ការអភិវឌ្ឍបៃតងគឺជម្រុញសមាហរណកម្មស៊ីជម្រៅរបស់កម្ពុជា
ទៅក្នុងក្របខណ្ឌ តំបន់ និងពិភពលោក ដែលជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ ធានាបានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេសវិស័យសេដ្ឋកិច្ច បរិស្ថាន
សង្គមកិច្ច និង វប្បធម៌។
នេះជាប្រសាសន៍របស់ឯកឧត្តម យិន គិមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែធ្នូ
ឆ្នាំ២០១៣
នៅសណ្ឋាគារកាំបូឌីយ៉ាណាក្រោមប្រធានបទ “ការណែនាំស្តីពីការអភិវឌ្ឍន៍បៃតង៖
កាលានុវត្តភាព និងបញ្ហាប្រឈម”។
ឯកឧត្តមបន្តថា តាមរយៈគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតងនិង
ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអភិវឌ្ឍន៍ បៃតងឆ្នាំ២០១៣-២០៣០
កំពុងធ្វើឲ្យកម្ពុជាបានទទួល ស្គាល់ជាប្រទេសអភិវឌ្ឍន៍ បៃតងអច្ឆរិយៈ
និងជាគំរូអភិវឌ្ឍន៏បៃតងដ៏ល្អសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាប្រទេសអភិវឌ្ឍនៅក្នុងសកលលោក។យុទ្ធវិធីឈ្នះឈ្នះ
នាំឲ្យមានតុល្យភាព និងសុខដុមនីយកម្ម នៃរាល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយភាពរុងរឿង ស្ថិរភាព
វឌ្ឍនភាព គុណភាពបរិស្ថាន។
លោក ឈិត
សំអាត នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មានប្រសាសន៏ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយនៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។
អាស្រ័យហេតុនេះ ប្រទេសកម្ពុជាត្រូវគិតគូរជាយុទ្ធសាស្ត្រអំពីរបៀបបញ្ជា្របគោលនយោបាយការអភិវឌ្ឍបៃតង ទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន។
លោកបន្តថា
ការជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជាមាន ន័យថា
ជាការដោះស្រាយបញ្ហាប្រឈមនឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នតាមរយៈការអនុវត្ត
សកម្មភាពជាយុទ្ធសាស្ត្រផ្សេងៗ ដែលមិននាំឲ្យកម្ពុជាបាត់បង់នូវធនធានធម្មជាតិ/បរិស្ថាន
ខាតបង់សេដ្ឋកិច្ចនិងប៉ះពាល់ដល់សង្គម
និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកបន្ថែមថា ប្រជាជនមួយចំនួនតូចប៉ុណ្ណោះដែលបានដឹងពីអត្ថន័យនៃការអភិវឌ្ឍបៃតង
និងយន្តការដែលត្រូវបានពណ៌នានៅក្នុងគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍបៃតង។ ម៉្យាងទៀត ប្រជាជនភាគច្រើនមិនបានយល់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាល អង្គការមិន
មែនរដ្ឋាភិបាល និងផ្នែកឯកជន ដែលបាននិងកំពុងអនុវត្តដើម្បីរួមចំណែកការអនុវត្ត
ការអភិវឌ្ឍបៃតងនៅកម្ពុជានោះទេ។ ដូច្នេះ ការជំរុញការយល់ដឹងនិងកសាងសមត្ថភាពមន្ត្រីរាជការ
និងអ្នកពាក់ព័ន្ធផ្សេងៗទៀតអំពីក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងនៅកម្ពុជា សម្រាប់ការចូលរួម
និងគាំទ្រសហគមន៍មូលដ្ឋាននាពេលអនាគត។
ការអភិវឌ្ឍបៃតងស្តាប់
ទៅសាមញ្ញ ប៉ុន្តែមិនអាចសម្រេចបានដោយងាយៗនោះទេ
វាត្រូវការការចូលរួមសហការ ទំាងអស់គ្នា។
សូមរំលឹកថា
សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍបៃតង ឆ្នាំ២០១៣-២០៣០ ត្រូវបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១
ខែមីនា ឆ្នាំ២០១៣៕
No comments:
Post a Comment