ព្រៃកោងកាងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា
កំពុងទទួលរងផលប៉ះពាល់ និងគំរាមកំហែង
ពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យរុក្ខជាតិទឹកប្រៃមួយប្រភេទនេះ
កាន់តែបាត់បង់ទៅៗ។
យោងតាមរបាយការណ៍
ដែលសិក្សាស្រាវជ្រាវដោយអង្គការ សហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ ហៅកាត់ថា IUCN ថ្មីៗនេះបានរកឃើញថា រុក្ខជាតិប្រភេទព្រៃកោងកាង ក្នុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា មានខេត្តកោះកុង និងកំពត កំពុងស្ថិតក្នុងការគំរាម កំហែង ដោយសារឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ ។ ប៉ុន្តែ ពុំមានសញ្ញាណណាមួយបញ្ជាក់ថា មានភាពធ្ងន់ធ្ងរទេ សម្រាប់ព្រៃ កោងកាងនៅកម្ពុជា។
លោកBrian Kastl ទីប្រឹក្សាអង្គការសហភាពអន្តរជាតិ
ដើម្បី អភិរក្សធម្មជាតិ និងជាអ្នកស្រាវជ្រាវផងដែរ
ត្រូវបានសារព័ត៌ មាន ក្នុងស្រុកដកស្រង់ប្រសាសន៍ថា
តំបន់ដែលរងផលប៉ះពាល់ច្រើនជាង គេ នៃការខិតទៅរកការបាត់បង់រុក្ខជាតិកោងកាងនេះ
គឺតំបន់ពាម ក្រសោប ក្នុងខេត្តកោះកុង។ តំបន់នេះ ជាតំបន់
ដែលមានព្រៃកោង កាងធំជាងគេនៅក្នុងតំបន់ឆ្នេរទាំងអស់របស់
កម្ពុជា និងតំបន់អាស៊ី អគ្នេយ៍ផងដែរ។
លោក Brian បន្តថា
មូលហេតុ ដែលនាំឲ្យរុក្ខជាតិកោង កាង កាន់តែបាត់បង់ទៅៗនេះ គឺបណ្តាលមកពីការកម្ពស់ទឹកសមុទ្រកើន ឡើងខ្ពស់ ជំនោរលំនាជទឹក បាននាំយកខ្សាច់មកចាក់បំពេញព្រៃ កោងកាង ខ្យល់ព្យុះនៅតាមមាត់សមុទ្រក៏មានការកើនឡើង និងកម្លាំងទឹក បានបក់កាន់តែខ្លាំង ធ្វើឲ្យដើមកោងកាងរំកិលមករកច្រាំង
និងងាប់។
លោកបន្តថា
ប៉ុន្តែការអភិវឌ្ឍ ដូចជាការបូមខ្សាច់ និងការធ្វើទំនប់វារីអគ្គិសនី ក៏បង្កឲ្យប៉ះពាល់ដល់ការបាត់បង់ដើម កោងកាងនេះ ផងដែរ។
លោក ម៉ន
ផល្លា ប្រធានមន្ទីរបរិស្ថានស្តីទី ខេត្តកោះកុង បាន ប្រាប់អ្នកសារព័ត៌មានថា ការប្រែ
ប្រួលអាកាសធាតុ ដូចជាភ្លៀងមិនទៀងទាត់
មានព្យុះបោកបក់ខ្លាំង និងការកសាងទំនប់វារីអគ្គិសនី បាន ធ្វើឲ្យសត្វ
និងត្រីសមុទ្រជាច្រើនបានងាប់កាលពីឆ្នាំ២០១១។
No comments:
Post a Comment