ក្រសួងបរិស្ថានគ្រោងនឹងរៀបចំវេទិការថ្នាក់ជាតិលើកទី៣ស្តីពី ការប្រែប្រួលអាកាសធាតុ
ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី៧ខែវិច្ឆិការខាងមុខនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន
អំពីវេទិការជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ
ព្រឹកថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៣នៅទីស្តីការក្រសួងបរិស្ថាន លោកបណ្ឌិត
ទិនពន្លក អគ្គនាយករង នៃក្រសួងបរិស្ថានលើកឡើងថា
វេទិការជាតិលើកទី៣ នាពេលខាងមុខនេះ នឹងផ្តោតសំខាន់ទៅ
លើការបញ្រ្ជាបការប្រែប្រួលអាកាសធាតុ ទៅក្នុងវិស័យពាក់ព័ន្ធ ការងាររៀបចំផែនការឆ្លើយតប
នឹងការប្រែប្រួលអាកាសធាតុ
និងការជម្រុញការអនុវត្តផែនការ សំដៅគាំទ្រការអភិវឌ្ឈ ដោយចីរ
ភាពក្នុងបរិបទប្រែប្រួលអាកាសធាតុ។
លោកបណ្ឌិតអះអាងថាការប្រែប្រួល
អាកាសធាតុ គឺជាបញ្ហា ប្រឈមថ្មីមួយ របស់ពិភពលោក ដែលអាចគម្រាមកំហែង ធ្វើឲ្យខូចខាត់ដល់សេដ្ឋកិច្ច-សង្គមជាតិ ហើយតម្រូវឲ្យមានការគិតគូរយកចិត្តទុកដាក់ នៅក្នុងគ្រប់ទិដ្ឋភាព
នៃការអភិវឌ្ឍរបស់ជាតិ ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា ប៉ុន្មានឆ្នាំមកនេះកម្ពុជាទទួលបានជំនួយឥតសំណងពីប្រទេសនានា ប្រមាណជា២៥០លានដុល្លាក្នុងការបន្ស៊ាំទៅនឹង ការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
លោកបណ្ឌិតបន្តថា
ដោយមើលឃើញពីគ្រោះថ្នាក់នេះ ហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាសធាតុរៀបចំឱ្យ
មានវេទិកាជាតិ ស្តីពីការ ប្រែប្រួលអាកាសធាតុជាទៀងទាត់
ក្នុងគោលបំណងចែករំលែកព័ត៌មាន ជំរុញការបញ្ជាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងការងារអភិវឌ្ឍន៍
ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្រប
សម្រួលក្នុងចំណោមស្ថាប័នរាជដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សាស្រាវជ្រាវ អង្គការមិនមែន រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។
សូមបញ្ជាក់ថា
ក្រសួងបរិស្ថាន បានប្រារព្ធរៀបចំវេទិការថ្នាក់ជាតិស្តីពីការប្រែប្រួលអាកាសធាតុចំនួនពីរលើកមកហើយ លើកទី១នៅខែតុលាឆ្នាំ២០០៩ក្រោមអធិបតីភាពសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុន សែន និងលើកទី២នៅខែតុលាឆ្នាំ២០១១ ហើយព្រឹត្តិការលើកនេះជា ព្រឹត្តិការលើកទី៣
ក្នុងប្រទេសកម្ពុជាក្រោមប្រធានបទ “ធ្វើសកម្មភាពឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាពក្នុងបរិបទប្រែប្រួលអាកាសធាតុ”៕
No comments:
Post a Comment