នៅពេលធ្វើដំណើរតាមដងផ្លូវនៅម្តុំវិមានឯករាជ្យ អ្នកបាញ់ត្រង់របស់សោភឹម
មិនអាចបាញ់ប៉ុលពតបាន ព្រោះមិនស្គាល់ប៉ុលពត។ នៅក្នុងមហាសន្និបាតបក្សនៅស្តាយអូឡាំពិក
អ្នកបាញ់ត្រង់របស់កុយធួន និងសោភឹម ត្រូវបានគេចាប់ខ្លួនមុនពេលមហាសន្និបាតបញ្ចប់។
កុយធួន បានភ្ញាក់ខ្លួន ព្រោះដឹងថារឿងនេះបែកការ ដោយសារម៉ោងដែលត្រូវផ្ទុះអាវុធ
បានស្ងប់ស្ងាត់ គ្មានសកម្មភាព។
ក្រៅពីនេះ ប៉ុលពត ត្រូវបានគេលួចដាក់ថ្នាំបំពុលក្នុងម្ហូបអាហារចំនួនពីរដងផងដែរ ប៉ុន្តែ ប៉ុល ពត តែងតែគេចផុតពីការប៉ុនប៉ងសម្លាប់ជានិច្ច។
នៅពេលកំពុងធ្វើដំណើរដោយរថយន្តហ្សីបតាមដងផ្លូវព្រះមុនីវង្ស មុខសាលាបឹងត្របែក ប៉ុលពត ត្រូវកងការពារ កុយ ធួន តាមបញ្ជាពីសោភឹម ស្ទាក់បាញ់ជាច្រើនគ្រាប់។ កងការពាប៉ុលពតពីរនាក់បានរងរបួស និងម្នាក់បានស្លាប់ ឯប៉ុលពតរួចខ្លួន ពីការប៉ុនប៉ងនេះ។

មុនពេលបាញ់សម្លាប់ខ្លួននៅឆ្នាំ១៩៧៨
សោ ភឹម ដែលហាក់ដឹងខ្លួនជាមុន បានងូតទឹកស្លៀកពាក់យ៉ាងស្អាត ជិះរថយន្តម៉ាកហ្សីប ជាមួយនិរសារ មកកាន់តំបន់អរិយ្យក្សត្រ
ដើម្បីពិនិត្យកងទ័ព ដែលគាត់រៀបចំដើម្បីវាយប្រហារដណ្តើមយកភ្នំពេញពីប៉ុលពត។
ក្រៅពីរៀបចំទ័ពវាយរំលំប៉ុលពតនៅអរិយ្យក្សត្រ នៅតាមជួរទន្លេតូច ឬទន្លេក្នុង សោ ភឹម បានរៀបចំឲ្យប្រជាជនទប់ទន្លេ ដើម្បីនាំរថក្រោះចូលពីវៀតណាមមកជួយផងដែរ។ គោលបំណងរបស់សោភឹម គឺ រៀបចំប្រទេសឡើងវិញតាមលក្ខន្តិកៈបក្ស លើមាគា៌ សង្គមប្រជាធិបតេយ្យ ដោយអាហារបីពេល មានបង្អែមមួពេល ចាយប្រាក់ដូចធម្មតា។ កត្តានេះ ហើយដែលប៉ុល ពត សង្ស័យ និងចោទថា សោភឹម កុយធួន ក្បត់អង្គការ ជាគិញរបស់យួន។
(ទាហានខ្មែរក្រហមម្នាក់)

No comments:
Post a Comment