Sunday, November 8, 2015

ការទាញហេតុផលផ្ទាល់ រវាងខ្មែរ និងសៀម ស្តីពីជម្លោះប្រាសាទព្រះវិហារ នៅតុលាការ​ក្រុង​ឡាអេ ឆ្នាំ១៩៦២ (វគ្គ៣)។


III .ចំពោះការទាមទារទី៣ និងទី៤ នៃសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលបានកែសម្រួល
          រដ្ឋាភិបាលថៃ សូមលើកឡើងម្តងទៀត នូវកថាខណ្ឌ៣ នៃសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ របស់ខ្លួន ដែលបានដាក់ជូនកាលពីសវនាការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦២។
IV. ចំពោះការទាមទារទី៥ នៃសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលបានកែសម្រួល
          ១.សូមតុលាការកុំទទួលយកមកពិចារណាលើការទាមទារនេះ ពីព្រោះការទាមទារ នេះ ពង្រីកពីលើការទាមទារ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ជូននៅក្នុងបណ្តឹង ផ្តើមនីតិ វិធី និងនៅក្នុងដំណើរការនីតិវិធី ជាលាយលក្ខណ៍អក្សរ។
          ២.ជាជំនួសវិញ ការច្រាននូវការទាមទារទី១ ទី២ និងទី៣ នៃសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលបានកែសម្រួល ត្រូវតែនាំទៅដល់ការច្រានចោល នូវការទាមទារនេះ។
          ៣.ជាជំនួសវិញ ការទាមទារនេះ គួរកំណត់ចំពោះតែវត្ថុទំាងឡាយ តាមប្រភេទ ដែលត្រូវបានបញ្ជាក់នៅក្នុងការទាមទារ ដែលត្រូវបានបញ្ជាក់ដោយភស្តុតាងនៅចំពោះ មុខតុលាការថា អាជ្ញាធរថៃ បានយកចេញពីប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤។
...
          នៅក្នុងសាលដីការបស់តុលាការចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ ដែលតាមរយៈ​សាលដីកានេះ តុលាការបានទទួលស្គាល់សមត្ថកិច្ចរបស់ខ្លួន ដើម្បីវិនិច្ឆ័យ លើជម្លោះ ដែលរដ្ឋាភិបាលកម្ពុជា បានប្តឹងមកតុលាការ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៩ តុលាការបាន កំណត់ចំណុចវិវាទដូចខាងក្រោម។
          នៅក្នុងសំណុំរឿងនេះ កម្ពុជាបានចោទប្រកាន់ការរំលោភបំពានដោយភាគីថៃ លើ អធិបតេយ្យទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ។ ថៃឆ្លើយ តបវិញដោយបញ្ជាក់អះអាងថា តំបន់ដែលមានបញ្ហាស្ថិតនៅខាងថៃ នៃព្រំដែនរួមរវាងប្រ ទេសទំាងពីរ ហើយស្ថិតនៅក្រោមអធិបតេយ្យរបស់ថៃ។ នេះគឺជាជម្លោះអំពីអធិបតេយ្យ ដែនដី។
          ដូច្នេះចំណុចវិវាទ ដែលមាននៅចំពោះមុខតុលាការ គឺជាការយល់ឃើញខុសគ្នា អំ ពីអធិបតេយ្យលើតំបន់ នៃប្រាសាទព្រះវិហារ។ ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យដែនដី នេះ តុលាការត្រូវតែពិនិត្យមើលខ្សែព្រំដែនរវាងរដ្ឋទំាងពីរនៅក្នុងតំបន់នោះ។តុលាការបាន ទទួលផែនទីជាច្រើន ហើយក៏បានធ្វើការពិចារណាមួយចំនួនរួចហើយ ពាក់ព័ន្ធទៅនឹង បញ្ហានេះ។ តុលាការនឹងពិនិត្យ ពិចារណាលើផែនទីនីមួយៗ នៃផែនទីទំាងនេះ តែក្នុងក្រប ខណ្ឌ ដែលតុលាការអាចរកឃើញអំពីមូលហេតុនានា ដែលមាននៅក្នុងផែនទីសម្រាប់ធ្វើ ការសម្រេចសេចក្តី ដើម្បីដោះស្រាយជម្លោះតែមួយគត់ ដែលបានដាក់ជូនមកតុលាការ ហើយដែលចំណុចវិវាទនេះ ទើបតែត្រូវបានលើកឡើងខាងលើ។
...
          ប្រាសាទព្រះវិហារ គឺជាបដិសរណដ្ឋានពិសិដ្ឋ និងជាទីសក្ការៈបុរាណមួយ ស្ថិតនៅ ព្រំដែនថៃ កម្ពុជា។ បច្ចុប្បន្ន ទោះបីជាផ្នែកខ្លះ ត្រូវបានបែកបាក់ក៏ដោយ ក៏ប្រាសាទមាន ផលប្រយោជន៍ផ្នែកសិល្បៈ និងបុរាណវិទ្យាយ៉ាងសម្បើម ហើយនៅតែប្រើប្រាស់ជាកន្លែង ធម្មយាត្រា។ ប្រាសាទនេះ តាំងនៅលើពយភ្នំខ្ពស់ ដែលមានឈ្មោះដូចគ្នា ស្ថិតនៅតំបន់ ខាងកើត នៃជួរភ្នំដងរែក ដែលជាធម្មតាបង្កើតបាន ចាព្រំប្រទល់រវាងប្រទេសទំាងពីរនៅ​ក្នុងតំបន់នេះ គឺប្រទេសកម្ពុជា នៅខាងត្បូង និងប្រទេសថៃនៅខាងជើង។ ផ្នែកជាច្រើននៃ ជួរភ្នំនេះ រួមផ្សំថ្មចោតខ្ពស់ៗ ឡើងត្រង់ពីលើវាលទំនាបរបស់ប្រទេសកម្ពុជា។ នេះគឺជា ស្ថានភាពនៅព្រះវិហារតែម្តង ដែលអគារប្រាសាទធំស្ថិតនៅត្រង់កំពូល នៃទីខ្ពស់រាងត្រី​កោណ លយចេញទៅរកតំបន់ទំនាប។ ចាប់ពីគែម នៃចំណោតខ្ពស់ ស្ថានភាពទូទៅ  នៃ​ផ្ទៃ​ដីមានលក្ខណៈ ជាជម្រាលឆ្ពោះទៅទិសខាងជើង រហូតដល់ទន្លេណាមមូន ដែលស្ថិតនៅ​ក្នុងប្រទេសថៃ។
          តាមការពិពណ៌នាខាងលើ គឺជាក់ស្តែងណាស់ថា ខ្សែបន្ទាត់ព្រំដែន ដែលដើរតាម បណ្តោយគែមចំណោតថ្ម ឬទោះបីជាក្នុងកម្រិតណាមួយក៏ដោយ បើវាដើរទៅទិសខាង​ត្បូង និងខាងកើតតំបន់ប្រាសាទ នោះតំបន់នេះ នឹងស្ថិតនៅក្នុងប្រទេសថៃ។ ផ្ទុយទៅវិញ បើខ្សែព្រំដែនដើរទៅទិសខាងជើង ឬខាងជើង និងខាងលិច នោះតំបន់ប្រាសាទព្រះវិហារ នឹងស្ថិតនៅក្នុងប្រទេសកម្ពុជា។
          ប្រទេសថៃ បានទទូចថា គែមនៃចំណោតថ្ម បង្កើតបានជាខ្សែព្រំដែនធម្មជាតិ និង ជាក់ស្តែងនៅក្នុងតំបន់នេះ។ ដើម្បីគំាទ្រការអះអាងនេះ ប្រទេសថៃ បានយោងទៅដល់ ភស្តុតាងជាឯកសារ ដែលបញ្ជាក់ពីឆន្ទៈរបស់ភាគីទំាងពីរ ក្នុងការបង្កើតខ្សែព្រំដែន ដែល នឹងមិនត្រឹមតែមានលក្ខណៈធម្មចាតិប៉ុណ្ណោះទេ គឺថែមទំាងជាក់ស្តែង នឹងមិនអានភាន់ច្រ ឡំទៀតផង ដូចចាទន្លេ ជួរភ្នំ និងចំណោតថ្មខ្ពស់ ដែលមានស្រាប់នេះ។
          ឆន្ទៈរបស់ភាគីទំាងពីរ ដែលចង់បានខ្សែព្រំដែនមួយ ដែលមានលកខណៈធម្មជាតិ និងជាក់ស្តែង អាចឆ្លើយតបបានតាមស្ទើរតែគ្រប់ខ្សែបន្ទាត់ណាមួយ ដែលដើរតាមគន្លង​ដែលអាចសម្គាល់បានតាមបណ្តោយជួរភ្នំសំខាន់ នៃជួរភ្នំដងរែក។ ព្រំដែនអាចនឹងដើរតាម ខ្សែបន្ទាត់កំពូលភ្នំ ខ្សែបែងចែកទឹក ឬខ្សែចំណោតភ្នំមួយ(នៅទីណា ដែលមានចំណោតភ្នំ ហើយដែលករណីនេះស្ទើរតែគ្មាន)។  ដូចដែលគេបានឃើញនាពេលបច្ចុប្បន្ននេះ ភាគី ទំាងពីរបានសម្រេចយកខ្សែបែងចែកទឹក។ ធ្វើបែបនេះគេសន្មត់ថា ភាគីទំាងពីរបាន ទទួល ដឹងឮថា ខ្សែបន្ទាត់បែបនេះ ទោះស្ថិតក្នុងទីតាំងជាក់លាក់ណាមួយក៏ដោយ នឹងមិនមែនចាំ បាច់ថា ជាខ្សែបន្ទាត់ដូចគ្នាទៅនឹងខ្សែបន្ទាត់តាមកំពូលភ្នំ ឬចំណោតថ្មនោះទេ។ ដូច្នេះ គេ មិនអាចសន្មត់ថា ភាគីទំាងពីរ មានបំនងថា នៅទីណា ដែលមានចំណោតភ្នំ ព្រំដែនត្រូវតែ​ស្ថិតនៅតាមបណ្តោយចំណោតភ្នំនោះឡើយ ដោយមិនកិតពីការពិចារណាដទៃទៀត។
          ភាគីទំាងពីរក៏បានផ្អែកលើអំណះអំណាងដទៃទៀត ដែលមានលក្ខណៈជារូបវន្ត​ប្រវត្តិសាស្រ្ត សាសនា និងបុរាណវិទ្យាផងដែរ ប៉ុន្តែតុលាការមិនអាចចាត់ទុក​អំណះ​អំណាងទំាងនោះថា មានលក្ខណៈ ដែលសម្រេចបានតាមផ្លូវច្បាប់ឡើយ។
          ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ ខ្សែព្រំដែន គឺជាខ្សែ ដែលកើតចេញពីការងារ នៃ ការកំណត់ព្រំដែនលើកលែងតែការកំណត់ព្រំដែននេះ ត្រូវបានបង្ហាញថា គ្មាន​សុពល​ភាព។
...
ភ្លាមៗនោះ គណៈកម្មការចម្រុះ ដែលមានសមាជិកបារាំង សៀម ត្រូវបានបង្កើត​ឡើងឲ្យទទួលបន្ទុកការងារកំណត់ព្រំដែន នៅតាមស្រុកផ្សេងៗ រួមទំាងស្រុកមួយចំនួន ផ្នែកខាងកើតជួរភ្នំដងរែក ដែលជាទីតាំងមានប្រាសាទព្រះវិហារស្ថិតនៅ។ គណៈកម្មការ​ចម្រុះនេះ មានពីរក្រុម ម្ខាងគឺបារាំង និងម្ខាងទៀតគឺសៀម ធ្វើការរួមគ្នា ដែលមួយក្រុមមាន មន្រ្តីឋានលេខា និងមន្រ្តីរដ្ឋបាលជនជាតិបារាំង ក្រោមការដឹកនាំរបស់ប្រធានជាជនជាតិ​បារាំង ហើយមួយក្រុមទៀត គឺសមាជិកសៀម ក្រោមការដឹកនាំរបស់ប្រធានជាជនជាតិ​សៀម។ ពាក់ព័ន្ធនឹងព្រំដែននៅជួរភ្នំដងរែក ការងាររបស់គណៈកម្មការចម្រុះនេះ ត្រូវបាន​កម្រិតឲ្យធ្វើតែនៅភាគខាងកើត(ម្តុំខាងកើតច្រកកិល) ដែលមានប្រាសាទប្រះវិហារ​ស្ថិត​នៅ​ប៉ុណ្ណោះ។ នៅពេលនេះ ភាគិខាងលិច នៃជួរភ្នំដងរែកទំាងមូលស្ថិតនៅក្នុងប្រទេសថៃ ដោយសារតែនៅពេលមានដំណោះស្រាយព្រំដែនបន្ថែមតាមសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែ មីនា ឆ្នាំ១៩០៧ប៉ុណ្ណោះ ទើបស្រុកមួយចំនួនជាប់នឹងភាគខាងលិច ភ្នំដងរែក ត្រូវបានដាក់ ក្នុងប្រទេសកម្ពុជា ដែលក្រោយមកតំបន់នេះ បានក្លាយជាតំបន់ព្រំដែន។ កិច្ចការកំណត់ ព្រំ​ដែននៅក្នុងតំបន់ចុងក្រោយនេះ ត្រូវបានប្រគល់ទៅឲ្យគណៈកម្មការចម្រុះ ដែលត្រូវ បានបង្កើតឡើងតាមសន្ធិសញ្ញាឆ្នាំ១៩០៧។
គណៈកម្មការចម្រុះដែលត្រូវបានបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ បានរៀបចំ កិច្ចប្រជុំលើកទី១របស់ខ្លួន នៅខែមករា ឆ្នាំ១៩០៥ ប៉ុន្តែកិច្ចប្រជុំនោះ មិនបានសម្រេចផ្នែក នៃកិច្ចប្រតិបត្តិការរបស់ខ្លួន ដែលពាក់ព័ន្ធនឹងព្រំដែននៅតាមភាគខាងកើត នៃជួរភ្នំដងរែក​ទេ រហូតដល់ខែធ្នូ ឆ្នាំ១៩០៦ បើទោះបីជាមាននៅក្នុងកំណត់ហេតុរបស់គណៈកម្មការនៅ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩០៦ថា សមាជិកជនជាតិបារាំងមួយរូប នៃគណៈកម្មការនេះ គឺអនុ សេនីយ៍ឯកTixier បានថ្វើដំណើរឆ្លងកាត់ភ្នំដងរែក នៅខែកុម្ភៈ ឆ្នាំ១៩០៥ក៏ដោយ។
កិច្ចប្រជុំថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩០៦ ដែលបានប្រព្រឹត្តទៅនៅអង្គរវត្ត បានព្រមព្រៀង ថា គណៈកម្មការនេះ គួរតែឡើងភ្នំដងរែក ពីទំនាបខាងប្រទេសកម្ពុជា ដោយឆ្លងកាត់ច្រក​កិល  ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទព្រះវិហារ ហើយធ្វើដំណើរឆ្ពោះទៅទិសខាង កើតតាមបណ្តោយជួរភ្នំនេះ​តាមផ្លូវដដែល(ឬតាមខ្សែបន្ទាត់ដដែល) ដែលអនុសេនីយ៍ ឯក​Tixier បានដើរឆ្លងកាត់នៅឆ្នាំ១៩០៥។ កំណត់ហេតុប្រជុំខាងលើបានបញ្ជាក់ថា រាល់ការ ចុះពិនិត្យភូមិសាស្រ្តចាំបាច់ទំាងអស់ នៅចន្លោះផ្លូវនេះ និងជួរកំពូលភ្នំ(ដែលផ្លូវនេះដើរស្ទើរ
តែស្របគ្នា នឹងជួរកំពូលភ្នំ) ងាចយកវិធីនេះមកប្រើប្រាស់បាន ដោយហេតុថា ផ្លូវនេះមាន​ចម្ងាយយ៉ាងឆ្ងាយបំផុតពី១០ ទៅ១៥គីឡូម៉ែត្រប៉ុណ្ណោះ ពីកំពូលភ្នំនៅខាងភាគីសៀម។ ពុំ មានការជំទាស់ទេថា ប្រធានក្រុមបារាំង និងប្រធានក្រុមសៀម នៃគណៈកម្មការចម្រុះ ដែលជាតំណាងឲ្យគណៈកម្មការនេះ ពិតជាបានធ្វើដំណើរតាមផ្លូវនេះ និងថា នៅក្នុងពេល ធ្វើដំណើរនោះ ពួកគេបានទស្សនាប្រាសាទព្រះវិហារ។ ប៉ុន្តែ ពុំមានកំណត់ត្រាពីសេចក្តី សម្រេចណាមួយ ដែលថា ពួកគេអាចបានធ្វើនោះទេ។
          នៅក្នុងកិច្ចប្រជុំ ថ្ងៃទី០២ ខែធ្នូឆ្នាំ១៩០៦ដដែលនេះ ក៏បានព្រមព្រៀងផងដែរថា សមាជិកម្នាក់ទៀត នៃក្រុមបារាំងរបស់គណៈកម្មការ គឺអនុសេនីយ៍ឯក អ៊ុំ ត្រូវវាស់វែងផ្នែក​ខាងកើតទំាងមូល នៃជួរភ្នំដងរែក ដែលមានប្រាសាទព្រះវិហារតាំងនៅ ដោយចាប់ផ្តើមពី ចុងខាងកើត និងថា គាត់ត្រូវចាកចេញទៅបំពេញការងារនេះ នៅថ្ងៃបន្ទាប់។
          ដូច្នេះ បានបញ្ជាក់យ៉ាងច្បាស់ថា គណៈកម្មការចម្រុះនេះ ពិតជាមានឆន្ទៈពិតប្រា កដក្នុងការកំណត់ព្រំដែនក្នុងតំបន់ដងរែក និងថា គណៈកម្មការចម្រុះនេះ បានចាត់វិធាន ការចាំបាច់គ្រប់បែបយ៉ាង ដើម្បីដំណើរការការងារកំណត់ព្រំដែន។ តាមពិតការងារនេះ ត្រូវ​បានបញ្ចប់ហើយ  ដោយហេតុថា នៅចុងខែមករា ឆ្នាំ១៩០៧ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ​ក្រុង​បាង បានរាយការណ៍ជូនរដ្ឋមន្រ្តីការបរទេសនៅប៉ារីសថា គាត់បានទទួលដំណឹងជា ផ្លូវការពីប្រធានក្រុមបារាំង នៃគណៈកម្មការចម្រុះថា ការងារកំណត់ព្រំដែនទំាងមូល ត្រូវ  បានបញ្ចប់ដោយគ្មានឧបទ្ទវហេតុអ្វីឡើយ ហើយថា ខ្សែព្រំដែន ត្រូវបានកំណត់ជាស្ថាពរ រួចរាល់ហើយ លើកលែងតែនៅក្នុងតំបន់សៀមរាប ប៉ុណ្ណោះ។ លើសពីនេះទៀត នៅក្នុង​របាយការណ៍ ស្តីពីកិច្ចការនៃការកំណត់ព្រំដែនទំាងមូល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩០៧ ផ្ញើ​ជូនរដ្ឋាភិបាលរបស់ខ្លួន ប្រធានក្រុមបារាំង ប្រធានក្រុមបារាំងបាននិយាយថា តាម បណ្តោយភ្នំដងរែកទំាងមូល រហូតដល់ទន្លេមេគង្គ ការកំណត់ព្រំដែន មិនអាចបង្កឲ្យមាន ការលំបាកណាមួយទេ។ របាយការណ៍ បានលើកឡើង ផងដែរ អំពីផែនទី ដែលផលិត ដោយប្រទេសថៃ ដែលត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានភូមិសាស្រ្តភូមិន្ទថៃ នៅទីក្រុង បាងកក នៅពេលថ្មីៗនេះ ដែលបានគូស«ផ្លូវដែលគណៈកម្មការចម្រុះឆ្នាំ១៩០៤ ដើរតាម » នៅភ្នំដងរែក។

No comments:

Post a Comment