អគ្គទេសាភិបាលឥណ្ឌូចិន
.បានឃើញអនុក្រឹត្យចុះថ្ងៃទី២០
ខែតុលា ឆ្នាំ១៩១១ ស្តីពីការកំណត់អំណាច របស់អគ្គទេសាភិបាល និងការចាត់ចែងហិរញ្ញវត្ថុ
និងរដ្ឋបាលឥណ្ឌូចិន។
.បានឃើញក្រឹត្យចុះថ្ងៃទី០២
ខែកក្កដា ឆ្នាំ១៩៣៥។
បានឃើញក្រឹត្យ
ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩១៥ ទាក់ទងទៅនឹងការប្តូរទឹកដី រវាងភាគីផ្សេៗ នៃសហភាពឥណ្ឌូចិន។ឮ
.បានឃើញអនុក្រឹត្យលេខ១៦១៥
ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៣៥ របស់លោករ៉េស៊ីដង់ជាន់ ខ្ពស់ នៅប្រទេសកម្ពុជា ស្តីពីការបង្កើតគណៈកម្មការមួយ
ដើម្បីសិក្សាបញ្ហាកំណត់ព្រំដែន កូសាំងស៊ីន កម្ពុជា (ផ្នែកមេកុង នាសាក់)។
.បានឃើញកំណត់ហេតុរបស់គណៈកម្មការនេះ។
.បានឃើញកិច្ចព្រមព្រៀងផ្តល់ដោយរ៉េស៊ីដង់
ជាន់ខ្ពស់ នៃប្រទេសកម្ពុជា និងទេសាភិបាលកូសាំងស៊ីន។
.បានឃើញ យោបល់ព្រមផ្សាយ
ក្រុមប្រឹក្សាអាណានិគម នៅកូសាំងស៊ីន និងក្រុមប្រឹក្សា អាណាព្យាបាល របស់ប្រទេសកម្ពុជា
នៅក្នុងសម័យប្រជុំរបស់ខ្លួន រៀងៗខ្លួន ពីថ្ងៃទី០២ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៣៥។
ក្រុមប្រឹក្សា
នៃរដ្ឋាភិបាលឥណ្ឌូចិន បានយល់ព្រមរួចហើយ។
សម្រេច
មាត្រា១. ព្រំដែនខ័ណ្ឌ
ខេត្តចូវដុក (កូសាំងស៊ីន) និងខេត្តកណ្តាល (កម្ពុជា) រវាងទន្លេមេគង្គ និង ទន្លេបាសាក់
រត់តាមខ្សែ ដែលបានគូសដោយគណៈកម្មការ ដែលត្រូវ បានបង្កើតដោយអនុក្រឹត្យ ចុះថ្ងៃទី២៨
ខែឧសភា ឆ្នាំ១៩៣៥ ដែលបានចង្អុលបង្ហាញខាងលើ នៅលើផែនការបញ្ចូល ជាឧបសម្ព័ន្ធទៅក្នុងច្បាប់ដើម
នៃអនុក្រិត្យនេះ។
ព្រំដែននេះ ត្រូវបានបោះតម្រុយដោយ បង្គោលលេខ
៨៤ .៨៥.៨៦.៨៧.និង៨៨ និង ដោយចំណុចA.B.C.D។
បង្គោល និងចំណុចទំាងនេះ ត្រូវបានកំណត់ដូចតទៅៈ
បង្គោលលេខ៨៤
ត្រូវបានដំានៅចម្ងាយ១០ ម៉ែត្រ នៅខាងត្បូង ទីប្រសព្វមុខ ជាមួយទន្លេមេ
គង្គ នូវព្រែកជីកមួយ
រវាងផ្នែកដីដ៏តូច ដែលជារបស់ De Van Cam នៅទិសខាងជើង និង របស់Nguyen Cao Bang នៅទិសខាងត្បូង។
បង្គោល៨៥ ត្រូវបានដាំនៅលើជាយបឹងឌៀម
ខាងកើតនៅទល់មុខផ្នែកខ្នែង ខាងលិច នៃបឹងនេះ។
ចំណុចA ត្រូវបានកំណត់នៅចម្ងាយប្រហែល១៤០ ម៉ែត្រ
នៅខាងកើត បូ កា ត្រា (Bau Ca Tra ) ចំណុចនេះ ត្រូវបានធ្វើឲ្យមានរូបរាងឡើងដោយគោលមួយ
តាមវិធីត្រីកោណ ដែលបានដាំនៅក្នុងឆ្នាំ១៩៣៣ នៅក្នុងអំឡុងពេល នៃការយកចេញនូវភូមិតាណាន់(Tanan)។
ចំណុចB ត្រូវបានដាក់នៅជាយខាងលិច
នៃផ្នែកមួយ នៃមួយឡុន (Muong
Lon) តម្រង់ទៅ ទិសខាងជើង នៅចម្ងាយប្រហែល១៥០ម៉ែត្រ នៃទីប្រសព្វ នៃផ្នែកនេះ
ជាមួយមួងឡុន ខ្លួនឯង។
បង្គោល៨៦ ត្រូវបានដាំនៅលើត្រើយខាងលិច
នៃរ៉ាច់កូឡាវ (Rach
Co Lao)នៅទល់មុខទីប្រសព្វមុខ នៃរ៉ាច់នេះ និងមួងឡុន។
ចំណុចC ត្រូវបានដាក់នៅភាគខាងត្បូងបំផុតនៃហូ
តា មី នៅលើចិញ្ចើម នៃផ្លូវរទេះ ដើរតាម ត្រើយខាងត្បូង នៃវាលទំនាបនេះ និងនៅចម្ងាយប្រហែល១គ.ម
នៃត្រើយខាងលិច នៃព្រែក បាណាម។
បង្គោល៨៧ ត្រូវបានដាំ
នៅលើជ្រុងខាងត្បូង នៃផ្លូវលំដដែលនេះ ចម្ងាយប្រហែល៣៥០ម៉ែត្រ នៃផ្លូវលំនេះ។
ចំណុចD ត្រូវបានកំណត់នៅចម្ងាយប្រហែល២៥០ម៉ែត្រ
នៃច្រាំងខាងត្បូង នៃព្រែកបាក់ ណាម និងនៅចម្ងាយ៤៣០ម៉ែត្រ នៃអន្លង់ត្រីមួយ ដែលជារបស់ខៀវធីមីយ
(Khieu Thi Moi) បង្គោល៨៨ ត្រូវបានដាំនៅលើបាសាក់ នៅចុងបំផុត នៃព្រំដែនខាងត្បូង
នៃដីបិតស្រា នៅ បាក់ណាម។
មាត្រា២. គណៈកម្មការបោះគោលដីមួយ
នឹងត្រូវបានចង្អុលបង្ហាញជាខាងក្រោយ ដើម្បីចាត់ ចែងដំណើរការ នៅពេលទឹកនាច នៅពេលដាំបង្គោល
ដែលត្រូវដាក់សញ្ញាព្រំដែនថ្មីនេះ។
មាត្រា៣.ទេសាភិបាលកូសាំងស៊ីន
និងលោករ៉េស៊ីដង់ជាន់ខ្ពស់ នៅប្រទេសកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត នូវអនុក្រឹត្យនេះរៀងៗខ្លួន។
ហាយណូយ
ថ្ងៃទី៦ ខែធ្នូឆ្នាំ១៩៣៥
ហត្ថលេខា
Rene ROBIN
ដើម្បីចម្លងចែក
ប្រធានការិយាល័យឯកសារ
ហត្ថលេខា GUI GVES
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ប្រធានការិយាល័យទី១
No comments:
Post a Comment