Sunday, November 8, 2015

សាលដីកា តុលាការអន្តរជាតិ លើប្រាសាទប្រះវិហារទំាងស្រុង


តុលាការយុត្តិធម៌អន្តរជាតិ
          ឆ្នាំ១៩៦២                                    ឆ្នាំ១៩៦២
១៥មិថុនា                                    ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២
          បញ្ជីលេខ៤៥

រឿងក្តីប្រាសាទពរះវិហារ
(កម្ពុជា ទល់និងថៃ)
អង្គសេចក្តី
          អធិបតេយ្យដែនដី។ កម្មសិទ្ធិទទួលបានពីសន្ធិសញ្ញា ។បទបញ្ញត្តិទំាងឡាយ នៃ សន្ធិសញ្ញា បង្កើតនូវព្រំដែនដើរតាមខ្សែបន្ទាត់បែងចែកទឹក ដូចដែលត្រូវបានកំណត់ដោយ គណៈកម្មការចម្រុះរបស់គូភាគី។លក្ខណៈមិនច្បាស់លាស់ នៃលទ្ធផលកំណត់ព្រំដែននៅ ក្នុងតំបន់មានវិវាទ។ការបង្កើតផែនទីដោយអ្នកជំនាញនៃភាគីម្ខាង តាមសំណើរបស់ភាគី​ម្ខាងទៀត។ ផែនទី ដែលមានលក្ខណៈមិនចាប់បង្ខំ នៅខណៈពេលដែលផែនទីនោះបាន បង្កើតឡើង។ ការព្រមទទួលយកជាបន្តបន្ទាប់នូវផែនទី និងខ្សែព្រំដែនតាមរយៈឥរិយាបថ របស់ភាគីម្ខាងទៀត។ អានុភាពគតិយុត្តិ នៃភាពស្ងៀមស្ងាត់ ដែលត្រូវចាត់ទុកថា បាន​យល់ព្រមដោយតុណ្ហីភាព។ ការអះអាងអំពីភាពមិនស្របគ្នា នៃខ្សែបន្ទាត់ព្រំដែន នៅលើ​ផែនទីជាមួយនឹងខ្សែបែងចែកទឹកជាក់ស្តែង។ ការព្រមទទួលយកនូវហានីភ័យ នៃការភាន់​ច្រឡំ។ ឥរិយាបថបន្តបន្ទាប់ ដែលបញ្ជាក់នូវការទទួលយល់ព្រមពីដំបូង និងដែលរារាំងមិន ឲ្យបដិសេធការទទួលយល់ព្រមនោះវិញបាន។ អានុភាព នៃសន្ធិសញ្ញាជាបន្តបន្ទាប់ ដែល បញ្ជាក់នូវព្រំដែនដែលមានស្រាប់ និងជាភស្តុតាង នៃបំណងចង់បានរបស់គូភាគី នូវព្រំ ដែនដែលមានស្ថិរភាព និងស្ថាពរ។ ការបកស្រាយអំពីដំណោះស្រាយ ក្នុងសន្ធិសញ្ញាត្រូវ លើកមកពិចារណាទំាងស្រុង ដោយរួមទំាងផែនទីផងដែរ។

សាលដីកា
វត្តមាន          លោក WINIARSKI ប្រធាន
លោក  ALFARO  អនុប្រធាន
លោក BASDEVANT.BADAWI. MORENO QUINTANA.WELLINGTON KOO.SIR PERCY SPENDER.SIR GERALD FITZMAURICE. KORETSKY.TANAKA. BUSTAMANTE Y RIVERO.MORELLI
.ជាចៅក្រម។
លោក GARNIER .COIGNET ជាក្រឡាបញ្ជី។
ក្នុងរឿងក្តីប្រាសាទព្រះវិហារ
រវាង
ព្រះរាជណាចក្រកម្ពុជា
តំណាងដោយៈ
ឯកឧត្តមទ្រឿង កាង សមាជិកឧត្តមក្រុមប្រឹក្សារាជបល័ង្ក ជាតំណាង
និង ដោយ
ឯកឧត្តមអ៊ុក ឈុំ អគ្គទីប្រឹក្សាអមស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសបារំាង
ជួយដោយ
ឯកឧត្តម Dean Acheson សមាជិកគណៈមេធាវី នៃតុលាការកំពូល នៃសហ រដ្ឋអាមេរិក។
លោកRoger Pinto សាស្រ្តាចារ្យ នៃមហាវិទ្យាល័យច្បាប់ទីក្រុងប៉ារីស។
លោកPaul Reuter សាស្រ្តាចារ្យ នៃមហាវិទ្យាល័យច្បាប់ទីក្រុងប៉ារីស ជា មេធាវី។
និងដោយ
លោក Brice M.Clagett សមាជិកគណៈមេធាវីសាលាឧទ្ធរណ៍សហរដ្ឋអាមេ​រិក នៃក្រុងកូឡូមប៊ី(District of Columbia) ជាទីប្រឹក្សា។
លោកវរសេនីយ៍ឯកងិន ការ៉េត នាយក នៃនាយកដ្ឋានភូមិសាស្រ្ត នៃកង យោធពលខេមរភូមិន្ទ ជាទីប្រឹក្សា។
លោក ចាន់ យូរ៉ាន់ ជាអគ្គលេខាធិការ នៃគណៈប្រតិភូ
លោក ចែម ស្ងួន ជាអគ្គលេខាធិការ នៃគណៈប្រតិភូ និង
ព្រះរាជាណាចក្រថៃ
តំណាងដោយ
ព្រះអង្គម្ចាស់Vongsamahip Jayakura ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសហូ​ឡង់ ជាតំណាង។
ជួយដោយ
លោក Seni Pramoj សមាជិកនៃគណៈមេធាវីថៃ
លោក Henri Rolin សាស្រ្តាចារ្យកិត្តិយស នៃ Free University of Brussels មេធាវីនៃ សាលាឧទ្ធរណ៍ទីក្រុងBrussels.
 ឯកឧត្តម Sir Frank Soskice.Q,c.MP អតីតអគ្គប្រះរាជអាជ្ញា នៃប្រទេសអង់ គ្លេស។
លោក James Nevin Hyde សមាជិកនៃគណៈមេធាវីនៃរដ្ឋNew York  និងជា សមាជិក នៃគណៈមេធាវី នៃតុលាការកំពូលសហរដ្ឋអាមេរិក។
លោក Marcel Slusny មេធាវីនៃសាលាឧទ្ធរណ៍ទីក្រុងBrussels និងជា​សាស្រ្តាចារ្យ នៃ Free University of Brussels
លោក  J.G.Le Quesne សមាជិកគណៈមេធាវី នៃប្រទេសអង់គ្លេស ជាមេធា វី និងទីប្រឹក្សាច្បាប់។
និងដោយ
ឧត្តមសេនីយ៍ឯក Busrindre Bhakdikul អគ្គនាយក នៃអគ្គនាយកដ្ឋានភូមិ សាស្រ្តថៃ នៃក្រសួងការពារជាតិ។
លោក Suk Perunavin អនុរដ្ឋលេខាធិការ រង នៃខុទ្ធកាល័យនាយករដ្ឋមន្រ្តី
លោក Chinda Na Songkhla អក្គលេខាធិការរង នៃគណៈកម្មការមុខងារ​សាធារណៈ។
លោកវរសេនីយ៍ទោ Phoon Phon Asanachinta សាស្រ្តាចារ្យ នៃសាលឋាន លេខាសាស្រ្ត អគ្គនាយកដ្ឋានភូមិសាស្រ្តភូមិន្ទថៃ នៃក្រសួងការពារជាតិ (ជា ទីប្រឹក្សា)។
និងដោយ
លោក Chapikorn Sreshthaputra ប្រធាននាយកដ្ឋាន នីតិកម្ម នៃអគ្គនាយក ដ្ឋានសន្ធិសញ្ញា និងនីតិកម្ម នៃក្រសួងការបរទេស។
លោក david S. Downs មេធាវីតុលាការកំពូលប្រទេសអង់គ្លេស (ជាទីប្រឹក្សា ផ្នែកតុលាការ)។
តុលាការ ដែលមានសមាសភាពដូចខាងលើ
វិនិច្ឆ័យសេចក្តីដូចខាងក្រោមៈ

តាមរយៈសាលដីកា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៦១ តុលាការបានច្រាន​ចោល​​នូវអញ្ញត្តិកម្មបឋមទី១(មួយ) របស់រដ្ឋាភិបាលថៃ ហើយរកឃើញថា តុលាការនេះ មានយុត្តាធិការ វិនិច្ឆ័យលើវិវាទ ដែលបានដាក់ជូនតុលាការ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ តាមពាក្យសុំរបស់រដ្ឋាភិបាលកម្ពុជា។
តាមរយៈដីកាសម្រេច ដែលមានកាលបរិច្ឆេទដូចគ្នា តុលាការបានសម្រេច
កំណត់រយៈពេលសម្រាប់ដាក់ដំណើរការនីតិវិធីបន្ថែម។ សំណុំរឿង ត្រូវបាន រៀបចំរួចរាល់សម្រាប់ធ្វើសវនាការ តាមការដាក់ជូន នូវដំណើរការនីតិវិធី ចុងក្រោយចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៦២។
សវនាការជាសាធារណៈ ត្រូវធ្វើឡើងតាមកាលបរិចឆេទដូចតទៅៈ ចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី០៣ ខែមីនា នៅថ្ងៃទី០៥ ខែមីនា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែ មីនា. ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមីនា .ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា .ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមីនា និងថ្ងៃទី២៦ ដល់ទី៣១ ខែមីនា ឆ្នាំ១៩៦២។ នៅក្នុងសវនាការទំាងនេះ តុលាការស្តាប់ទឡ្ហីករណ៍និងការឆ្លើយតបផ្ទាល់ មាត់របស់លោកទ្រឿង កាង លោក Dean Acheson លោក  Roger Pinto និងលោក Paul Reuter  តំណាងឲ្យរដ្ឋាភិបាលកម្ពុជា និងព្រះអង្គម្ចាស់Vong samahip Jayankura លោក Seni Pramoj លោក Henri Rolin .Sir Frank Soskice លោក James Nevins Hyde តំណាងឲ្យរដ្ឋាភិបាលថៃ។
នៅក្នុងសវនាការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦២ តុលាការ​បានស្តាប់សាក្សី និងអ្នកជំនាញ ដែលបានកោះហៅដោយគូភាគី​ទំាងសង​ខាង ដើម្បីមកឆ្លើយនឹងសំណួរ ដែលសួរទៅពួកគេ ក្នុងការស្តាប់ចម្លើយ និង​ការសួរតទល់ដោយភាគីរបស់ខ្លួន និងដោយភាគីបដិបក្ខ និងដោយចៅ​ក្រម​តុលាការ។ សាក្សីដែលបានផ្តល់ភស្តុតាងមានរាយនាមដូចខាងក្រោម។
កោះហៅដផយរដ្ឋាភិបាលកម្ពុជាៈ
លោកសួន ប៊ុន អតីតអភិបាលខេត្តកំពង់ធំ អធិការផ្នែកកិច្ចការនយោបាយ និងរដ្ឋបាល នៃក្រសួងមហាផ្ទៃ កម្ពុជា ជាសាក្សី។
កោះហៅដោយភាគីថៃ
លោកសាស្រ្តាចារ្យ Willem Schermerhorn ព្រឹទ្ធបុរស នៃមជ្ឈមណ្ឌលបណ្តុះ បណ្តាលអន្តរជាតិ សម្រាប់វាស់វែងផែនទីដែនអាកាសDelift និងជានាយក នៃនាយកដ្ឋាន ប្រឹក្សាយោបល់ សម្រាប់មជ្ឈមណ្ឌល(ជាអ្នកជំនាញ)។
លោក Friedrich E.Ackermann.Dipl.Ing ជាសាស្រ្តាចារ្យ នៃមជ្ឈមណ្ឌល​បណ្តុះបណ្តាលអន្តរជាតិ សម្រាប់វាស់វែងផែនទីដែនអាកាស Delft និងជា សមាជិកនៃនាយកដ្ឋានប្រឹក្សាយោបល់ សម្រាប់មជ្ឈមណ្ឌល (ជាសាក្សី និង ជាអ្នកជំនាញ)។
លោក Herman Theodoor Verstappen ជាអ្នកឯកទេសខាងភូមិសណ្ឋាន វិទ្យា ប្រធានផ្នែកភូគពសាស្រ្ត នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ សម្រាប់​វាស់វែងផែនទី ដែនអាកាសDelft (ជាអ្នកជំនាញ)។
ក្នុងសវនាការ ដែលត្រូវធ្វើនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៦២ តុលាការបានផ្អាក ហើយជួបប្រជុំគ្នាឡើងវិញជាអសាធារណៈ នៅក្នុងបន្ទប់ ដើម្បីទស្សនាខ្សែ ភាពយន្តអំពីទីតាំងទំនាស់ ដែលភាគីកម្ពុជាបានដាក់ជូន ដោយមានវត្តមាន របស់តំណាងភាគី ទំាងសងខាង។ ក្នុងពេល នៃការបញ្ចាំងខ្សែភាពយន្តនោះ និងដោយមានការអនុញ្ញាតពីប្រធាន លោក សួន ប៊ុន បានបង្ហាញដោយ សង្ខេបអំពីចំណុចទំាងឡាយ ដែលទាក់ទងទៅនឹងអង្គហេតុ។
នៅក្នុងដំណើរការនៃនីតិវិធី ជាលាយលក្ខណ៍អក្សរ គូភាគីបានដាក់ជូននូវ សេចក្តីស្នើសុំ ឲ្យវិនិច្ឆ័យដូចខាងក្រោមៈ
តាងនាមឲ្យរដ្ឋាភិបាលកម្ពុជាៈ
នៅក្នុងបណ្តឹង និងនៅក្នុងដំណើរការនីតិវិធីៈ
ទោះបីជារាជាណាចក្រថៃ ចូលខ្លួន ឬមិនចូលខ្លួនក៏ដោយ សូមតុលាការ​មេត្តាធ្វើការវិនិច្ឆ័យ និងប្រកាសថាៈ
(១) រាជាណាចក្រថៃ មានការតព្វកិច្ច ត្រូវដកចេញឲ្យអស់នូវកងកម្លាំងប្រ ដាប់អាវុធ ដែលខ្លួនបានបោះទីតាំងនៅវិកិណ្ណដ្ឋាន នៃប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ១៩៥៤។
(២)អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់ព្រះរាជណា​ចក្រកម្ពុជា។
នៅក្នុងការឆ្លើយតប
សូមតុលាការមេត្តា
I.            ច្រានចោល នូវសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលដាក់ជូនដោយរាជាណា ចក្រថៃនៅក្នុងដំណើរការនីតិវិធីតបរបស់ថៃ ជាពិសេសក្នុងករណីចាំ បាច់ចំពោះការបង្ហាញនូវសំអាងហេតុនានា សម្រាប់ការបដិសេធនូវ សេចក្តីស្នើសុំបន្ថែមនានា ដែលនឹងអាចដាក់ជូនតុលាការដោយរាជា ណាចក្រថៃ ដោយហេតុថា។
II.           សម្រេចសេចក្តីតាមសេចក្តីស្នើសុំឲ្យវិនិច្ឆ័យទំាងឡាយ ដែលមាននៅ ក្នុងបណ្តឹងផ្តើមនីតិវិធីនេះ​របស់កម្ពុជា និងនៅក្នុងដំណើរការនីតិវិធី របស់កម្ពុជា។
សូមមេត្តាវិនិច្ឆ័យនិងប្រកាសថាៈ
១.រាជាណាចក្រថៃ មានកាតព្វកិច្ចត្រូវដកចេញនូវកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនបានបោះទីតាំងនៅវិកិណ្ណដ្ឋាន នៃប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ ១៩៥៤។
២.អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់ព្រះរាជាណា ចក្រកម្ពុជា។
តាងនាមឲ្យរដ្ឋាភិបាលថៃ
នៅក្នុងនៅនីតិវិធីតបៈ
រដ្ឋាភិបាលថៃ ស្នើសុំឲ្យវិនិច្ឆ័យថា
(១) ការទាមទាររបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងពាក្យបណ្តឹង ​និងដំ ណើរការនីតិវិធី មិនមានមូលដ្ឋានទេ និងគប្បីត្រូវបានច្រានចោល។
(២) ប្រាវិហាន ស្ថិតនៅក្នុងដែនដីនៃប្រទេសថៃ សូមតុលាការជាទីគោរព មេត្តាធ្វើការវិនិច្ឆ័យសេចក្តី និងប្រកាសដូច្នេះ។
នៅក្នុងពេលដំណើរការនៃនីតិវិធី ទាញហេតុផលផ្ទាល់មាត់ នៅក្នុងពេលបិទ សវនាការ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៦២ មេធាវី នៃប្រទេសថៃ បានស្នើសុំ ពន្យាពេលធ្វើសេចក្តីស្នើសុំចុងក្រោយ ក្នុងនាមប្រទេសថៃ រហូតដល់ក្រោយ ពេលស្តាប់សាក្សី និងអ្នកជំនាញ។ អ្នកតំណាងរបស់ភាគីកម្ពុជា ត្រូវបានស្នើ​សុំឲ្យបង្ហាញទស្សនៈរបស់ខ្លួនអំពីបញ្ហានេះ និងបានប្រកាសថា ខ្លួនមានការ​ជឿជាក់ទំាងស្រុងលើភាពយុត្តិធម៌ និងគតិបណ្ឌិតរបស់តុលាការ។ ក្រោយពី​បានពិភាក្សាគ្នារួច តុលាការបានសម្រេចយល់ព្រមចំពោះការស្នើសុំសេចក្តី អនុញ្ញាត ដោយខ្លួនយល់ឃើញថា បន្ទាប់ពីបានស្តាប់សាក្សី និងអ្នកជំនាញ និងនៅមុនពេលដែលភាគីថៃ ធ្វើសេចក្តីស្នើសុំចុងក្រោយ អ្នកតំណាងរបស់ ភាគីកម្ពុជា អាចដាក់ជូននូវសេចក្តីកែលម្អ នៃសេចក្តីសុំរបស់ខ្លួន ប្រសិនបើ មានបំណងចង់ធ្វើ បន្ទាប់ពីបានស្តាប់សាក្សី និងអ្នកជំនាញទំាងនោះ។
សេចក្តីស្នើសុំ វិនិច្ឆ័យ ដែលដាក់ជូនតុលាការ ដោយគូភាគី នៅក្នុងនីតិវិធី ទាញហេតុផលដោយផ្ទាល់មាត់ ហើយជាពិសេសបន្ទាប់ពីការសម្រេចខាង ដើម មានដូចខាងក្រោម។
តាងនាមឲ្យរដ្ឋាភិបាលកម្ពុជា
ក.សេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលត្រូវបានងាននាពេលធ្វើសវនាការថ្ងៃទី៥ ខែ មីនា ឆ្នាំ១៩៦២។
សូមតុលាការមេត្តាៈ
១.វិនិច្ឆ័យសេចក្តី និងប្រកាសថា ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ នៅ​តំបន់ដងរែក គឺជាខ្សែបន្ទាត់ ដែលបានគូសនៅលើផែនទីរបស់គណៈកម្មការ​កំណត់​ព្រំដែន រវាងឥណ្ឌូចិន និងសៀម(ឧបសម្ព័ន្ធ១ ដែលមានភ្ជាប់នឹង​ដំណើរការនីតិវិធី របស់ភាគីកម្ពុជា)។
២.វិនិច្ឆ័យសេចក្តី និងប្រកាសថា ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅក្នុង​ដែន​ដីក្រោមអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា។
៣.វិនិច្ឆ័យសេចក្តី និងប្រកាសថា រាជាណាចក្រថៃ មានការតព្វកិច្ច ត្រូវដក ចេញនូវកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនបានបោះទីតាំងនៅវិកិណ្ណដ្ឋាន នៃ​ប្រាសាទប្រះវិហារក្នុងដែនដីកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៤មក។
៤.វិនិច្ឆ័យសេចក្តី និងប្រកាសថា រាល់រូបចម្លាក់ សិលាចារឹក បំណែកនៃប្រា សាទ គំរូថ្មភក់ និងកុលាលភាជន៍បុរាណ ដែលត្រូវបានយកចេញពីប្រាសាទ ដោយអាជ្ញាធរថៃ តាំងតែពីឆ្នាំ១៩៥៤ រដ្ឋាភិបាលថៃ ត្រូវតែប្រគល់មកឲ្យ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាវិញ។
ខ.សេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ដែលមានឈ្មោះថា សេចក្តីស្នើសុំចុងក្រោយ ដែលត្រូវអានក្នុងសវនាការ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦២
សូមតុលាការមេត្តាៈ
១.វិនិច្ឆ័យសេចក្តី និងប្រកាសថា ផែនទីតំបន់ដងរែក(ឧបសម្ព័ន្ធ១ នៃដំ​ណើរ​ការនីតិវិធីរបស់ភាគីកម្ពុជា) បានត្រូវគូសឡើង និងបោះពុម្ពផ្សាយក្នុងនាម និងជាប្រយោជន៍ដល់គណៈកម្មការចម្រុះកំណត់ព្រំដែន ដែលបានបង្កើត​ឡើងដោយអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ថា ផែនទីនេះ តំណាង ឲ្យសេចក្តីសម្រេចរបស់គណៈកម្មការខាងលើនេះ និងដោយហេតុការណ៍ និងតាមហេតុផល នៃកិច្ចព្រមព្រៀង និងឥរិយាបថបន្តបន្ទាប់របស់គូភាគី ថា ផែនទីនេះ មានលក្ខណៈជាសន្ធិសញ្ញា។

No comments:

Post a Comment