ហេតុដូច្នេះហើយ វាហាក់ដូចជាច្បាស់ណាស់ថា ព្រំដែនត្រូវបានវាស់វែង និងកំ ណត់រួចហើយ ប៉ុន្តែ សំណួរគឺថា តើអ្វីជាខ្សែព្រំដែននោះ? (ជាពិសេស នៅតំបន់ព្រះវិហារ ) នរណាជាអ្នកកំណត់? ដោយវិធីណា? ហើយតាមបញ្ជារបស់អ្នកណា?។
ការលំបាក់ក្នុងការឆ្លើយសំណួរទំាងនេះ គឺស្ថិតនៅត្រង់ថា
បន្ទាប់ពីមានកំណត់នៃកិច្ចប្រជុំរបស់គណៈកម្មការ ទី១ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩០៦
គេមិនឃើញមានការយោងបន្ថែមទាល់តែសោះ នៅក្នុងកំណត់ហេតុ នៃកិច្ចប្រជុំក្រោយៗមកទៀត
ស្តីពីបញ្ហាព្រំដែននៅក្នុងតំបន់ភ្នំដងរែកនេះទេ។
គេបានដឹងថា នៅពេលគណៈកម្មការ
បានបញ្ចប់កិច្ចការរបស់ខ្លួនសឹងតែអស់ទៅ ហើយ នៅលើដីជាក់ស្តែង
ហើយគេកំពុងរង់ចាំរបាយការណ៍ និងផែនទីបណ្តោះអាសន្ន
របស់មន្រ្តីឋានលេខាសាស្រ្ត(អនុសេនីយ៍ឯកអ៊ុំ និងអ្នកផ្សេងទៀត)។ របាយការណ៍
និងផែនទីទំាងនេះ មិនទាន់បានធ្វើរួចរាល់ទេ រហូតដល់ខែកុម្ភៈ មីនា ឆ្នាំ១៩០៧
ដែលតាមធម្ម តា ពេលវេលានេះ គណៈកម្មការនឹងត្រូវជួបប្រជុំគ្នាម្តងទៀត
ដើម្បីពិនិត្យពិចារណា លើ របាយការណ៍ និងផែនទីទាំងនេះ។
គេបានដឹងថា មានកិច្ចប្រជុំមួយត្រូវបានកំណត់ ជាបណ្តោះអាសន្ន
ធ្វើនៅថ្ងៃទី៨ ខែមីនា។ នេះពិតជាចេតនា ក្នុងការកោះប្រជុំ ដែលអាចឃើញ
តាមរយៈលិខិតកោះប្រជុំ បន្ទាន់ ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំក្រុងបាងកក
ផ្ញើជូនរដ្ឋមន្រ្តីការបរទេសបារាំងនៅក្រុងប៉ារីស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩០៧
ដោយមានអមនូវ របាយការណ៍របស់លោកវរសេនីយ៍ឯកBernadrd
ប្រធានក្រុមបារាំងនៃគណៈកម្មការ
។នៅក្នុងលិខិតនោះដែរ លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា ផែនទី
ដែលបង្ហាញឲ្យឃើញនូវព្រំដែន អាចត្រូវបានធ្វើបច្ចុប្បន្នកម្ម ក្នុងរយៈពេលដ៏ខ្លីសមរម្យ
ហើយកិច្ចប្រជុំពេញអង្គ របស់សមាជិកគណៈកម្មការបារាំង និងសៀម ប្រហែលជានឹងអាចរៀបចំ
ធ្វើនៅមុនថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែជាក់ ស្តែង ពុំមានកិច្ចប្រជុំណាមួយ
ត្រូវបានប្រារព្ធឡើងនោះទេ។ ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលទំាងពីរ
បានដំណើរការចរចាលើសន្ធិសញ្ញាព្រំដែនថ្មីមួយទៀត។ សន្ធិសញ្ញា នេះ
ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ បានចែងអំពីកាដោះដូរ ទឹកដី
និងបទប្បញ្ញត្តិច្បាស់លាស់ទាក់ទងនឹងព្រំដែនទំាងអស់ ដែលមិនបានចែងនៅក្នុងដំណោះស្រាយ
នៃសន្ធិសញ្ញា ឆ្នាំ១៩០៤មុន។
ដូច្នេះ គណៈកម្មការចម្រុះកំណត់ព្រំដែនទី២
ត្រូវបានបង្កើតឡើងតាមសន្ធិសញ្ញា ឆ្នាំ១៩០៧។ ដូចដែលបានលើកឡើងពីខាងដើម
កិច្ចការមួយចំនួនរបស់គណៈកម្មការនេះ គឺកំណត់ផ្នែក នៃតំបន់ភ្នំដងរែក
ដែលមិនស្ថិតនៅក្រោម ដែនសមត្ថកិច្ចរបស់គណៈកម្មការ ទី១ និយាយឲ្យចំ
ចាប់ពីច្រកកិលទៅទិសខាងលិច។ ដូច្នេះហើយ មិនរួមបញ្ចូលតំបន់ព្រះ វិហារ
ដែលស្ថិតនៅទិសខាងកើតនៃច្រកនោះទេ។ តាមពិតមានការងារជាន់គ្នាខ្លះៗរវាងគណៈកម្មការ ទំាងពីរនៅក្នុងតំបន់កិល
ប៉ុន្តែការងារជាន់គ្នានេះ
មិនលាតសន្ធឹងដល់តំបន់ព្រះវិហារនោះទេ។
No comments:
Post a Comment