មាត្រា១
ប្រទេសកម្ពុជា គឺជាប្រទេសសមន្តរដ្ឋ (រដ្ឋដែលជាចំណុះ)របស់សៀម ។
ប្រសិនបើមេដឹកនាំ ឬសាច់សារលោហិតរបស់មេដឹកនាំកម្ពុជាឈ្លោះគ្នា
ហើយប្រកាសសង្រ្គាមជាមួយគ្នា ឬក៏មានមន្រ្តី ឬប្រជាពលរដ្ឋ
ឬមានកងទ័ពបះបោរងើបឡើងតស៊ូ ប្រយុទ្ធ ជាមួយអ្នកដឹកនាំរបស់ខ្លួន
ហើយបើអ្នកដឹកនាំកម្ពុជាផ្តល់ដំណឹងទៅបាងកក កងទ័ពសៀមនឹងត្រូវបញ្ជូនមកកម្ពុជា
ដើម្បីបង្រ្កាបការបះបោរទំាងនោះ និងដើម្បីស្តារសុខ សន្តិភាពដល់កម្ពុជាវិញ។ ប្រសិនបើ
អ្នកដឹកនាំកម្ពុជាឈ្លោះគ្នាជាមួយបងប្អូនឯង ឬឈ្លោះ ជាមួយសាច់ញាតិដទៃទៀត បង ឬប្អូននៃសាច់ញាតិអ្នកដឹកនាំនោះ
នឹងត្រូវបញ្ជូនខ្លួនទៅ ក្រុងបាងកកជាមួយគ្រួសាររបស់ខ្លួន។ រដ្ឋាភិបាលសៀម
នឹងឃាត់ខ្លួនទុក នៅក្រុងបាងកក ដើម្បីរារាំងកុំឲ្យគេបង្កភាពច្របូកច្របល់នៅកម្ពុជាបាន។
នៅពេលសច់សារលោហិតទំាង នោះត្រជាក់ចិត្តនឹងគ្នារួចហើយ
ហើយប្រសិនបើបងប្អូនជាអ្នកដឹកនាំនោះមានបំណងចង់ឲ្យពួកគេត្រឡប់មកស្រុកវិញ គេនឹងអនុញ្ញាតឲ្យចូលមកវិញបាន។
ក៏ប៉ុន្តែ បើពួកគេភៀសខ្លួនទៅដល់បាងកកភ្លាម
ហើយបងប្អូនម្ខាងទៀតស្នើឲ្យរដ្ឋាភិបាលសៀម បញ្ជូនមកកម្ពុជា វិញ ឬឲ្យដាក់ទណ្ឌកម្មនោះ
រដ្ឋាភិបាលសៀមនឹងមិនធ្វើតាមទេ។ ប្រសិនបើកម្ពុជា
មានទំនាស់អ្វីជាមួយប្រទេសមហាអំណាចណា ដែលជាសម្ព័ន្ធមិត្តរបស់សៀម
សៀមនឹងព្យាយាមដោះស្រាយដោយយុត្តិធម៌ និងដោយមេត្រីភាព។ ក៏ប៉ុន្តែ
សៀមនឹងមិនបញ្ជូនកងទ័ព ទៅជួយកម្ពុជា ដែលអាចនឹងធ្វើឲ្យមិត្តភាពរវាងសៀម
និងប្រទេសមហាអំណាចនោះល្អក់ កករបានទេ។
មាត្រា២
អ្នកជំនួញសៀមណា ចង់ទៅរកស៊ីនៅប្រទេសកម្ពុជា ត្រូវសម្របខ្លួនទៅ តាមច្បាប់
និងបទបញ្ញត្តិរបស់ប្រទេសនេះ ហើយនឹងត្រូវបង់ពន្ធតាមការកំណត់របស់កម្ពុជា ។
មាត្រា៣
ជនមានទោសជាតិសៀមណា ដែលភៀសខ្លួនមកកម្ពុជា ក្រោយពីទទួលដំណឹងពីប្រទេសសៀមហើយ
កម្ពុជាត្រូវស្វែងរកចាប់ខ្លួន និងបញ្ជូនជននោះទៅប្រទេស សៀមវិញ។ កម្ពុជា
នឹងធ្វើការដោយស្មោះត្រង់ និងមិនធ្វើការលាក់បំពួនខ្លួនជននោះ ឬឃុំ ខ្លួនជននោះទុកឡើយ។
ជនមានទោសកម្ពុជាណា ដែលភៀសខ្លួនទៅប្រទេសសៀម
ក្រោយដែលកម្ពុជាផ្តល់ដំណឹងដល់ចៅហ្វាយខេត្តណារបស់សៀមហើយ ជននោះនឹងត្រូវ
ស្វែងរកចាប់ខ្លួន និងបញ្ជូនខ្លួនទៅក្រុងបាងកក។ នៅក្រុងបាងកក
ជននោះនឹងត្រូវត្រួតពិនិត្យរកយុត្តិធម៌ ហើយប្រសិនបើរកឃើញថា មានទោសមែននោះ
ជននោះនឹងត្រូវបញ្ជូន បន្តឲ្យអាជ្ញាធរកម្ពុជា ឬក៏ទទួលទារុណកម្មនៅប្រទេសសៀមតែម្តង។
មាត្រា៤
ជនជាតិសៀមណាដែលមានបំណង ទៅរស់នៅលើទឹកដីខ្មែរ
ហើយបើគេមិនប្រកាន់ឥរិយាបថត្រឹមត្រូវទេ
អាជ្ញាធរកម្ពុជា នឹងបញ្ជូនដំណឹងនោះទៅឲ្យរដ្ឋាភិបាលសៀម ហើយប្រសិនបើគ្មានការចោទប្រកាន់ទោសណា
ទៅលើជននោះទេ រដ្ឋាភិបាល សៀម នឹងអនុញ្ញាតឲ្យជននោះបន្តរស់នៅលើទឹកដីកម្ពុជាតទៅទៀតបាន។
ប្រសិនបើ ដោយមូលហេតុណាមួយ ជនជាតិកម្ពុជាត្រូវភៀសខ្លួនទៅនៅប្រទេសសៀមនោះ លិខិត
ទាក់ទងនឹងការបញ្ជាក់មូលហេតុនោះ ត្រូវបញ្ជូនឲ្យអាជ្ញាធរកម្ពុជា
ហើយជនភៀសខ្លួនទំាងនោះ នឹងត្រូវឲ្យទៅនៅកន្លែងគួរសម។ ប្រសិនបើពួកគេ
ចង់វិលត្រឡប់ទៅកម្ពុជាវិញ ហើយប្រសិនបើជននោះ មិនទទួលការចោទប្រកាន់ទោសអ្វីទេនោះ
នឹងអាចអនុញ្ញាតឲ្យ វិលត្រឡប់ទៅកម្ពុជាវិញបាន។
មាត្រា៥ ប្រសិនបើ
រដ្ឋាភិបាលសៀមបញ្ជូនបេសកជន របស់ព្រះចៅសៀម ទៅ កម្ពុជា ទោះទៅតាមជើងទឹក ឬជើងគោកក្តី
អាជ្ញាធរកម្ពុជានឹងមិនរារាំងផ្លូវទាំងនោះ ឡើយ។ ផ្ទុយទៅវិញ កម្ពុជា
ត្រូវតែផ្តល់ការគោរព សព្វបែបយ៉ាង ព្រមទំាងផ្តល់នូវទីកន្លែង និង
ការកម្សាន្តសប្បាយផ្សេងៗដល់ជននោះផង។ ប្រសិនបើមានជនជាតិសៀមណាចូលទៅ កម្ពុជា
ជាលក្ខណៈឯកជន ដូចជាសួរសុខទុក្ខញាតិមិត្តជាដើម កម្ពុជាមិនត្រូវរៀបចំទទួលទេ។ តែ ត្រូវអនុញ្ញាតឲ្យគេធ្វើដំណើរតាមចិត្តចង់។
ប្រសិនបើ មានមន្រ្តីសៀមណាបានប្រ ព្រឹត្តិទោសកំហុសនៅកម្ពុជា
ឬក៏តាំងខ្លួនជាបេសកជនរបស់ព្រះរាជាសៀម
ឬក្លែងបន្លំ ឬដាក់បញ្ជាណាមួយ ដែលមានលក្ខណៈតឹងតែងជ្រុលហួស អាជ្ញាធរកម្ពុជា
នឹងឃាត់ខ្លួនជន នោះ ហើយបញ្ជូនដំណឹងទៅក្រុងបានកក។ ប្រសិនបើ អាជ្ញាធរកម្ពុជា
និងបេសកជនខ្មែរ ដទៃទៀត ធ្វើដំណើរទៅក្រុងបាងកក ជាលក្ខណៈផ្លូវការ អាជ្ញាធរសៀម
នឹងរកទីកន្លែង សមគួរ ឲ្យស្នាក់អាស្រ័យនៅ និងរៀបចំទទួលពួកគេដូចភាគីកម្ពុជាធ្វើដែរ។
ប្រសិនបើបេសកជនខ្មែរនោះ ត្រូវគេបញ្ជូនទៅទិញទំនិញ ឬក៏ធ្វើដំណើរជាលក្ខណៈឯកជន
អាជ្ញាធរសៀមនឹងមិនរៀបចំទទួលទេ តែអាចអនុញ្ញាតឲ្យធ្វើដំណើរក្នុងប្រទេសសៀមតាមចិត្តចង់។
(នៅមានត)
No comments:
Post a Comment