ក្រសួងបរិស្ថានត្រៀមរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយដើម្បី ចាត់វិធានការឲ្យប្រសិទ្ធភាព
ខ្ពស់ក្នុងការគ្រប់គ្រងកាកសំណល់អេឡិចត្រូចនិច និងបរិក្ខាអគ្គិសនី អោយបានកាន់តែប្រសើរ សំដៅ កាត់បន្ថយ ផលប៉ះពាល់សុខភាពសាធារណៈ។
ថ្លែងក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឯកឧត្តមខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថានមាន ប្រសាសន៍ថា គម្រោងនេះមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ដែលអាចទប់ស្កាត់
និងកាត់ បន្ថយផលប៉ះពាល់បង្កឡើងដោយសំណល់អេឡិចត្រូនិច និងបិក្ខាអគ្គិសនីបានកាន់តែប្រសើរ
ខណៈដែលកម្ពុជាមានមធ្យោបាយ និងយន្តការច្បាប់ទប់ទល់នឹងបញ្ហានេះ
មានកម្រិតនៅឡើយ។
ឯកឧត្តមបញ្ជាក់ថា អ្នកប្រើប្រាស់បរិក្ខាអគ្គីសនី និងអេឡិចត្រូនិចនៅកម្ពុជាមានចំនួនតិចតួច
បើប្រៀប ធៀបជាមួយប្រទេសដ៏ទៃទៀត
ហើយប្រជាពលរដ្ឋក៏ខ្វះការយល់ដឹងពីការទុកដាក់កាកសំណល់ ទាំងអស់នេះនៅពេលឈប់ប្រើប្រាស់
ពិសេសនៅកន្លែងជួសជុល កន្លែងកាប់សាច់ និងដេប៉ូអេត ចាយជាដើម។
ឯកឧត្តមបន្ថែមថា
កាកសំណល់ទាំងនេះនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស
និងបរិស្ថាន ប្រសិនបើយើងគ្រប់គ្រងវាមិនបានត្រឹមត្រូវ ព្រោះវាផ្ទុកសារធាតុគីមីជាង1000ប្រភេទ ខុសៗគ្នា។
លោកស៊ុនីជី
ហុងដា «Shunichi
Honda» តំណាងក្រសួងបរិស្ថានជប៉ុនបានបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមួយយ៉ាងសកម្មក្នុងពិភពលោក ពាក់ពន្ធ័នឹងការគ្រប់គ្រងកាកសំណល់អេឡិចត្រូនិចនេះ។ លោកបញ្ជាក់ថា
ដើម្បីធ្វើកិច្ចការនេះអោយមានប្រសិទ្ធភាព ជាដំបូងត្រូវធ្វើ
សារពើភណ្ឌចង់ក្រងទន្និន័យ និងបណ្តុះបណ្តាលធនធានមនុស្សអោយបានច្បាស់លាស់ ដើម្បីឈានទៅការរៀបចំយុទ្ធសាស្រ្តក្នុងការគ្រប់គ្រង និងទប់ស្កាត់កាក់សំណល់អេឡិចត្រូចនិច។
បរិក្ខាអគ្គីសនី
និងអេឡិចត្រូនិចបានចាប់ផ្តើមនាំចូលមកកម្ពុជាសាជាថ្មីនៅទស្សវត្សឆ្នាំ១៩៨០
ដែលភាគច្រើនជារបស់ជជុះ ដូចជាទូរទស្សន៍ ក្បាល់វីស៊ីឌី
ម៉ាញ៉េ កំព្យូទរ័ ម៉ាស៊ីនបោកសំលៀក បំពាក់ ម៉ាស៊ីនត្រជាក់ និងទូទឹកកកជាដើម។
យ៉ាងនេះក្តី
រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំ ច្បាប់ជាច្រើន ដោយហាមជាដាច់ខាតមិនអោយនាំចូលសាធាតុសំណល់គ្រប់ភេទពីបរទេសចូល មកកម្ពុជា ពិសេសតាមរយៈការលួចបន្លំនៅក្នុងរបស់របរជជុះ។
គួរបញ្ជាក់ថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញ
អោយស្ថាបន័ពាក់ពន្ធ័ទាំងអស់ត្រូវចាត់វិធានការអោយបានម៉ឹងម៉ាត់
ដោយធ្វើយ៉ាងណាមិនអោយ កម្ពុជាក្លាយជាធុងសំរាមរបស់បរទេស។
No comments:
Post a Comment