Sunday, November 8, 2015

លោក ហ្សន ហ្គាន់ធឺ ឌីន ផ្ញើលិខិតថ្វាយ ព្រះអង្គម្ចាស់សីរិមតៈ



ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥
ជូនចំពោះឯកឧត្តមជាទីស្នេហា
          ខ្ញុំបានទទួលការណែនាំពីរដ្ឋមន្រ្តីការបរទេសពីទីក្រុងវ៉ាស៊ីនតោន ដែស្នើឲ្យខ្ញុំជួយ​សម្រួលការចាកចេញ ជាបន្ទាន់ នូវពលរដ្ឋអាមេរិក ទំាងអស់ ដែលរស់នៅទីក្រុងភ្នំពេញ ព្រមទំាងបុគ្គលិកខ្មែរយើងផងដែរ ដែលចង់ចាកចេញជាមួយពួកយើង ពីព្រោះជីវិតរបស់ពួក​គេ អាចមានគ្រោះថ្នាក់ ប្រសិនបើពួកគេបន្តរស់នៅកម្ពុជាទៀត។ ដូចដែលខ្ញុំបានជម្រាបជូន ឯកឧត្តមនាពេលថ្មីៗនេះហើយថា យើងមានកៅអីយន្តហោះមួយចំនួនសម្រាប់សមាជិកសំ ខាន់ៗ ក្នុងរដ្ឋាភិបាលរបស់ឯកឧត្តម ដែលចង់ចាកចេញពីកម្ពុជានៅពេលនេះ ហើយជាអ្នក ដែលមានគ្រោះថ្នាក់បំផុត។
          ដូចដែលខ្ញុំបានជម្រាបឯកឧត្តមហើយ ការសម្រេចចិត្តនេះ គឺអាស្រ័យលើឯកឧត្តម ហើយខ្ញុំជឿជាក់លើឯកឧត្តម ក្នុងការជូនព័ត៌មាន ដល់អ្នកដែលមានបញ្ហាទំាងនេះ។ អ្នកដែល សម្រេចចិត្តចាកចេញ ត្រូវនាំមកជាមួយតែគ្រួសារ ដែលជិតបំផុត(សហព័ទ្ធ និងកូន) ដោយ សារកន្លែងជិះមានគំណត់។
          ជាមួយគ្នានេះដែរ សូមឯកឧត្តមជូនព័ត៌មាន ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ចំពោះ អ្នកទំាងឡាយណា ដែលឯកឧត្តមយល់ថាត្រូវចាកចេញ ហើយចង់ចាកចេញជាមួយពួកយើង ដោយហេតុថា ពួកគេមានពេលតែពីរម៉ោងប៉ុណ្ណោះ សម្រាប់រៀបចំខ្លួនចាកចេញ និងធ្វើដំ ណើរមកកាន់ស្ថានទូតអាមេរិក។ អ្នកដែលចង់ចាកចេញ ត្រូវធ្វើដំណើរមកកាន់ស្ថានទូត​អាមេ​រិកជាបន្ទាន់ (នៅមហាវិថី៩ តុលា)។ មនុស្សម្នាក់ អាចយកតែកាបូប ឬវ៉ាលីសមួយ ដែលអាច ដាក់ពីលើភ្លៅអង្គុយតែប៉ុណ្ណោះ។
          នៅម៉ោង៩.៣០នាទីព្រឹក (ថ្ងៃទី១២ មេសា ១៩៧៥)  យន្តហោះ នឹងចាកចេញពីស្ថាន​ទូត​របស់យើង។ អ្នកដែលមកដល់ក្រោយម៉ោង៩.៣០នាទី នឹងមិនមានឱកាសចាកចេញជា មួយពួកយើងទេ។ ខ្ញុំសូមបញ្ជាក់ថា ពេលវេលា ដែលត្រូវមកដល់ស្ថានទូតអាមេរិក គឺមុន ម៉ោង៩.៣០នាទី។ អ្នកដែលមកដល់មុន នឹងមានកន្លែងជិះនៅលើយន្តហោះរបស់យើង គឺមានន័យថា អ្នកដែលមកដល់ស្ថានទូតនៅម៉ោង៨ មានឱកាសបានចាកចេញជាងអ្នកដែល បានមកដល់ស្ថានទូតនៅម៉ោង៩.២០នាទី។
                                                                      ហ្សន ហ្គាន់ធឺ ឌីន
                                                                      ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

No comments:

Post a Comment