Sunday, November 8, 2015

ការអភិវឌ្ឍ​បៃតង​ គឺជា​យន្តការ​ នៃ​ការអភិវឌ្ឍន៍សេដ្ឋកិច្ច


 
ការអភិវឌ្ឍ​បៃតង​ គឺជា​យន្តការ​ នៃ​ការអភិវឌ្ឍសេដ្ឋកិច្ច​ ដែល​កម្ពុជា​ កំពុង​ជំរុញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការកាត់បន្ថយ​ភាពក្រីក្រ ​ប្រកបទៅ​ដោយ​និរន្តរភាព​ ផ្នែក​បរិស្ថាន។ 
លោកជំទាវ ម៉ី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​​​មានប្រសាសន៍​នៅក្នុង​សិក្ខា សាលា​ស្តីពី ការអភិវឌ្ឍន៍បៃតងរួមគ្នានៅ​​ព្រះរាជាណាចក្រកម្ពុជាថាការអភិវឌ្ឍន៍​បៃតង​ជា​បណ្តុំ​យុទ្ធសាស្ត្រ​​​​គន្លឹះ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ​មួយ​ប្រកបដោយ​ចីរភាព។ ​គឺជា​​និន្នា​ការ​សេដ្ឋកិច្ច​ថ្មី ​សំដៅ​លើ​ការ​សន្សំសំចៃ​ ​ការ​ប្រើប្រាស់​ធនធានធម្មជាតិ ប៉ុន្តែ​ឆ្លើយតប​ទៅ​នឹង​ការ​អភិវឌ្ឍ​ និងការ កាត់ បន្ថយ ​ភាព​ក្រី​ក្រ។
លោកជំទាវបន្តថា រាល់សមិទ្ធិផលនៃការអភិវឌ្ឍន៏បៃតង ទាំងឡាយ នឹងជួយឲ្យប្រទេសកម្ពុជា អភិវឌ្ឍន៍​សេដ្ឋ​កិច្ចដើរទន្ទឹមនឹងនិរន្តរភាពបរិស្ថាន លើកកម្ពស់សុខមាលភាពរបស់ប្រជាជន បង្កើនសេវាកម្ម និង​ប្រព័ន្ធសុវត្ថិភាពសង្គម និងការកាត់បន្ថយភាពក្រីក្រទូទាំងប្រទេស​ស្រប​តាមយុទ្ធសាស្ត្រចតុកោណ​ដំណាក់ កាលទី២របស់រាជ ​​  រដ្ឋាភិបាល ពិសេស​រួមចំណែក​ដល់​ការ​ប​ន្សាំ​ទៅ​នឹង​បម្រែបម្រួល​អាកាស​ធាតុ។
លោកជំទាវបញ្ជាក់ថា ដើម្បី​ជំរុញ​ការសម្រេច​បាន​ការអភិវឌ្ឍ​​បៃតង​នេះ ក្រសួង​បរិស្ថាន បាន​បង្កើត​នូវ​ផែនទី​បង្ហាញផ្លូវ​មួយ​ សម្រាប់​កំណើន​បៃតង​ ​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០១០ ហើយ​នៅខែ​ឧសភា ឆ្នាំ២០១១ ក្រសួង​បរិស្ថានតំណាងរាជរដ្ឋាភិបាល​បានចុះអនុស្សរណៈ​នៃការយោគ​យល់​គ្នាជា មួយវិទ្យាស្ថានអភិវឌ្ឍន៍​បៃតង​សកល(GGGI) របស់សាធារណៈកូរ៉េ ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍន៍នៅកម្ពុជា​ និងរៀបចំ​បង្កើតស្ថាប័នអភិវឌ្ឍន៍បៃតង​ជាតិ​ព្រមទាំងផែន ការមេអភិវឌ្ឍន៍បៃតងជាតិផងដែរ ហើយបច្ចុប្បន្ន កម្ពុជា​កំពុងធ្វើ​ដំណើរលើការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​គឺ​ការអភិវឌ្ឍបៃតង ទៅតាម​ផែនទី​បង្ហាញផ្លូវ​នេះ។
កញ្ញា Jan Corfee morlotតំណាងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ( OECD) មានប្រសាសន៍ថា សព្វថ្ងៃ​នេះ ​ដោយសារ​តែ​ការអភិវឌ្ឍ មនុស្សកំពុងតែ​រស់នៅ​ជាមួយ​នឹង​ការ​បំពុលប្រព័ន្ធ​អេកូឡូស៊ី ដែល​អ្នក​ជំនាន់​ក្រោយ​ នឹង​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ ប្រសិនបើ​ការ​អភិវឌ្ឍ​មិន​មាន​ការ​គិត​គូរ​​ច្បាស់លាស់​ទេ​នោះ។ ការបាត់បង់​បរិស្ថាន និង​ធនធានធម្មជាតិ នឹង​ក្លាយទៅជា​បន្ទុក​​ដ៏​ធ្ងន់ធ្ងរ​​​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ ជំនាន់​ក្រោយ ដែល​ត្រូវ​ប្រឈមមុខ​ដោះស្រាយ។
កញ្ញាបញ្ជាក់ថា ការអភិវឌ្ឍ​បៃតងចេញ​មកពី​ការកើតឡើង​នូវ​ទស្សនាទា ន​នៃ​កំណើន​បៃតង។ វា​គឺជា​ការ​ផ្លាស់ប្តូរ​គំរូ​ នៃ​ការអភិវឌ្ឍ​មួយ ​ដែល​ចាត់ទុក​ជាការការពារ​បរិស្ថាន​ ​ និងជា​គំរូ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​៕  

No comments:

Post a Comment