើយប្រមពេលជាមួយគ្នានេះដែរ មិនមានការ​លំបាកក្នុងការផ្គត់ផ្គង់កម្លាំងមនុស្សទៅឲ្យកងប្រដាប់អាវុធ ក៏ដូចជាផលិតកម្មកម្លាំងដែរ។ នាពេលបច្ចុប្បន្នមាននិស្សិត និងអ្នកហ្វឹកហ្វឺនជាង៦ពាន់នាក់នៅប្រទេសចិន។ តើវាមិន គ្រាន់បើជាងនេះទេឬ? ប្រសិនបើមនុស្សទំាងនោះអាចត្រូវបាន រៀបចំទៅជា១០អង្គភាពប្រ យុទ្ធ ហើយបញ្ជូន ត្រឡប់ទៅកាន់សមរភូមិវិញនោះ? ។ សត្រូវនៅខាងត្បូងទទួលរង​នូវ​ការ​បាត់បង់ធនធានមនុស្ស តែកម្លាំងរបស់គេ ទទួលការបង្កើនបន្ថែមមកវិញ ក្នុងជំហាន មួយយ៉ាងលឿន។ នៅពេលជាមួយគ្នានេះដែរ ប្រទេសចិន ជួបប្រទះនូវបញ្ហាខ្លះ។ យើង​ចង់ឲ្យអស់លោក គិតគូររឿងនេះឡើងវិញ ជាមួយនឹងទស្សនៈ នៃការប្រើប្រាស់ធន​ធាន​មនុស្សរបស់លោក ឲ្យកាន់តែប្រសើរ និងសមហេតុផលជាងមុន។

(ដកស្រង់ពីសៀវភៅ កម្ពុជា ក្នុងអន្លង់ នៃសង្រ្គាមត្រជាក់ )
         

No comments:

Post a Comment