Sunday, November 8, 2015

ប្រទេសចំនួន១៣ នៃអនុតំបន់អាស៊ីប៉ាស៊ីហ្វីក រួមគ្នាដោះស្រាយបញ្ហាបរិស្ថានក្នុងតំបន់


 ប្រទេសជាសមាជិក នៃអនុតំបន់អាស៊ីប៉ាស៊ីហ្វិក បានរួមគ្នាពិនិត្យ​​មើលឡើងវិញ​លើ​គោល​​នយោ​បាយ បរិស្ថានក្នុងតំបន់ ដើម្បីធានាឲ្យមានតុល្យភាពរវាងការ​អភិវឌ្ឍ និងបញ្ហា​បរិស្ថាន​ ដែល​បញ្ហានេះ ជាកត្តាសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់។
នេះជាកិច្ចប្រជុំក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការ​ឧប​ត្ថម្ភពី​​កម្ម​វិធីបរិស្ថាន នៃអង្គការសហប្រជាតិ ដែលមានប្រទេសជាសមាជិកអនុតំបន់​អាស៊ី​ប៉ា ស៊ីហ្វិក​ចំនួន១៣ បានចូលរួម ក្នុងនោះមានកម្ពុជា គែនយ៉ា ថៃ ប៊ូតាន ប្រុយ​ណេ Newcaledonia បង់ក្លាដេស ចិន ឥណ្ឌូ​នេស៊ី ជប៉ុន ញ៉ូវសេឡេន ហ្វីលីពីន និងប្រទេស​ស្រីលង្កា។
នៅក្នុងកិច្ចប្រជុំលើកទី១០ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ លោកស្រីតុងម៉ូលកូជី នីកូម៉ូតូ អគ្គ​នាយក នៃអនុតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា យើងចាំបាច់ណាស់​ត្រូវតែរួមគ្នា​ពិភាក្សា ដើម្បីស្វែង​រកបញ្ហាប្រឈមនានា ដែលកំពុងកើតឡើង និងរួមគ្នាដោះស្រាយ សំដៅ​ធានាឲ្យបញ្ហា​បរិស្ថាន​ប្រកបដោយចីរភាពសំរាប់ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកស្រីបន្តថា ប្រសិនបើប្រទេសនានាគ្មានយន្តការច្បាស់លាស់ ក្នុងការគ្រប់គ្រងបរិស្ថាន ដូចជា​ការធ្វើឲ្យបាត់បង់ធនធានធម្មជាតិ ជីវៈចម្រុះ ព្រៃឈើ និងការបំពុលនានា នោះនឹងជួបញ្ហា​អាក្រក់​កើត​ឡើងជាមិនខាន ហើយក៏នឹងត្រូវចំណាយពេលវេលា និងថវិកាជាច្រើនបន្ថែមទៀត ដើម្បីស្តារ​ឡើងវិញ។
ត្តមខុង សំងួន រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្ត​ខ្ពស់​លើបញ្ហានេះ ក្នុងនោះបានដាក់ចេញនូវគោលនយោបាយជាតិជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យ​ការ​​អភិវ​ឌ្ឍនានាមានការគិតគូដល់បរិស្ថាន។
ត្តមបន្ថែមថា បញ្ហាសេដ្ឋកិច្ចនិងឧស្សាហកម្មបៃតង គឺជាចំនុចមួយដ៏ឈ្នះៗសម្រាប់សរសរ​ស្តុម្ភ​ទាំង​ នៃសេដ្ឋកិច្ចបរិស្ថាន សង្គមកិច្ច និងវប្បធម៌ ដែលជាទិសដៅមួយរបស់រាជរដ្ឋាភិបាល សម្រាប់​​​ពង្រឹង​រួមគ្នាធ្វើឲ្យជឿនលឿនដល់ផ្នែក សេដ្ឋកិ្ចនិងការពារបរិស្ថាន។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ជាតិស្តី​ពី​ការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍបៃតងឆ្នាំ២០១៣ .២០៣០ ដែលជាគំរូ​ ទាំង​នៅថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជាពិភពលោក ដើម្បីសម្រេចបាន នូវគោល​ដៅអភិវឌ្ឍ​ កាត់បន្ថយ​ភាព​ក្រីក្រ ការពារប្រពន្ធ័អេកូឡូស៊ី និងធ្វើ​ឲ្យកម្ពុជា​ ជាប្រទេសឈាន​ឡើង លើផ្នែកអភិវឌ្ឍន៍ ប្រកប​ដោយ​សុវត្ថិភាព ចីរភាព និងអារ្យធម៌បៃតង។

No comments:

Post a Comment