អគ្គទេសាភិបាលឥណ្ឌូចិន
.បានឃើញក្រឹត្យចុះថ្ងៃទី២០
ខែតុលា ឆ្នាំ១៩១១ ស្តីពីការកម្រិតអំណាចរបស់អគ្គទេសាភិបាល
និងការចាត់ចែងហិរញ្ញវត្ថុ និងរដ្ឋ បាននៅឥណ្ឌូចិន។
.បានឃើញក្រឹត្យចុះថ្ងៃទី២៥
ខែធ្នូ ឆ្នាំ១៩១៣
.បានឃើញសារទូរលេខ
នៃក្រសួងលេខ៣៥២ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩១៣។
.បានឃើញសារាចររបស់ក្រសួង
ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩១១។
.បានឃើញការបំភ្លឺ
របស់អគ្គទេសាភិបាល ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ១៩១៤។
.បានឃើញ
អនុក្រឹត្យ ចុះថ្ងៃទី៦ ខែធ្នូឆ្នាំ១៩១០ ឲ្យបង្កើតគណៈកម្មការមួយ
ដើម្បីធ្វើការសិក្សា អំពីបញ្ហា នៃការគំណត់ព្រំដែន នៃកូសាំងស៊ីន និងកម្ពុជា។
.បានឃើញកំណត់សហេតុទំាងឡាយរបស់គណៈកម្មការនេះ
ដែលបានតាក់តែង នូវសេចក្តីស្នើទំាងឡាយ ដែលមានគោលបំណង ដើម្បីធ្វើការកែប្រែនូវ
ព្រំដែនទំាងឡាយ រវាងខេត្តកំពត និងហារទៀន .តៃ និញ និងព្រៃវែង.ធូយ៉ូវម៉ូត និង
កំពង់ចាម (មណ្ឌលក្រចេះ)។
.បានឃើញអនុក្រឹត្យចុះថ្ងៃទី២២
ខែមិថុនា ឆ្នាំ១៩២២ ស្តីពីការតែងតំាងគណៈកម្មការបោះគោលដី
ទទួលបន្ទុកដំណើរការដាក់បង្គោលព្រំដែន ដែលត្រូវដាក់សញ្ញាព្រំដែនថ្មី ដែលកំណត់ដោយ
គណៈកម្មការ ដែលបង្កើតឡើងដោយអនុក្រឹត្យចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩១០។
.បានឃើញសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាណានិគម
នៃឥណ្ឌូចិន ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ១៩១៣ ទាក់ទងទៅនឹងការកំណត់ព្រំដែនកូសាំងស៊ីន
និងកម្ពុជា។
តាមការស្នើសុំរបស់រដ្ឋាភិបាលកូសាំងស៊ីន
នៅក្នុងក្រុមប្រឹក្សាឯកជន និងរបស់លោករេស៊ីដង់ ជាន់ខ្ពស់នៃប្រទេសកម្ពុជា។
គណៈកម្មការអចិន្រ្តៃយ៍
នៃក្រុមប្រឹក្សារដ្ឋាភិបាល នៅឥណ្ឌូចិន បានយល់ព្រមហើយ។
សម្រេច
ប្រការ១.
ព្រំដែនថ្មី ដែលខ័ណ្ឌខេត្តហារទៀន និងកំពត រវាងអាងសមុទ្រខាងក្នុងនៅ ហារទៀន
និងឈូងសមុទ្រសៀម បានសៀរតាមខ្សែទូរលេខ រហូតដល់ចំណុច ដែលវាបានកាត់
ខ្សែសំណងការពារសឹកសត្រូវ
នៅចម្ងាយពីហារទៀនចំនួន២.២៩៣ម៉ែត្រ ចំណុចនេះ ត្រូវ
បានចង្អុលបង្ហាញដោយអក្សរប៊ី(B) នៅលើផែនការនៃការបញ្ចូលជាឧបសម្ព័ន្ធទៅភាពដើម នៃអនុក្រឹត្យ។
ចាប់ពីចំណុចប៊ី(B) ព្រំដែនបានសៀរតាមបណ្តោយព្រំដែនបច្ចុប្បន្ន នៃភូមិសាគី ដែលមានប្រវែង១.៤៤១ម៉ែត្រ
សម្គាល់ដោយគំនូសនៃអតីតខ្សែការពារព្រំដែន រហូតដល់ចំណុចស៊ី(C) បន្ទាប់មកចំណុចឌី(D) ចំណុចខាងជើងបំផុតនៃភូមិសាគី
ដែលបានបង្កើតឡើងដោយភ្នំប្រ ចៀវ(ភាសាវៀតណាម Nui Da Dung) ចម្ងាយពីB ទៅស៊ី
C មានចំនួន៤២៣ម៉ែត្រ
ពីCទៅD ចំនួន១.០១៨ម៉ែត្រ។
ពីD ទៅE ចម្ងាយ ៦៨៨ម៉ែត្រ
ព្រំដែនកាត់បឹង ជ្រៅមួយ បន្ទាប់មកចំណុចE បានទៅជួបខ្សែ ការពារសឹកសង្រ្គាម ដែលវាបានរត់តាមរហូតដល់ចំណុចF កំពូលព្រំដែននៃទឹកដី
សាគី ចម្ងាយពីE ទៅF
មាន៤៨១ម៉ែត្រ។
ពីF ជាខ្សែបន្ទាត់ការពារសឹកសត្រូវ
ដែលបានរកឃើញវិញនៅចំណុចE
បានបន្តទៅទៀត ដោយ គ្មានការបញ្ឈប់ រហូតដល់មាត់សមុទ្រ ដែលវាបានទៅដល់ចំណុចG ក្រោយពីបានរត់
អស់រយៈផ្លូវFG ៣.១៥៨ម៉ែត្រ។
មាត្រា២. ព្រំដែនថ្មីរវាងខេត្តតៃនិញ
និងខេត្តព្រៃវែង។ បរិព័ទ្ធភូមិ ដែលហៅថា កាយ.កៃ (Cai Cay) រហូតដល់ប្រសព្វមុខ នៃកាយ កៃ
ជាមួយ rach Ong .Ba ត្រូវបានភ្ជាប់ទៅឲ្យប្រទេសកម្ពុជា។
ចាប់ពីចំណុចនេះ
ព្រំដែនថ្មី មុនដំបូងដើរតាម បន្ទាត់ត្រង់ ចម្ងាយ១.៥២៣ម៉ែត្រ រហូតដល់ចំណុចB ព្រំដែននេះ បន្ទាប់មកទៀត បានរត់តាមបណ្តោយខ្សែបន្ទាត់មួយ
ប្រវែង២០៩ម៉ែត្រ ដែលវាបង្កើតបានជាមួយខ្សែបន្ទាត់ ព្រំដែនទី១ នូវមុំ១៩០ដឺក្រេ៣០ បន្ទាប់មកបានរត់
រហូត ដល់rach
តាសូ (rach Ta
So) ដែលវាបានរត់តាមរហូតដល់កន្លែងប្រសព្វមុខ
របស់វា ជាមួយព្រំដែនបច្ចុប្បន្ន របស់កូសាំងស៊ីន និងកម្ពុជា ដែលមិនកែប្រែ។
មាត្រា៣. ព្រំដែនថ្មី
រវាងខេត្តធូយ៉ូវ ម៉ូត និងកំពង់ចាម(មណ្ឌលក្រចេះ) ចេញដំណើរពីប្រសព្វនៃ កាន់ ឡេ ចាម
(Can
Le cham) និងកាន់ឡេទ្រូ(Can Le Tru) (ស្ទឹងសាយហ្គន) រត់តាមកាន់ឡេចាម
រហូតដល់ចំណុចដែលវាចាកចេញពីទិសខាងជើង ដើម្បីងបង្កើតជាមុំ ដ៏ធំមួយនៅទិសខាងកើត។ ចំណុចនេះ
ត្រូវបានដាក់សញ្ញាដោយអក្សរអា (A) នៅលើផែនទី ដែលបានបញ្ចូលជាឧបសម្ព័ន្ធទៅនឹងច្បាប់ដើម
នៃអនុក្រឹត្យ។
ពេលនោះ ព្រំដែន
បានទៅដល់ខ្សែត្រង់ចំណុចប៊ី B នៅប្រសព្វមុខ នៃព្រែកជ្រៀវ និងផ្លូវថ្នល់ នៃខេត្តក្រចេះ បត់ទៅទិសខាងកើត
ដើរតាមផ្លូវទឹក នៃព្រែកជ្រៀវ រហូតដល់ប្រភពរបស់វា ចំណុចស៊ី (C) បន្ទាប់មកទៀត
ព្រំដែននេះ បានបន្តជាខ្សែត្រង់រហូតដល់ចំណុចឌី (D) ដែល បានជួបព្រែកមាន ឬដែល បានជួបព្រែកមាន
ឬDjerman រួចបានរត់តាមផ្លូវទឹករហូត ដល់ ប្រភពរបស់វា ដើម្បីទៅដល់កន្លែងប្រសព្វមុខនៃ
ដា ក្លេ (Dar Kle) និងដាហួយ
(Dar Hoyt) រួច
ព្រំដែននេះ បានរត់តាមផ្លូវទឹកចុងក្រោយនេះ រហូតដល់ប្រភពរបស់វារ។
មាត្រា៤. រដ្ឋាភិបាលកូសាំងស៊ីន
និងលោករ៉េស៊ីដង់ជាន់ខ្ពស់ នៃប្រទេសកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត នូវអនុក្រឹត្យនេះរៀងៗខ្លួន។
ហាណូយ
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤
ជួសអគ្គទេសាភិបាល ដែលទៅបំពេញបេសកកម្ម អវត្តមាន និងក្នុងនាម នៃគណៈប្រតិភូ
អគ្គលេខាធិការ នៃអគ្គរដ្ឋាភិបាលឥណ្ឌូចិន
VAN VOLLENHOVEL
ក្នុងនាម
នៃអគ្គទេសាភិបាលរ៉េស៊ីដង់ជាន់ខ្ពស់ នៃប្រទេសកម្ពុជា ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩១៣
E. OUTREY
ទេសាភិបាលស្តីទី
នៃឥណ្ឌូចិន ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩១៤
LE . GALLEN
No comments:
Post a Comment