សន្ធិសញ្ញានេះ មាន១១មាត្រា និងបានធ្វើនៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ១៨៦៣។
មាត្រា១ ប្រទេសកម្ពុជា គឺជាប្រទេសសមន្តរដ្ឋ (រដ្ឋដែលជាចំណុះ)របស់សៀម ។ ប្រសិនបើមេដឹកនាំ ឬសាច់សារលោហិតរបស់មេដឹកនាំកម្ពុជាឈ្លោះគ្នា ហើយប្រកាសសង្រ្គាមជាមួយគ្នា ឬក៏មានមន្រ្តី ឬប្រជាពលរដ្ឋ ឬមានកងទ័ពបះបោរងើបឡើងតស៊ូ ប្រយុទ្ធ ជាមួយអ្នកដឹកនាំរបស់ខ្លួន ហើយបើអ្នកដឹកនាំកម្ពុជាផ្តល់ដំណឹងទៅបាងកក កងទ័ពសៀមនឹងត្រូវបញ្ជូនមកកម្ពុជា ដើម្បីបង្រ្កាបការបះបោរទំាងនោះ និងដើម្បីស្តារសុខ សន្តិភាពដល់កម្ពុជាវិញ។ ប្រសិនបើ អ្នកដឹកនាំកម្ពុជាឈ្លោះគ្នាជាមួយបងប្អូនឯង ឬឈ្លោះ ជាមួយសាច់ញាតិដទៃទៀត បង ឬប្អូននៃសាច់ញាតិអ្នកដឹកនាំនោះ នឹងត្រូវបញ្ជូនខ្លួនទៅ ក្រុងបាងកកជាមួយគ្រួសាររបស់ខ្លួន។ រដ្ឋាភិបាលសៀម នឹងឃាត់ខ្លួនទុក នៅក្រុងបាងកក ដើម្បីរារាំងកុំឲ្យគេបង្កភាពច្របូកច្របល់នៅកម្ពុជាបាន។ នៅពេលសច់សារលោហិតទំាង នោះត្រជាក់ចិត្តនឹងគ្នារួចហើយ ហើយប្រសិនបើបងប្អូនជាអ្នកដឹកនាំនោះមានបំណងចង់ឲ្យពួកគេត្រឡប់មកស្រុកវិញ គេនឹងអនុញ្ញាតឲ្យចូលមកវិញបាន។ ក៏ប៉ុន្តែ បើពួកគេភៀសខ្លួនទៅដល់បាងកកភ្លាម ហើយបងប្អូនម្ខាងទៀតស្នើឲ្យរដ្ឋាភិបាលសៀម បញ្ជូនមកកម្ពុជា វិញ ឬឲ្យដាក់ទណ្ឌកម្មនោះ រដ្ឋាភិបាលសៀមនឹងមិនធ្វើតាមទេ។ ប្រសិនបើកម្ពុជា មានទំនាស់អ្វីជាមួយប្រទេសមហាអំណាចណា ដែលជាសម្ព័ន្ធមិត្តរបស់សៀម សៀមនឹងព្យាយាមដោះស្រាយដោយយុត្តិធម៌ និងដោយមេត្រីភាព។ ក៏ប៉ុន្តែ សៀមនឹងមិនបញ្ជូនកងទ័ព ទៅជួយកម្ពុជា ដែលអាចនឹងធ្វើឲ្យមិត្តភាពរវាងសៀម និងប្រទេសមហាអំណាចនោះល្អក់ កករបានទេ។
មាត្រា២ អ្នកជំនួញសៀមណា ចង់ទៅរកស៊ីនៅប្រទេសកម្ពុជា ត្រូវសម្របខ្លួនទៅ តាមច្បាប់ និងបទបញ្ញត្តិរបស់ប្រទេសនេះ ហើយនឹងត្រូវបង់ពន្ធតាមការកំណត់របស់កម្ពុជា ។
មាត្រា៣ ជនមានទោសជាតិសៀមណា ដែលភៀសខ្លួនមកកម្ពុជា ក្រោយពីទទួលដំណឹងពីប្រទេសសៀមហើយ កម្ពុជាត្រូវស្វែងរកចាប់ខ្លួន និងបញ្ជូនជននោះទៅប្រទេស សៀមវិញ។ កម្ពុជា នឹងធ្វើការដោយស្មោះត្រង់ និងមិនធ្វើការលាក់បំពួនខ្លួនជននោះ ឬឃុំ ខ្លួនជននោះទុកឡើយ។ ជនមានទោសកម្ពុជាណា ដែលភៀសខ្លួនទៅប្រទេសសៀម ក្រោយដែលកម្ពុជាផ្តល់ដំណឹងដល់ចៅហ្វាយខេត្តណារបស់សៀមហើយ ជននោះនឹងត្រូវ ស្វែងរកចាប់ខ្លួន និងបញ្ជូនខ្លួនទៅក្រុងបាងកក។ នៅក្រុងបាងកក ជននោះនឹងត្រូវត្រួតពិនិត្យរកយុត្តិធម៌ ហើយប្រសិនបើរកឃើញថា មានទោសមែននោះ ជននោះនឹងត្រូវបញ្ជូន បន្តឲ្យអាជ្ញាធរកម្ពុជា ឬក៏ទទួលទារុណកម្មនៅប្រទេសសៀមតែម្តង។
មាត្រា៤ ជនជាតិសៀមណាដែលមានបំណង ទៅរស់នៅលើទឹកដីខ្មែរ ហើយបើគេមិនប្រកាន់ឥរិយាបថត្រឹមត្រូវទេ អាជ្ញាធរកម្ពុជា នឹងបញ្ជូនដំណឹងនោះទៅឲ្យរដ្ឋាភិបាលសៀម ហើយប្រសិនបើគ្មានការចោទប្រកាន់ទោសណា ទៅលើជននោះទេ រដ្ឋាភិបាល សៀម នឹងអនុញ្ញាតឲ្យជននោះបន្តរស់នៅលើទឹកដីកម្ពុជាតទៅទៀតបាន។ ប្រសិនបើ ដោយមូលហេតុណាមួយ ជនជាតិកម្ពុជាត្រូវភៀសខ្លួនទៅនៅប្រទេសសៀមនោះ លិខិត ទាក់ទងនឹងការបញ្ជាក់មូលហេតុនោះ ត្រូវបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ហើយជនភៀសខ្លួនទំាងនោះ នឹងត្រូវឲ្យទៅនៅកន្លែងគួរសម។ ប្រសិនបើពួកគេ ចង់វិលត្រឡប់ទៅកម្ពុជាវិញ ហើយប្រសិនបើជននោះ មិនទទួលការចោទប្រកាន់ទោសអ្វីទេនោះ នឹងអាចអនុញ្ញាតឲ្យ វិលត្រឡប់ទៅកម្ពុជាវិញបាន។
មាត្រា៥ ប្រសិនបើ រដ្ឋាភិបាលសៀមបញ្ជូនបេសកជន របស់ព្រះចៅសៀម ទៅ កម្ពុជា ទោះទៅតាមជើងទឹក ឬជើងគោកក្តី អាជ្ញាធរកម្ពុជានឹងមិនរារាំងផ្លូវទាំងនោះ ឡើយ។ ផ្ទុយទៅវិញ កម្ពុជា ត្រូវតែផ្តល់ការគោរព សព្វបែបយ៉ាង ព្រមទំាងផ្តល់នូវទីកន្លែង និង ការកម្សាន្តសប្បាយផ្សេងៗដល់ជននោះផង។ ប្រសិនបើមានជនជាតិសៀមណាចូលទៅ កម្ពុជា ជាលក្ខណៈឯកជន ដូចជាសួរសុខទុក្ខញាតិមិត្តជាដើម កម្ពុជាមិនត្រូវរៀបចំទទួលទេ។ តែ ត្រូវអនុញ្ញាតឲ្យគេធ្វើដំណើរតាមចិត្តចង់។ ប្រសិនបើ មានមន្រ្តីសៀមណាបានប្រ ព្រឹត្តិទោសកំហុសនៅកម្ពុជា ឬក៏តាំងខ្លួនជាបេសកជនរបស់ព្រះរាជាសៀម ឬក្លែងបន្លំ ឬដាក់បញ្ជាណាមួយ ដែលមានលក្ខណៈតឹងតែងជ្រុលហួស អាជ្ញាធរកម្ពុជា នឹងឃាត់ខ្លួនជន នោះ ហើយបញ្ជូនដំណឹងទៅក្រុងបានកក។ ប្រសិនបើ អាជ្ញាធរកម្ពុជា និងបេសកជនខ្មែរ ដទៃទៀត ធ្វើដំណើរទៅក្រុងបាងកក ជាលក្ខណៈផ្លូវការ អាជ្ញាធរសៀម នឹងរកទីកន្លែង សមគួរ ឲ្យស្នាក់អាស្រ័យនៅ និងរៀបចំទទួលពួកគេដូចភាគីកម្ពុជាធ្វើដែរ។ ប្រសិនបើបេសកជនខ្មែរនោះ ត្រូវគេបញ្ជូនទៅទិញទំនិញ ឬក៏ធ្វើដំណើរជាលក្ខណៈឯកជន អាជ្ញាធរសៀមនឹងមិនរៀបចំទទួលទេ តែអាចអនុញ្ញាតឲ្យធ្វើដំណើរក្នុងប្រទេសសៀមតាមចិត្តចង់។
សន្ធិសញ្ញាខ្មែរ សៀម ១៨៦៣ ដែល ព្រះបាទនរោត្តម កាត់ខេត្តបាត់ដំបង និងសៀមរាបឲ្យសៀម (វគ្គបញ្ចប់)
ព្រះបាទនរោត្តម លើព្រះទីនាំង ក្នុងរាជធានីភ្នំពេញ
មាត្រា៦ ក្នុងករណី ដែលអ្នកដឹកនាំខ្មែរ ទទួលមរណភាព ហើយគ្មាននរណាម្នាក់ក្នុង ចំណោមញាតិសន្តានរបស់អ្នកដឹកនាំខ្មែរ អាចមានសមត្ថភាពឡើងដឹកនាំជំនួសបាន រដ្ឋាភិ បាលសៀម នឹងពិភាក្សាជាមួយញាតិសន្តាន និងមន្រ្តីខ្មែរ ហើយប្រសិនបើទំាងអស់គ្នា ព្រម ព្រៀងជាឯកច្ឆ័ន្ទ ជ្រើសរើសនរណាម្នាក់ ជននោះនឹងត្រូវតែងតាំងឲ្យធ្វើជាអ្នកដឹកនាំខ្មែរ តាម ទម្លាប់ ដែលបានធ្វើកន្លងមក។ ប៉ុន្តែ ព្រះចៅសៀម ទ្រង់នឹងមិនតែងតាំងនរណាម្នាក់ ដោយ ការជ្រើសរើស របស់ព្រះអង្គតែម្នាក់ឯងនោះទេ។
មាត្រា៧ អ្នកដឹកនាំខ្មែរ ធ្លាប់តែទទួលការតែងតាំង ពីក្រុងបាងកក ក្នុងករណី ដែលអ្នកដឹកនាំខ្មែរ ទទួលមរណភាព ជនជាតិខ្មែរមិនអាចជ្រើសរើស អ្នកដឹកនាំដោយខ្លួនឯងបានទេ ។ ពួកគេត្រូវចាំបាច់បញ្ជូនដំណឹងនេះទៅក្រុងបាងកកជាមុនសិន ហើយប្រសិនបើ អាច ជ្រើសរើសបេក្ខជនថ្មីបាន ប្រសិនបើជននោះ ទទួលការអង្កេត ហើយឃើញថា ស្មោះត្រង់ និង មានសមត្ថភាពគ្រប់គ្រាន់ អាចដឹកនាំកម្ពុជាបាន ជននោះ នឹងទទួលការតែងតាំង និងទទួលគ្រឿងឥស្សរយស ពីព្រះករុណា ជាអង្គម្ចាស់ ព្រះចៅសៀម ទៅតាមទម្លាប់ ដែលបានធ្វើពីមុនមក។ ប្រសិនបើ ជនដែលជ្រើសរើសឲ្យធ្វើជាមេដឹកនាំថ្មីនោះ មិនបានជាទីពេញចិត្ត រសប់ប្រ ជារាស្រ្តខ្មែរ តែគួរតែ ជាទីពេញចិត្តរបស់មន្រ្តីជាន់ខ្ពស់ ជននោះក៏មិនអាចត្រូវបានតែងតាំង ជាមេដឹកនាំថ្មីរបស់ខ្មែរដែរ។
មាត្រា៨ ខេត្តមួយចំនួនរបស់សៀម មានខេត្តបាត់ដំបង និងទឹកដីទំាងឡាយក្រោមការគ្រប់គ្រងរបស់ខេត្តនេះ និងខេត្តសៀមរាប ដែលអ្នកអង្គម្ចាស់នរាយរាមាធិបតី បានប្រគល់ឲ្យសៀមផ្តាច់មុខហើយនោះ នឹងត្រូវផ្តាច់ចេញពីកម្ពុជា ហើយត្រូវបានចាត់ទុកថា ជាសម្បត្តិរបស់សៀម ចាប់តាំងពីគ.ស ១៧៩៥ មកម្ល៉េះ។ ទឹកដីទំាងនោះ ជារបស់កម្ពុជា រួមទំាងតំបន់ ព្រៃភ្នំ ដែលកាលពីដើមជាកម្មសិទ្ធិរបស់សៀម ដែលធ្លាប់មានចៅហ្វាយខេត្ត និងប្រជារាស្រ្តខ្មែររស់នៅពីដំបូងមក ព្រមទំាងខេត្តមួយចំនួនរបស់លាវ និខាល ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយដែលធ្លាប់ជាកម្មសិទ្ធិរបស់សៀម រាប់ចាប់ពីខេត្តស្ទឹងត្រែង និងអាត់តាបូរ ទៅភាគខាងជើងតទៅ អាជ្ញាធរកម្ពុជា នឹងមិនទាមទារឬធ្វើសេចក្តីប្រកាសណាមួយថា ជា
ទឹកដីរបស់កម្ពុជាឡើយ។ ប្រសិនបើមានរឿងអ្វីកើតឡើង ទាក់ទងនឹងទឹកដីទំាងនោះ ដែលតម្រូវឲ្យមានការចាត់ចែងសារជាថ្មី អាជ្ញាធរកម្ពុជា នឹងខិតខំខ្នះខ្នែង ដោះស្រាយដោយផ្ទាល់ ជាមួយនឹងរដ្ឋាភិបាលទំាងនេះ។ ប៉ុន្តែ ប្រសិនបើរឿងរ៉ាវទំាងនោះ មិនអាចចាត់ចែងបានទេ ត្រូវបញ្ជូនដំណឹងនេះ ទៅក្រុងបាងកក ដើម្បីធ្វើការសម្រេច ដផយយុត្តិធម៌។ អាជ្ញាធរកម្ពុជា មិនត្រូវធ្វើការបង្ខិតបង្ខំ ឬគំរាមកំហែងអាជ្ញាធរខេត្តទំាងនោះ ដោយប្រើអំណាចរបស់ខ្លួនឡើយ។ ប្រសិនបើខេត្តណាមួយរបស់សៀម ឬក៏ជាខេត្តសម្បត្តិរបស់សៀមណា ដែលមានព្រំ ប្រទល់ជាប់នឹងកម្ពុជា មានក្រុមបះបោរងើបបះបោរប្រឆាំងនឹងសៀម អាជ្ញាធរកម្ពុជា នឹងបញ្ជូនដំណឹង នេះទៅក្រុងបាងកកជាបន្ទាន់ ហើយគ្មានកាលៈទេសៈណាមួយ ដែលកម្ពុជាចូលដៃជាមួយ នឹងក្រុមបះបោរទំាងនោះឡើយ។
មាត្រា៩ មានជាតិអឺរ៉ុប ឥណ្ឌា អារ៉ាប់ និងចិន ជាច្រើន ដែលចូលទៅកំពត ឬឧត្តុង្គ មានជ័យ ដើម្បីផ្សាយសាសនា ជនបរទេសទំាងនោះ នឹងត្រូវអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើដំ ណើរទៅទីកន្លែងណា ដែលអាជ្ញាធរកម្ពុជា អាចធានាសុវត្ថិភាពឲ្យពួកគេបាន។ ពួកគេនឹងត្រូវអនុញ្ញាតឲ្យទិញ ឬជួលដីសម្រាប់ស្នាក់អាស្រ័យ ឬសម្រាប់ធ្វើជំនួញនៅកម្ពុជា នៅទីកន្លែងណាក៏បាន តាមតែអាជ្ញាធរកម្ពុជាគិតថា សមរម្យ ហើយស្ថិតក្នុងក្រប ដែលបាន ចែងក្នុងសន្ធិសញ្ញា រវាងប្រទេសសៀម និងជាតិបរទេសទំាងនោះ។
ប្រសិនបើជនបរទេសទំាងនោះ មានទំនាស់ ឬមានការប្តឹងផ្តល់ចំពោះជនជាតិកម្ពុជា អាជ្ញាធរកម្ពុជា នឹងស្រាវជ្រាវ ហើយដោះស្រាយរឿងរ៉ាវទំាងនោះ ដោយយុត្តិធម៌។
ប្រសិនបើ ជនជាតិបរទេសទំាងនោះ មិនគោរពតាមការសម្រេចចិត្ត ឬក៏មានជនបរទេសណាបានប្រព្រឹត្តិ អំពើខុសឆ្គងនឹងច្បាប់កម្ពុជា អាជ្ញាធរកម្ពុជា នឹងមិនផ្តន្ទាទោសគេ តាមច្បាប់របស់កម្ពុជាទេ។ ប៉ុន្តែ ត្រូវបញ្ជូនដំណឹងនេះទៅក្រុងបាងកក ដោយបញ្ជាក់ច្បាស់ អំពីឈ្មោះ ជាតិសាសន៍ នៃជនល្មើសនោះផង រដ្ឋមន្រ្តីសៀមនឹងធ្វើការទាក់ទងជាមួយស្ថានកុងស៊ុល នៃប្រទេសរបស់ជនល្មើសនោះ ហើយខិតខំដោះស្រាយរឿងរ៉ាវទំាងនោះ។
ប្រសិនបើ ជមទាំងនោះ ប្តឹងតវ៉ាទៅស្ថានកុងស៊ុលរបស់គេនៅក្រុងបាងកក ហើយតវ៉ា ដល់អាជ្ញាធរសៀមចំពោះការគាបសង្កត់ ពីសំណាក់កម្ពុជា ឬទាមទារឲ្យអាជ្ញាធរសៀម រកយុត្តិធម៌ឲ្យ ក្រោយពីរដ្ឋាភិបាលសៀមត្រូវបានផ្តល់ដំណឹងនេះ ហើយបញ្ជូនព្រះរាជសារតាមបេសកជនពិសេស ដើម្បីទៅធ្វើការអង្កេតរកការពិតលើករណីប្តឹងផ្តល់នោះ អាជ្ញាធរកម្ពុជា នឹងឆ្លើយតបមិនតម្អក់ឡើយ ហើយផ្តល់សេចក្តីរាយការណ៍ទៀងត្រង់មួយ ហើយមិនបង្កឧបស័គ្គ ដល់បេសកជនរបស់ព្រះរាជាសៀមឡើយ។ ក្នុងការអង្កេតនោះ កម្ពុជា អាចបញ្ជូនមន្រ្តីរបស់ខ្លួនទៅក្រុងបាងកក ដើម្បីឡើងការពារនៅចំពោះមុខអ្នកដើមចោទ នៅពេលរដ្ឋាភិបាលសៀម និងស្ថានកុងស៊ុល នៃភាគីដើមចោទ ធ្វើការសម្រេចទៅលើរឿងក្តីក្តាំរួចហើយ។ អាជ្ញាធរកម្ពុជា នឹងត្រូវគោរពតាមដែរ ហើយនឹងត្រូវប្រកាន់យកឥរិយាបថយ៉ាងណា កុំឲ្យចំណងមិត្តភាពរវាងប្រទេសសៀម និងជាតិកម្ពុជា ដែលមានទំនាស់ជាមួយនោះ អាចចុះថមថយបាន ព្រោះបរទេសទំាងនោះ បានចុះសន្ធិសញ្ញាមិត្តភាពជាមួយសៀម។
មាត្រា១០ ទាក់ទងនឹងសួយអាករ ដែលកម្ពុជា មានទម្លាប់ផ្ញើថ្វាយព្រះមហាក្សត្រសៀម ក្នុងករណី ដែលមានឧបស័គ្គណាមួយ ដូចជាមានសង្រ្គាម ឬព្រឹតិការណ៍អ្វីផ្សេងទៀត ដែលរារំាងកម្ពុជាមិនអាចឲ្យបញ្ជូនសួយអាករដល់ប្រទេសសៀមបាន ក្នុងរយៈពេលមួយឆ្នាំ ឬ ពីរឆ្នាំ កម្ពុជាត្រូវធ្វើលិខិតស្នើសុំពន្យាពេលមួយទៅប្រទេសសៀម រហូតដល់កម្ពុជាមានឱ កាសបញ្ជូនសួយសារអាករឡើងវិញបាន។ រដ្ឋាភិបាលសៀម នឹងទ្រង់សាកសួរ មន្រ្តីកម្ពុជា ដែលទទួលបន្ទុកនាំសួងសារអាករមកនោះ នូវការងារផ្សេងៗទាក់ទងនឹងកម្ពុជា។ ប្រាក់កាស និងសម្លៀកបំពាក់ ឲ្យសមទៅតាមយសស័ក្តិរបស់មន្រ្តីនោះ។ ព្រះចៅសៀម ក៏នឹងប្រទានអំណោយដល់អាជ្ញាធរកម្ពុជាវិញតាមទម្លាប់ ដែលបានធ្វើពីមុនមក។
មាត្រា១១ ខេត្តពោធិសាត់ និងខេត្តកំពង់ស្វាយ រួមជាមួយនឹងខេត្តបាត់ដំបង និងខេត្ត សៀមរាបព្រះទំាងប្រជានុរាស្រ្ត ដែលរស់នៅក្នុងខេត្តពោធិសាត់ និងកំពង់ស្វាយ ធ្លាប់មានទំនាក់ទំនង និងធ្លាប់ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ជាមួយខេត្តបាត់ដំបង និងសៀមរាប អង្គព្រះនរោត្តម និងព្រះហរិរាជ្យចុដាណៃ ទ្រង់បានផ្ញើសារលិខិតទូលព្រះករុណា ព្រះចៅសៀម និងបានថ្វាយខេត្តពោធិសាត់ និងកំពង់ស្វាយដល់ព្រះករុណា ព្រះចៅសៀមរួចហើយ។ ព្រះលិខិតឆ្លើយឆ្លងនោះ ចុះថ្ងៃទី១៣រោជ ខែផល្គុណ ឆ្នាំច ផលស័ក១២២៤ ត្រូវនឹងថ្ងៃទី០២ ខែមីនា គ.ស ឆ្នាំ១៨៦៣ ហើយសារលិខិតនេះ ត្រូវបានតម្កល់ទុកនៅក្រុងបាងកក។ នៅគ្រានោះ ព្រះករុណា ព្រះចៅសៀម ទ្រង់មានបន្ទូលថា ខេត្តពោធិសាត់ និងខេត្តកំពង់ស្វាយ ផ្តល់ផលប្រយោជន៍ធំធេងណាស់ដល់កម្ពុជា។ ព្រះចៅសៀម នឹងមិនទទួលយកខេត្តទំាងពីរ នេះផ្តាច់ទេ ព្រះងង្គប្រគល់ឲ្យកម្ពុជាវិញ។ ព្រះរាជសារឆ្លើយតបវិញនេះ ចុះថ្ងៃទី០២រោជ ខែពិសាឃ ឆ្នាំកុរ ត្រូវនឹងថ្ងៃទី០៥ ខែមេសា គ.ស ឆ្នាំ១៨៦៣។
ព្រះចៅសៀម ទ្រង់មានព្រះទ័យមេត្តាករុណា ដល់ព្រះនរោត្តម និងហរិរាជ្យចុដាណៃ ដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះចៅសៀមយូរមកហើយ។ ដូច្នេះ ព្រះអង្គប្រ គល់ខេត្តទំាងនេះឲ្យកម្ពុជាវិញ ដើម្បីឲ្យកម្ពុជាទាញយកផលប្រយោជន៍ ពីខេត្តទំាងនោះ ជា ជាងទុកឲ្យប្រទេសសៀម ទទួលយកខេត្តទំាងពីរនេះមកកាន់កាប់ខ្លួនឯង។ ប្រសិនបើ អ្នកដឹកនាំ និងអាជ្ញាធរខ្មែរ អនុវត្តន៍តាមព្រះរាជបំណងរបស់ព្រះចៅសៀមបានល្អ ព្រះអង្គនឹងទុកខេត្តទំាងពីរនេះឲ្យកម្ពុជាកាន់កាប់ដដែល។ ប៉ុន្តែ ប្រសិនបើអ្នកទំាងនោះ អនុវត្តន៍តាមព្រះរាជ បំណងរបស់ព្រះចៅសៀមមិនបានល្អទេ ឬក៏ធ្វើឲ្យព្រះចៅសៀមអាក់អន់ព្រះហរទ័យ ខេត្តទំាងពីរនេះ នឹងត្រូវដកហូតយកធ្វើជាសម្បត្តិរបស់សៀមជាមួយខេត្តបាត់ដំបង និងសៀមរាបវិញ ដើម្បីឲ្យខេត្តនេះ និងប្រជារាស្រ្ត នៃខេត្តទំាងនេះ បានសម្បូរសប្បាយ និងមានរបៀបរៀបរយ។
នៅពេលព្រះចៅសៀម ទ្រង់មានព្រះបំណងយកខេត្តទំាងនេះមកវិញ មន្រ្តីខ្មែរមិនត្រូវរារាំងដំណើរការនេះទេ ត្បិតខេត្តទំាងពីរនេះ ត្រូវបានព្រះបាទនរោត្តម និងព្រះហរិរាជ្យចុដាណៃ ទ្រង់មានព្រះរាជបំណងបែបនេះ ហើយទ្រង់បានបញ្ជូនសារថ្វាយព្រះចៅសៀមអំពីរឿងនេះ រួចហើយ។ នៅពេលអាជ្ញាធរកម្ពុជា បញ្ជូនដំរីផ្សាំងចូលព្រៃ ដើម្បីធ្វជាធ្នាក់ទាក់ដំរីព្រៃ ហើយ ប្រសិនបើគេប្រទះឃើញដំរី ទោះញី ឬឈ្មោល ឬដំរីណា ដែលមានពណ៌សម្បុរប្លែក ព្រមទាំង មានម្រាមជើងគ្រប់គ្រាន់ ដំរីទំាងនោះ ជាតម្រូវការរបស់ព្រះករុណា ព្រះចៅសៀម។ អាជ្ញាធរ កម្ពុជា នឹងមិនលាក់កំបាំងហេតុការណ៍ទំាងនេះទេ តែត្រូវផ្ញើដំណឹងនេះ ថ្វាយព្រះចៅសៀមដូចសមន្តរដ្ឋដទៃទៀតធ្លាប់ធ្វើដែរ។
យើងអង្គព្រះនរោត្តម អង្គព្រះហរិរាជ្យចុដាណៃ ព្រមទំាងព្រះញាតិវង្ស និងសេនាធិបតី និងមន្រ្តីផងទំាងពួង បានធ្វើសន្ធិសញ្ញានេះឡើង ដោយភក្តីភាពជាមួយពញារត្នរ៉ារាមនុគុណ និងពញាព្រះជិនបុរី ដោយប្រថាប់ត្រាកម្ពុជា ហើយធ្វើឡើងជាបីច្បាប់។ ពញារ៉ារាមរត្ននុគុណ និងនាំយកសន្ធិសញ្ញានេះទៅក្រុងបាងកក ដើម្បីសុំធ្វើការព្រមព្រៀងសច្ចាប័ណ្ណ ព្រះករុណា ព្រះចៅសៀម ហើយបន្ទាប់មកសន្ធិសញ្ញានេះ នឹងបញ្ជូនមកកម្ពុជាវិញ ហើយនឹងចាប់មានប្រ សិទ្ធភាពពីពេលនេះតទៅ។

(ចប់)
No comments:
Post a Comment