Sunday, November 8, 2015

សុន សេន ហៅសមមិត្តខៀវ


សុន សេន (ហៅសមមិត្តខៀវ) សុន សេនកើតនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣០ នៅខេត្តត្រា វិញ ប្រទេសវៀតណាម។ ប្រពន្ធរបស់សុន សេនឈ្មោះយុន យ៉ាត(ហៅសមមិត្តនារីអាត) រដ្ឋ មន្ត្រីក្រសួងអប់រំ និងវប្បធម៌ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សុន សេនបានទៅ សិក្សានៅ ប្រទេស បារាំងចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៥៦ ហើយបានចូលជាសមាជិកបក្សកុម្មុយនីស្ត បារាំង។ ឆ្នាំ១៩៦៣ សុន សេន បានរត់ចូលព្រៃ គេចពីការតាមចាប់របស់ប៉ូលីស។ សុន សេន បានក្លាយទៅជាអគ្គមេបញ្ជាការកងកម្លាំងរំដោះជាតិប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៧១។ ក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ សុន សេនជាឧបនាយករដ្ឋមន្ត្រីទីបី ទទួលបន្ទុកការពារ ជាតិ និងគ្រប់គ្រង់ផ្ទាល់ទៅលើមន្ទីរស២១។ សុន សេន និងក្រុមគ្រួសារត្រូវបាន សម្លាប់តាម បញ្ជារបស់ប៉ុលពត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ នេះបើតាមការបញ្ជាក់របស់វីគីផេឌា
សុនសេន ក៏ជាថ្នាក់ដឹកនាំភូមិភាគបូព៌ា និងជាថ្នាក់គ្រប់គ្រងរបស់សម្តេចហេងសំរិន (អតីត​សម​មិត្តហេងសំរិន)រយៈពេលខ្លី ផងដែរ បន្ទាប់ពីប្រធានភូមិភាគនេះ គឺលោកសោ ភឹម ត្រូវ​បានគេសង្ស័យថា បានក្បត់អង្គការហើយចូលដៃចូលជើងជាមួយវៀតណាម ប៉ុនប៉ង ផ្តួលរំលំ​របបកម្ពុជា ប្រជាធិបតេយ្យ។ សុនសេន ជាគ្រូធំរបស់ឌុច។ នៅក្នុងចម្លើយចំពោះមុខ តុលា​ការ នៃអង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ឌុចតែងតែលើក ឡើង​ថា ជាទូទៅលោកទទួលបញ្ជា និងការណែនាំពីលោកគ្រូសុនសេន។
មូលហេតុនៃការបាញ់សម្លាប់នេះ គឺដោយសារខ្មែរក្រហមបានរកឃើញថា សុន សេនបាន ក្បត់​ចលនារបស់ខ្លួន រួចចូលមកទាក់ទងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយសម្តេច​ហ៊ុន សែន។ ភស្តុតាង នៃការក្បត់នេះ គឺតាមរយៈសំបុត្រឆ្លើយឆ្លងចំនួនពីរច្បាប់ រវាងសម្តេច ហ៊ុន សែន និងសុនសេន។ ប៉ុលពតនិយាប្រាប់លោកណេត ថៃយ័រ អ្នកកាសែតអាមេរិកថា សុន សេន គឺជាយុទ្ធមិត្តដ៏ល្អរបស់លោក ប៉ុន្តែមូលហេតុ ដែលលោកបញ្ជាឲ្យគេសម្លាប់នេះ គឺដោយសារ គេចាប់សំបុត្រឆ្លើយឆ្លងនេះ ខណៈនៅតំបន់ភាគខាងលិច(ប៉ៃលិន) បានផ្តាច់ខ្លួន ពីចលនា មកចូលជាមួយរដ្ឋាភិបាល។ ប៉ុល ពត បញ្ជាក់ថា លោកបានបញ្ជាឲ្យគេសម្លាប់តែ លោក​សុន សេនម្នាក់ប៉ុណ្ណោះ ប៉ុន្តែ ឃាតករ បានបាញ់សម្លាប់គ្រួសារសុនសេន រហូតដល់ មួយពូជ ហើយបររថក្រោះកិនពីលើថែមទៀត ធ្វើឲ្យលោកសោកស្តាយដែរ។
ក្នុងសុន្ទរកថា ឆ្នាំ២០០៦? សម្តេចហ៊ុន សែន មានបប្រសាសន៍ថា លិខិតនោះសម្តេចជាអ្នក​សរ​សេរដោយផ្ទាល់ ដោយសម្តេចហៅលោកសុនសេនថា លោកពូ។ ប៉ុន្តែ សម្តេច ក៏បាន​ព្រល​យពាក្យថា សំបុត្រសម្តេចបានសរសេរថា លោកពូ តែមិនដឹងជាពូណាទេ ចេះតែសរ​សេរ​ទៅ ព្រោះក្នុងគោលដៅ នៃយុទ្ធសាស្រ្តឈ្នះៗ ៥ចំណុចរបស់សម្តេច គឺត្រូវធ្វើយ៉ាងណា ឲ្យខ្មែរក្រហមលែងទុកជាចិត្តគ្នា និងកាន់តែឯកោ។
ទោះជាយ៉ាងនេះក្តីឈ្មោះសុន សេន ឌុច និងលោកនួន ជាមិនត្រូវបានគេលើកឡើងក្នុងប្រវត្តិសាស្រ្តទេ ចាប់ពីរបបខ្មែរក្រហមដួលរលំ នៅថ្ងៃទ៧ ខែមករា ឆ្នាំ១៩៧៩មក រហូតដល់ដើមទសវត្សរ៍ឆ្នាំ៩០ ទើបឈ្មោះរបស់អ្នកទំាងបីបានល្បីរន្ទីរឡើង។
យោងតាមសៀវភៅ អនុស្សាវរីយ៍ផ្អែមល្ហែម និងល្វីងជូរចត់ របស់សម្តេចនរោត្តមសីហនុ ព្រះ អង្គបានឡាយពាក់ព័ន្ធជាមួយនឹងឈ្មោះសុនសេននេះ ដែលហាក់បង្ហាញថា សុន សេន មាន​ជាប់ពាក់ព័ន្ធជាមួយសែរាជវង្ស។ ព្រះអង្គបានឡាយថា ក្រោយពេលជប៉ុនប្រកាសចាញ់​សង្រ្គាម​ក្នុងសង្រ្គាមលោកលើកទី២ បារាំងក៏ត្រឡប់មកកម្ពុជា ហើយចាប់សឹង ង៉ុកថាញ់ និរទេស​​ទៅក្រៅប្រទេស។ ប៉ុន្តែ ពេលមកពីប្រទេសនេះវិញ បានព្រះអង្គម្ចាស់ស៊ីសុវត្ថិ​យុត្តិពង្ស  ត្រូវជា​ព្រះបិតុលា របស់ទ្រង់ស៊ីសុវត្ថិសិរីមតៈ និងបានសុន សេន (ប្អូនប្រុសពៅ) របស់ទ្រង់ ដែលនៅទសវត្សរ៍ឆ្នាំ៧០ ជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកការពារជាតិ ក្នុងរដ្ឋាភិ​បាល​ប៉ុល ពត( ទំនុកបម្រុង)។ ដូចគ្នាបេះបិទ ហើយមានចំណុចខ្លះ ស្រដៀងគ្នា នឹងសឹង ង៉ុក​ថាញ់។ ទំាងបីនាក់ មានសម្បុរសែនស្រអាប់សឹងតែហៅថាខ្មៅ និងពាក់វ៉ែនតាមីញ៉ូប យ៉ាង​ក្រាស។ ប៉ុន្តែផ្ទុយខុសពី ថាញ់ ដែលមានមាឌទាបក្រអាញ យុត្តិពង្ស និងសុន សេន មានមាឌ​ស្តើង ហើយមើលទៅមិន មាំទំាសោះ។
          សុនសេន ខំធ្វើខ្លួន ដើម្បីភូតភរ រូបរាងខាងក្រៅរបស់ខ្លួន គឺជាមនុស្សម្នាក់(រឹងមាំ) នៅ គ្រប់ទស្សនវិស័យ។ ចំណែកយុត្តិពង្ស វិញ ទ្រង់មានសុភាពខ្សោយណាស់ ជាអ្នកកើតរបេង។

តាមការសង្កេតរបស់យើង មើលទៅតាមទម្រង់មុខ និងស្នាមញញឹមរបស់ លោកសុន សេន ពិតជាមានលក្ខណៈស្រដៀង និងដូចកន្លែងខ្លះទៅនឹងព្រះអង្គម្ចាស់យុត្តិពង្ស ប៉ុន្តែ ពុំមានឯកសារណាមួយបញ្ជាក់បន្ថែមថា លោកពិតជាប្អូនប្រុសពៅ នៅក្នុងសែរាជវង្សនេះឡើយ។

(ដោយសករាជ)


No comments:

Post a Comment