អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN) គ្រោងនឹងដឹកនាំគណៈប្រតិភូនៃ ប្រទេសកម្ពុជាប្រមាណជិត៣០រូបទៅចូលរួមពិភាក្សាលើបញ្ហាប្រែប្រួលអាកាសធាតុនៅប្រទេសវៀតណាម នៅពាក់កណ្តាលខែតុលា ឆ្នាំ២០១៣នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលទូរទស្សន៍ហង្សមាស
HDTV ទទួលបាននៅថ្ងៃអង្គារនេះ
បានឲ្យដឹងថា គណៈប្រតិភូទាំងនោះ មកពីក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរខេត្តកោះកុង កំពត តំណាងសហគមន៍ មន្ត្រីអង្គការ និងអ្នកសារព័ត៌មានមួយចំនួនទៀត
នឹងទៅចូលរួមក្នុងវេទិកាថ្នាក់ តំបន់លើកទី២ ស្តីពីការធ្វើឲ្យប្រសើរឡើងនូវបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ឆ្នេរសមុទ្រនៃ អាស៊ីអគ្នេយ៍ ដែលនឹងប្រព្រឹត្តទៅនៅ
ខេត្តសុកត្រាង ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី ១៨ ខែតុលា
ឆ្នាំ២០១៣នេះ។
ក្នុងសេចក្តីប្រព័ត៌មានរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្ម
ជាតិ(IUCN)
បានឲ្យដឹងថា ក្នុងវេទិកាថ្នាក់តំបន់នោះ នឹងមានការចួលរួមពីមន្ត្រី
ពាក់ព័ន្ធមកពី ប្រទេស ឡាវ និងវៀតណាមផងដែរ។ ក្នុងនោះប្រធានបទសំខាន់ៗដូចជា
ទី១ ការចែករំលែកនូវ មេរៀនពីគន្លឹះ
និងការត្រៀមទុកជាមុនអំពី បញ្ហាគ្រោះមហន្តរាយធម្មជាតិ។
ទី២ ចែករំលែកនូវការអនុ វត្តនៃការងារពីការប្រែប្រួលអាកាសធាតុ នៅតំបន់ឆ្នេរសមុទ្រ ដោយរាប់បញ្ចូលនៅការគ្រប់គ្រង និង
ដាំដើមកោងកាងឡើងវិញ, ការគ្រប់គ្រង នូវភាពសំណឹក, ផែនការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ,
សិទ្ធិ សហគមន៍នៅក្នុងការគ្រប់គ្រងធនធាន ធម្ម ជាតិ,
ភាពខុសៗគ្នានៃការចិញ្ចឹមជីវិត។ ទី៣ ដាក់បញ្ចូលផ្នែកបណ្តាញផ្សព្វផ្សាយសារព័ត៌មានមាន
ដូចជា៖ ផ្នែកបោះពុម្ព(កាសែត ទស្សនាវដ្តី....) ទូរទស្សន៍ វិទ្យុ គេហទំព័រ(On-line Media)
ដើម្បីអភិ វឌ្ឍន៍ ឬក៏ផ្សព្វផ្សាយ ដោយធ្វើឲ្យសម្រេចបាននូវប្រសិទ្ធ ភាពនៃទំនាក់ទំនងរវាងបញ្ហាប្រែប្រួលអាកាសធាតុ។
ទី៤ ផ្តល់ពីផលប៉ះពាល់នូវរាល់បញ្ហាលើតំបន់
ឆ្នេរកម្សាន្ត។
សូមបញ្ជាក់ថា
អង្គការ IUCN
បានបង្ហាញថា ជាទូទៅកំណើននៃចំនួនប្រជាពលរដ្ឋ
ការអភិ វឌ្ឍន៍ផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ
បានដាក់សំពាធកាន់តែខ្លាំងទៅលើ ធនធានធម្មជាតិ នានា ជាពិសេស
ធនធានជីវៈចម្រុះតំបន់ឆ្នេរ ហើយនេះ គឺជាកត្តាចម្បងដែលបង្កទំនាស់រវាង ការ អភិរក្ស និងការអភិវឌ្ឍ។ របាយការណ៍ពីអង្គការ IUCN
បានឲ្យដឹងទៀតថា គម្រោង កសាងភាពធន់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុតំបន់ឆ្នេរ ហៅកាត់ថា BCR ដែលអនុវត្តដោយIUCNនៅកម្ពុជា
ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប បាននិងកំពុងសហការជាមួយ សាលាខេត្តកំពត និងស្ថាប័នពាក់ព័ន្ធ រួមមានមន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលជលផល និងសហគមន៍នេសាទនៃខេត្ត កំពត ដើម្បីធ្វើការសិក្សាស្មៅសមុទ្រ
និងការប្រើប្រាស់តំបន់ឆ្នេរនៅខេត្តកំពតផងដែរ។ ដូច្នេះទាមទារឲ្យមានការការពារដ៏មានប្រសិទ្ធភាពមួយ
ដើម្បីទប់ស្កាត់
ឬកាត់បន្ថយការគំរាមកំហែងផ្សេងៗ៕
No comments:
Post a Comment