មុនពេលបាញ់សម្លាប់ខ្លួននៅឆ្នាំ១៩៧៨
នៅឃុំ ពោធិលាស់ ស្រុកពារាំងខេត្តព្រៃវែង សោ ភឹម ដែលហាក់ដឹងខ្លួនជាមុន បានងូតទឹកស្លៀក
ពាក់យ៉ាងស្អាត ជិះរថយន្តម៉ាកហ្សីបជាមួយនិរសារ មកកាន់តំបន់អរិយ្យក្សត្រ
ដើម្បីពិនិត្យកងទ័ព ដែលគាត់រៀបចំ ដើម្បីវាយប្រហារដណ្តើមយកភ្នំពេញពីប៉ុលពត។
ក្រុមគ្រួសាររបស់លោកសោភឹម
ក៏ត្រូវបានគេបាញ់សម្លាប់ដែរ នៅពេលពួកគេ ចូលមក ក្នុងបំណងយកសព
លោកសោភឹម ទៅបញ្ចុះ(កប់)។
លោកសោភឹម
ត្រូវបានអ្នកភូមិ ថ្មគរ ឃើញជាចុងក្រោយ នៅខណៈលោកកំពុងរុញរថយន្តហ្សីបរបស់លោក ខូច
ឬជាប់ផុង នៅម្តុំឃុំទឹកឃ្លាំង។
ក្រៅពីរៀបចំទ័ពវាយរំលំប៉ុលពតនៅអរិយក្សត្រ នៅតាមជួរទន្លេតូច ឬទន្លេក្នុង សោ ភឹម
បានរៀបចំឲ្យប្រជាជនទប់ទន្លេ ដើម្បីនាំរថក្រោះចូលពីវៀតណាមមកជួយផងដែរ។ គោលបំណងរបស់សោភឹម គឺរៀបចំប្រទេសឡើងវិញតាមលក្ខន្តិកៈបក្ស លើមាគ៌ាសង្គមប្រ ជាធិបតេយ្យ ដោយអាហារបីពេល មានបង្អែមមួយពេល ចាយប្រាក់ដូចធម្មតា។ កត្តានេះ
ហើយដែលប៉ុល ពត សង្ស័យ និងចោទថា សោភឹម កុយធួន ក្បត់អង្គការ
ជាគិញរបស់យួន។
តាមពាក្យចរចាមអារ៉ាម លោកសោភឹម និងកុយ ធួន ត្រូវបានគេសង្ស័យថា ធ្លាប់រៀបចំឲ្យគេសម្លាប់ប៉ុលពត ជាច្រើនដងផងដែរ ដូចជា ស្ទាក់បាញ់រថយន្តនៅបឹងត្របែក ការចាំបាញ់ប៉ុលពត នៅវិមានឯករាជ្យ ក្នុងពិធីបុណ្យបក្ស ការលបបាញ់ប៉ុល ពត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអ្នកបាញ់កាំភ្លើងត្រង់ ក្នុងមហាសន្និបាតបក្ស។ ការលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ ដើម្បីសម្លាប់ប៉ុល ពត ជាដើម។ ការលប ស្ទាក់បាញ់ប៉ុល ពតនៅបឹងត្របែក មិនបានធ្វើឲ្យប៉ុល ពត រងរបួសទេ ប៉ុន្តែ និសាររបស់ប៉ុលពតពីរនាក់បានស្លាប់ ចំណែកឯកអ្នកដែលស្ទាក់បាញ់នោះ ត្រូវបាននិសារប៉ុលពតបាញ់ឲ្យរបួស និងស្លាប់ម្នាក់ចាប់បានម្នាក់។ ចំពោះការត្រៀមបាញ់នៅវិមានឯករាជ្យ ពេលប្រារព្ធមិទ្ទិញ អ្នកបាញ់ត្រង់ បែរជាមិន ស្គាល់មុខប៉ុលពត ថាមួយណា។ ចំណែកការចាំលួចបាញ់ប៉ុលពតនៅពហុកីឡដ្ឋាន(ស្តាត) អូឡាំពិកនោះ អ្នកបាញ់ត្រង់ ត្រូវបានគេចាប់ខ្លួនមុនមហាសន្និបាតចាប់ផ្តើមប៉ុន្មាននាទី។ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន និងក្រោយមកក្លាយជាប្រធានាធិបតីចិន ក្រោយពីលោកម៉ៅ សេទុងស្លាប់ លោកហួ គួងហ្វេង នៅឆ្នាំ១៩៧៧ ប៉ុល ពតបាននិយាយថា ពួគេបានព្យាយាម សម្លាប់យើងចំនួនបីដង តាមរយៈការដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ តែជាចៃដន្យ យើងមិន បានទទួលទានទេ។
តាមពាក្យចរចាមអារ៉ាម លោកសោភឹម និងកុយ ធួន ត្រូវបានគេសង្ស័យថា ធ្លាប់រៀបចំឲ្យគេសម្លាប់ប៉ុលពត ជាច្រើនដងផងដែរ ដូចជា ស្ទាក់បាញ់រថយន្តនៅបឹងត្របែក ការចាំបាញ់ប៉ុលពត នៅវិមានឯករាជ្យ ក្នុងពិធីបុណ្យបក្ស ការលបបាញ់ប៉ុល ពត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអ្នកបាញ់កាំភ្លើងត្រង់ ក្នុងមហាសន្និបាតបក្ស។ ការលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ ដើម្បីសម្លាប់ប៉ុល ពត ជាដើម។ ការលប ស្ទាក់បាញ់ប៉ុល ពតនៅបឹងត្របែក មិនបានធ្វើឲ្យប៉ុល ពត រងរបួសទេ ប៉ុន្តែ និសាររបស់ប៉ុលពតពីរនាក់បានស្លាប់ ចំណែកឯកអ្នកដែលស្ទាក់បាញ់នោះ ត្រូវបាននិសារប៉ុលពតបាញ់ឲ្យរបួស និងស្លាប់ម្នាក់ចាប់បានម្នាក់។ ចំពោះការត្រៀមបាញ់នៅវិមានឯករាជ្យ ពេលប្រារព្ធមិទ្ទិញ អ្នកបាញ់ត្រង់ បែរជាមិន ស្គាល់មុខប៉ុលពត ថាមួយណា។ ចំណែកការចាំលួចបាញ់ប៉ុលពតនៅពហុកីឡដ្ឋាន(ស្តាត) អូឡាំពិកនោះ អ្នកបាញ់ត្រង់ ត្រូវបានគេចាប់ខ្លួនមុនមហាសន្និបាតចាប់ផ្តើមប៉ុន្មាននាទី។ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន និងក្រោយមកក្លាយជាប្រធានាធិបតីចិន ក្រោយពីលោកម៉ៅ សេទុងស្លាប់ លោកហួ គួងហ្វេង នៅឆ្នាំ១៩៧៧ ប៉ុល ពតបាននិយាយថា ពួគេបានព្យាយាម សម្លាប់យើងចំនួនបីដង តាមរយៈការដាក់ថ្នាំបំពុលក្នុងម្ហូបអាហារ តែជាចៃដន្យ យើងមិន បានទទួលទានទេ។
ប៉ុនលពត និយាយទៀតថា
សហភាពសូវៀត វៀតណាម និងគូបា កំពុងតែសហការគា្ន ដើម្បីវាយយើងនៅ តាមតំបន់ព្រំដែន។
យើងគិតថា ពួកគេបានរៀបចំឲ្យមានបុគ្គលិកស៊ើបការណ៍សម្ងាត់ ក្នុងចំណោមកម្លាំងរបស់យើង។
ក្នុងកម្រិតមជ្ឈឹម ពួកគេមានភ្នាក់ចំនួន៥នាក់ នៅកម្រិតកង ពល
ពួកគេមានគ្នាពី៤ ទៅ១០នាក់ ហើយបន្ថែមពីលើនេះទៀត ពួកគេក៏មានៅតាមខេត្ត
មួយចំនួនដែរ។ ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៧៥មក ពួកគេបានត្រៀមវាយប្រហារមកលើភ្នំ ពេញ ខេត្រព្រៃវែង និងតាមតំបន់ព្រំដែនមួយចំនួន។ ពួកវាក៏បានត្រៀម
និងរៀបចំធ្វើឃាត ថ្នាក់ដឹកនាំរបស់យើង ដោយប្រើកាំភ្លើង
ដែលមានកម្រិតចំគោលដៅខ្ពស់ និងដោយប្រើថ្នាំបំពុល។
ជាច្រើនលើកហើយ ដែលពួកវាបានដាក់ថ្នំាបំពុលក្នុងម្ហូប ដែលជាចៃដន្យយើងមិនបានបរិភោគ។ ប្រទេសថៃ សហភាពសូវៀត និងវៀតណាម
កំពុងសហការគ្នាធ្វើដូច្នេះ។ យើងក៏មានឯកសារនានា
ដើម្បីនឹងបង្ហាញថា សហរដ្ឋអាមេរិក និងវៀតណាម សហការគ្នាលើបញ្ហានេះ។
នៅឆ្នាំ១៩៧៦ យើងចាប់ផ្តើមដោះស្រាយបញ្ហាភ្នាក់ងារវៀតណាម
ហើយជិតដល់ខែមិថុនា ឆ្នាំ១៩៧៧ កិច្ចការនេះ ជាមូលដ្ឋាន ត្រូវបានបញ្ចប់ជាស្ថាពរ។
យើងបានដាក់ កម្មាភិបាល ដែលត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នឲ្យមើលការខុសត្រូវទីក្រុងភ្នំពេញ
និងតំបន់ព្រំដែន ជាពិសេសនៅតាមព្រំដែនតំបន់បូព៌ា(ជាប់វៀតណាម)
ដែលនៅទីនោះ មានភ្នាក់ងារសេអ៊ីអា(CIA)ច្រើន។
យើងយល់ធម្មជាតិ នៃកម្លាំងប្រដាប់អាវុធរបស់វៀតណាម មានការប្រែប្រួល។ ពួកគេមិនអាចទ្រំាទ្រនឹងការលំបាកបានទៀតទេ។ ឥឡូវនេះ
ពួកគេពឹងផ្អែកទៅលើអាវុធធុន ធ្ងន់ រថក្រោះ និងយន្តហោះ។ ក្នុងពេលជាមួយគ្នានេះដែរ
ធម្មជាតិនៃកងថ្មើរជើង របស់គេ ក៏មានការប្រែប្រួលដែរ។
ទាហានរបស់គេមិនចង់ប្រយុទ្ធទេ។ ភាគច្រើន នៃទាហានរបស់គេនៅភាគខាងជើង បានយកប្រពន្ធថែមនៅឯប៉ែកខាងត្បូង ហើយពួកវា មិនអាចធ្វើការប្រយុទ្ធបានទេ។
យើងមិនព្រួយនឹងរឿងប្រយុទ្ធទេ តែយើងព្រួយនឹងការគំរាមកំហែងឥតស្រាកស្រាន្តរបស់វៀតណាម។ វៀតណាមមិនត្រឹមតែចង់លេបយកកម្ពុជា និងឡាវប៉ុណ្ណោះទេ ប៉ុន្តែ វៀតណាមចង់លេបយកអាស៊ីអាគ្នេយ៍តែម្តង។ យើងបានធ្វើការចរចាជាមួយគេជា
ច្រើនដងមកហើយ តែឥតប្រយោជន៍។
ដោះស្រាយតាមមធ្យោបាយយោធាមុខជានឹងនាំទៅដល់កាថយចុះនៃកម្លាំងរបស់យើង។ ហេតុនេះ ទឹសដៅជាយុទ្ធសាស្រ្តគឺ
គួរតែមានការអភិវឌ្ឍន៍បដិវត្តន៍នៅអាស៊ីអាគ្នេយ៍។ បើមិនដូច្នេះ
វានឹងស៊ីពេលអស់រាប់សតវត្សរ៍ ដើម្បីដោះស្រាយបញ្ហារវាងវៀតណាម
និងកម្ពុជា។
តាមការយល់ដឹងរបស់យើង ប្រទេសឡាវនឹងដើរតួនាទីសំខាន់មួយ នៅក្នុងយុទ្ធសាស្រ្តរបស់វៀតណាម។
សន្ធិសញ្ញាឡាវ វៀតណាមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៧៧ គឺជា សន្ធិសញ្ញាមួយ ដែលតាមរយៈវានោះ វៀតណាមលេបយកទឹកដីរបស់ឡាវ។ ប្រជាជនឡាវ មាន៣លាននាក់ រីឯប្រជាជនវៀតណាមកំពុងតែកើនពីមួយលាន
ទៅពីរលាននាក់ជារៀងរាល់ឆ្នាំ។ ប្រាំឆ្នាំក្រោយមកទៀត ពួកឡាវនឹងក្លាយជាជនចាតិភាគតិច។ យ៉ាងណាក៏ដោយវៀតណាម
មិនអាចគ្រប់គ្រងឡាវបានទេ ដោយសារបញ្ហាកង្វះខាតធនធានមនុស្សហិរញ្ញវត្ថុ និងម្ហូបអាហារ។
ប្រសិនបើបដិវត្តន៍នៅអាស៊ីអាគ្នេយ៍
យើងទៅមុខខ្លាំង ដោយកេងយកឱកាសបាន ច្រើននោះ ស្ថានការណ៍នឹងកាន់តែប្រសើរ
ហើយយើងនឹងដោះស្រាយបញ្ហារបស់យើង។
យើងបានសន្ទនាជាមួយមិត្តភូមា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ ហើយយើងក៏បាន ព្រមព្រៀងជាមួយ ពួកគេដែរ។ នេះគឺជាជោគជ័យដ៏ធំមួយ បើទោះជាវាមានភាពសំាញុំា ជាងនេះ
នៅពេលដែលយើងចូលទៅដល់ បញ្ហាលម្អិត។
នៅប៉ែកខាងជើង
យើងពឹងផ្អែកលើមិត្តចិនរបស់យើង។ អាស៊ីអាគ្នេយ៍ មានការឯក ភាពគ្នាហើយ។
ជាយុទ្ធសាស្រ្ត ស្ថានភាពនេះ លើកទឹកចិត្តយើងដែរ។
ចំពោះនយោបាយការបរទេសរបស់យើង យើងខិតខំបង្រួបបង្រួមកម្លាំងនានា នៅអាស៊ីអាគ្នេយ៍។ គណៈកម្មាធិការមជ្ឈឹមបក្សរបស់យើងចាត់ទុកថា កិច្ចការនេះ ជាភារកិច្ចសំខាន់មួយ។ យើងបានចំណាយពេល ធ្វើការជាមួយបក្សជាច្រើន នៅអាស៊ីអាគ្នេយ៍។
ប្រការដែលកម្ពុជា
អាចការពារខ្លួនបាន ជាការរួមវិភាគទានមួយ ដល់ការការពារអា ស៊ីអាគ្នេយ៍ដែរ។ ដូចមុនដែរ យើងមានអារម្មណ៍ មានសុវត្ថិភាព ដោយមានមិត្តចិន។ មហាសន្និបាតបក្សកុម្មនីសចិនលើកទី១១ កាលពីពេលថ្មីៗកន្លងទៅនេះ លើកទឹកចិត្តដល់យើង ហើយពន្យាពេលឲ្យយើង
និងបដិវត្តន៍នៅអាស៊ីអាគ្នេយ៍ នូវ អនាគតដ៏ភ្លឺស្វាងមួយ។
នៅក្នុងសៀវភៅ
អ្នកទោសខ្មែរក្រហម សម្តេចព្រះនរោត្តមសីហនុ បានឡាយថា
១.ទសវត្សរ៍៦០កម្ពុជា
បានបង្កើតឲ្យមានរោងចក្រផលិតគ្រាប់និងអាវុធ ដ៏ល្អមួយនៅ ស្រុកកំពង់សិលាខេត្តកោះកុង។ រោងចក្រនេះគាំទ្រដោយឆេកូស្លូវ៉ាគី។
តែរោងចក្រនេះ បានបំផ្លាញដោយសារសង្រ្គាម៥ឆ្នាំ។
២.មូលហេតុដែលអង្គការបង្ខំឲ្យយុវជនទាំងពីរភេទរៀបការម្តង១០គូ
ឬ៣០គូ គឺដោយសារ ចង់ផលិតមនុស្សដើម្បីទប់ទល់ជាមួយយួន។រោងរួមភេទ បង្កើតកូនរួម
នៅខេត្តកណ្តាល ត្រូវបាន គេរាយការណ៍ថាបានបាក់ស្រុតជាញឹកញាប់ដោយ
សារទម្ងន់មនុស្ស ហួស ចំណុះ។
៣.ក្រោយពីលាលែងពីតំណែងជាព្រះប្រមុខរដ្ឋ
នៅថ្ងៃទី២ខែមេសាឆ្នាំ១៩៧៦ សម្តេចតា នរោត្តមសីហនុទទួលបានបៀវត្សរ៍ សោធនិវត្តន៍
ពីរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ចំនួន៨០០០ដុល្លារក្នុង១ឆ្នាំ សម្រាប់ទិញបន្លែនិងសាច់ធ្វើក្រយា។
នៅក្នុងសៀវភៅ វិបត្តិកម្ពុជា
និងទំនាក់ទំនងជាមួយបរទេស អ្នកនិពន្ធបានសរសេរថា នៅតាមព្រំដែនខាងកើត រហូតដល់ឆ្នាំ១៩៦១ រដ្ឋាភិបាលខ្មែរ បានត្អូញត្អែរជាបន្តបន្ទាប់អំពីការចូលរំលោភលើដែនដីកម្ពុជា ដោយកងទ័ពយួនខាងត្បូង។
ការចូលរាតត្បាតទាំងនេះ យោងតាមការអះអាងថ្មី របស់រដ្ឋាភិបាលយួន ជាគ្រោះថ្នាក់ដែលបណ្តាលមកពីការដេញតាមពួកទ័ពព្រៃយៀកកុង ដែលបាត់ខ្លួនក្នុងទឹកដីកម្ពុជា។
ក្នុងខណៈនោះដដែល យួនខាងត្បូង បានបំពក់ការឈឺចាប់របស់ខ្មែរ
ដោយចោទថា មានមូលដ្ឋានយៀកកុងលួចលាក់ ក្នុងទឹកដីខ្មែរ។
នៅពេលបេសកកម្មយោធារបស់អាមេរិកកាំងប្រចាំព្រៃនគរ
គំាទ្រការចោទប្រកាន់ទំាងនេះ នៅឆ្នាំ១៩៦១ ស្តេចសីហនុប្រកាសថា គាត់អស់ជំនឿទាំងស្រុងលើសហរដ្ឋអាមេរិក
ហើយត្រៀមខ្លួន ដើម្បីផ្តាច់ចំណងទូត ពីមហាអំណាចនេះ។
វិវាទ ខ្មែរយយន
ចេះតែមានបន្ត។ នៅថ្ងៃទី៩ ខែកក្កដា ១៩៦២ ទីភ្នាក់ងារសារព័ត៌មានអាអេហ្វប៉េ បានរាយការណ៍ តាមដំណឹងពីក្រសួងឃោសនាការខ្មែរថា
កងទ័ពជើងទឹកយួនខាងត្បូង ចូលឈ្លានពានលើកោះសេះ និងកោះអង្រ្កង នៅទល់មុខសមិទ្រកែប។ រដ្ឋាភិបាលយួនខាងត្បូង ឆ្លើយបញ្ជាក់មកវិញថា បើកងនាវាចរណ៍យួន ប្រតិបត្តិការណ៍នៅជិតកោះ
គឺកោះទាំងនេះ ជារបស់យួន ពុំមានការរំលោភដែនទឹកទេ។
ទន្ទឹមគ្នា
ជាមួយការខ្វល់ខ្វាយ ពីបញ្ហាព្រំដែនខាងកើត ខាងលិច សម្តេចសីហនុ បន្តនយោបាយអព្យាក្រិតរបស់គាត់ ដោយអញ្ជើញហូជីមិញ
ឲ្យមកទស្សនាកម្ពុជា។ អ្នកឆ្លើយឆ្លងព័ត៌មានអេភី រាយការណ៍ពីទីក្រុងវៀវច័ន្ទ នៅថ្ងៃទី២០កក្កដាមកថា លោកង្វៀង ចាន់ ភារធារីយួនខាងជើង
ប្រចាំប្រទេសឡាវ ថ្លែងថា សម្តេចសីហនុ ប្រមុខរដ្ឋខ្មែរ
បានអញ្ជើញលោកហូ ជីមិញ ឲ្យមកទស្សនាកម្ពុជា នាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីដឺហ្គោល។ ជាការឆ្លើយតបដល់ការអញ្ជើញនេះ
ហូ ជីមិញ បានយាងសម្តេចសីហនុ ឲ្យទៅទស្សនាទីក្រុងហាណូយវិញ។
ប៉ុន្តែ បន្ទាប់ពីបានដើរតាមបន្ទាត់នយោបាយអព្យាក្រិត
អស់រយៈពេល៦ឆ្នាំមក សម្តេចសីហនុ ចង់ឲ្យមានសន្និសីទអន្តរជាតិមួយបញ្ជាក់បន្ថែមថា
កម្ពុជា ជាប្រទេសអព្យាក្រិត។
នាឱកាសសន្និសីទសារព័ត៌មាន
ដោយគ្មានព្រៀងមួយនៅព្រះរាជដំណាក់ ភ្នំពេជ្រនិល សម្តេចសីហនុ ប្រកាសថា បន្តិចទៀត
គាត់នឹងស្នើពួកមហាអំណាច ឲ្យធានាអព្យាក្រិតភាពរបស់ខ្មែរ។ អគ្គមេបញ្ជាការ នៃកងទ័ពខ្មែរ គឺឧត្តមសេនីយ៍លន់ នល់ បានប្រាប់អ្នកកាសែតនៅឱកាសនោះដែរថា កងទ័ពសៀម កំពុងស្ថិតក្នុងស្ថានភាពប្រយុទ្ធ
ក្នុងទឹកដីខ្មែរ។
នៅថ្ងៃទី២០
ខែសីហា ឆ្នាំ១៩៦២ សម្តេចសីហនុ បានផ្ញើលិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិក កេណ្ណេឌី ដើម្បីស្នើឲ្យជួយបើកសន្និសីទអន្តរជាតិ
សម្រាប់ទទួលស្គាល់អព្យាក្រិតភាព បូរណាភាពដែនដី
និងអធិបតេយ្យភាពខ្មែរ។ នៅថ្ងៃទី២៤ ខែសីហា សម្តេចនរោត្តមសីហនុ បានសរសេរលិខិតមួយផ្ញើទៅជូនប្រធានាធិបង៉ូ
ឌិនយៀប ដើម្បីស្នើឲ្យចូលរួមក្នុងសន្និសីទសម្រាប់ទទួលស្គាល់អព្យាក្រិតរបស់ខ្មែរ។ យោងតាមសារព័ត៌មានសៀម សម្តេចសីហនុ
បានផ្ញើលិខិតមួយថ្វាយទៅព្រះចៅភូមិពល អាឌុលយ៉ាដេត ក្នុងបំណងដូចគ្នា ហើយតាមលិខិតមួយទៀត សម្តេចនរោត្តមសីហនុ បានផ្ញើទៅកាន់ហូជីមិញ។
នៅថ្ងៃទី២៥ ខែកញ្ញា
ប្រធានាធិបតីង៉ូ ឌិនយៀប បានតបមកវិញថា ប្រសិនបើមូលហេតុ នៃពាក្យស្នើរបស់សម្តេចនរោត្តមសីហនុសម្រាប់បើកសន្និសីទអន្តរជាតិ មានប្រភពមកពីអាកប្បកិរិយាគំរាមកំហែងរបស់យួនខាងត្បូងនោះ
ប្រទេសគាត់ តាមផ្លូវចិត្តមិនអាចព្រមទទួលសកម្មភាពណា ដែលត្រូវបានរៀបចំច្បាស់លាស់ សម្រាប់វែកមុខប្រទេសគាត់
ជាអ្នកសម្ងំឈ្លានពានកម្ពុជាទេ។
លោកយៀមបន្តថា រដ្ឋាភិបាលវៀតណាមកត់សម្គាល់ថា
ពួកកុម្មុយនីស្ត បានប្រព្រឹត្តល្មើសលើអព្យាក្រិតភាព
និងបូរណាភាពទឹកដីខ្មែរ ដើម្បីរៀបចំសកម្មភាពវិទ្ធង្សនា ប្រឆាំងនឹងប្រទេសយើង។ យើងមិនចោទប្រកាន់រដ្ឋាភិបាលខ្មែរថា
ជាសម្ព័ន្ធមិត្តលាក់មុខ របស់ពួកុម្មុយនីស្តទេ។
យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ
រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ
ម្ចាស់ បានបដិសេធជាបន្ត ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។យើងចោទប្រកាន់ពួកកុម្មុយនីស្ត ហើយសូមស្នើទៅរដ្ឋាភិបាលខ្មែរ
រកការត្រួតពិនិត្យព្រំដែន ជាទ្វេភាគី គឺសំណើ ដែលព្រះអង្គ ម្ចាស់ បានបដិសេធជាបន្ត
ដោយយើងមិនដឹងថា មកពីមូលហេតុអ្វី?។ មានកើតបញ្ហាមួយចំនួន
រវាងប្រទេសយើងទំាងពីរ។ វៀតណាមចាត់ទុកបញ្ហាទាំងនេះ ជារឿងធម្មតា
ដែលកើតចេញពីការដកអាណានិគម
ហើយចាត់ទុកថា មិនមែនជាផលប្រយោជន៍ ទំាងសម្រាប់កម្ពុជា ទាំងសម្រាប់វៀតណាម ដើម្បីរកដំណោះស្រាយ
ជាមួយពួកមហាអំណាច នៃប្លុកទំាងពីរ។
ក្នុងសៀវភៅដដែលសរសេរថា ការរអិលធ្លាក់
កម្ពុជា ទៅរកគន្លងកុម្មុយនីស្ត គឺជាសញ្ញាប្រកាសអាសន្នដល់លោកខាងលិច និងមន្រ្តីជាន់ខ្ពស់យួននៅថ្ងៃនេះ។ អ្នកសង្កេតខាងនយោបាយទូត បាននិយាយថា សម្តេចព្រះនរោត្តមសីហនុ ហាក់ដូចជាមិនមានះ
ក្នុងការទទួលស្គាល់របបកុម្មុយនីស្តហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទំាងមូល។ ទង្វើបែបនេះ
នឹងអាចនាំឲ្យរឹតតែលំបាក ក្នុងការបន្តសង្រ្គាមនៅយួនខាងត្បូង
ប្រឆាំងទ័ពព្រៃកុម្មុយនីស្តយៀកកុង
ដែលគំាទ្រដោយហាណូយ។ ពួកយៀកកុង កំពុងប្រើប្រាស់ដោយសម្ងាត់ទៅហើយ នូវទឹកដីកម្ពុជា សម្រាប់ជាទីជម្រក
និងផ្លូវដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់។
សហរដ្ឋអាមេរិក
កាលពីថ្ងៃអង្គារ៍ បានចោទប្រកាន់ថា ពួកមន្រ្តីជាប់ខ្ពស់ខ្មែរ បានចូលរួម ក្នុង
បាតុកម្ម ដែលបានកម្ទេចស្ថានទូតអាមេរិកកាំងនៅភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានយូភីអាយ។ ជាមួយគ្នានោះ វិទ្យុហាណុយបានផ្សាយឲ្យដឹងថា លោកឧត្តមសេនីយ៍លន់ នល់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា
ដែលកំពុងធ្វើដំនើរទៅទីក្រុងប៉េកាំង និងម៉ូស្គូ ដើម្បីចរចា
ក្នុងបញ្ហាយោធា និងទិញគ្រឿងសព្វាវុធនោះ បានចូលសំចតនៅក្នុងរដ្ឋធានីយួនខាងចជើង។ ចំណែក នៅទីក្រុងភ្នំពេញ កាលពីរាត្រីកន្លងទៅ សម្តេចនរោត្តមសីហនុ បានប្រាប់អ្នកសារព័ត៌មានកុម្មុយនីស្ត និងខ្មែរថា ពីរបី ថ្ងៃទៀតគណៈប្រតិភូ មួយមានសមាជិក៥
នាក់ នឹងចាកចេញទៅទីក្រុងហាណូយ ដើម្បីចរចាកិច្ចព្រម នៃការកំណត់ព្រំដែន និងរកសន្ធិ
សញ្ញាមិនឈ្លានពានគ្នា ព្រមទំាងមិត្តភាព ជាមួយយួនខាងជើង។
អ្នកដំណើរ នៅទីក្រុងភ្នំពេញបានឲ្យដឹងថា
រាជធានីខ្មែរ មានសភាពស្ងប់ស្ងៀម បន្ទាប់ពីបាតុ កម្ម ដ៏សាហាវកាលពីម្សិលមិញ ដែលក្នុងឱកាសនោះ
អគារ នៃស្ថានទូត អាមេរិកកាំង និងអង់គ្លេស ត្រូវបានវាយកម្ទេច។ ក្រុមដឹកជញ្ជូន នៃទ័ពអាកាសអាមេរិកកាំង ដែលរង់ចាំសម្រាប់ការជម្លៀសជាយថាហេតុ
នូវបុគ្គលិក និងអ្នកបម្រើស្ថានទូតនៅព្រៃនគរ ត្រូវបានដាក់ឲ្យនៅក្រៅនៃភាពអាសន្ន។ ពលរដ្ឋអាមេរិកកាំង
ត្រូវហាមប្រាមដោយស្ថានទូតនៅព្រៃនគរ ចំពោះការធ្វើដំណើរទៅភ្នំពេញ។ ពួកអ្នកសារព័ត៌មានពីបស្ចឹមប្រទេស
ត្រូវបានរារាំងមិនឲ្យចូលទៅក្នុងស្ថានទូតកម្ពុជា តាមច្បាប់នៃរដ្ឋាភិបាល ដែលត្រូវបានប្រកាសកាលពីខែមុន។
ស៊ុនហ្វា(ស៊ុនហួ??) ទីភ្នាក់ងារសារព័ត៌មានចិនកុម្មុយនីស្ត បានស្រង់ពាក្យថ្លែងរបស់សម្តេចសីហនុថា សន្ធិសញ្ញា មិនឈ្លានពានគ្នា ដែលត្រូវបានគ្រោងទុក ជាមួយួនខាងជើង នឹងមិនរួមបញ្ចូលសម្ព័ន្ធភាពយោធាទេ។ ទូរលេខពីទីក្រុងភ្នំពេញ បានបញ្ជាក់ពីព្រះរាជបន្ទូលព្រះបាទនរោត្តមសីហនុថា សម្តេចសីហនុ កំពុងជួញរឿង ជាមួយយួនខាងត្បូង ដោយស្វែង រកកិច្ចព្រមព្រៀង សម្រាប់កំណត់ព្រំដែន ជាមួយហាណូយ។ កិច្ចព្រមព្រៀងណាមួយ មុខជា នឹងបញ្ជាក់ពីការទទួលស្គាល់របបហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទាំងមូល ព្រោះកម្ពុជា ពុំមានព្រំដែនរួមជាមួយយួនខាងជើងទេ។
ស៊ុនហ្វា(ស៊ុនហួ??) ទីភ្នាក់ងារសារព័ត៌មានចិនកុម្មុយនីស្ត បានស្រង់ពាក្យថ្លែងរបស់សម្តេចសីហនុថា សន្ធិសញ្ញា មិនឈ្លានពានគ្នា ដែលត្រូវបានគ្រោងទុក ជាមួយួនខាងជើង នឹងមិនរួមបញ្ចូលសម្ព័ន្ធភាពយោធាទេ។ ទូរលេខពីទីក្រុងភ្នំពេញ បានបញ្ជាក់ពីព្រះរាជបន្ទូលព្រះបាទនរោត្តមសីហនុថា សម្តេចសីហនុ កំពុងជួញរឿង ជាមួយយួនខាងត្បូង ដោយស្វែង រកកិច្ចព្រមព្រៀង សម្រាប់កំណត់ព្រំដែន ជាមួយហាណូយ។ កិច្ចព្រមព្រៀងណាមួយ មុខជា នឹងបញ្ជាក់ពីការទទួលស្គាល់របបហាណូយ ជារដ្ឋាភិបាលសម្រាប់ប្រទេសយួនទាំងមូល ព្រោះកម្ពុជា ពុំមានព្រំដែនរួមជាមួយយួនខាងជើងទេ។
ការខិតរបស់សម្តេចនរោត្តមសីហនុ ទៅជិតហាណូយ ហាក់ដូចជាបង្កដំណើរជៀសមិនផុតថា កងទ័ពយួន ខាងត្បូង នឹងកាន់តែមានការរួញរា តិចជាងមុន ក្នុងការដេញតាមពួកយៀកកុងកាត់ព្រំដែនខ្មែរ។ មេដឹកនាំខ្មែរ
បានបដិសេធកាលពីថ្ងៃច័ន្ទ នូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើឲ្យកម្ពុជាបង្កើតគណកម្មការចម្រុះជាមួយសៀម និងយួនខាងត្បូង ដើម្បីកំណត់ព្រំដែន ដែលមានវិវាទ។ ដោយទទូចតាមការបញ្ជាក់អត្ថន័យរបស់ព្រះអង្គ
ស្តីពីព្រំដែ សម្តេចសីហនុ បានចោទប្រកាន់អាមេរិកថា បានគុបគិត ជាមួយសៀម និងយួនខាងត្បូង ដើម្បីបែងចែកប្រទេសរបស់ព្រះអង្គ។
ប៉ុន្តែសហរដ្ឋអាមេរិកបានស្នើថា កិច្ចចរចាពីបញ្ហាព្រំដែន ជាជំហានមួយឆ្ពោះទៅរកការប្រជុំជាសន្និសីទ នៃប្រទេសទាំង៤
ដែលនឹងធានាដល់អព្យាក្រិតភាព
និងបូរណភាពដែនដីកម្ពុជាផងដែរ។
កងទ័ពកម្ពុជា កំពុងត្រៀមខ្លួនរុញច្រាន
ដើម្បីបោសសម្អាតយៀកកុង ចេញពីខេត្តស្វាយរៀង ដែលលយចូល ទៅយួនខាងត្បូង។ វរសេនីយ៍ឯក
ថោង វ៉ាន់ហ្វាន់មឿង គណបញ្ជាការយោធានៅភាគខាងកើត នៃកម្ពុជា ដែលរាប់បញ្ចូលខេត្តភាគច្រើននៅជាប់ព្រំដែនយួន បាននិយាយថា ចាប់ពីដើមខែមីនា ឆ្នាំ១៩៧០ មក នៅខេត្តស្វាយរៀង ពួកយៀកកុង
បានសម្លាប់ខ្មែរ៥១នាក់ ធ្វើឲ្យរបួស៧៨នាក់ និងនាំខ្លួនយកទៅ១០៨នាក់ ដែលនៅក្នុងនោះមានទាហាន៦៨នាក់។ លោកនិយាយបន្តថា
ឥឡូវនេះ កងទ័ព (កម្ពុជា) កំពុងរៀបចំបោសសម្អាតពីភូមិជីភូ ដែលរងការវាយប្រហារពីរលើកក្នុងរយៈពេល១០ថ្ងៃ
នៅទីតាំងបាវិត ដែលដាច់ស្រយាលជិតព្រំដែន ចម្ងាយ១០ម៉ាយ
ទៅទិសខាងកើត។
តែត្រឹមពីរអាទិត្យប៉ុណ្ណោះ
ផ្លូវជាតិលេខមួយ ដែលភ្ជាប់ពីភ្នំពេញទៅព្រៃនគរ ត្រូវបានបើក ហើយមានសន្តិសុខសម្រាប់ចរាចរណ៍ ទៅដល់ព្រំដែន។ ប៉ុន្តែ នៅពីរថ្ងៃកន្លងមក
មានសេចក្តី រាយការណ៍ថា យ៉ាងតិចណាស់ ប្រជារាស្រ្តកម្ពុជា ៩នាក់ដែរ បានបាត់ខ្លួន
បន្ទាប់ពីយានជំនិះ របស់ពួកគេ ត្រូវបានបញ្ឈប់ដោយពួកយៀកកុង។ អ្នកថតរូប៦នាក់ ត្រូវបានចាប់ខ្លួនដោយពួកយៀកកុង តាមតំបន់ជាប់ព្រំដែន យួនខាងត្បូង។ ពីម្សិលមិញ ពួកអ្នកភូមិ បានអះអាងពីការចាប់ខ្លួន ដោយពួកទ័ពព្រៃ នូវអ្នកថតរូបជប៉ុនពីរនាក់
និងបារំាងម្នាក់ ហើយបារាំងម្នាក់ទៀត ត្រូវបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យ។
នៅថ្ងៃទី៧ ខែមេសានេះ
កម្ពុជា ជិតក្លាយជាសាធារណរដ្ឋហើយ…។ រដ្ឋភិបាលប្រកាសថា កម្ពុជាយល់ព្រមបង្កើតចលនាមួយ សម្រាប់បញ្ចប់របបរាជាធិបតេយ្យ ដែលមានអាយុ២០០០
ឆ្នាំមកហើយនេះ។
នៅក្នុងចម្លើយសារភាពរបស់ខ្លួននៅទួលស្លែងកុយ
ធួន បាននិយាយថានៅក្នុងខែ១០ ១៩៧៥ សមមិត្តយ៉ា បានស្នើអញ្ជើញខ្ញុំ សមមិត្តឌឿន
ជ័យ សួន តូចភឿន ដើម្បីបង្កើតគណកម្មការមួយ រៀបចំគម្រោងបង្កើតបក្សថ្មីមួយទៀត ធ្វើជាស្នូលដឹកនាំចលនា
កសាងពង្រីក និងពង្រឹងកម្លាំងរបស់យើងឲ្យបានល្អ ពង្រីកឥទ្ធិពលមហាជន និងដើម្បីធ្វើការតស៊ូទប់ទល់នឹងកម្លាំងរបស់
បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្នជាបន្តបន្ទាប់។
សមមិត្តយ៉ា ធ្វើជាប្រធានគណកម្មការនេះ
កន្លែងប្រជុំ គឺនៅផ្ទះសមមិត្តតូចភឿន។ សមមិត្ត យ៉ា បានលើកឡើងថា
ដើម្បីបម្រើចលនាឲ្យទាន់ពេលវេលា យើងចាំបាច់ត្រូវរៀបចំបង្កើតបក្សថ្មីមួយទៀតធ្វើជាមូលដ្ឋាន ជាត្រីវិស័យដឹកនាំចលនាយើងគ្រប់ផ្នែក និងដើម្បីធ្វើជាកម្លាំងទប់ ទល់នឹងឥទ្ធិពលរបស់បក្សកុម្មុយនីស្តកម្ពុជាបច្ចុប្បន្ន។
ដំបូង សមមិត្តយ៉ាស្នើឈ្មោះបក្សថ្មីនេះ
តើដាក់ឈ្មោះយ៉ាងណា? ឬមួយនៅជាបក្សកុម្មុយនីស្ត កម្ពុជាដដែល? ឬមួយក៏ដាក់ឈ្មោះហៅថា បក្សសង្គមកម្ពុជាថ្មីក៏បាន។
ឈ្មោះនេះ គាត់ថាឲ្យរៀបរយឲ្យស្រួលដើម្បីប្រមូលកម្លាំងទូទាំងប្រទេស
និងក្រៅប្រទេស ពេលណាយើងចេញចំហរ។
បក្សស្នើឲ្យនៅជាសម្ងាត់សិន។
ពេលណាសភាពការណ៍ប្រែប្រួល ឃើញថា យើងចាំបាច់ចេញបក្សហើយនោះ យើងក៏ប្រកាសចេញ។
មាគ៌ានយោបាយរបស់បក្ស គឺត្រូវខ្លឹមសារ
កសាងសង្គមនិយមដូចគ្នា ដើម្បីកុំឲ្យប៉ះពាល់ សតិអារម្មណ៍របស់មហាជនតែន័យត្រូវឲ្យខុសគ្នា។
សង្គមនិយមយើងត្រូវដំណើរការកសាងតាមជំហានៗមិនផ្អែកលើទីតាំងសមូហភាពរឹងមាំ ដូចពេលសព្វថ្ងៃនេះទេ។
.យើងទុកឲ្យមានកម្មសិទ្ធិទូលាយគ្រាន់បើ។
.ចាយប្រាក់ឡើងវិញ
ទាល់តែអនុវត្តន៍បែបនេះ ទើបជីវភាពមហាជន បានធូរស្រាលបណ្តើរៗ។
.ចាយប្រាក់ឡើងវិញ
ទាល់តែអនុវត្តន៍បែបនេះ ទើបជីវភាពមហាជន បានធូរស្រាលបណ្តើរៗ។
អំពីមាគ៌ា
ប្រមូលកម្លាំង សមមិត្តយ៉ាឧទ្ទេសនាមថា ក្រៅវណ្ណៈកម្មករ កសិករ យើងឲ្យយកចិត្តទុកដាក់ ប្រមូលស្រទាប់ដទៃទៀត ពិសេសគឺអនុជន និងបញ្ញាជន។ ពួកនេះ គេបានរួមក្នុង
បថិវត្តន៍សកម្មដែរ។ ដូច្នេះ កុំអាលបោះបង់ចោល។
នយោបាយបរទេស
យើងត្រូវតែទាក់ទងជាមួយគ្រប់ប្រទេសទំាងអស់ ទំាងប្រទេសសង្គមនិយម ទំាងខាងលោកសេរី
និងប្រទេសមិនចូលបក្សសម្ព័ន្ធ។ ជារូបភាពនយោបាយរបស់យើង គឺត្រូវប្រកាន់យកនយោបាយឯករាជ្យ សន្តិភាពអព្យាក្រិត្យ ហើយដាច់ខាតត្រូវបិទបាំងនយោបាយស្និទ្ធស្នាលនឹងលោកខាងលិចរបស់យើងកុំឲ្យគេស្គាល់ នាំខូចឥទ្ធិពល។
ជំនួយបរទេស
យើងត្រូវមាននយោបាយ ទាក់ទងនឹងបរទេសទំាងអស់ មិនថាលោកខាងលិច ឬលោកខាងកើត និងប្រទេសមិនចូលបក្សសម្ព័ន្ធណាទេ ឲ្យតែគេគំាទ្រយើង។ គេជួយឧបត្ថម្ភយើង ជំនួយខាងណា ក៏យើងទទួល
រួមទាំងចក្រពត្តិអាមេរិកផង។
គម្រោងឈ្មោះសមមិត្ត
សម្រាប់ដឹកនាំបក្សថ្មី
សមមិត្តយ៉ា បានស្នើឈ្មោះដើម្បីអង្គប្រជុំពិនិត្យ។
សមមិត្តយ៉ា ខ្ញុំ សមមិត្តឌឿន ជ័យ សួន សមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង សមមិត្តឈូក
សមមិត្តស្រេង សមមិត្តសុទ្ធ សមមិត្តតូច ភឿន សមមិត្តហ៊ូ នឹម សមមិត្តអឿន សមមិត្តសី
សមមិត្តយី សមមិត្តញ៉ែម សមមិត្តហ៊ាន សមមមិត្តចក្រី សមមិត្តសួង។
គាត់និយាយថា សមាសភាពសុទ្ធតែល្អ
ហើយមានឥទ្ធិពលក្នុងស្រទាប់មហាជន លក្ខណៈសកម្ម និងប្រយុទ្ធ។ សមមិត្តយ៉ា
សង្កត់ធ្ងន់ថា ទាល់តែយើងមានមាគ៌ានយោបាយ ជាត្រីវិស័យ
បម្រើនយោបាយយើងនេះ
ទើបការងាររបស់យើងមានការរីកចម្រើនឆាប់រហ័ស។ ឯ សមាសភាពមកពីខាងជើង
យើងកុំឲ្យចូលគណៈដឹកនាំថ្មីនេះ ព្រោះពួកនោះ ឥទ្ធិពលនយោ បាយមិនល្អទេ។ ក្រោយមក
មានការផ្លាស់ប្តូរយោបល់គ្នា។
.អំពីឈ្មោះបក្ស
សមមិត្តជ័យ សូនលើកឡើងថា យើងត្រូវប្រើរូបភាព ជាបក្សបដិវត្តន៍ទំាងអស់ ដើម្បីចៀស វាងការបែកមុខមាត់។ តាមមតិគាត់ថា បើដាក់ឈ្មោះ ជាបក្សកុម្មុយនីស្តកម្ពុជាដែរនោះ ក្រែង គេច្រឡំថា ដូចគ្នា ហើយបែបហួសកម្រិតបន្តិចផង។ ដូច្នេះ ស្នើដាក់ត្រឹម បក្សសង្គមនិយម កម្ពុជាថ្មី។
ក្រោយពីផ្លាស់ប្តូរយោបល់គ្នាចុះឡើង ទំាងអស់គ្នាក៏យល់ព្រម។
សមមិត្តជ័យ សូនលើកឡើងថា យើងត្រូវប្រើរូបភាព ជាបក្សបដិវត្តន៍ទំាងអស់ ដើម្បីចៀស វាងការបែកមុខមាត់។ តាមមតិគាត់ថា បើដាក់ឈ្មោះ ជាបក្សកុម្មុយនីស្តកម្ពុជាដែរនោះ ក្រែង គេច្រឡំថា ដូចគ្នា ហើយបែបហួសកម្រិតបន្តិចផង។ ដូច្នេះ ស្នើដាក់ត្រឹម បក្សសង្គមនិយម កម្ពុជាថ្មី។
ក្រោយពីផ្លាស់ប្តូរយោបល់គ្នាចុះឡើង ទំាងអស់គ្នាក៏យល់ព្រម។
.អំពីមាគ៌ានយោបាយរបស់បក្ស
សមមិត្តតូចភឿន មានមតិថា ឥឡូវនេះ កម្រិតប្រជាជនយើង គឺគេយល់ជ្រួតជ្រាប អំពីសង្គមនិយម និង បានកសាងសង្គមនិយមហើយ ដូច្នេះខ្លឹមសារ នៃមាគ៌ារបស់យើង គឺត្រូវផ្អែកលើ សង្គមនិយម។ តែសង្គមនិយមរបស់យើង គឺដំណើរការតាមជំហានៗ ពីតិចទៅច្រើន ពីទាប ទៅខ្ពស់ មិនមួយត្រឹមទំាងអស់ទេ ហើយយើងទុកឲ្យកម្មសិទ្ធិឯកជន។ សមមិត្តតូច ភឿន មាន មតិទៀតថា បើរៀបចំឲ្យមានផ្សារតាមសហករណ៍មានលុយកាក់ចាយ ដូច្នេះជាការល្អណាស់ កុំឲ្យវាស្ងួតពេក។ ឯការបោះទីតាំងសមូហភាព ក៏យើងធ្វើតាមកម្រិតដែរ។
សមមិត្តតូចភឿន មានមតិថា ឥឡូវនេះ កម្រិតប្រជាជនយើង គឺគេយល់ជ្រួតជ្រាប អំពីសង្គមនិយម និង បានកសាងសង្គមនិយមហើយ ដូច្នេះខ្លឹមសារ នៃមាគ៌ារបស់យើង គឺត្រូវផ្អែកលើ សង្គមនិយម។ តែសង្គមនិយមរបស់យើង គឺដំណើរការតាមជំហានៗ ពីតិចទៅច្រើន ពីទាប ទៅខ្ពស់ មិនមួយត្រឹមទំាងអស់ទេ ហើយយើងទុកឲ្យកម្មសិទ្ធិឯកជន។ សមមិត្តតូច ភឿន មាន មតិទៀតថា បើរៀបចំឲ្យមានផ្សារតាមសហករណ៍មានលុយកាក់ចាយ ដូច្នេះជាការល្អណាស់ កុំឲ្យវាស្ងួតពេក។ ឯការបោះទីតាំងសមូហភាព ក៏យើងធ្វើតាមកម្រិតដែរ។
.អំពីមាគ៌ាប្រមូលកម្លាំង
សមមិត្តឌឿន មានមតិថាសព្វថ្ងៃយើងមានកំហុសអនុធនបញ្ញាជនច្រើន។ ពួកនេះក៏គេបានរៀនសូត្រចេះដឹងច្រើនដែរ។ យើងគួរតែយកកម្លាំងគេមកប្រើប្រាស់ឲ្យបាន ជាអតិបរមា កុំឲ្យចង្អៀតចង្អល់។ យើងត្រូវ លើកទឹកចិត្តពួកគេ បើយើងបងប្អូនកម្មករកសិករយើងមកកសាងនោះ វាក៏ទាមទារពេលវេលាយូរដែរ។
សមមិត្តឌឿន មានមតិថាសព្វថ្ងៃយើងមានកំហុសអនុធនបញ្ញាជនច្រើន។ ពួកនេះក៏គេបានរៀនសូត្រចេះដឹងច្រើនដែរ។ យើងគួរតែយកកម្លាំងគេមកប្រើប្រាស់ឲ្យបាន ជាអតិបរមា កុំឲ្យចង្អៀតចង្អល់។ យើងត្រូវ លើកទឹកចិត្តពួកគេ បើយើងបងប្អូនកម្មករកសិករយើងមកកសាងនោះ វាក៏ទាមទារពេលវេលាយូរដែរ។
.អំពីនយោបាយបរទេស
សមមិត្តធុច(ឃួន)មានមតិៈ យល់ស្របថាឲ្យទំនាក់ទំនងបរទេសទំាងអស់ ដើម្បីប្រមូលកម្លាំងប្រទេសឲ្យបាន ជាអតិបរមា តែយើងត្រូវប្រយ័ត្នចំពោះរូបភាព។ យើងត្រូវធ្វើតាមរូបភាពនយោបាយឯករាជ្យ សន្តិភាព អព្យាក្រិត ដើម្បីធ្វើការទាក់ទង តែឲ្យប្រុងប្រយ័ត្ន បើគេឃើញ យើងទាក់ទងធ្ងន់ទៅខាងលោកសេរីនោះ ឥទ្ធិពលនយោបាយរបស់យើង នឹងថមថយចុះ ទំាងក្នុងប្រទេស និងលើសាកលលោក។
សមមិត្តធុច(ឃួន)មានមតិៈ យល់ស្របថាឲ្យទំនាក់ទំនងបរទេសទំាងអស់ ដើម្បីប្រមូលកម្លាំងប្រទេសឲ្យបាន ជាអតិបរមា តែយើងត្រូវប្រយ័ត្នចំពោះរូបភាព។ យើងត្រូវធ្វើតាមរូបភាពនយោបាយឯករាជ្យ សន្តិភាព អព្យាក្រិត ដើម្បីធ្វើការទាក់ទង តែឲ្យប្រុងប្រយ័ត្ន បើគេឃើញ យើងទាក់ទងធ្ងន់ទៅខាងលោកសេរីនោះ ឥទ្ធិពលនយោបាយរបស់យើង នឹងថមថយចុះ ទំាងក្នុងប្រទេស និងលើសាកលលោក។
កុយធួនសរសេរទៀតថា
គាត់(បងយ៉ា) មានមតិៈ ភូមិភាគឧត្តរសព្វថ្ងៃមានខេត្តរតនគីរី មានស្ទឹងត្រែង ហើយបើតាមគាត់ដឹងថា អង្គការនឹងបញ្ចូលខេត្តមណ្ឌលគីរី ក្រចេះ
បច្ចុប្បន្នថែមទៀត។
១.អំពីបញ្ហាកម្លាំងដឹកនាំ
សមមិត្តយ៉ា បានបញ្ជាក់ៈ កម្លាំងដឹកនាំ និយាយរួម គឺជាកម្លាំងរបស់យើងទំាងអស់ ពិសេស សមមិត្តបីរូប គឺសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង ដែលជាសមាជិកត្រៀម នៃគណៈកម្មាធិ
ការមជ្ឈឹមបក្ស គឺជាសាច់ឈាមរបស់យើងសុទ្ធសាធ។ កន្លងមក សមមិត្តទំាងបីរូបនេះ ឈ្លៀសវៃណាស់ ក្នុងការអនុវត្តន៍មាគ៌ារបស់ចលនាយើង អង្គការខាងលើក្តាប់មិនបានទេ ហើយដោយឡែកសមមិត្តវី ជាមិត្តភក្តិរបស់ខ្ញុំយូរហើយ សមមិត្តឡាំង ក៏ជាសាច់ឈាមខាងគ្រួសារ សមមិត្តឡៅ ក៏ជិតស្និទ្ធ។
សមមិត្តយ៉ា បានបញ្ជាក់ៈ កម្លាំងដឹកនាំ និយាយរួម គឺជាកម្លាំងរបស់យើងទំាងអស់ ពិសេស សមមិត្តបីរូប គឺសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង ដែលជាសមាជិកត្រៀម នៃគណៈកម្មាធិ
ការមជ្ឈឹមបក្ស គឺជាសាច់ឈាមរបស់យើងសុទ្ធសាធ។ កន្លងមក សមមិត្តទំាងបីរូបនេះ ឈ្លៀសវៃណាស់ ក្នុងការអនុវត្តន៍មាគ៌ារបស់ចលនាយើង អង្គការខាងលើក្តាប់មិនបានទេ ហើយដោយឡែកសមមិត្តវី ជាមិត្តភក្តិរបស់ខ្ញុំយូរហើយ សមមិត្តឡាំង ក៏ជាសាច់ឈាមខាងគ្រួសារ សមមិត្តឡៅ ក៏ជិតស្និទ្ធ។
ក្រៅពីកម្លំងស្នូលសំខាន់ទំាងបីនេះ ក៏យើងមានកម្លាំងតាមខេត្ត
និងតាមតំបន់នានាទៀត ដែលជាស្នូលសំខាន់របស់យើងដែរ។ ខាងរតនគីរី
និងស្ទឹងត្រែងមាន សមមិត្តសារុន សមមិត្តខា ភួន សមមិត្តចាំ សមមិត្តជួន
សមមិត្តអ៊ី សមមិត្តស្វាយ។ ឯសមមិត្តម៉ី ក៏សមមិត្តឡំាងអប់រំ ជាបន្តបន្ទាប់ដែរ
តែមិនទាន់រឹងប៉ឹងមកខាងយើង។ ខាងក្រចេះ យើងមានស្នូលសំខាន់ដែរ គឺសមមិត្តយី សមមិត្តភួន សមមិត្តកង សមមិត្តប៊ុន។
២.កម្លាំងប្រជាជន
និយាយរួមប្រជាជនភូមិភាគឥសានល្អណាស់ ជាអ្នកតស៊ូប្រយុទ្ធទ្រំាទ្រនឹងការលំបាកវេទនា បានទំាងអស់។ បើសមមិត្តទទួលខុសត្រូវរបស់គេទៅខាងណាហើយ គេងាកទៅខាង នោះដែរកុំព្រួយ។ តែការលំបាកឲ្យយើង គឺភូមិភាគឦសាន ប្រជាជនតិច ចំនួនមិនដល់មួយសែននាក់ផង។ ប៉ុន្តែអង្គការថា នឹងបញ្ជូនឲ្យយើងបណ្តើរៗ ហើយយើងនឹងពង្រីកកម្លំាងតាម នេះ។
និយាយរួមប្រជាជនភូមិភាគឥសានល្អណាស់ ជាអ្នកតស៊ូប្រយុទ្ធទ្រំាទ្រនឹងការលំបាកវេទនា បានទំាងអស់។ បើសមមិត្តទទួលខុសត្រូវរបស់គេទៅខាងណាហើយ គេងាកទៅខាង នោះដែរកុំព្រួយ។ តែការលំបាកឲ្យយើង គឺភូមិភាគឦសាន ប្រជាជនតិច ចំនួនមិនដល់មួយសែននាក់ផង។ ប៉ុន្តែអង្គការថា នឹងបញ្ជូនឲ្យយើងបណ្តើរៗ ហើយយើងនឹងពង្រីកកម្លំាងតាម នេះ។
៣.កម្លាំងកងទ័ព
ខាងរតនគីរី សមមិត្តវី គាត់ក្តាប់បានកម្លាំងទ័ពគាត់ទំាងអស់ដែរ។ ឯខាងមណ្ឌលគីរី ក្រចេះ ក៏សមមិត្តឡំាង សមមិត្តយី ក្តាប់កងទ័ពក្នុងដៃដែរ។ ក្រៅពីនេះ យើងមានកម្លាំងទៅថ្មី ដូចជា សមមិត្តសយ សមមិត្តវុន ក្នុងកងពលសមមិត្តឈិនជាដើម ដែលយើងត្រូវតែជំរុញ អប់រំទៀត។ ឯកងទ័ពសមមិត្តរឿនទៅពីភ្នំពេញ ខ្ញុំក៏បានណែនាំឲ្យសមមិត្តវី ឡៅ រៀបចំទាក់ទងជាបណ្តើរៗហើយ។
ខាងរតនគីរី សមមិត្តវី គាត់ក្តាប់បានកម្លាំងទ័ពគាត់ទំាងអស់ដែរ។ ឯខាងមណ្ឌលគីរី ក្រចេះ ក៏សមមិត្តឡំាង សមមិត្តយី ក្តាប់កងទ័ពក្នុងដៃដែរ។ ក្រៅពីនេះ យើងមានកម្លាំងទៅថ្មី ដូចជា សមមិត្តសយ សមមិត្តវុន ក្នុងកងពលសមមិត្តឈិនជាដើម ដែលយើងត្រូវតែជំរុញ អប់រំទៀត។ ឯកងទ័ពសមមិត្តរឿនទៅពីភ្នំពេញ ខ្ញុំក៏បានណែនាំឲ្យសមមិត្តវី ឡៅ រៀបចំទាក់ទងជាបណ្តើរៗហើយ។
លក្ខណៈភូមិសាស្រ្តៈ សមមិត្តយ៉ាបញ្ជាក់ប្រាប់ខ្ញុំ លក្ខណៈភូមិសាស្រ្តភូមិភាគឦសានល្អណាស់ ពិសេសឦសាន ដែលអង្គការនឹងរៀបចំក្រោយនេះ។
.មានទឹកដីធំទូលាយ ស្ទើរមួយភាគបួន របស់ប្រទេសហើយ
.មានភ្នំ វាលរាប ព្រៃ ជាប់គ្នារដឹក
.មានទន្លេ ព្រែគ ទឹកជប់ ទឹកជំា
គ្រប់ទីកន្លែង។
ដូច្នេះ លក្ខណៈភូមិសាស្រ្តនេះ
ជាបង្អែកធំណាស់ឲ្យយើងធ្វើសង្រ្គាមប៉ុន្មានឆ្នាំក៏បាន ដែរ។
១០ឆ្នាំ ២០ឆ្នាំ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចភូមិភាគឦសាន ក៏សំបូរទឹកដីបង្កបង្កើនផលគ្រប់ទីកន្លែង ធ្វើស្រែក៏បាន ចម្ការ ក៏បាន ត្រីសាច់ក៏មិនខ្វះ សត្វក្នុងព្រៃក៏សំបូរ ចិញ្ចឹមមនុស្សរាប់សែននាក់រស់នៅបាន។
សេដ្ឋកិច្ចភូមិភាគឦសាន ក៏សំបូរទឹកដីបង្កបង្កើនផលគ្រប់ទីកន្លែង ធ្វើស្រែក៏បាន ចម្ការ ក៏បាន ត្រីសាច់ក៏មិនខ្វះ សត្វក្នុងព្រៃក៏សំបូរ ចិញ្ចឹមមនុស្សរាប់សែននាក់រស់នៅបាន។
៤.ព្រំប្រទល់ជាប់នឹងលាវ
និងវៀតណាម
គាត់(បងយ៉ា)បញ្ជាក់ៈ
នាទីសំខាន់មួយទៀត គឺភូមិភាគឦសានខាងជើងទល់នឹងប្រទេសលាវ ហើយខាងកើតទល់នឹងវៀតណាម រាប់រយគីឡូម៉ែត្រ។ ដូចសមមិត្តជ្រាបស្រាប់ វៀតណាមជាមិត្តស្លាប់រស់ជាមួយយើង
គេសន្យាជួយយើងគ្រប់ពេលវេលាទំាងអស់។ ដូច្នេះ ជាបង្អែកឲ្យយើងរឹងមាំណាស់។
គ្មានកម្លាំងណាមកវាយយើងពីខាងលើ និងខាងក្រោយខ្នងបានទេ។ សមមិត្តយ៉ាបន្តៈ
ដូច្នេះភូមិភាគឦសាន ជាភូមិភាគ ដែលមាននាទីសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីឲ្យយើងបន្តសកម្មភាពយូរអង្វែងទៅមុខ។ ពិតមែនហើយ សមមិត្តអញ្ជើញទៅនេះ
នឹងមានការលំបាកដូចជា បញ្ហាលំបាកខាងសេដ្ឋកិច្ចជាដើម។ តែការ លំបាកនេះ ជាការលំបាកបណ្តោះអាសន្នទេ មួយរយៈពេលនឹងដោះស្រាយបានហើយ។
សមមិត្តឌឿនលើកឡើងៈ
ខ្ញុំយល់ស្របដូចបងយ៉ាដែរ ភូមិភាគឦសាននេះ យើងមានលក្ខណៈសម្បត្តិល្អយូរមកហើយ ដាច់ខាតកុំឲ្យខាតបង់ទៅវិញ។ ត្រូវខិតខំពង្រីកលក្ខណៈសម្បត្តិទំាងអស់ឲ្យកាន់តែល្អថែមទៀត
ដើម្បីធានាអះអាងការតស៊ូរបស់យើង ទំាងពេលចំ ពោះមុខ ទំាងពេលយូរអង្វែង។
អាស្រ័យហេតុនេះហើយ
គោលបំណងទៅភូមិភាគឦសាន យើងខ្ញុំមើលឃើញឲ្យកម្លំាងរបស់យើងខ្ញុំ
ទំាងកម្លាំងដឹកនាំ និងកម្លាំងប្រជាជន កម្លាំងកងទ័ព ឃើញនូវលទ្ធភាពដ៏ល្អខាងភូមិសាស្រ្ត ខាងសេដ្ឋកិច្ច ហើយនឹងបញ្ហាសំខាន់មួយទៀត
គឺយកវៀតណាមធ្វើជាបង្អែក។ ដូច្នេះយើងខ្ញុំ មានជំនឿលើជ័យជម្នះ
ក្នុងបុព្វហេតុតស៊ូរបស់យើងខ្ញុំ និងបក្សពួក។
III តើខ្ញុំ មានទិសសកម្មភាពទៅមុខ
នៅភូមិភាគឦសានយ៉ាងណា?
តាមការសម្រេចជាសមូហភាព (មានសមមិត្តយ៉ា សមមិត្តឌឿន និងខ្ញុំ) ហើយពិសេស តាមការណែនាំ របស់សមមិត្តយ៉ា
យើងខ្ញុំទៅភូមិភាគឦសាននេះ ត្រូវបន្តធ្វើសកម្មភាព ដែល សមមិត្តយ៉ា បានធ្វើកន្លងទៅហើយ ឲ្យគ្រប់ផ្នែកបានរឹងមាំឡើងវិញ។
១.គ្រប់គ្រងកម្មាភិបាល
ត្រូវគ្រប់គ្រងកម្មាភិបាល ដែលជាស្នូល នៃចលនារបស់យើងខ្ញុំទំាងអស់ឲ្យបានមុតមាំ តាំងពីលើដល់ក្រោម ពិសេសយកចិត្តទុកដាក់ គ្រប់គ្រងសមមិត្តទំាងបីមាន វី ឡៅ និងឡំាង ដែលជាស្នូលសំខាន់ឲ្យបានល្អ ហើយតាមរយៈស្នូលនេះ ក៏អប់រំគ្រប់គ្រងកម្មាភិបាលផ្សេងទៀត។
ត្រូវគ្រប់គ្រងកម្មាភិបាល ដែលជាស្នូល នៃចលនារបស់យើងខ្ញុំទំាងអស់ឲ្យបានមុតមាំ តាំងពីលើដល់ក្រោម ពិសេសយកចិត្តទុកដាក់ គ្រប់គ្រងសមមិត្តទំាងបីមាន វី ឡៅ និងឡំាង ដែលជាស្នូលសំខាន់ឲ្យបានល្អ ហើយតាមរយៈស្នូលនេះ ក៏អប់រំគ្រប់គ្រងកម្មាភិបាលផ្សេងទៀត។
សមមិត្តយ៉ា បានបញ្ជាក់ប្រាប់ខ្ញុំៈ
សូមឲ្យមានការប្រុងប្រយ័ត្ន កុំធ្វើសកម្មភាពប្រឆាំងណា ដែលមានលក្ខណៈលេចធ្លោ ដូចសមមិត្តវី សមមិត្តឡៅទៀត។ បញ្ហាគឺត្រូវខំបង្កប់ ស៊ីរូង
សន្សឹមៗយូរអង្វែង។ តែបើលេចធ្លោដូច្នេះ វាពិបាកបិទបាំងណាស់។ គាត់ណែនាំខ្ញុំថា
ឲ្យខ្ញុំ អប់រំសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង កុំឲ្យចិត្តក្តៅ កុំឲ្យឆេវឆាវ
ត្រូវគិតគូរថ្លឹងថ្លែង ឃើញខាតចំណេញ គ្រប់កិច្ចការទំាងអស់។
២.គ្រប់គ្រងប្រជាជនៈ
សមមិត្តយ៉ា បានណែនាំថា ឲ្យខ្ញុំយកចិត្តទុកដាក់ណែនាំប្រជាជនឲ្យបានល្អ។
ប្រជាជននៅខេត្តរតនគីរី និងភូមិភាគឦសានទំាងមូល គេមានលក្ខណៈសម្បត្តិល្អមកហើយ ដូច្នេះយកចិត្តទុកដាក់ខាងកសាងកម្លាំង
សាមគ្គីរវាងជនជាតិភាគតិច នេះឲ្យបានល្អជាអតិបរមា កុំឲ្យដូចពេលកន្លងមក។ យើងធ្វើការចោទប្រកាន់ចំៗពេក ចំហរពេក ធ្វើឲ្យសកម្មភាពចាប់ចង
រាតត្បាតគគ្រឹកគគ្រេងពេក នាំឲ្យប៉ះពាល់ដល់សាមគ្គីភាពជនជាតិនេះមិនល្អទេ។ បងប្អូនជនជាតិត្រូវការនយោបាយរាក់ទាក់ស្និទ្ធស្នាល ត្រូវការចិត្តទូលំទូលាយ។
៣.គ្រប់គ្រងកងទ័ពៈ
សមមិត្តយ៉ា ណែនាំឲ្យយើងខ្ញុំខិតខំក្តាប់កងទ័ពឲ្យមែនទែន។ កង ទ័ពចាស់របស់ខេត្តនីមួយៗ សមមិត្តវី សមមិត្តឡំាងគ្រប់គ្រងបានហើយ ហើយកងទ័ពនេះ គាត់បានគ្រប់គ្រងតាំងពីដើមមក
ពិសេសកងទ័ពរបស់ខេត្តរតនគីរី។ គាត់ថាឲ្យខ្ញុំគិតគូរបន្ថែម អំពីការក្តាប់កងទ័ព ដែលយើងមានស្នូលតិចក្នុងនោះក៏ក្តាប់សមមិត្តឈិនឲ្យបានតែម្តង។
សមមិត្តក៏ធ្លាប់មានឥទ្ធិពលលើសមមិត្តឈិនមួយកម្រិតហើយ មិនជាការពិបាកទេ ហើយសមមិត្តឈិន
ក៏មិនសូវសប្បាយចិត្តជាមួយអង្គការដែរ
ព្រោះឲ្យគាត់នៅកន្លែងពិបាក។ ព្រមជាមួយគ្នានេះ
កងទ័ពរបស់សមមិត្តរឿន ដែលអង្គការទើបចាប់បញ្ជូនទៅថ្មី
ក៏សមមិត្តយ៉ា ណែនាំឲ្យខ្ញុំធ្វើការទាក់ទងជាបណ្តើរៗដែរ។
តែគាត់គាត់ណែនាំថា ឲ្យប្រយ័ត្នប្រយែង សន្សឹមៗ ព្រោះកងទ័ពនេះ (បងឱម)ធ្លាប់គ្រប់គ្រងយូរហើយ។
៤.គិតគូរពីការកសាងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន
សមមិត្តយ៉ា មានមតិថា តំបន់រតនគីរី ក៏ដូចជាភូមិភាគឦសានទំាងមូល សេដ្ឋកិច្ចមិនទាន់លូតលាស់ល្អទេ នៅខ្សោយណាស់ ពេលណាមានការប្រយុទ្ធ នៅមិនអាចធានាឲ្យយើងផ្គត់ផ្គង់បានយូរអង្វែងទេ។ ដូច្នេះ ឲ្យយកចិត្តទុកដាក់ជំរុញការងារសេដ្ឋកិច្ចនេះ ឲ្យបានជាអតិបរមា ដើម្បីដោះស្រាយជីវភាពប្រជាជន ឲ្យប្រជាជនមានការសប្បាយរីករាយ ជឿទុកចិត្តលើចលនារបស់យើង។ បើជីវភាពប្រជាជនមិនបានដោះស្រាយទេ នោះយើងមិនទាន់មានជំនឿថា គ្រប់គ្រងប្រជាជនបានល្អទេ មិនទាន់មានជំនឿថា ប្រជាជនតាមយើងទំាងស្រុងទេ។
សមមិត្តយ៉ា មានមតិថា តំបន់រតនគីរី ក៏ដូចជាភូមិភាគឦសានទំាងមូល សេដ្ឋកិច្ចមិនទាន់លូតលាស់ល្អទេ នៅខ្សោយណាស់ ពេលណាមានការប្រយុទ្ធ នៅមិនអាចធានាឲ្យយើងផ្គត់ផ្គង់បានយូរអង្វែងទេ។ ដូច្នេះ ឲ្យយកចិត្តទុកដាក់ជំរុញការងារសេដ្ឋកិច្ចនេះ ឲ្យបានជាអតិបរមា ដើម្បីដោះស្រាយជីវភាពប្រជាជន ឲ្យប្រជាជនមានការសប្បាយរីករាយ ជឿទុកចិត្តលើចលនារបស់យើង។ បើជីវភាពប្រជាជនមិនបានដោះស្រាយទេ នោះយើងមិនទាន់មានជំនឿថា គ្រប់គ្រងប្រជាជនបានល្អទេ មិនទាន់មានជំនឿថា ប្រជាជនតាមយើងទំាងស្រុងទេ។
៥.អំពីការទាក់ទងបរទេសៈ
សមមិត្តយ៉ា មានមតិថា ស្នើឲ្យសមមិត្តធ្វើការងារបរទេស ឲ្យបានល្អ។
ទាក់ទងជាមួយគេ ស្និទ្ធស្នាលជាមួយគេ ឧស្សាហ៍ផ្ញើសម្ភារៈផ្សេងៗដល់គេ ទាក់ទាញមនោសញ្ចេតនាគេ ឲ្យបានស៊ីជម្រៅមកខាងយើង
ដើម្បីយើងដណ្តើមបានជំនួយបរទេស មកខាងយើង ពិសេសជំនួយវៀតណាមនេះឲ្យបានអតិបរមា។
គាត់ថា ពេលសមមិត្ត ខ្ញុំនឹងឧស្សាហ៍ឧទ្ទេសនាមឲ្យស្គាល់
អ្នកទទួលខុសត្រូវខាងវៀតណាម។ គាត់មិនទាន់បញ្ជាក់ ឈ្មោះ។ សមមិត្តយ៉ា នេះជាការងារដែលសមមិត្ត ត្រូវយកចិត្តទុកដាក់បំពេញឲ្យបានល្អ។ សមមិត្តត្រូវបំពេញឲ្យបានល្អ ដើម្បីធ្វើម្ចាស់ការឲ្យបានពេញទី ពេលណាដែលយើងធ្វើឲ្យស្ថានការណ៍ប្រែប្រួលជាទូទៅនៅក្នុងប្រទេសយើង។
សមមិត្តឌឿន មានមតិៈ និយាយរួម គាត់យល់ស្របនឹងមតិសមមិត្តយ៉ា ទំាងស្រុង ហើយគ្មានអ្វីបន្ថែមទៀតទេ។ តែគាត់សង្កត់ធ្ងន់ថា ឲ្យខ្ញុំយកចិត្តទុកដាក់បំផុតទំនាស់ជនជាតិ នៅក្នុងចំណោមកម្មាភិបាល ឲ្យបានជាដាច់ខាត។ តាមគាត់ស្ទាបស្ទង់ សមមិត្តឡៅ សមមិត្តឡំាង មិនចូលចិត្តទេ ជាមួយកម្មាភិបាលផ្នែកខាងក្រោម។
សមមិត្តឌឿន មានមតិៈ និយាយរួម គាត់យល់ស្របនឹងមតិសមមិត្តយ៉ា ទំាងស្រុង ហើយគ្មានអ្វីបន្ថែមទៀតទេ។ តែគាត់សង្កត់ធ្ងន់ថា ឲ្យខ្ញុំយកចិត្តទុកដាក់បំផុតទំនាស់ជនជាតិ នៅក្នុងចំណោមកម្មាភិបាល ឲ្យបានជាដាច់ខាត។ តាមគាត់ស្ទាបស្ទង់ សមមិត្តឡៅ សមមិត្តឡំាង មិនចូលចិត្តទេ ជាមួយកម្មាភិបាលផ្នែកខាងក្រោម។
នេះជាទិសសកម្មភាពសំខាន់ ដែលខ្ញុំត្រូវបំពេញ កាលណាខ្ញុំបាននៅរតនគីរី។ តែទិសទាំងអស់នេះ ទិសក្តាប់កម្មាភិបាលស្នូល
ពិសេសសមមិត្តវី សមមិត្តឡៅ សមមិត្តឡំាង គឺជាបញ្ហាសំខាន់ជាមូលដ្ឋាន
ដែលយើងខ្ញុំត្រូវយកចិត្តទុកដាក់ជានិច្ចកាល ហើយតាមរយៈនេះ ក្តាប់កម្មាភិបាលដទៃទៀត ដែលចាត់តាំងបានហើយ ឲ្យបានណែននៅក្នុងដៃ។
នៅក្នុងចម្លើយសារភាពរបស់ខ្លួន
ក្រោយពីចាប់ខ្លួនហ៊ូន បាននិយាថា ខ្លួនអាចត្រូវបានគេឆ្លើយដាក់
ដើម្បីបង្ខូចឈ្មោះ ហ៊ូ នឹម រៀបរាប់ថា គោរពជូនបងប៉ុល
បងនួន បងវ៉ាន់ បងវន សមមិត្តខៀវ សមមិត្តហែម ជាទីគរពស្នេហា។
ថ្ងៃនេះ១០ មេសា
ឆ្នាំ១៩៧៧ ដែលខ្ញុំកំពុងតែមមាញឹក រៀបចំកម្មវិធីផ្សាយវិទ្យុ ទទួលអំណរបុណ្យខួបទី២ នៃមហាជ័យជម្នះ ១៧ មេសា ១៩៧៥ តាមទូរស័ព្ទ សមមិត្ត ប៉ង់ បានហៅខ្ញុំ មកធ្វើការជាមួយអង្គការ។ ពេលមិត្តយុទ្ធជនចាប់ខ្ញុំ ខ្ញុំភ្ញាក់ក្រញាង មិនស្មានថាយ៉ាងនេះសោះ
ហើយដំបូងក៏ពុំស្មានថា ក្រុមសមមិតុ្តប៉ង់ទេ ព្រោះខ្ញុំគ្មានខ្លួនទេ។
ខ្ញុំឥតមានក្បត់បក្សទេ ខ្ញុំស្មោះត្រង់ ។ ខ្ញុំសង្ស័យដែរថា អាចមានខ្មាំងណាវាឆ្លើយដាក់ ។ ដល់មកដល់កន្លែងឃុំឃំាង សមមិត្តទទួលខុសត្រូវ
ខាងនគរបាល ក៏បានសួរខ្ញុំថា ស្គាល់កុយ ធួន ភោគ ឆាយ តូច ភឿនទេ?។ ខ្ញុំចាប់អារម្មណ៍ភ្លាម នឹកក្នុងចិត្តថា ច្បាស់ជាមានពួកក្បត់
វាឆ្លើយដាក់ ដើម្បីកម្ទេចខ្ញុំ ដែលស្មោះត្រង់នឹងបក្ស ហើយប្តូរផ្តាច់ការពារមាគ៌ាបក្សស្មើនឹងជីវិត។
មានសមមិត្តទទួលខុសត្រូវខាងនគរបាលម្នាក់ទៀត បានចោទសួរខ្ញុំពីរឿងថា (បង្កើតបក្ស ថ្មី) ខ្ញុំនឹកឃើញពេលថ្មីៗនេះ កាលឆ្លងជីវទស្សន៍បដិវត្តន៍ នៅសាលាបក្សបុរីកីឡា ខែ១១ ១៩៧៦ ឮសមមិត្តឆយ លើកពីភោគ ឆាយ ហើយនិយាយពីរឿងបង្កើតបក្ស។ ខ្ញុំនឹកថា ខ្មាំងដើរឧបាយកលខ្មៅងងឹតយ៉ាងនេះ ខ្ញុំខំពាក់ព័ន្ធជូនអង្គការដោយស្មោះត្រង់ ដើម្បីអង្គ ជួយវិនិច្ឆ័យដោយយុត្តិធម៌។
ខ្ញុំសូមជម្រាបជួនបក្សជាដាច់ខាតថា ខ្ញុំពុំដែលក្បត់បក្ស ពុំដែលធ្វើភ្នាក់ងារសេអ៊ីអា ឬភ្នាក់ងារពួកយួន ពួកអាស៊ឺង ង៉ុកថាន់ ឬពួកសើររើនិយម ឬបរទេសណា មកបង្កប់ក្នុងបក្ស ហើយបំផ្លាញបក្សទេ។ ទោះបក្សយកខ្ញុំទៅសម្លាប់ ក៏ខ្ញុំនៅតែឆ្លើយនិងមានជំហរ ដាច់ខាតយ៉ាងនេះ។
ជាដំបូងនេះ
សូមបក្សអនុគ្រោះ ខ្ញុំមិនរត់ទៅណាទេ។ បក្សឃុំឃំាងខ្ញុំ ក៏ឃុំឃំាងចុះ តែសូម បក្សអនុគ្រោះ កុំបាច់ចងច្រវាក់ជើង។ ខ្ញុំពុំធ្លាប់ ហើយសម្រាកពុំបាន។
ខ្ញុំឈឺថ្លើម ខ្ញុំពុំសូវ មានកម្លាំងទេ។ សូមបក្សពិនិត្យ
និងមេត្តាដោយអនុគ្រោះ។ ខ្ញុំមិនរត់ទៅណាទេ បើខ្ញុំរត់ បក្សបាញ់សម្លាប់ខ្ញុំចុះ។
ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។
ខ្ញុំស្នើវិទ្យុមួយ ស្តាប់វិទ្យុយើង ហើយនឹងឯកសារបក្ស ដើម្បីខ្ញុំឆ្លៀតរៀនតទៅទៀត លុះគ្រាដង្ហើមចុងក្រោយរបស់ខ្ញុំ ក្រោមទង់បក្ស។ បើមានខ្សែអាត់ ខ្ញុំនឹងពាក់ព័ន្ធពីប្រវត្តិរូប និង ជីវទស្សន៍ បដិវត្តន៍ខ្ញុំឲ្យបានពឹស្តារ។
ឆ្លើយបំភ្លឺនៅចំពោះមុខតុលាការ
នៃសាលាក្តីខ្មែរក្រហម( អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា)
លោកនួន ជា ដែលគេស្កាល់ថា ជាបងទី២ បន្ទាប់ ពីប៉ុល ពត និងជាអតីតប្រធានរដ្ឋសភា ក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យបានពន្យល់ថា ខ្មែរមិនដែលសម្លាប់ខ្មែរនោះទេ។ លោកបញ្ជាក់ទៀតថា រាល់ការស្លាប់របស់ប្រជាជនខ្មែរ ក្នុងសម័យនោះ(១៩៧៥
ដល់១៩៧៩) គឺសុទ្ធសឹងតែកើតឡើងដោយសារការរៀមចំរបស់វៀតណាម។
វៀតណាម បានចូលមកកកូរកកាយផ្ទៃក្នុងកម្ពុជា
និងធ្វើឲ្យថ្នាក់ដឹកនាំកម្ពុជា លែងទុកចិត្តគ្នា ហើយឈានទៅកាប់សម្លាប់គ្នាគ្មានរើសមុខ។
ក្នុងបទសម្ភាសន៍ដាច់ដោយឡែក
មុនពេលចាប់ខ្លួន ដោយសាលាក្តីខ្មែរក្រហម លោកខៀវ សំផន បានផ្តល់បទសម្ភាសន៍ ឲ្យអ្នកកាសែតប្រទេសថា
ការកើរកើតចលនា នៃកងទ័ពខ្មែររំដោះនៅតំបន់បូព៌ា គឺជាចលនា ដែលបង្កើតឡើងដោយយួន ប៉ុន្តែ ប្រើឈ្មោះខ្មែរ ជាពិសេស
ប្រើព្រះនាម សម្តេច ព្រះបាទនរោត្តមសីហនុ។ លោកខៀវសំផនបន្តថា នៅពេលមួយនោះ លោកបានជួបសម្តេចនរោត្តមសីហនុ និងបានសួរនាំពីបញ្ហានេះ
ត្រូវបានសម្តេចមាន បន្ទូលត្រឡប់មកវិញថា សម្តេចកំពុងតែឆ្ងល់ថា តើចលនា ខ្មែររំដោះនេះ ចេញមកពីណា? ហេតុអីគេថា ជាកូនចៅសម្តេច?
ហើយប្រសិនបើពិតជាកូនចៅសម្តេច
ហេតុដូចម្តេចមិនឃើញអ្នកណាម្នាក់រាយការណ៍មកសម្តេច ពីបញ្ហានេះ? ហើយបែរជាសម្តេចទទួលបានរបាយការណ៍ ពីភាគីវៀតណាម មកវិញថា ចលនានេះ (ទ័ពរំដោះ) ដែលជាកូនចៅសម្តេចនោះ ត្រូវបានគំាទ្រដោយវៀតណាមខាងជើង
កំពុងវាយលុកនៅតំបន់មួយចំនួននៅភូមិភាគបូព៌ា។
សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន
សែនបានបដិសេធដោយមិនចំហរថា សម្តេច មិនមែនជាចលនារបស់កងទ័ពខ្មែរក្រហមទេ ប៉ុន្តែ សម្តេចជាអតីតកងទ័ពរំដោះ
ដែលដឹកនាំដោយសម្តេចនរោត្តមសីហនុ។ សម្តេចបញ្ជាក់ថា សម្តេចរត់ចូលព្រៃ ដើម្បីតស៊ូប្រយុទ្ធជាមួយអាមេរិក គឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីសម្តេចព្រះបាទនរោត្តមសីហនុ ឲ្យកូនចៅរត់ចូលព្រៃម៉ាគី(ព្រៃស្រោង ឬគុម្ពោតព្រៃ) ដើម្បីតស៊ូ
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។
នៅក្នុងរឿងភាគល្ខោនវិទ្យុ
ដែលមានចំណងជើងថា កូនប្រុសកើតក្រោមពន្លឺព្រះច័ន្ទ សម្តេចតេជោហ៊ុន សែន ដែលដើរតួអង្គឈ្មោះសម្រេច បានពណ៌នាថា សម្តេចមានសម្លៀកបំពាក់ពណ៌កាគី( អាចជាពណ៌ឈាមជ្រូក ឬពណ៌ក្រម៉ៅ)
មិនមែនពណ៌ខ្មៅដូចពួកខ្មែរក្រហមទេ។ ពណ៌កាគី ជាពណ៌ សម្លៀកបំពាក់របស់ចលនា នៃទ័ពរំដោះ។
សម្តេចបានជម្នះ មិនព្រមស្លៀកពាក់ខ្មៅតាមបញ្ជាមេខ្មែរក្រហមទេ ធ្វើឲ្យពួកខ្មែរក្រហម មានគំនុំ។
នៅក្នុងរបាយការណ៍ របស់សាលាក្តីខ្មែរក្រហម
ដែលសរសេរដោយលោកក្រេច អេហ្វចេស៊ិន បានរៀបរាប់ថា គេមិនអាចរកឃើញកំហុស
របស់សម្តេច តេជោហ៊ុន សែន និងសម្តេចហេង សំរិន នៅក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យទេ ប៉ុន្តែ ចំពោះសម្តេចជាស៊ិម ត្រូវបានគេពណ៌នាថា នៅតំបន់ ដែលគ្រប់
គ្រងដោយសម្តេច(ជាស៊ីម) គឺមានប្រជាពលរដ្ឋប្រមាណពី៧ពាន់នាក់ឡើងទៅ ជាង១ម៉ឺននាក់បានស្លាប់ ឬរណ្តៅសពរួមជាច្រើន ត្រូវបានគេរកឃើញនៅក្នុងតំបន់នោះ។ ដូច្នេះ សម្តេច ជាស៊ីម តាមគោលការណ៍ច្បាប់
អាចនឹងត្រូវសាលាក្តីស៊ើបអង្កេត និងកោះអញ្ជើញឲ្យទៅធ្វើជាសាកសាក្សី ឬបំភ្លឺ បាន។
នៅក្នុងសៀវភៅសម្តេចអគ្គមហាពញាចក្រីហេងសំរិន
សម្តេចហេងសំរិនបានមានប្រសាសន៍ថា ដោយសារមានការសង្ស័យថា កងពលរបស់ភូមិភាគ២០៣ ជារនុកក្នុរបស់វៀតណាមដូច្នេះ ទើបអង្គការសម្រេចដកកងពលរបស់សម្តេច
ដែលក្រោមបង្គាប់របស់លោកសោភឹម ឲ្យត្រឡប់មកសមរភូមិក្រោយវិញ
ហើយបញ្ជូនកងពលមួយរបស់ភូមិភាគឧត្តរ(៣០៤) ដែលដឹកនាំដោយកែ ពក ទៅជំនួសកងពលលេខ៤ របស់សម្តេចវិញ។
នៅដើមខែឧសភា ឆ្នាំ១៩៧៨
លោកសោភឹម បានសរសេរលិខិតជាផ្លូវការមួយ ដោយសម្តេចហេងសំរិន(អតីតសមមិត្តហេងសំរិន)
ចេញពីប្រធានកងពលលេខ៤ ឲ្យមកប្រចាំការនៅទីបញ្ជាការយោធភូមិភាគបូព៌ា ដែលពេលនោះស្ថិតនៅក្នុងទីក្រុងព្រៃវែង ជំនួសលោកកែវ
សំណាងអនុប្រធានភូមិភាគ២០៣។ នៅទីនេះ សម្តេច បានជួបលោកសោភឹម ប្រធានភូមិ ភាគ២០៣ ហើយសោភឹម បានប្រគល់ភារកិច្ចឲ្យសម្តេចទៅប្រចាំការក្នុងឋានៈជាអនុប្រធានយោធភូមិភាគ និងជាប្រធានសេនាធិការរបស់យោធភូមិភាគ
ដែលមានទីស្នាក់ការនៅក្នុង ក្រុងព្រៃវែង។ ០៩ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៥ ខែឧសភា
ឆ្នាំ១៩៧៨ រដ្ឋប្រហារមួយបានកើតឡើង។ពេលនោះកម្លាំងរបស់លោកកែ
ពក បានបោះទីតាំងឈរជើងនៅម្តុំវត្តស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម ខាងជើងផ្លូវជាតិលេខ៧
ចំណែកកម្លាំងរបស់លោកសុន សេន ឈរជើងនៅផ្លូវជាតិលេខ១ មានទីតាំងនៅក្រុងស្វាយរៀង។
ការត្រៀមកម្លាំងនេះ គឺដើម្បីចាប់ខ្លួនកម្មាភិបាលដឹកនាំ និងមេបញ្ជាការក្នុងកងទ័ពរបស់ភូមិភាគបូព៌ា
ដែលមានលោកសោភឹមជាប្រធាន។ ក្នុងយុទ្ធនាការនេះ
កែ ពក បានប្រើលកបិចធ្វើជាកោះប្រជុំមេបញ្ជាការកងទ័ពតំបន់
ព្រមទាំង ភូមិភាគដែលជាក់ស្តែង តាមផ្លូវជាតិលេខ៧ មាន២កងពល គឺកងពលលេខ៤ និងកងពលលេខ៥។ កងទ័ពតំបន់មាន៣វរសេនាធំ គឺតំបន់២០ តំបន់២១ តំបន់២២ និងប្រធានមន្ទីរភូមិភាគឈ្មោះពាមផង។
នៅពេលទៅដល់ក្នុងសាលប្រជុំជុំគ្នាអស់ហើយ
កងកម្លាំងសន្តិសុខរបស់ពួកគេ(កែ ពក និងសុនសេន)
បានហ៊ុមព័ទ្ធ ភ្ជង់កាំភ្លើងចាប់ខ្លួនអ្នកចូលរួមប្រជុំទំាងនោះទំាងអស់។ ប៉ុន្តែ ចំពោះគណៈតំបន់ និងគណៈស្រុកមួយចំនួន ដែលមានការសង្ស័យចំពោះការប្រជុំនេះ មិនបានមកចូលរួមប្រជុំទេ។ ចំណែកនៅខេត្តស្វាយរៀង នៅថ្ងៃនេះដែរ សុន សេន បានធ្វើដូចជា
កែ ពក នៅព្រៃវែងដែរ មេបញ្ជាការគ្រប់ជាន់ថ្នាក់ ត្រូវបានចាប់ខ្លួន
និងយកទៅសម្លាប់ចោល។
ដោយសារស្ថានការណ៍កាន់តែដុនដាប
និងមិនអំណោយផល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧៨ សម្តេចហេងសំរិន អ្នកបើកបររថយន្តហ្សីប
និងកងការពារពីរនាក់ទៀត បានធ្វើដំណើរពីខេត្តព្រៃវែង ទៅស្នាក់នៅក្នុងវត្តគងជ័យ ក្បែរមន្ទីរពេទ្យពពីរ(ព២)
នៃស្រុកអូររាំងឪ ខេត្តកំពង់ចាម។ លុះព្រឹកឡើង សម្តេច
និងនិរសារ ក៏បន្តដំណើរទៅកាន់ការដ្ឋានទួលព្រាប ដែលលោកសោភឹម កំពុងស្នាក់នៅ។
នៅពេលមកដល់ លោកសោភឹម បានចេញមកទទួលសម្តេចហេង(សមមិត្តហេងសំរិន) នៅខាងក្រៅរបងផ្ទះ។ សម្តេចហេង បាននាំលោកសោភឹម មកកាន់ក្រុងព្រៃវែង។
សម្តេចហេង បានសុំយោបល់ទៅលោកសោភឹមថា គួរតែកោះប្រជុំកម្មាភិបាលមួយចំនួន
ដែលមិនបានចូលរួមប្រជុំជាមួយកែ ពក លោកសោភឹម ក៏យល់ព្រមតាមការស្នើនេះ។
គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីរកវិធានការវាយបកមកកម្លាំងរបស់កែពក និងសុនសេនវិញ។ មិនយូរប៉ុន្មាន
ការវាយប្រយុទ្ធគ្នាក៏កើតឡើង។ ខ្មាំង បានវាយគាបសង្កត់ខ្លាំងនៅផ្លូវជាតិលេខ១១
ផ្លូវជាតិលេខ៧។ ចលនា និងកងកម្លាំងរបស់សម្តេចហេង ត្រូវបានខ្មាំងហ៊ុមព័ទ្ធជាប់ ធ្វើឲ្យថ្នាក់ដឹកនាំទ័លច្រក
ហើងបង្ខំចិត្តវាយបើក ផ្លូវឈាម(ពាក្យបច្ចេកទេសក្នុងសង្រ្គាម)
រួចរត់ទៅលាក់ខ្លួននៅក្នុងព្រៃអាងូយ ដោយពុំមាននរណាគ្រោះថ្នាក់ឡើយ។
បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ
លោកសោភឹម ប្រធានភូមិភាគបានបញ្ជាឲ្យសម្តេចផ្អាកការប្រយុទ្ធបណ្តោះអាសន្នសិន
ហើយលោកសោភឹម បញ្ជាឲ្យសម្តេចនៅចាំ កន្លែង និងមើលការខុសត្រូវក្នុងអង្គភាព ព្រោះលោកសោភឹម
ត្រូវឡើងមកភ្នំពេញ ដើម្បីជួបជាមួយបងទីមួយ(ប៉ុល ពត)
សួរនាំពីបញ្ហាមួយចំនួនឲ្យដឹងខុសត្រូវ និងច្បាស់លាស់
អំពីព្រឹត្តិការណ៍ នៃការប្រយុទ្ធគ្នានេះ។ លោកសោភឹម ជម្រាបសម្តេចនៅពេលនោះថា
លោកទៅភ្នំពេញតែបីថ្ងៃប៉ុណ្ណោះ ( ខ្ញុំទៅភ្នំពេញតែបីថ្ងៃទេ
បើមិនឃើញខ្ញុំត្រឡប់មកវិញ រិន ឯងវាយបន្តទៀតចុះ)។ គ្រានោះដែរ សម្តេចហេងបានឃាត់លោកសោភឹមដែរថា
បងកុំទៅអី ព្រោះព្រឹត្តិការណ៍នេះមិនធម្មតាទេ។
តាមខ្ញុំគិតពិចារណា នេះជាគោលការណ៍របស់បងទី មួយឲ្យកម្ទេចពួកយើង។ លោកសោភឹម ឆ្លើយតបមកសម្តេចហេងវិញ
ដោយលើកឡើងថា ខ្ញុំមិនទាន់ជឿថា បងទីមួយ(ប៉ុល ពត) ធ្វើដូច្នេះទេ ព្រោះខ្ញុំយល់ថា
នេះជារដ្ឋប្រហាររបស់ សុនសេន រដ្ឋមន្រ្តីក្រសួងការពារជាតិ
និងជាអគ្គសេនាធិការយោធាមជ្ឈឹម ដើម្បីដណ្តើមអំណាចហើយ។
ខ្ញុំត្រូវតែទៅជួបបងទីមួយ ដើម្បីឲ្យដឹងស ខ្មៅ។
សម្តេចហេងសំរិនសរសេរ បញ្ជាក់ថា
ពេលនោះទើបខ្ញុំដឹងពីគំនិតគាត់ ព្រោះតាំងពីដើមរហូតមកបងទីមួយ ជឿទុកចិត្តគាត់ណាស់
ក្នុងសង្រ្គាមក្តៅត្រជាក់ ទូទំាងប្រទេស ព្រោះ យ៉ាងណាក៏ដោយបងទីមួយ
តែងតែឆ្លងយោបល់ពីគាត់(សោភឹម)ជានិច្ច ព្រោះគាត់ជាមេទ័ព ជើងចាស់ល្បីឈ្មោះ តាំងពីជំនាន់សង្រ្គាមឥស្សរៈវាយអាណានិគមន៍បារាំងមក។
ក្រោយពីផ្តាំផ្ញើការងារជាមួយសមមិត្តហេងសំរិនចប់ លោកសោភឹម បានចេញដំណើរដោយជិះរថយន្តហ្សីប កាត់តាមស្រុកពារាំង ស្រីសន្ធរ ខ្សាច់កណ្តាល
មកស្នាក់នៅភូមិអរិយក្សត្រ ហើយប្រាប់ឲ្យនិរសាររបស់លោកជិះទូកឆ្លងទន្លេ៤មុខ នាំយកសំបុត្រទៅជូន ប្រធានមន្ទីរមជ្ឈឹមបក្ស ដែលមានទីតាំងនៅផ្ទះជួន
ជឿន ខាងមុខវត្តឧណ្ណាឡោម។ ប្រហែលជា២ម៉ោងក្រោយមក និរសារ
ក៏នាំសំបុត្រជូនដំណឹងមកលោកសោភឹមវិញ
ដោយក្នុងសំបុត្រនោះ បានសរសេរថា សូមរង់ចាំ យើងខ្ញុំនឹងយកកាណូតទៅទទួល។
អានសំបុត្រនោះចប់ ប្រហែលមួយម៉ោងក្រោយមកទៀត ក៏មានកាណូតមួយ
បានមកទទួលមែន ប៉ុន្តែការមក ទទួលនេះ គឺអមទៅដោយកងកម្លាំងសន្តិសុខយោធាមជ្ឈឹម។ កងយោធាទំាងនេះ បើកកាណូតបំបុកច្រាំង រួចសម្រុកឡើងមកលើគោក ហើយទើបប្រយុទ្ធគ្នាជាមួយកម្លាំងការពារលោកសោភឹម
ដែលរង់ចាំនៅមាត់ទន្លេ។ ការប្រយុទ្ធគ្នានេះ ធ្វើឲ្យកងការពារលោកសោភឹម មួយចំនួនបានស្លាប់ មួយចំនួនរងរបួស
និងចាប់ខ្លួនបាន និងមួយចំនួនទៀត បានរត់រួច។
ជាមួយគ្នានេះ លោកសោភឹម
ដែលកំពុងស្នាក់នៅសាលាឃុំអរិយក្សត្រ បន្ទាប់ពីទទួល ដំណឹង និងក្តាប់សភាពការណ៍បាន
គាត់ក៏បញ្ជាឲ្យមេឃុំអរិយក្សត្ររករទេះសេះ ដឹកគាត់ទៅកាន់វត្តគកតូច
ខាងកើតទំនប់ព្រែកចំប៉ា ក្នុងឃុំស្រលិត ស្រុកពារាំងខេត្តព្រៃវែង។ លោក សោភឹម
បានធ្វើដំណើរតាមបណ្តោយទន្លេតូច ឡើងទៅខាងកើតទំនប់ព្រែកចំប៉ា និងបានទៅស្នាក់ក្នុងវត្តគកតូច។ នៅពេលនោះលោកសោភឹម កំពុងមានជំងឺរាគមួល
និងគ្រុនក្តៅ ជាប់ខ្លួនផង។
លោកសោភឹម បានស្នាក់នៅទីនេះជាមួយលោកឈាន លេខាបក្សតំបន់ និងលោកសារុន ប្រធានពាណិជ្ជកម្មភូមិភាគបូព៌ា។
ចំណែកសមមិត្តហេង
សំរិន ដែលនៅរង់ចាំទទួលដំណឹងពីលោកសោភឹមនោះ ក្រោយពីលមិនបានឃើញលោកសោភឹម
ត្រឡប់មកវិញ តាមការកំណត់ លោកហេងសំរិន ក៏សម្រេចចិត្តតាមរកលោកសោភឹម
ហើយបានជួបលោកសោភឹម នៅវត្តគកនោះ។ការជួបគ្នា នៅវត្តគកនេះ
លោកហេងសំរិន និងលោកសោភឹម បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នា យ៉ាងល្អិតល្អន់ពីផែនការទប់ទល់និងវាយបកមួយចំនួន។ លោកសោភឹម បាននិយាយមកកាន់លោកហេងសំរិន ដោយអស់សង្ឃឹមថា ចំពោះហេតុការណ៍នេះ សំរិន មិនបាច់គិតពីខ្ញុំទេ
សូមសមមិត្តត្រឡប់ទៅមើលបញ្ជាការខុសត្រូវ លើបងប្អូនយើងវិញ។
បន្ទាប់ពីពិភាក្សាឯកភាពគ្នាហើយ
លោកសោភឹម បានយល់ព្រមតាមសំណើរបស់លោកហេងសំរិន ទៅស្នាក់នៅជាមួយលោកយី យ៉ូន ដែលជាលេខាបក្សស្រុកស្រីសន្ធរ
ព្រោះលោកយី យ៉ន ជាមនុស្ស ដែលទុកចិត្តបាន ម្យ៉ាងលោកយី យ៉ន
ធ្លាប់ជាលេខាផ្ទាល់របស់លោកសោភឹម ជាច្រើនឆ្នាំ ជាពិសេសនៅស្រីសន្ធរ លោកហេងសំរិន
មានកម្លាំងយោធាប្រ មាណ៣០០នាក់ កំពុងបោះទីតាំង និងត្រៀមប្រយុទ្ធយ៉ាងហ្មត់ចត់ផងដែរ។
ក្នុងហេតុការនេះ លោកសោភឹម និងលោកហេងសំរិន នៅពិភាក្សាគ្នា រហូតដល់ម៉ោង១២យប់។
ប៉ុន្តែ ក្រោយពីកិច្ចប្រជុំនេះ លោកសោភឹម មិនបានវិលត្រឡប់ទៅក្រុងព្រៃវែងវិញទេ។ ចំណែកលោកហេងសំរិន បានស្នាក់ឡឥដ្ឋ
ដែលមានទីតាំងជាប់ផ្លូវជាតិ១១ ក្នុងភូមិកណ្តាច់ចុងអំពិល
ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។
ក្នុងការស្នាក់នៅនេះខណៈ
ហេង សំរិន កំពុងចាត់តាំងឲ្យលោក ណុប សុវណ្ណ ចូលទៅទីក្រុងព្រៃវែង
ដើម្បីប្រាប់ឲ្យកម្មាភិបាល បុគ្គលិកគ្រប់អង្គភាព មន្ទីរចំណុះយោធាភូមិភាគទំាងអស់
រួមទំាងមន្ទីរពេទ្យផង ឲ្យភៀសខ្លួនចេញពីក្រុងព្រៃវែង មាននិរសារម្នាក់
បាននាំសំបុត្រ លោកសោភឹមមកដល់។ ក្នុងខ្លឹមសារសំបុត្រ
ដែលប្រើទឹកប៊ិចពណ៌ក្រហម លោកសោភឹម បានសរសេរថា
សូមសមមិត្តតាំងស្មារតីខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ដាច់ខាត លុះតំណក់ឈាម ចុងក្រោយ។ បើសមមិត្តតាំងស្មារតីខ្ពស់ ធ្វើការតស៊ូប្តូរផ្តាច់ ដាច់ខាតអង់អាចក្លាហាន។
មានផ្លូវពីរគឺរស់ និងស្លាប់ បើស្លាប់ត្រូវស្លាប់ក្នុងកិត្តិយស មិនសុខចិត្តឱបដៃឲ្យគេសម្លាប់ឡើយ សូមជូនពរឲ្យសមមិត្តទទួលបានជោគជ័យ។
...
បន្ទាប់ពីអានសំបុត្រចប់
និងសម្រាក់អស់មួយយប់ ព្រឹកឡើងលោកហេងសំរិន បានកោះហៅកម្មាភិបាលចំនួន១០នាក់មកប្រជុំ
ដោយមានទំាងឈ្មោះរីន ជាប្រធានកងស្តិសុខប្រចាំភូមិភាគផង ដោយលោកបានបញ្ជាឲ្យឈ្មោះរីននេះ ដឹកនាំកងកម្លាំងមួយចំនួនទៅទទួលលោក
សោភឹម ពីស្រុកស្រីសន្ធរមកព្រៃវែងវិញ។ លោកហេងសំរិន ក៏បានបំពាក់អាវុធប្រភេទអាកាម្នាក់១ដើម គ្រាប់ម្នាក់មួយកត្តា និងបេ៤០ មួយដើមផងដែរ។ ប៉ុន្តែ ក្រោយពីក្រុមនេះ
ចេញ ដំណើរបានបន្តិច កងកម្លាំង ដែលគំាទ្រអង្គការ
ឬរដ្ឋាភិបាលប៉ុលពត បានបាញ់ផ្លោងនូវ អាវុធធុនធ្ងន់ ដែលគំាទ្រដោយកងរថក្រោះ យន្តហោះ ឧទ្ធម្ភាគចក្រ និងកងថ្មើរជើង ស្រោចមកលើកម្លាំងរបស់លោកហេងសំរិន។
ក្រោមការវាយប្រហារ ចលនារបស់លោកហេង សំរិន មិនបានបាញ់តបតទេ ប៉ុន្តែ ព្យាយាមបំបែកគ្នាជាក្រុមតូចៗ ដើម្បីគេចខ្លួនពីការវាយប្រហារនេះ។
ចំណែកឯលោក សោ ភឹម មិនត្រូវបានកម្លាំងរបស់លោកហេងសំរិន រំដោះបានមកវិញទេ។
ទំនងដោយសារ
ការហ៊ុមព័ទ្ធ ដោយកងកម្លាំងយោធា របស់មជ្ឈឹមនេះហើយ ដែលជំរុញឲ្យលោកសោភឹម សម្រេចចិត្តធ្វើអត្តឃាដខ្លួនឯង។
អ្នកស្រីឱម វ៉ាន់
ប្រជាពលរដ្ឋ នៅឃុំព្រែករៃ និងជាអតីត កងទ័ពខ្មែររំដោះ ដែលប្រចាំការនៅឃុំអរិយក្សត្រ បានតំណាល ថា នៅមុនពេលគេល្បីថា លោកសោភឹម ធ្វើអត្តឃាដ លោកសោភឹម បានមកដល់ទីតាំងឈរ ជើងរបស់កងទ័ពលោកនៅឃុំអរិយក្សត្រ។ លោកសោភឹម ជាមនុស្សសង្ហា និងស្លូតបូត មិន សូវមាត់ក។ អ្នកស្រី លោកឡើងទៀត ក្រុមការងារ
របស់អ្នកស្រីបានជួបលោកសោភឹម
តែម្តងនេះគត់ ចាប់តាំងពីអ្នកស្រីចូលធ្វើបដិវត្ត តស៊ូ ប្រឆាំងអាមេរិកាំងមក។
ឯកសារមួយចំនួន របស់ជនបរទេស
ដែលបានរៀបរាប់ខ្លីៗ អំពីលោកសោភឹម បាននិយាយថា លោកសោភឹម
ក៏ធ្លាប់មានជម្លោះស្រួចស្រាល់ជាមួយតាម៉ុក ប្រធានភូមិភាគ និរតីផងដែរ។ តាម៉ុក
បានរាយការណ៍ ជូនអង្គការ និងបានរិះគន់លោកសោភឹមថា ជាពួក
ប្រតិកិតិរិយា និងជាពួកចក្រព័ត្រនិយម ព្រោះលោកសោភឹម មិនព្រមប្រើសម្លៀកបំពាក់ ខ្មៅ សុទ្ធតាមការណែនាំរបស់អង្គការ។
លោកសោភឹម នៅប្រើប្រាស់សម្ភារៈសួនតួ
ដូចជាម៉ូតូ សម្លៀកបំពាក់ចម្រុះពណ៌
និងអនុញ្ញាតឲ្យតំបន់បូព៌ា មានឱកាសហូបបាយលាយដំឡូង ឬបាយលាយសណ្តែក ខុសពីតំបន់ផ្សេង ដែលគេឲ្យប្រជាជនហូបបបររាវ។ ចំណែកលោកសោភឹម
ដែលគំាទញរដោយលោកមេទ័ព ដ៏ល្បីល្បាញច័ន្ទចក្រីផងនោះ ក៏បានហៅត្រឡប់ មកក្រុមតាម៉ុកវិញថា ពួកអាក្អែកខ្មៅ។
កងទ័ពរបស់តាម៉ុក និងកងទ័ពច័ន្ទចក្រី ក៏ធ្លាប់ពើប ប្រយុទ្ធគ្នាជាច្រើនលើក ច្រើនសារផងដែរ ដោយសារតែការប្រកាន់គោលនយោបាយផ្សេងគ្នា។
នៅក្នុងឋានានុក្រម លោកសោភឹម
ជាមនុស្សមានឥទ្ធិពលទី៥ ក្នុងជួរកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។
ក្នុងចម្លើយសារភាពនៅទួលស្លែង របស់លោកហ៊ូនឹម ក្រោយពេលអង្គការចាប់ខ្លួន បន្ទាប់ពីរកឃើញថា លោកហ៊ូ នឹម
មានគំនិតក្បត់នោះ លោកហ៊ូននឹម សរសេរថា ខ្ញុំគោរពស្រលាញ់បងប៉ុល (ប៉ុល ពត) បងវ៉ាន់ (អៀង
សារី) បងខៀវ (សុន សេន) សមមិត្តហែម (ខៀវ សំផន) បងភឹម និងបងម៉ុក។
នៅក្នុងភាពយន្តឯកសារ ស្តីពីចលនាតស៊ូ
របស់ប៉ុលពត ដែលចុះជួបសំណេះសំណាលជាមួយប្រជាជននៅក្នុងព្រៃចម្ការកៅស៊ូ មួយកន្លែង កាលពីឆ្នាំ១៩៧៧ គេឃើញលោកសោភឹម
ដើរទន្ទឹមនៅលេខរៀងទី២
បន្ទាប់ពីប៉ុលពត។ លោកសោភឹម ជាមេឥស្សរៈ តស៊ូប្រឆាំងបារំាងប្រចាំតំបន់ភូមិភាគ
បូព៌ានេះ ពីយូរណាស់មកហើយ។
លោកសោភឹម មិនបានបន្សល់ទុកនូវឯកសារផ្សេងៗទៀតឡើយ
ក្រោយពីលោកទទួលមរណៈភាពទៅ ប៉ុន្តែកេរ្តិ៍ឈ្មោះ
ដ៏ល្អរបស់លោក ចំពោះជាតិមានតុភូមិ នៅតែល្បីល្បាញ និងខ្ទរខ្ទារដដែល។
គេនិយាយថា វិនាសកម្ម
និងកលិយុគនៅអាស៊ី ជាពិសេសនៅកម្ពុជា គឺកើតឡើងដោយសារសង្រ្គាមត្រជាក់
នៃប្រទេសមហាអំណាច។ មូលហេតុ ដែលសង្រ្គាមត្រជាក់ កើតឡើងក្រោយសង្រ្គាមលោកលើកទី២នោះ គឺសោយសារអាមេរិក និងរុស្សីខ្វែងគំនិតគ្នា ពីបញ្ហាប៉ូឡូញ។
អាមេរិកចង់ឲ្យប៉ូឡូញ ស្ថិតនីៅឯករាជ្យ
ប៉ុន្តែរុស្សី ចង់ឲ្យប៉ូឡូញ ស្ថិតនៅក្រោមអាណានិគមន៍របស់ខ្លួន។
ការខ្វែងគំនិតនេះ ធ្វើឲ្យអាមេរិក និងរុស្សីចាប់ផ្តើមលែងទុកចិត្តគ្នា
និងស្ស័យគ្នាទៅវិញទៅមក រួចចាប់ផ្តើមស្វែងរកសម្ព័ន្ធមិត្តនៅតាមតំបន់ផ្សេងៗ
ដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់ខ្លួន។
ពេលរុស្សីចាប់វៀតណាម និងចិន អាមេរិក
ចាប់វៀតណាម និងខ្មែរ ថៃ និងជប៉ុន កូរ៉េ។ ដើម្បីឈ្នះរុស្សីបាន អាមេរិកព្យាយាមបំបែកវៀតណាមជាពីរ បំបែកកូរ៉េជាពីរ
បំបែកខ្មែរជាពីរ។ ទីបំផុត ប្រទេសក្នុងតំបន់អាស៊ី
ជាពិសេសកម្ពុជា ត្រូវបានខ្ទេចខ្ទាំ ស្ទើរក្លាយជាផេះផង់ ដោយសារសង្រ្គាមត្រជាក់។
ដោយសារស្មារតីតិច
ភាពមិនប្រាកដប្រជារបស់ខ្លួន ប៉ុល ពតមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសចំពោះរបាយការណ៍
បែបគំនុំពីថ្នាក់ក្រោមរបស់គាត់។
ប៉ុល ពត លែងជឿអ្នកណាទំាងអស់
ហើយចាប់ផ្តើមចាប់ចង និងសម្លាប់ សហការីជំនិតៗរបស់ខ្លួន ព្រោះតែរបាយការណ៍
រហូតធ្វើឲ្យប៉ុល ពតខ្លាច សូម្បីស្រមោលខ្លួនឯង។ ទីបំផុត ប៉ុល ពត បានធ្វើឲ្យជ័យជម្នះរបស់ខ្លួន រលាយទៅវិញដោយសារស្នាដៃខ្លួនឯង
ក្រោមមនោគមន៍វិជ្ជា មិនច្បាស់លាស់។
លោកលន់ នល់ និងប៉ុលពត
សុទ្ធតែមានការព្រួយបារម្ភ ខ្លាចវៀតណាម និងថៃ រំលោភយកដីខ្មែរដូចគ្នា
ប៉ុន្តែ ពួកគាត់មិនបានរួមគ្នា ដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកល
ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ
ជាមនុស្សស្រលាញ់ជាតិ និងទឹកដីដូចគ្នា។
មុនពេលឡើងយន្តហោះ ចាកចេញពីភ្នំពេញ
លោកលន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បានឈរសម្រក់ទឹកភ្នែក សម្លឹង មើលទឹកដី
ជាទិស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះអាល័យទឹកដីជាទីបំផុត។
ក្នុងបទសម្ភាសជាមួយលោកឆាំង
សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌(បច្ចុប្បន្នក្រសួងព័ត៌មាន)
លោកលន់ នល់ និយាយថា ធ្វើនយោបាយ គ្មានអ្នកណា ធ្វើម្នាក់ឯងកើតទេ កុំចេះតែស្រែកទម្លាក់កំហុសដាក់គ្នា អ្នកនេះក្បត់ ឬអ្នកនោះក្បាត់ជាតិ។ កំហុសឆ្គង
គឺកើតឡើងទាំងអស់គ្នា។ លោកបញ្ជាក់ថា អាវុធនេះមួយ បើកាលណា តែដកចេញពីស្រោមហើយ
មិនងាយដាក់ចូលវិញទេ។ លោកលន់នល់ ចង់និយាយទៅដល់ធ្វើសង្រ្គាម
និងចង់ផ្តាំទៅខ្មែរគ្រប់រូបថា ធ្វើយ៉ាងណា កុំឲ្យអាវុធដកចេញពីស្រោមឲ្យ សោះ។
នៅពេលកំពុងកាន់កាប់អំណាច
លោក លន់ នល់ មិនខុសពីប៉ុលពតទេ គឺលោកប្រឈមមុខចំពោះបញ្ហាចំនួនពីរ
ទី១ គឺការត្រូវប្រឈមតទល់ជាមួយ កងទ័ពយៀកមិញ ឬយួនខាងជើង ចំណែកទី២ គឺប្រឈមនឹងកម្លាំងខ្មែរក្រហម
និងកងទ័ពរំដោះ។ ចំណែកប៉ុល ពត ត្រូវប្រឈមនឹង សត្រូវរបស់ខ្លួន គឺកងទ័ពលន់នល់ផង
កងទ័ពយួនខាងត្បូងផង កងទ័ពអាមេរិកផង ជាពិសេសចុងក្រោយ គឺត្រូវទប់ទល់នឹងកងទ័ពយួនខាងជើងតែម្តងផង។
លោកសេនាប្រមុខលន់ នល់
ជាមនុស្សជឿលើអបិយជំនឿស៊ប់ ហើយនៅមុនពេលពួកខ្មែរក្រហមវាយ លុកចូលកាន់កាប់ភ្នំពេញ
ប៉ុន្មានថ្ងៃបានឲ្យគេបើកយន្តហោះ(អេឡេកូ ឬកន្ទុំរុយ)ដឹកលោកជាមួយព្រះសង្ឃ
ដើម្បីបាចដីមន្តអាគមព័ទ្ធជុំវិញទីក្រុងភ្នំពេញ។ តែទីបំផុត លោកសេនាប្រមុខ ត្រូវបង្ខំចិត្តចាកចេញពីភ្នំពេញ។ លោកបានស្រក់ទឹកភ្នែក មុនពេលលោកបោះជំហានឈានជើងឡើងយន្តហោះទៅអាមេរិក កោះហូណូលូលូ រដ្ឋហាវ៉ៃ។
យោងតាមឯកសាររបស់លោករស់ ចន្រ្តាបុត្របញ្ជាក់ថា
លោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈ ពុំមែនជាអ្នកធ្វើរដ្ឋប្រហារទម្លាក់សម្តេចតានរោត្តមសីហនុទេ
ប៉ុន្តែ គឺលោកលន់ ណុន ទៅវិញទេ ដែលជាអ្នកធ្វើរដ្ឋប្រហារនេះ។ លោកលន់ ណុន ជាប្អូនប្រុសបង្កើតរបស់លោកលន់
នល់។ លោក ក៏មានគម្រោង ចាប់ខ្លួនលោកលន់ នល់ និងព្រះអង្គម្ចាស់សិរីមតៈផងដែរ
ប្រសិនបើអ្នកទំាងពីរមិនព្រមសហការ រឿងរដ្ឋប្រហារនេះ។
ក្នុងសៀវភៅប្រវត្តិសាស្រ្តអាមេរិក
គេពុំបានសរសេររៀបរាប់លម្អិត អំពីសកម្មភាពលុកលុយរបស់កងទ័ពអាមេរិកនៅលើទឹកដីកម្ពុជា
ដូចជាសង្រ្គាមអាមេរិកវៀតណាម ទេ ដោយគេគ្រាន់តែនិយាយត្រួសៗ ខ្លីមិនបានមួយបន្ទាត់ផងស្តីពីការទន្រ្ទានរបស់កងទ័ពអាមេរិក
ក្នុងទឹកដីកម្ពុជា ដោយយកលេសថា តាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមភាគឥសាន មានជនកុម្មុយនីស្តវៀតណាមចូលជ្រក
និងពួននៅ។
ប៉ុន្តែអ្នកប្រវត្តិសាស្រ្តកម្ពុជា និងបរទេសមួយចំនួន បានសរសេររិះគន់ និងស្តីបន្ទោសរដ្ឋបាលលោកប្រធានាធិបតី រីឆាដ និចសុន ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយពោរពេញដោយវិនាសកម្ម។
ប៉ុន្តែអ្នកប្រវត្តិសាស្រ្តកម្ពុជា និងបរទេសមួយចំនួន បានសរសេររិះគន់ និងស្តីបន្ទោសរដ្ឋបាលលោកប្រធានាធិបតី រីឆាដ និចសុន ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយពោរពេញដោយវិនាសកម្ម។
ក្នុងសុន្ទរកថា
កាលពីឆ្នាំ២០១៣ សម្តេចហ៊ុនសែន បានមានប្រសាសន៍ថា ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧០
គឺជាថ្ងៃ ដែលកងទ័ពអាមេរិក និងវៀតណាមខាងត្បូងចូលលុកលុយកម្ពុជាទ្រង់ទ្រាយធំជាងពេលណាៗទំាងអស់។
សុន សេន (ហៅសមមិត្តខៀវ)
សុន សេនកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រាវិញ ប្រទេសវៀតណាម។
ប្រពន្ធរបស់សុន សេនឈ្មោះយុន យ៉ាត(ហៅសមមិត្តនារីអាត) រដ្ឋមន្ត្រីក្រសួងអប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេនបានទៅសិក្សានៅប្រទេសបារាំងចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦
ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង។ ឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ
គេចពីការតាមចាប់របស់ប៉ូលីស។ សុន សេន បានក្លាយទៅជាអគ្គមេបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។
ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេនជាឧបនាយករដ្ឋមន្ត្រីទីបី
ទទួលបន្ទុកការពារជាតិនិងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ សុន សេន និងក្រុមគ្រួសារត្រូវបានសម្លាប់តាមបញ្ជារបស់ប៉ុលពត
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៩។ (ដកស្រង់ពីវីគីផេឌា)
យោងតាមសៀវភៅ
អនុស្សាវរីយ៍ផ្អែមល្ហែម និងល្វីងជូរចត់ របស់សម្តេច នរោត្តមសីហនុ ព្រះអង្គបានឡាយថា
សុន សេន ជាប្អូនប្រុសពៅបង្កើត របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិយុត្តិពង្ស។
មើលតាមទម្រង់មុខ
និងស្នាមញញឹម លោកសុន សេន ពិតជាមានលក្ខណៈស្រដៀង និងដូចកន្លែងខ្លះទៅនឹងព្រះអង្គម្ចាស់យុត្តិពង្ស
ប៉ុន្តែ ពុំមានឯកសារណាមួយបញ្ជាក់បន្ថែមថា លោកពិតជាប្អូនប្រុសពៅ នៅក្នុងសែរាជវង្សនេះឡើយ។
No comments:
Post a Comment