ភស្តុតាងបន្ថែមទៀត ត្រូវបានយកចេញពីការពិភាក្សាគ្នារបស់គណៈកម្មការប្រតិចារឹក ជាបន្តបន្ទាប់ ដែលបានជួបប្រជុំគ្នា នៅទីក្រុងបាងកក នៅខែមីនា ឆ្នាំ១៩០៩ និងប៉ុន្មានខែក្រោយមកទៀត។ នេះគឺជាគណៈកម្មការចម្រុះបារាំង សៀម មួយ
ដែលត្រូវបានបង្កើតឡើងដោយភាគីទំាងពីរ
ដែលមានគោលបំណងចាប់ផ្តើមការងារភូមិសាស្រ្តរបស់សៀមជាផ្លូវការ តាមរយៈការបញ្ចូលគ្នានូវរាល់ការងារទំាងងស់របស់គណៈកម្មការចម្រុះទំាងពីរឆ្នាំ១៩០៤
និង១៩០៧។ គោលបំណងសំខាន់គឺ ត្រូវបំប្លែងផែនទី ដែលមានស្រាប់ ឲ្យទៅជាទម្រង់សៀវភៅផែនទីស្រួលមើល
និងធ្វើឲ្យពាក្យពេចន៍បារាំងសៀម ដែលប្រើប្រាស់ក្នុងផែនទីនោះ សមមូលត្រឹមត្រូវ
នៅក្នុងភាសាដទៃទៀត។
នៅក្នុងពេលបំពេញការងាររបស់គណៈកម្មការនេះ
មិនមានការស្នើសុំណាមួយ ត្រូវបានធ្វើឡើងថា ផែនទីឧបសម្ព័ន្ធ១ ឬខ្សែបន្ទាត់នេះ
មិនអាចទទួលយកបាននោះទេ។
មានការទាមទារក្នុងនាមថៃថា ផែនទី ដែលទទួលបានពីក្រុងប៉ារីសនោះ
បានឃើញដោយមន្រ្តីតូចតាច ដែលមិនមានជំនាញខាងផែនទីតែប៉ុណ្ណោះ
និងមិនបានដឹងអ្វីទំាងអស់ អំពីប្រាសាទព្រះវិហារ។ តាមពិត ក្នុងរយៈពេលនីតិវិធី
ទាញហេតុផលដោយផ្ទាល់មាត់ មានការលើកឡើងថា គ្មាននរណាម្នាក់នៅប្រទេសសៀម
នៅពេលនោះបានដឹងអំពីប្រាសាទព្រះវិហារ ឬខ្វល់ខ្វាយអំពីប្រាសាទនេះទេ។
តុលាការមិនងាចទទួលយកនូវការជំទាស់នេះទេ ទំាងអង្គហេតុ
ទំាងអង្គច្បាប់។ ប្រ សិនបើអាជ្ញាធរសៀម ពិតជាបានបង្ហាញផែនទីទាំងនេះ
ដល់តែមន្រ្តីតូចតាច នោះអាជ្ញាធរសៀម ពិតជាបានធ្វើសកម្មភាពយ៉ាងប្រថុយប្រថាននេះដោយខ្លួនឯង
ហើយតាមរយៈអង្គហេតុនេះ ការទាមទាររបស់ថៃ
មិនអាចទទួលបាននូវការគំាទ្រលើឆាកអន្តរជាតិឡើយ។ ប៉ុន្តែ ដូច ដែលបានលើកឡើងខាងលើ
ប្រវត្តិនៃរឿងរ៉ាវនេះ បង្ហាញច្បាស់ថា ផែនទីនេះ ត្រូវបានឃើញដោយ
បុគ្គលជាច្រើនដូចជាព្រះអង្គម្ចាស់ដេ វ៉ាវង្សសេ ជារដ្ឋមន្រ្តីការបរទេស
ព្រះអង្គម្ចាស់ដាម រ៉ុង ជារដ្ឋមន្រ្តីមហាផ្ទៃ សមាជិកសៀមរបស់គណៈកម្មការចម្រុះទី១
សមាជិកសៀមរបស់គណៈកម្មការប្រតិចារឹក និងត្រូវបានសន្និដ្ឋាន ផងដែរថា ផែនទីឧប
សម្ព័ន្ធ១នេះ ត្រូវបានឃើញដោយអភិបាលខេត្តខូកខាន់ (គោកខ័ណ្ឌ) ចាខេត្តរបស់សៀម
នៅជាប់នឹងតំបន់ព្រះវិហារ ភាគខាងជើង ដែលគាត់ជាអភិបាលខេត្តម្នាក់
ក្នុងចំណោមអភិបាលខេត្តមួយចំនួនដែលត្រូវបានផែនទីថតចម្លងបន្ថែម
ដែលត្រូវបានស្នើសុំបន្ថែម ដោយ ព្រះអង្គម្ចាស់ ដាម រ៉ុង។ មិនមានបុគ្គលណាម្នាក់
ក្នុងចំណោម បុគ្គលទំាងនេះ ជាមន្រ្តីតូច តាចនោះទេ។ មន្រ្តីទំាងអស់ ឬស្ទើរតែទំាងអស់
ស្គាល់ភូមិសាស្រ្តនៅតំបន់នោះ។ មន្រ្តីខ្លះ ទៀតប្រាកដជាស្គាល់ តំបន់ដងរែក។
តាមរយៈឯកសារនៅក្នុងសំណុំរឿង បង្ហាញច្បាស់ថា ព្រះអង្គម្ចាស់ដាមរ៉ុង
មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនយ៉ាងខ្លាំងលើការងារកំណត់ព្រំដែន នេះ
និងមានចំណេះដឹងជ្រាលជ្រៅ អំពីប្រាសាទបុរាណ។ វាមិនអាចជឿបានទាល់តែសោះ
ដែលថា
អភិបាលខេត្តខូកខាន់(Khukhan) ដែលជាខេត្តបង្កើតឡើងជាប់ជាមួយព្រះវិហារ
រហូតដល់មានដំណោះស្រាយ នៅឆ្នាំ១៩០៤ មិនដឹងអំពីអត្ថិភាព របស់ប្រាសាទព្រះវិហារ នោះទេ។
ទោះជាករណីណាក៏ដោយ ការជំទាស់ជាលក្ខណៈពិសេសរបស់ថៃនេះ
ត្រូវបានបដិសេធយ៉ាងច្បាស់ក្រឡែត តាមរយៈឯកសារមួយដែលថៃខ្លួនឯងបានតម្កល់
ហើយតាមរយៈឯកសារនោះ ប្រាសាទនេះ ត្រូវបានរកឃើញជាថ្មីនៅ ឆ្នាំ១៨៩៩
ដោយព្រះអង្គម្ចាស់សៀមព្រះនាម សានផាស៊ីត អមដំណើរដោយមន្រ្តី
និងអ្នកមុខអ្នកការមូលដ្ឋាន ប្រហែល ១៥ ទៅ២០នាក់ ដែលក្នុងនោះទំនងជាមានអភិបាល
និងអភិបាលរងខេត្តខូកខាន់ផងដែរ។ ដូចនេះ វាបង្ហាញឲ្យឃើញថា គ្រាន់តែរយៈពេល៩ឆ្នាំប៉ុណ្ណោះ
មុនពេលអាជ្ញាធរសៀមទទួលបានផែនទីឧបសម្ព័ន្ធ១នេះ មានមន្រ្តីជាន់ខ្ពស់ជាច្រើន
នៅប្រទេសសៀម បានដឹងអំ ពីព្រះវិហារ។
លើសពីនេះទៀត តុលាការយល់ឃើញថា មិនមានមូលដ្ឋានច្បាប់
ចំពោះបច្ច័យ ដែលខ្លួនព្យាយាម ទាញយកសេចក្តីស្នើសុំចេញពីអង្គហេតុថា នៅពេលនោះមិនមាន
នរណាម្នាក់នៅប្រទេសថៃ បានដឹងអំពីសារៈសំខាន់ នៃប្រាសាទ ឬខ្វល់ខ្វាយអំពីប្រាសាទ
ព្រះវិហារ។ តាមផ្លូវច្បាប់ កាកែតម្រូវព្រំដែន មិនអាចទាមទារ ដោយឈរលើមូលដ្ឋានថា តំបន់ព្រំដែនមួយប្រែជាមានសារៈសំខាន់
ដោយមិនបានដឹង ឬមិនសង្ស័យនៅពេលបង្កើតព្រំដែននោះទេ។
...
តាមការរកឃើញជាហូរហែបានឲ្យដឹងថា អាជ្ញាធរសៀម
ពិតជាបានទទួលដោយត្រឹមត្រូវ នូវផែនទីឧបសម្ព័ន្ធ១នេះ ហើយថា
អាជ្ញាធរសៀមបានព្រមទទួលយកផែនទីនេះ។ ប៉ុន្តែ នៅពេលនេះ ពាក់ព័ន្ធទៅនឹងតំបន់
នៃព្រះវិហារ ដែលសព្វថ្ងៃមានការជំទាស់ក្នុងនាមប្រទេសថៃ ថាមានកំហុស
ដែលត្រូវបានប្រព្រឹត្តជាកំហុស ដែលអាជ្ញាធរសៀម មិនបានដឹង
នៅពេលដែលខ្លួនព្រមទទួលយកផែនទីនាពេលនោះ។
តាមវិធាននៃច្បាប់ គឺថា ភាគីមួយមិនត្រូវបានអនុញ្ញាត
ឲ្យលើកឡើងអំពីកំហុស ថា ជាធាតុផ្សំ ដើម្បីធ្វើឲ្យទៅជាមោឃភាព នូវការយល់ព្រមបានទេ
ប្រសិនបើភាគីដែលលើក ឡើងនោះ បានរួមចំណែកប្រព្រឹត្តកំហុស ដោយឥរិយាបថខ្លួនឯង
ឬអាចបញ្ចៀសកំហុស បាន ឬប្រសិនបើក្នុងស្ថានភាព
ដែលភាគីនោះមានលទ្ធភាពដឹងអំពីកំហុស ដែលអាចកើត មាន។
តុលាការយល់ឃើញថា
ក្រាន់តែគុណសម្បត្តិ និងសមត្ថភាពរបស់បុគ្គល នៃភាគីថៃ ដែលបានឃើញផែនទីឧបសម្ព័ន្ធ១
តែប៉ុណ្ណោះ ក៏នឹងធ្វើឲ្យមានការលំបាកចំពោះ ប្រទេស ថៃ ក្នុងការអះអាងអំពីកំហុសនេះណាស់តាមផ្លូវច្បាប់។
អ្នកទំាងនេះ រាប់បញ្ចូលទំាងសមាជិក នៃគណៈកម្មការព្រំដែននេះតែម្តង
ដែលខ្លួនមានសមត្ថកិច្ច លើផ្នែកនេះ នៃព្រំដែន។ ប៉ុន្តែ ក្រៅពីនេះ តុលាការ យល់ឃើញថា
មានកាលៈទេសៈផ្សេងទៀតជាច្រើនពាក់ព័ន្ធនឹង ផែនទីឧបសម្ព័ន្ធ១នេះ
ដែលធ្វើឲ្យការអះអាងអំពីកំហុសនេះ នឹងទទួលយក។
ការពិនិត្យពិច្ច័យមួយបង្ហាញថា ផែនទីនេះ
បានទាញការចាប់អារម្មណ៍ យ់ាង ស្រួចស្រាល់ចំពោះតំបន់ព្រះវិហារ
ដែលគ្មានបុគ្គលពាក់ព័ន្ធ ឬគ្មានបុគ្គលណាម្នាក់ មាន ភារកិច្ច ពិនិត្យពិច្ច័យផែនទី
អាចខកខានមិនបានឃើញអ្វី ដែលបានបង្ហាញនៅក្នុងផែនទី ពាក់ព័ន្ធនឹងតំបន់នោះទេ។
ដូចដែលប្រទេសថៃបានលើកឡើង ប្រសិនបើរូបសណ្ឋាន ភូមិ សាស្រ្ត នៃទីកន្លែងនោះ
ផ្តល់លក្ខណៈច្បាស់លាស់ ចំពោះនរណាក៏ដោយ ដែលធ្លាប់ទៅដល់ទីនោះ ពិតជាឃើញថា
ខ្សែបែងចែកទឹក ត្រូវដើរតាមបណ្តោយខ្សែចំណោតថ្ម (ប្រសិន បើការណ៍នេះពិតមែននោះ
អង្គហេតុនេះ ពិតជាមានយ៉ាងច្បាស់ណាស់នៅឆ្នាំ១៩០៨)។ ដូច្នេះ ផែនទីនេះ
បានបង្ហាញឲ្យឃើញច្បាស់ថា ខ្សែបន្ទាត់របស់ផែនទីឧបសម្ព័ន្ធ១ មិនបាន ដើរទៅតាម
ខ្សែចំណោតថ្មទេនៅក្នុងតំបន់នោះ ដោយហេតុថា ខ្សែបន្ទាត់នេះ ត្រូវបាន គូស
ឲ្យនៅឆ្ងាយទៅខាងជើងពយ នៃភ្នំព្រះវិហារទំាងមូល។ គ្មាននរណាម្នាក់ ដែលមើល ផែនទីនេះ
ហើយយល់ច្រឡំ អំពីផែនទីនេះនោះទេ។
លើសពីនេះទៅទៀត
ផែនទីនេះបានកំណត់យ៉ាងច្បាស់ នូវទីតាំងប្រាសាទព្រះ វិហារស្ថិតនៅក្នុងទឹកដីកម្ពុជា
ដោយប្រើរូបសញ្ញា ដែលហាក់ដូចជាការបង្ហាញ នូវប្លង់ត្រួសៗ នៃទីតាំងប្រាសាទ
និងកាំជណ្តើរ ដែលតំណាងឲ្យប្រាសាទនេះ។
ដូច្នេះវាដូចជាមានព័ត៌មានគ្រប់គ្រាន់ហើយ
នៅក្នុងផែនទីឧបសម្ព័ន្ធ១ ដើម្បីកាត់ មន្ទិលសង្ស័យ ចំពោះអ្នកដែលមានភារកិច្ច
ត្រូវពិនិត្យពិច័យផែនទីនេះ ឬចំពោះនរណាក៏ដោយ ដែលបានគិតថា ខ្សែបែងចែកទឹកនៅតំបន់ព្រះវិហារ
គួរតែដើរតាមខ្សែចំណោតថ្ម។ ហួសពីនេះទៅទៀត ដូចដែលបានចង្អុលបង្ហាញរួចមកហើយ
រដ្ឋាភិបាលសៀម បានដឹង ឬ ត្រូវបានសន្មតថា បានដឹងតាមរយៈសមាជិកសៀម
នៃគណៈកម្មការចម្រុះថា ផែនទីឧបសម្ព័ន្ធ១
មិនដែលត្រូវបានអនុម័តជាផ្លូវការដោយគណៈកម្មការនេះទេ។ អាជ្ញាធរសៀម បានដឹងរួចហើយថា
ផែនទីនេះ គឺជាលទ្ធផលការងាររបស់មន្រ្តីឋានលេខាសាស្រ្តបារាំង ដែលអាជ្ញាធរសៀមខ្លួនឯង
បានផ្តល់ជំនឿទុកចិត្ត ឲ្យធ្វើការងារផលិតផែនទីទំាងនេះ។ អាជ្ញាធរសៀម
បានព្រមទទួលយកផែនទីនេះ ដោយមិនបានធ្វើការស្រាវជ្រាវឯករាជ្យ ណាមួយ ដូចនេះហើយ
ឥឡូវនេះ អាជ្ញាធរសៀម មិនអាចអះអាង អំពីកំហុសដើម្បីលុបចោលនូវការយល់ព្រម
ពិតប្រាកដរបស់ពួកគេបាននោះទេ។ ហេតុដូចនេះហើយ តុលាការ សន្និដ្ឋានថា ការលើកឡើងអំពីកំហុស
មិនអាចយកជាការបានទេ។
ឥឡូវ
តុលាការនឹងពិចារណាលើព្រឹត្តិការណ៍នានា ក្រោយដំណាក់កាល ឆ្នាំ១៩០៤ និង១៩០៩។
...
ដោយផ្អែកលើ អង្គហេតុទំាងឡាយ
ដែលតុលាការយកមកធ្វើជាមូលដ្ឋាន ក្នុងការ សម្រេចសេចក្តីរបស់ខ្លួន
តុលាការមិនចាំបាច់ពិចារណាថា តើនៅព្រះវិហារ ខ្សែព្រំដែននៅ លើផែនទី ពិតជាត្រូវទៅនឹខ្សែបែងចែកទឹក
ពិតប្រាកដនៅក្នុងតំបន់ទំាងនេះ ឬពិតជាត្រូវ ទៅនឹងឆ្នាំ១៩០៤ និងឆ្នាំ១៩០៨
ឬប្រសិនបើមិនដូច្នេះទេ តើខ្សែបែងចែកទឹក ពិតប្រាកដ នោះដើររបៀបណា?។
ជាចុងក្រោយ
ដោយយោងលើសេចក្តីស្នើសុំឲ្យវិនិច្ឆ័យ
ដែលបានដាក់ជូនតុលាការនៅពេលបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់
ដែលបានចង្អុលបង្ហាញនៅក្នុងសេចក្តីផ្តើម នៃសាលដីកានេះ តុលាការរកឃើញថា
សេចក្តីស្នើសុំឲ្យវិនិច្ឆ័យ ទិ១ និងទី២ របស់កម្ពុជា
ដែលសុំឲ្យប្រកាសនូវឋានៈតាមផ្លូវច្បាប់ នៃផែនទីឧបសម្ព័ន្ធ១ និងខ្សែព្រំដែន
នៅក្នុងតំបន់ជម្លោះ អាចទទួលយកមកពិចារណា បានតែក្នុងលក្ខខណ្ឌថា សេចក្តីស្នើសុំឲ្យវិនិច្ឆ័យទំាង
នេះ មានបញ្ជាក់ពីមូលហេតុ ហើយមិនមែនជាការទាមទារ
ដែលត្រូវយកមកដោះស្រាយនៅក្នុងបញ្ញត្តិអនុវត្ត នៃសាលដីការនេះទេ។ ម្យ៉ាងទៀត
តុលាការរកឃើញថា ក្រោយពីបានលើកឡើងនូវការទាមទាររបស់ខ្លួន ពាក់ព័ន្ធនឹងអធិបតេយ្យ
លើព្រះវិហារ ថៃបានលើក ឡើងនៅក្នុងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យរបស់ខ្លួនត្រឹមតែអំណះអំណាងនិងការបដិសេធ
ដែលជំទាស់ទៅនឹងការតវ៉ារបស់ភាគីម្ខាងទៀត ដោយទុកឲ្យតុលាការតាក់តែងពាក្យពេចន៍សមស្រប
អំពីហេតុផលទំាងឡាយ ដែលតុលាការយកជាមូលដ្ឋាន សម្រាប់ការវិនិច្ឆ័យរបស់ខ្លួន។
នៅចំពោះមុខ
នៃបណ្តឹងទាមទារ ដែលបានដាក់ជូនមកតុលាការ ដោយប្រទេស កម្ពុជា និងថៃ រៀងៗខ្លួន
ទាក់ទងនឹងអធិបតេយ្យលើព្រះវិហារ ដែលនាំឲ្យមានជម្លោះ រវាង រដ្ឋទំាងពីរនេះ
តុលាការគំាទ្រកម្ពុជា ដោយអនុលោមទៅតាមសេចក្តីស្នើសុំ ឲ្យវិនិច្ឆ័យទី៣ របស់ខ្លួន។
តុលាការ ក៏គំាទ្រកម្ពុចាផងដែរ ទាក់ទងនឹងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យទី៤
ស្តីពីការដកកងកម្លាំងយោធា។
ចំពោះសេចក្តីស្នើសុំឲ្យវិនិច្ឆ័យទី៥
របស់កម្ពុជា អំពីការធ្វើបដិទាន តុលាការយល់ ឃើញថា
សំណើដែលបានលើកឡើងនៅក្នុងសេចក្តីស្នើសុំ ឲ្យវិនិច្ឆ័យនេះ
ពុំមែនជាការពង្រីកបន្ថែមលើបណ្តឹងទាមទារដើមរបស់កម្ពុជាទេ ( ដែលនៅក្នុងករណីនេះ
សំណើនេះ មិនគួរត្រូវបានទទួលយកទេនៅពេលដែលសំណើនេះ ត្រូវបានស្នើជាលើកដំបូងនោះ)។
ប៉ុន្តែ ដូចសេចក្តីស្នើសុំឲ្យវិនិច្ឆ័យទី៤ដែរ សេចក្តីស្នើសុំឥ្យវិនិច្ឆ័យទី៥
ជាប់ពាក់ព័ន្ធទៅនឹង បណ្តឹងទាមទារអធិបតេយ្យ ដែលជាហេតុនាំទៅដល់ការធ្វបដិទាន។
ម្យ៉ាងទៀត មិនមានភស្តុតាងជាក់ស្តែងត្រូវបានដាក់ជូនតុលាការ ដែលបង្ហាញជាវិជ្ជមានថា
វត្ថុទំាងឡាយ ដែលបានលើកឡើងក្នុងសេចក្តីស្នើសុំឲ្យវិនិច្ឆ័យនេះ
ពិតជាត្រូវបានយកចេញពីប្រាសាទ និងតំបន់ប្រាសាទនេះដោយថៃ ចាប់តាំងពីការកាន់កាប់របស់ថៃ
លើប្រាសាទនេះ នៅឆ្នាំ ១៩៥៤ នោះទេ។ ជាការពិតហើយដែលថា ថៃមិនបានបដិសេធខ្លាំងក្លាទេ
ចំពោះការចោទប្រកាន់នេះ ដែលខ្លួនមិនទំាងបានជំទាស់ថា សំណើនេះមិនអាចទទួលយកបាននោះផង។
ទោះបីជាយ៉ាងនាក៏ដោយ ក៏ក្នុងកាលៈទេសៈបែបនេះ បញ្ហានៃការធ្វើបដិទាន គឺជាបញ្ហា
មួយដែលតុលាការគ្រាន់តែអាចដោះស្រាយជាគោលការណ៍ ដោយគាំទ្រកម្ពុជា ដោយមិន
បញ្ជាក់អំពីវត្ថុណាមួយពិតប្រាកដនោះទេ។
ផ្អែកលើសំអាងហេតុទំាងនេះ
តុលាការ
ដោយមានសំឡេង៩ទល់នឹង៣
សម្រេចថា
ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ក្រោមអធបតេយ្យរបស់ប្រទេស កម្ពុជា ។
សម្រេចបន្ទាប់មកទៀតថា
ដោយមានសំឡេង៩ទល់នឹង៣
ប្រទេសថៃ
មានកាតព្វកិច្ចដកកងកម្លាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សា ឬឆ្មាំដទៃទៀត
ដែលថៃបានដាក់ក្នុងប្រាសាទ ឬក្នុងតំបន់ក្បែរប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា។
ដោយសំឡេង៧ទល់នឹង៥
សម្រេចថា ប្រទេសថៃ
មានកាតព្វកិច្ចប្រគល់មកឲ្យកម្ពុជាវិញ នូវវត្ថុទំាងឡាយ តាមប្រភេទ
ដែលបានបញ្ជាក់នៅក្នុងសេចក្តីស្នើសុំ ឲ្យវិនិច្ឆ័យទី៥ របស់កម្ពុជា ដែលត្រូវ
បានយកចេញពីប្រាសាទ ឬតំបន់ប្រាសាទ ដោយអាជ្ញាធរពាក់ព័ន្ធរបស់ថៃ
ចាប់តាំងពីកាលបរិច្ឆេទ នៃការកាន់កាប់ប្រាសាទនេះ ដោយប្រទេសថៃ នៅឆ្នាំ១៩៥៤។
ធ្វើជាភាសាងង់គ្លេស
និងភាសាបារាំង។ អត្ថបទភាសាអង់គ្លេសយកជាផ្លូវការ។
ធ្វើ នៅវិមានសន្តិភាពទីក្រុងឡាអេ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ជា៣ច្បាប់។ មួយច្បាប់ រក្សាទុកនៅបណ្ណាសារដ្ឋានរបស់តុលាការ
និងច្បាប់ដទៃទៀតបញ្ជូនទៅរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលថៃរៀងៗខ្លួន។
ប្រធាន
ហត្ថលេខា
B.WINIARSKI
ក្រឡាបញ្ជី
ហត្ថលេខា
GARNIER.COIGNET
No comments:
Post a Comment