Posted
on July 11, 2015 by Som
Sothea in Education
ព្រះរាជាណាចក្រកម្ពុជា
រឺ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə], ការបញ្ចេញសំឡេងខ្មែរ: [កាំ’ពុ’ជា]) ឈ្មោះផ្លូវការ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។
ដែលមានផ្ទៃដីសរុបរួម ១៨១ ០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ)
ប្រទេសនេះមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។
រាជធានី និងខេត្ត នៃកម្ពុជាគឺជាបំណែងចែករដ្ឋបាលថ្នាក់ដំបូង។
កម្ពុជាត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី។
ស្រុក
ក្រុង និង ខណ្ឌគឺជាបំណែងចែករដ្ឋបាលកម្ពុជាថ្នាក់ទីពីរ។ តាមច្បាប់ស្ដីពីការគ្រប់គ្រងរាជធានី
ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលរដ្ឋសភាបានអនុម័ត ហើយព្រះមហាក្សត្របានទ្រង់ចេញព្រះរាជក្រមប្រកាសឱ្យប្រើ
កាលពីពេលថ្មីៗ ប្រទេសកម្ពុជា ត្រូវបានចែកជារាជធានី និងខេត្ត។ រាជធានីចែកចេញជាខណ្ឌ
ខណ្ឌចែកជាសង្កាត់។ ខេត្តចែកចេញជា ស្រុក និងក្រុង ដែលស្រុកចែកជាឃុំ
និងសង្កាត់ ហើយក្រុងចែកជាសង្កាត់។ ជាលទ្ធផលនៃច្បាប់នេះ មានដូចជា ៖
ផ្លាស់ប្ដូរឈ្មោះក្រុងចំនួន
៣ មកជាខេត្តរួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តប៉ៃលិន។
បង្កើតក្រុងថ្នាក់ស្មើស្រុកចំនួន
៣ គឺ ៖ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងសួងនៃខេត្តកំពង់ចាម ក្រុងបាវិតនៃខេត្តស្វាយរៀង។
ធ្វើការផ្លាស់ប្ដូរទីរួមខេត្តមកជាក្រុង
និងបង្កើតស្រុក ខណ្ឌថ្មី ព្រមទាំងបង្កើតក្រុងដែលបំបែកពីស្រុក ទីប្រជុំជន ខេត្តចំនួន
៥ ក្នុងនោះមាន ៖ ស្រុករុក្ខគិរីនៃខេត្តបាត់ដំបង ដែលបំបែកពីស្រុកមោងឫស្សី, ខណ្ឌសែនសុខនៃរាជធានីភ្នំពេញ ដែលបំបែកចេញពីខណ្ឌឫស្សីកែវ, ក្រុងព្រៃវែង
បំបែកចេញពីស្រុកកំពង់លាវនៃខេត្តព្រៃវែង និងបានប្ដូរឈ្មោះស្រុកព្រៃវែង
ទៅជាស្រុកស្វាយអន្ទរនៃខេត្តព្រៃវែងវិញ, ក្រុងក្រចេះ
បំបែកពីស្រុកក្រចេះ និងបានប្ដូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរីនៃខេត្តក្រចេះវិញ, ក្រុងព្រះវិហារ
បំបែកពីស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ និងក្រុងកំពត បានប្ដូរឈ្មោះមកពីស្រុកកំពង់បាយនៃខេត្តកំពត ហើយស្រុកកំពតក៏ត្រូវបានប្ដូរឈ្មោះទៅជាស្រុកទឹកឈូវិញ។ បច្ចុប្បន្ននេះដូចជាមានថែមស្រុកថ្មីមួយទៀតនៅខេត្តព្រៃវែង គឺស្រុកពោធិរៀង។
ខេត្តត្បូងឃ្មុំ
ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែលធ្វើនៅថ្ងៃទី
៣១ ខែ ធ្នូ ឆ្នាំ ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែ មករា ឆ្នាំ ២០១៤ ។
ខេត្តនេះត្រូវបានបង្កើតឡើងដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦
ពីខេត្តកំពង់ចាមគឺ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ
ស្រុកពញាក្រែក និងស្រុកមេមត់ ។
ព័ត៌មានបន្ថែម
សូមចូលទៅកាន់គេហទំព័រគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
(គ.ជ.អ.ប)
ឯកសារយោង
https://km.wikipedia.org
ឈ្មោះខេត្ត / រាជធានី
|
ឈ្មោះជាភាសាអង់គ្លេស
|
ក្រុង
|
ស្រុក
|
ខណ្ឌ
|
ឃុំ
|
សង្កាត់
|
ភូមិ
|
|
1
|
ខេត្តបន្ទាយមានជ័យ
|
Banteay
Meanchey Province
|
2
|
7
|
0
|
55
|
10
|
644
|
2
|
ខេត្តបាត់ដំបង
|
Battambang
Province
|
1
|
13
|
0
|
92
|
10
|
800
|
3
|
ខេត្តកំពង់ចាម
|
Kampong
Cham Province
|
1
|
9
|
0
|
105
|
4
|
916
|
4
|
ខេត្តកំពង់ឆ្នាំង
|
Kampong
Chhnang Province
|
1
|
7
|
0
|
65
|
4
|
560
|
5
|
ខេត្តកំពង់ស្ពឺ
|
Kampong
Speu Province
|
1
|
7
|
0
|
82
|
5
|
1,344
|
6
|
ខេត្តកំពង់ធំ
|
Kampong
Thom Province
|
1
|
7
|
0
|
73
|
8
|
749
|
7
|
ខេត្តកំពត
|
Kampot
Province
|
1
|
7
|
0
|
88
|
5
|
488
|
8
|
ខេត្តកណ្ដាល
|
Kandal
Province
|
1
|
10
|
0
|
121
|
6
|
1,010
|
9
|
ខេត្តកោះកុង
|
Koh
Kong Province
|
1
|
6
|
0
|
26
|
3
|
117
|
10
|
ខេត្តក្រចេះ
|
Kratie
Province
|
1
|
5
|
0
|
41
|
5
|
253
|
11
|
ខេត្តមណ្ឌលគិរី
|
Mondul
Kiri Province
|
1
|
4
|
0
|
17
|
4
|
90
|
12
|
រាជធានីភ្នំពេញ
|
Phnom
Penh Capital
|
0
|
0
|
12
|
0
|
96
|
909
|
13
|
ខេត្តព្រះវិហារ
|
Preah
Vihear Province
|
1
|
7
|
0
|
49
|
2
|
229
|
14
|
ខេត្តព្រៃវែង
|
Prey
Veng Province
|
1
|
12
|
0
|
113
|
3
|
1,137
|
15
|
ខេត្តពោធិ៍សាត់
|
Pursat
Province
|
1
|
5
|
0
|
42
|
7
|
507
|
16
|
ខេត្តរតនគិរី
|
Ratanak
Kiri Province
|
1
|
8
|
0
|
46
|
4
|
243
|
17
|
ខេត្តសៀមរាប
|
Siemreap
Province
|
1
|
11
|
0
|
87
|
13
|
876
|
18
|
ខេត្តព្រះសីហនុ
|
Preah
Sihanouk Province
|
1
|
3
|
0
|
22
|
5
|
111
|
19
|
ខេត្តស្ទឹងត្រែង
|
Stung
Treng Province
|
1
|
4
|
0
|
30
|
4
|
128
|
20
|
ខេត្តស្វាយរៀង
|
Svay
Rieng Province
|
2
|
6
|
0
|
68
|
12
|
690
|
21
|
ខេត្តតាកែវ
|
Takeo
Province
|
1
|
9
|
0
|
97
|
3
|
1,119
|
22
|
ខេត្តឧត្ដរមានជ័យ
|
Oddar
Meanchey Province
|
1
|
4
|
0
|
19
|
5
|
286
|
23
|
ខេត្តកែប
|
Kep
Province
|
1
|
1
|
0
|
2
|
3
|
18
|
24
|
ខេត្តប៉ៃលិន
|
Pailin
Province
|
1
|
1
|
0
|
4
|
4
|
79
|
25
|
ខេត្តត្បូងឃ្មុំ
|
Tboung
Khmum Province
|
1
|
6
|
0
|
62
|
2
|
865
|
សរុប
|
26
|
159
|
12
|
1,406
|
227
|
14,168
|
No comments:
Post a Comment